អ្នកនាំពាក្យក្រសួងការពារជាតិ៖ អាកាសធាតុនៅតំបន់ជួរភ្នំក្រវាញ ហាក់មានភាពល្អប្រសើរឡើងវិញ ដែលកំពុងអំណោយផល ដល់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្រក្រសួងការពារជាតិ បានបញ្ជាក់នៅព្រឹកនេះថា តាំងពីម្សិលមិញរហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ អាកាសធាតុនៅតំបន់ជួរភ្នំក្រវាញ ហាក់មានភាពល្អប្រសើរឡើងវិញ ដែលកំពុងអំណោយផល ដល់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តម បន្ថែមថា «នៅថ្ងៃនេះ កងកម្លាំងចម្រុះ បានបន្តធ្វើសកម្មភាពរុករកដោយស្វាហាប់ទាំងថ្មើរជើង និងពីលើដែនអាកាស ក្នុងនោះមានកម្លាំងមួយចំនួនបានសម្រូតខ្សែចុះពីឧទ្ធម្ភាគចក្រ នៅតាមចំណុចដែលមានការសង្ស័យ ដែលយើងសង្ឃឹមថា នឹងទទួលបានដំណឹង អំពីឧទ្ធម្ភាគចក្រក្នុងពេលដ៏ខ្លីខាងមុខនេះ»។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ កងកម្លាំងទាំងអស់ ដែលបានខិតខំយ៉ាងសកម្មមិនខ្លាចនឿយហត់ ក្នុងការស្វែងរកឧទ្ធម្ភាគចក្រ និងយោធិន២នាក់ ដែលបានបាត់ដំណឹង ក្នុងរយៈពេល១០ថ្ងៃមកនេះ ទោះបីជាមានបញ្ហាអាកាសធាតុ និងភូមិសាស្ត្រលំបាកក៏ដោយ និងសូមជូនពរបងប្អូនកងកម្លាំងទាំងអស់គ្នាមានសុវត្ថិភាព និងទទួលបានជោគជ័យ៕
ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា
រដ្ឋបាលខេត្តមណ្ឌលគិរីប្រារពពិធីខួបលើកទី 17 ទិវាអតីតយុវជនកម្ពុជា 21 មីនាឆ្នាំ 2024។
រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តមណ្ឌលគិរី បានប្រារព្ធពិធីខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីយភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ប្រធាន អនុប្រធានសមាគមអតីតយុទ្ធជន ក្រុង ស្រុក ព្រមទាំងអតីតយុទ្ធជនជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅសាលប្រជុំតំបន់ប្រតិបត្តិការសឹងរងខេត្តមណ្ឌលគិរី។ ឯកឧត្តម ថង សាវុន ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត មានប្រសាសន៍ថា ការប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា គឺដើម្បីរំលឹកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ឯកឧត្តម […]
កិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាងនឹងការគ្រប់គ្រងផងប៉ះពាល់ពីល្បែងស៊ីសងសុខគ្រប់ប្រភេទ។
កិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មណ្ឌលគិរី៖ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្រោមអធិបតីភាព ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក) ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញារង មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធជុំវិញខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំ សង្កាត់ ព្រមទាំងប្រតិបត្តិករល្បែងផ្សងសំណាងជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង៖ ១.បង្កើតឱ្យមានវេទិកាពិភាក្សា ពិគ្រោះ និង ផ្លាស់ប្តូរមតិយោបល់រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគិរី លើការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណត់ […]
ល្បែងស៊ីសងជល់មាន់តាមអនឡាញបញ្ជាក់នៅក្រុងសៀមរាបកំពុងរីកដូចផ្សិតអាណាធិបតេយ្យសមត្ថកិច្ចហាក់មើលរំលងមិនទាន់ឃើញបង្ក្រាបនៅឡើយ។
ល្បែងស៊ីសងជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍ នៅក្រុងសៀមរាបកំពុងរីកដូចផ្សិតអាណាធិបតេយ្យ សមត្ថកិច្ច ហាក់មើលរំលង មិនទាន់ឃើញបង្ក្រាប..!!? (ខេត្តសៀមរាប៖) ប្រភពព័ត៌មានច្បាស់ការ ពីប្រជាពលរដ្ឋនៅ ក្រុងសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ននេះគេ សង្កត់ឃើញ មានល្បែងជល់មាន់ កំពុងរីកដុះដាលដូចផ្សិតយ៉ាងអាណាធិបតេយ្យ។ ជាក់ស្ដែងទីតាំងជល់មាន់តាមកញ្ចក់ទូរទស្សន៍ជាច្រើនកន្លែង ដែលមានទីតាំង។ ១.ស្ថិតនៅសង្កាត់ គោកចក ចំនួន៥កន្លែង ២.សង្កាត់ស្លក្រាមចំនួន ៣កន្លែង ៣.សង្កាត់គោកធ្លក ឃុំសណ្ដែក ស្រុកប្រាសាទបាគង១កន្លែង ៤.ភូមិតាវៀនសង្កាត់សាលាកម្រើកចំនួន២កន្លែង នៅក្នុងក្រុងសៀមរាប។ នៅ មានរាប់សិបកន្លែងទៀត បើតាមប្រភពពីប្រជាពលរដ្ឋ បាន ប្រាប់អង្គភាព គេហទំព័រមាតុភូមិកម្ពុជាយើង ឱ្យដឹងថា កំពុងបើក ដំណើរការយ៉ាងរលូន ជា ចំហដោយមិនមានកម្លាំងសមត្ថកិច្ចនគរបាលចុះបង្ក្រាបសោះឡើយ។ ប្រភពបានឲ្យដឹងទៀតថាភាពព្រងើយកន្តើយធ្វើ មិនដឹង មិនឮ បិទភ្នែកបិទត្រចៀក របស់អាជ្ញាធរមានសមត្ថកិច្ច ក្រុងសៀមរាប ជាពិសេសកម្លាំងនគរបាលក្រោមបញ្ជារបស់លោកវរសេនីយ៍ឯក ( ដា ចំរើន)ជា អធិការនេះអធិការក្រុងសៀមរាប បានធ្វើឲ្យពលរដ្ឋមូលដ្ឋានមានមន្ទិលសង្ស័យថា ទំនងជាទទួលបានលាភសក្ការៈពីម្ចាស់ទីតាំងជល់មាន់តាមអនឡាញនេះហើយមើលទៅ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានបន្តឲ្យដឹងថា រាល់ថ្ងៃ គេឃើញមានអ្នកចូលលេងជល់មាន់អនឡាញយ៉ាងច្រើនកុះករជារៀងរាល់ថ្ងៃ។ អ្នកទៅជល់មាន់នៅទីតាំងខាងលើហាក់ដូចជាដឹងថា មានសុវត្ថិភាពទើបកេណ្ឌបក្សពួក […]
ល្បែងស៊ីសងជល់មាន់អនឡាញតាមបញ្ជាក់ទូរសព្ទនៅក្រុងសៀមរាបកំពុងរីកដូចផ្សិតអាណាធិបតេយ្យសមត្ថកិច្ចហាក់មើលរំលងមិនទាន់ឃើញបង្ក្រាប។
ល្បែងស៊ីសងជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍ នៅក្រុងសៀមរាបកំពុងរីកដូចផ្សិតអាណាធិបតេយ្យ សមត្ថកិច្ច ហាក់មើលរំលង មិនទាន់ឃើញបង្ក្រាប..!!? (ខេត្តសៀមរាប៖) ប្រភពព័ត៌មានច្បាស់ការ ពីប្រជាពលរដ្ឋនៅ ក្រុងសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ននេះគេ សង្កត់ឃើញ មានល្បែងជល់មាន់ កំពុងរីកដុះដាលដូចផ្សិតយ៉ាងអាណាធិបតេយ្យ។ ជាក់ស្ដែងទីតាំងជល់មាន់តាមកញ្ចក់ទូរទស្សន៍ជាច្រើនកន្លែង ដែលមានទីតាំង ១.ស្ថិតនៅសង្កាត់ គោកចក ចំនួន៥កន្លែង ២.សង្កាត់ស្លក្រាមចំនួន ៣កន្លែង ៣.សង្កាត់គោកធ្លក ឃុំសណ្ដែក ស្រុកប្រាសាទបាគង១កន្លែង ៤.ភូមិតាវៀនសង្កាត់សាលាកម្រើកចំនួន២កន្លែង នៅក្នុងក្រុងសៀមរាប។ នៅ មានរាប់សិបកន្លែងទៀត បើតាមប្រភពពីប្រជាពលរដ្ឋ បានរាយការណ៌ ប្រាប់អង្គភាព គេហទំព័រមាតុភូមិកម្ពុជាយើងខ្ញុំ ឱ្យដឹងថា កំពុងបើក ដំណើរការយ៉ាងរលូន ជាចំហដោយមិនមានកម្លាំងសមត្ថកិច្ចនគរបាលណាមួយចុះបង្ក្រាបល្បែងស៊ីសងសោះឡើយ។ ប្រភពបានឲ្យបន្តទៀតថាភាពព្រងើយកន្តើយធ្វើមិនដឹងមិនឮ បិទភ្នែកបិទត្រចៀក របស់អាជ្ញាធរមានសមត្ថកិច្ច ក្រុងសៀមរាបតែម្តង ជាពិសេសកម្លាំងនគរបាលក្រោមបញ្ជារបស់លោកវរសេនីយ៍ឯក ( ដា ចំរើន)ជា អធិការនេះអធិការក្រុងសៀមរាប បានធ្វើឲ្យពលរដ្ឋមូលដ្ឋានមានមន្ទិលសង្ស័យថា អ្នកបើកអោយលេងល្បែងស៊ីសង ទំនងជាទទួលបានលាភសក្ការៈពីម្ចាស់ទីតាំងល្បែងជល់មាន់តាមអនឡាញនេះហើយមើលទៅ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានបន្តឲ្យដឹងថា រាល់ថ្ងៃគេឃើញមានអ្នកចូលលេងជល់មាន់អនឡាញយ៉ាងច្រើនកុះករជារៀងរាល់ថ្ងៃ អ្នកទៅលេងជល់មាន់តាមអនឡាញនៅទីតាំងខាងលើហាក់ដូចជាដឹងថា មានសុវត្ថិភាពទើបគៀងគរបក្សពួកគ្នីគ្នា ទៅលេងយ៉ាងសប្បាយជាអនាធិបតេយ្យ។ ប្រជាពលរដ្ឋបានសម្ដែងនូវចម្ងល់ នៅគ្រាដែលល្បែង […]
គម្រោងដេញផ្លូវស្ថាបនាសាងសង់ផ្លូវជាសាធារណៈនៅឃុំរូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក់ក្រតីនៅថ្ងៃទី25មិថុនាឆ្នាំ2024
គម្រោងដេញថ្លៃស្ថាបនាសាងសង់ផ្លូវជាសារធារណៈនៅឃុំរូង.ស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី។ ត្បូងឃ្មុំ÷នាព្រឹកថ្ងៃទី 25 ខែមិថុនាឆ្នាំ 2024គម្រោងដេញថ្លៃស្ថាបនាសាងសង់ផ្លូវនៅសាលាឃុំរូងមានបីគម្រោងតែមួយគំរោងត្រូវបានលើកទៅថ្ងៃមុខដោយឡែកនៅពីរគម្រោង មានឃុំរូងនិងឃុំជាំ។គម្រោងដេញថ្លៃនេះដោយមានការចូលរួមលោកអភិបាលស្រុករងស្រុកមេមត់អនុប្រធានទីចាត់ការលទ្ធកម្មខេត្តត្បូងឃ្មុំ និងមានការចូលរួមពីបណ្ដាក្រុមហ៊ុនដេញថ្លៃសាងសង់ផ្លូវជាច្រើននាក់និង អ្នកសារព័ត៌មានជាច្រើនអង្គភាពផងដែរ។ ការដេញថ្លៃស្ថាបនាសាងសង់ផ្លូវបានពីរគំរោងទី១បានទៅលើឃុំជាំស្ថាបនាសាងសង់ផ្លូវគ្រោះក្រហមប្រវែង១៤២៦ម.ទទឹង៤ម កម្រាស់១៥០មមដាក់លូ១កន្លែងនិងស្លាកគម្រោង១។តំលៃប៉ាន់ស្មាន១០២;២៨១.១០០លានរៀល។ បានទៅម្ចាស់ក្រុមហ៊ុន ហ៊ួត ឆៃលីមដេញបាន៧១.០០០.០០០លានរៀល។គម្រោងទី២បានទៅលើឃុំរូងតម្លៃប៉ាន់ស្មាន១២៩.៨៧៩.៦០០លានរៀលបានទៅលើក្រុមហ៊ុន ស្រុង សឿនក្នុងតម្លៃមិនទាន់កែក្នុងតារាង.២៦.២៨៧.០០០លានរៀល។តម្លៃកែឡើង៥៤.០០០.០០០.លានរៀលគត់។សំណួរសួរថាក្នុងនាមប្រធានលទ្ធកម្មឃុំមានសិទ្ធិកែតម្លៃដែលដេញបានតាមតម្រូវដែលខ្លួនពេញចិត្តឬ?សំណួរមួយទៀតចុះហេតុអ្វីក្រុមហ៊ុនដេញថ្លៃក្នុងតម្លៃទាបបន្ទាប់បន្សំហេតុអ្វីក៏លោកឆនយ៉តមេឃុំរូង ក្នុងនាមប្រធានលទ្ធកម្មមិនឲ្យទៅក្រុមហ៊ុននោះជាអ្នកឈ្នះទៅវិញក្នុងតារាងតម្លៃទាបបន្ទាប់មានម្ចាស់ក្រុមហ៊ុន សៀក លាង ហៃ ដេញបានតម្លៃ៥៤.០៤០០០រៀលគត់)តើនេះជាការឃុបឃិតឬក៏យ៉ាងណាបានជាតម្លៃទាបបន្ទាប់មិនអោយឈ្នះក្នុងលោកមេឃុំប្រធានលទ្ធកម្មមិនឱ្យលទ្ធផលអ្នកលេខទាបបន្ទាប់ហើយធ្វើការកែតម្រូវឡើងទឹកលុយនៅសល់យកទៅណា វិញនេះហេតុអ្វីក៏មិនឲ្យទៅគេជាដេញបានហាក់បីដូចការណ៌ ដេញថ្លៃមានការត្រៀមទុកជាមុខ បើមានការដេញថ្លៃអ្នកទាបមិនបានអោយ ចាំបាច់ដេញថ្លៃធ្វើអ្វី សូមមេឃុំរូងចេញការបកស្រាយជូនមហាជនក៌ដូចប្រជាពលរដ្ឋ នឹងអ្នកសារព័ត៌មាន ឲ្យបានជ្រាបផងទាន។ ខាងអង្គភាពយើងខ្ញុំធ្វើការចុះផ្សព្វផ្សាយព័ត៌មានក្នុងនៃស្ថាបនាតែប៉ុណ្ណោ:មិនបានរិះគន់ជាន់ពន្លិច បុក្គលណាម្នាក់ឡើយ រងចាំការបកស្រាយជូនឡើងវិញទាំងស្រុងរាល់កំហុសឆ្គងទាំងឡាយ សូមអរគុណសូមគោរពលា។
សេចក្តីបំភ្លឺព័ត៌មានអង្គភាពសារព័ត៌មានគេហសទំព័រមាតុភូមិកម្ពុជាយើងខ្ញុំសូមសូមធ្វើការបំភ្លឺជុំវិញការចុះផ្សាយកាលពីថ្ងៃចន្ទ11កើតខែជេស្ឋឆ្នាំរោងព-ស2568ត្រូវនឹងថ្ងៃទី17ខែមិថុនាឆ្នំា2024ស្តីពីការឈូសឆាយរុករានទន្រ្ទានព្រៃដីលិចទឹកស្ថិតក្នុងទំបន់78សង្កាត់ជ្រាវក្រុងសៀមរាបខេត្តសៀមរាប។
សេចក្តីបំភ្លឺព័ត៌មាន អង្គភាពសារព័ត៌មានគេហទំព័រមាតុភូមិកម្ពុជា យើងខ្ញុំ សូមធ្វើការបំភ្លឺជុំវិញការចុះផ្សាយកាលពីថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការឈូសឆាយទន្ទ្រានដីព្រៃលិចទឹក ស្ថិតក្នុងទំបន់78សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ អង្គភាពសារព័ត៌មានគេហទំព័មាតុភូមិកម្ពុជាសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា ការចុះផ្សាយកន្លងមក ស្តីពីបញ្ហាលោកគង់ មង្គល ធ្វើការឈូសឆាយដីព្រៃលិចទឹកនោះ ជាព័ត៌មានភាន់ច្រឡំដោយមិនទាន់ទទួលបានព័ត៌មានពិតគ្រប់ជ្រុងជ្រោយនូវឡើយ ឯសេចក្តីពិតតាមការបំភ្លឺពីមន្ត្រីជំនាញ និងយោងតាមឯកសារច្បាស់លាស់ យើងខ្ញុំនឹងជម្រាបដូចតទៅ។ តាមប្រភពមន្ត្រីជំនាញ និងឯកសារជាក់ស្តែងបានបង្ហាញថា ដីចំនួន៧៧ហិកតាស្ថិតក្នុងទំបន់78សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលលោក គង់ មង្គល ធ្វើការឈូសឆាយរៀបចំនោះ ជាដីដែលទទួលបានការកាត់ឆ្វៀលចេញពីតំបន់៣ មកជាតំបន់២ដោយអនុក្រឹតរបស់រាជរដ្ឋាភិបាលលេខ.៨៨អនក្រ.ប ក ចុះថ្ងៃទី២ ខែឱសភា ឆ្នាំ២០២៣ និង ( ស ជ ណ ) របស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ.៤៦២( ស ជ ណ)ដប ចុះថ្ងៃទី២ ខែឱសភា ឆ្នាំ២០២៣ កាត់ឆ្វៀលចេញពីតំបន់៣មកជាតំបន់២ អនុញ្ញាតឲ្យប្រជាពលរដ្ឋប្រើប្រាស់អាស្រ័យផល […]
ពលរដ្ឋពលរដ្ឋមានការព្រួយបារម្ភដល់ក្រុមហ៊ុនដេញថ្លៃគម្រោងដែលទទួលបានការសាងសង់ប្រឡាយនិងផ្លូវលូប្រឡាយប្រវែង 0.60 ម៉ែត្រខ្លាចគ្មានគុណភាពព្រោះតម្លៃដេញទាបពេកក្នុងស្រុកសូត្រនិគមក្នុងឃុំសំរោង។
ពលរដ្ឋមានការព្រួយបារម្មណ៌ដល់ក្រុមហ៊ុនដេញថ្លៃគម្រោង ដែលទទួលបានការសាងសង់ប្រឡាយផ្លូវនឹងលូប្រឡាយប្រវែង0-60ម៉ែត្រ ខ្លាចគ្មានគុណភាពព្រោះតម្លៃដេញទាបពេក ក្នុងស្រុកសូត្រនិគមឃុំសំរោង។ (ខេត្តសៀមរាប)= នៅថ្ងៃរសៀលម៉ោង2-30នាទី ថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២៤នៅសាលាឃុំសំរោងមានការបើកកិច្ចលទ្ធកម្មគម្រោងដេញថ្លៃអភិវឌ្ឍន៍ឃុំសង្កាត់មានប្រឡាយនឹងលូចំនួន3កន្លែងនៅក្នុងឃុំសំរោងស្រុកសូត្រនិគមខេត្តសៀមរាបត្រូវបានរៀបចំដោយរដ្ឋបាលសាលាឃុំសំរោងនិងទីចាត់ការ ផែនការ វិនិយោគខេត្ត គណកម្មាលទ្ធកម្មចំនួន1ក្និងឃុំសំរោងឃុំ ស្រុកសូត្រនិគម ព្រមទាំងក្រុមហ៊ុនដេញថ្លៃគម្រោង ព្រមនិងអ្នកសារព័ត៌មានផងដែរ ។ កិច្ចរៀបចំប្រកបដោយរបៀបវិរៈ គ្មានភាពរញ៉េរញ៉ៃ មានតម្លាភាព យុត្តិធម៌ត្រឹមត្រូវ ជាសាធារណៈប្រកបដោយប្រជាធិបតេយ្យ ដើម្បីជ្រើសរើសក្រុមហ៊ុនដែលមានបំណង ចូលរួមអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានមួយនេះឲ្យបានល្អប្រសើរឡើង ។ ក្រោមកញ្ចប់ថវិកាមូលនិធិអភិវឌ្ឍន៍ ឃុំ សង្កាត់ ឆ្នាំ2024ក្នុងនោះ គេឃើញមានក្រុមហ៊ុនចំនួន4បាន 1ភ័ណសេងពិសាល/ ក្រុមហ៊ុនសុខមករា/ 2អុឹងសួរក្រុមហ៊ុនអុឹងសួរ/ 3ភាន់សុភុងក្រុមហ៊ុនហ៊ូរធូយ/ 4គីពកក្រុមហ៊ុនAMRL/ ចូលរួមប្រកួតប្រជែង ប្រកបដោយតម្លាភាព ជាលទ្ធផលទទួលបានក្រុមហ៊ុន១ មានឈ្មោះភ័ណសេងពិសាលជាអ្នកសាងសង់តម្លៃទឹកប្រាក់ចំនួន 24-900-000រៀល ដែលមានប្រឡាយប្រវែង 0-60មែត្រនឹងសាងសង់លូមូលភ្លោះមានទ្វារទឹកមុខកាត់1ម៉ែត្រ1កន្លែងប្រវែង6ម៉ែត្រទទួលសម្អាតការដ្ឋាន។ បន្ទាប់មកមាននាយករងទីចាត់ការ ផែនការ វិនិយោគខេត្ត ថ្លែងថា ក្នុងកិច្ចលទ្ធកម្មខេត្តតែងតែចង់បានក្រុមហ៊ុនណាដែលទទួលបានសិទ្ធិសាងសង់ធានាដល់គុណភាពជាប់យូរអង្វែងហើយក៏មិនចង់បានក្រុមហ៊ុនដែលដេញថ្លៃបានតម្លៃទាបពេកនោះដែ ដែលជាហេតុបណ្ដាលធ្វើឲ្យគ្មានគុណភាពនោះឡើយ ធ្វើជាប់មិនបានយូធ្វើអោយខាតបង់ថវិច្ឆការដ្ឋយ៉ាងសម្បើម សម្រាប់ថ្ងៃក្រោយដែរ មានក្រុមហ៊ុនចំនួន 4 បានចូលដាក់សំណើ ពេលបើកសំណើ មានក្រុមហ៊ុនចំនួន១ឈ្នះពីការប្រជែងគម្រោង គឺឃុំសំរោងកសាងប្រឡាយប្រវែង0-60ម៉ែត្រមានជម្រៅ1-5ម៉ែត្របាតតូច1-2ម៉ែត្រនឹងមានផ្លូវសាងសង់ផ្លូវម្ខាងៗ4ម៉ែត្រសាងសង់លូ3កន្លែងលូមូលមុខកាត់ទោល 1ម៉ែត្រ […]
ថ្នាក់ដឹកនាំខេត្តមណ្ឌលគីរីអញ្ចើញចែកពូជស្រូវផ្ការំដួលនិងចាក់វ៉ាក់សាំងគោរពបីការពារជំងឺសារទឹកជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រែហុយស្រុកកោះញែក
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវផ្ការំដួល និង ចាក់វ៉ាក់សាំង គោក្របី ការពារជំងឺសាទឹក ជូនដល់ប្រជាពលរដ្ឋ នៅឃុំស្រែកហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៤ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចែកពូជស្រូវផ្ការំដួល និងចាក់វ៉ាក់សាំង គោក្របី ការពារជំងឺសាទឹក ជូនដល់ប្រជាពលរដ្ឋ នៅឃុំស្រែកហ៊ុយ ស្រុកកោះញែក ដោយមានការចូលរួមពី កងកម្លាំងប្រដាប់ទាំង០៣ ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុកជាច្រើនរូប។ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការផ្ដល់ពូជស្រូវផ្ការំដួលនាពេលនេះ ក្នុងគោលបំណងឲ្យប្រជាកសិករមានពូជសុទ្ធសម្រាប់យកទៅដាំដុះ និងអាចយកពូជទាំងនោះទៅដាំដុះសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ដើម្បីបង្កើនទិន្នផលខ្ពស់ និងបង្កើនប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋផងដែរ។ ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា ការបង្ករបង្កើនផលស្រូវរបស់បងប្អូនប្រជាកសិករនាពេលបច្ចុប្បន្ន មានភាពងាយស្រួលជាងសម័យមុន ដោយសារកសិករបានប្រើប្រាស់ឧបករណ៍ភ្ជួររាល់ប្រភេទគ្រឿងចក្រ។ ឯកឧត្ដម ថង សាវុន បន្តថា ពូជស្រូវដែលបានចែកជូនបងប្អូននាពេលនេះ ជាពូជល្អ បាយឆ្ងាញ់ លក់បានតម្លៃខ្ពស់ក្នុងទីផ្សារ ដូច្នេះ […]
ឯកឧត្តមថងសាវុនបំផុសស្មារតីដល់ប្រជាពលរដ្ឋនិងយុវជនចូលរួមដាំកូនឈើក្នុងម្នាក់មួយដើមដើម្បីបង្កើនគម្របព្រៃឈើនិងឲ្យក្រុងសែនមនោរម្យមានសោភ័ណភាពបៃតង។
ឯកឧត្តម ថង សាវុន បំផុសស្មារតីដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមដាំកូនឈើ ក្នុង ១នាក់ ១ដើម ដើម្បីបង្កើនគម្រប់ព្រៃឈើ និងឲ្យក្រុងសែនមនោរម្យ មានសោភ័ណភាពបៃតង មណ្ឌលគិរី៖ ដើម្បីកែលម្អសោភ័ណភាពនៅក្រុងសែនមនោរម្យ ឲ្យកាន់តែមានភាពស្រស់បំព្រង និងអាចទាក់ទាញភ្ញៀវទេសចរមកទស្សនា ក្នុងខេត្តមណ្ឌលគិរី កាន់តែច្រើនឡើងពីរមួយឆ្នាំទៅមួយឆ្នាំ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងជាសមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្ត រួមទាំងសហការី បានអញ្ជើញចូលរួមដាំកូនឈើចំនួន ៥០០ដើម នៅបរិវេណសួនវិមានឯករាជ្យ និងតាមដងផ្លូវក្នុងខេត្តមណ្ឌលគិរី នៅក្នុងពិធីអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា ២០២៤។ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការដាំកូនឈើចម្រុះនាពេលនេះ ដើម្បី បង្កើនសោភ័ណភាពនៅបរិវេណសួនវិមានឯករាជ្យ និងនៅសង់ខាងផ្លូវនៅក្រុងសែនមនោរម្យ ឲ្យកាន់តែមានភាពស្រស់បំព្រង ជាពិសេស បំផុសស្មារតីដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ឲ្យចូលរួមដាំដើមឈើ ក្នុង១នាក់ ដាំកូនឈើ ១ដើម ដើម្បីបង្កើនគម្រប់ព្រៃឈើ […]