ខេត្តព្រះវិហារ÷ថ្មីទៀតហើយសំរាប់ខេត្តព្រះវិហារ ឃើញថាស្ងាត់មួយរយះ ហើយ ឥលូវ លិចមុខ បុរសពីនាក់ នៅឯស្រុក មេមត់ ខេត្តត្បូងឃ្មុំ ថ្លើម ធំ ហាន ក្លែង រូបភាព បន្លំភ្នែក សមត្ថកិច្ច។ ដោយរៀប ឈើជាច្រើន ដាក់ខាងក្នុងទ្រុង គោយន្តច្នៃ ធ្វើជាអ្នក ដើរលក់ ទូជជុះ នឹង ពូកឡៃឡុង ដោយរៀបទូ បាំងខាងៗ នឹង លើកពូក ចាស់ៗដាក់ពី លើ ហើយបើក ឆ្លងកាត់ តាមស្រុក ឆែប ធ្វើអោយ ប្រងើយ។ពេលមកដល់ ត្រង់ចំណុច ភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប។ មានអីចំថ្ងៃ ស៊យ លោក សេង លាងនាយផ្នែករដ្ឋបាល ព្រៃឈើ មានការសង្ស័យ ក៏ធ្វើការ សហការណ៍ ជាមួយ នឹង លោក ហង ហាំ […]
ព័ត៌មានជាតិ
លោកហាក់លេងអភិបាលរងខេត្តកោះកុងមិនជំទាស់ក្នុងការអនុផលផ្លែសំរោងទេតែស្នេីឲ្យពលរដ្ឋកុំយកាប់ដើមបំផ្លាញ។
លោកហាក់លឡេងអបាលរងខេត្តកោះកុង មិនជំទាស់ក្នុងការរកអនុផលផ្លែសំរងទេ តែស្នើពលរដ្ឋកុំឲ្យកាប់បំផ្លាញដើម ខេត្តកោះកុង÷លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង អះអាងថា លោកមិនជំទាស់ទៅនឹងការរកអនុផលផ្លែសំរងរបស់ពលរដ្ឋនោះទេ ប៉ុន្តែស្នើកុំកាប់បំផ្លាញដើមវាយកផលដែលបង្កឱ្យផុតពូជ ការរកអនុផលផ្លែសំរងក្នុងព្រៃក្នុងតំបន់ការពារធម្មជាតិលក្ខណៈឡើងបេះពីលើដើម ជារឿងគួរលើកទឹកចិត្ត ប៉ុន្តែបើសិនជាកាប់បំផ្លាញដើមវា ដើម្បីយកផ្លែជារឿងផ្ទុយនឹងច្បាប់ការពារធម្មជាតិ នេះជាការលើកឡើងរបស់ លោក ហាក់ ឡេង អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការប្រតិបត្តិការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត។ អាជ្ញាធរខេត្តកោះកុង និងមន្ទីរជំនាញ បានជំរុញដល់ប្រជាពលរដ្ឋសហគមន៍ក្នុងស្រុកកោះកុង អាចរកអនុផលផ្លែសំរ៉ងក្នុងព្រៃបានលក្ខណៈបែបប្រពៃណី ចៀសវាងកាប់រំលំដើមវាដែលផ្ទុយនឹងច្បាប់ហាមឃាត់។ លោក ហាក់ ឡេង អភិបាលរ៉ងខេត្ត និងជាប្រធានគណៈកម្មការប្រតិបត្តិការ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ខេត្តកោះកុង លើកឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ថា អាជ្ញាធរមិនហាមឃាត់ការរកអនុផលព្រៃឈើផ្លែសំរ៉ងដើម្បីជីវភាពរបស់ពលរដ្ឋនោះទេ ក៏ប៉ុន្តែសុំឱ្យឡើងបះវាផ្លែពីលើដើម ហើយមិនត្រូវកាប់រំលំបំផ្លាញដើមវាជាដាច់ខាត។ លោក ហាក់ ឡេង សង្កត់ធ្ងន់នៅចំពោះមុខពលរដ្ឋជាច្រើនដែលរកអនុផលផ្លែសំរងថា ដើមសំរងភាគច្រើននៅក្នុងព្រៃតំបន់ការពារធម្មជាតិ ករណីកាប់រំលំដើមវារកផលជារឿងខុសច្បាប់កំនត ដូច្នេះសូមចូលរួមការពារថែរក្សាព្រៃឈើទាំងឱ្យបានគង់វង្សទៅអនាគត។ មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរខេត្ត មន្ទីរបរិស្ថាន និងមន្ទីរកសិកម្មខេត្ត ជំរុញឱ្យពលរដ្ឋចូលរួមដាំដុះដើមសំរងនៅតាមព្រៃក្នុងសហគមន៍ឡើងវិញ ក្នុងន័យចូលរួមការពារព្រៃ និងរក្សប្រពៃណីរកអនុផលផ្លែសំរ៉ងគ្រប់រដូវកាល។ […]
ឧត្តមសេនីយ៌ត្រី កងសៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារធ្វើការបង្រ្កាបមុខសញ្ញាគ្រឿងញៀន។
កណ្តាប់ដៃដែកគ្មានមេត្តារបស់លោកឩត្តមសេនីយ៏ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារពិតជាធ្វើឲ្យក្រុមជនសង្ស័យមុខសញ្ញារក្សាទុកនឹងចែកចាយនូវសារធាតុគ្រឿងញៀនឈានទៅដល់ទីអវសាន្តជាបន្តបន្ទាប់។ #ខេត្តព្រះវិហារ÷ពិតណាស់ក្នុងបរិបថមួយដែលប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាដែលដឹកដោយសម្តេចមហាបវរធិបតីហ៊ុន មា៉ណែតគឺតែងយកចិត្តទុក្ខដាក់នឹងដាក់នូវបទបញ្ជាយ៉ាងមុឺងម៉ាត់បំផុតដល់កងកម្លាំងប្រដាប់អាវុធទាំង៣ក៏ដូចជាស្ថាប័នដែលពាក់ពន្ធ័ផ្សេងៗផងដែរគឺត្រូវចូលរួមសហការបង្ក្រាបឲ្យខានតែបាននូវរាល់មុខសញ្ញាក្រុមជនសង្ស័យដែលរក្សាទុកនឹងជួញដូរនូវសារធាតុគ្រឿងញៀនដោយខុសច្បាប់ពីព្រោះករណី១នេះវានឹងបង្កឲ្យមានហានិភ័យទៅដល់សង្គមជាតិទាំងមូល។ ឆ្លើយតបទៅនឹងបទបញ្ជាដ៏មុឺងម៉ាត់របស់ប្រមុខនៃរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំកំពូលៗទាំងនេះហើយអ្វីដែលធ្វើឲ្យលោកឩត្តមសេនីយ៏ត្រីកង សៅគុណមេបញ្ជាការនៃកងរាជអាវុធហត្ថខេត្តព្រះវិហារតែងយកចិត្តទុកដាក់ដិតជាប់នៅក្នុងតួរនាទីនឹងភារកិច្ចរបស់លោកក៏ដូចជាមន្ត្រីដែលថិតនៅក្រោមឪវាទរបស់លោកផងដែរនោះគឺភូមិឃុំសុវត្ថិភាពនេះតែម្តង ហើយអ្វីដែលបានបង្កើតឲ្យទៅជាបន្លានៅក្នុងប្រស្រីនៃកែវភ្នែកទាំងទ្វេររបស់លោកនោះគឺករណីគ្រឿងញៀននេះឯង។ ជាក់ស្តែងនៅវេលាម៉ោងប្រមាណជា២នឹង១០នាទីរសៀលថ្ងៃទី១៣ខែមិនាឆ្នាំ២០២៤នេះក្រោយទទួលបានការណែនាំក៏ដូចជាចង្អុលបង្ហាញពីសំណាកលោកឩត្តមសេនីយ៏ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារកម្លាំង .អ.ហ.ស្រុកសង្គមថ្មី ចំនួន៧នាក់ដែលដឹកនាំដោយលោកអនុសេនីយ៍ទោស្រី វណ្ណនីមេបញ្ជាការ.អ.ហ.ស្រុកសង្គមបានចុះឆ្មក់បង្ក្រាបករណីរក្សាទុកនឹងជួញដូរសារធាតុគ្រឿងញៀន១ករណីថិតនៅចំនុចភូមិសាស្ត្រនៃភូមិ សម្លាញ ឃុំភ្នំត្បែង១ស្រុកសង្គមថ្មីខេត្តព្រះវិហារ។ នៅក្នុងកិច្ចប្រតិបត្តិការមួយនេះលោកឩត្តមសេនីយ៏ត្រីមេបញ្ជាការ.អ.ហ.ខេត្តព្រះវិហារបានប្រាប់មកកាន់អង្គភាពសាព័ត៏មានតាមប្រពន្ធ័សង្គមតេលេក្រាមនាព្រឹកថ្ងៃទី១៤ខែមិនាឆ្នាំ២០២៤នេះថាជាលទ្ធផលលើកទី១គឺកម្លាំងសមត្ថកិច្ចរបស់លោកបានឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យរក្សាទុកនឹងចែចាយនូវសារធាតុគ្រឿងញៀនដ៏សកម្មប្រចាំក្នុងភូមិសាស្ត្រខាងលើបានចំនួន១នាក់ឈ្មោះ ហង្ស រំដោះភេទប្រុសអាយុ២៦ឆ្នាំមុខរបមិនពិតប្រាកដស្នាក់នៅភូមិសម្លាញ ឃុំភ្នំត្បែង១ស្រុកសង្គមថ្មីខេត្តព្រះវិហារនៅក្រោយកាឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងសមត្ថកិច្ច.អ.ហ.ស្រុកគឺឆែកឆេរនឹងដកហូតវត្ថុតាំងពីជនសង្ស័យបាននូវសារធាតុគ្រឿងញៀនពណ៍សថ្លាម៉ាទឹកកពីរូបគេបានចំនួន៣១កញ្ចប់ដែកកេះចំនួន២រួមនឹងសម្ភារះប្រើប្រាស់គ្រឿងញៀន១ចំនួនទៀត។ ជីកស្មៅត្រូវជីកទាំងឬសនោះលោកមេបញ្ជាការថានៅក្រោយធ្វើកាក្របួចបានជនសង្ស័យខាងលើកម្លាំសមត្ថកិច្ចជំនាញរបស់លោកក៏បានធ្វើការសួរនាំនឹងស្ដាប់ចម្លើយដើម្បីបន្តស្រាវជ្រាវរកប្រភពដើមនៃគ្រឿងញៀនពីសំណាក់ជនសង្ស័យទី១ក្រោយទទួលបានចម្លើយសារភាពនឹងដឹងតម្រូវពីប្រភពហើយនោះលោកមេបញ្ជាការថាលុះវេលាម៉ោងប្រមាណជា៣នឹង០០នាទីថ្ងៃខែឆ្នាំដដែលកម្លាំងសមត្ថកិច្ច.អ.ហ.ស្រុកសង្គមថ្មីរបស់លោកក៏បានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់បន្ថែមទៀត ដែលក្នុងនោះរួម. ទី១ឈ្មោះ យុត ណូយភេទប្រុសអាយុ៣៤ឆ្នាំមុខរបកសិកររស់នៅភូមិស្ទឹងឃុំរអាង ស្រុកសង្គមថ្មីខេត្តព្រះវិហារ ទី២ឈ្មោះស្រស់ ពេជ្រភេទប្រុសអាយុ១៦ឆ្នាំមុខរបអ្នកទិញអេដចាយរស់នៅភូមិបរិបូណ៏ឃុំភ្នំត្បែងពីរស្រុកគូលែនខេត្តព្រះវិហារ។ ទី៣ឈ្មោះហាត់ អៀកភេទប្រុសអាយុ១៤ឆ្នាំរស់នៅភូមិស្របាលឃុំភ្នំពេញស្រុកគូលែនខេត្តព្រះវិហារ។ ទី៤ឈ្មោះ ញ ផល្លា ភេទប្រុសអាយុ៤៤ឆ្នាំមុខរបលក់សាច់ជ្រូករស់នៅភូមិស្របាលឃុំភ្នំពេញស្រុកគូលែនខេត្តព្រះវិហារ។ នឹងទី៥ឈ្មោះរិន ចិនភេទប្រុសអាយុ១៦ឆ្នាំមុខរបជាកម្មករស្នាក់នៅភូមិឃុំស្រុកនឹងខេត្តកើតហេតុជាមួយគ្នាខាងលើ។ លោកមេបញ្ជាការបានបញ្ជាក់បន្ថែមទៀតថាករណីទី២នៅក្រោយការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើជាលទ្ធផលគឺកម្លាំងសមត្ថកិច្ចរបស់លោកធ្វើកាដកហូតវត្ថុតាង១ចំនួនទៀតដែលក្នុងនោះរួមមានគ្រឿងញៀនប្រភេទម្សៅក្រាមពណ៏សថ្លាម៉ាទឹកកកពីក្រុមជនសង្ស័យបានចំនួន៨កញ្ចប់ក្នុងនោះគឺ២កញ្ចប់ធំនឹង៦កញ្ចប់តូចបន្ថែមទៀតរួមនឹងម៉ូតូ ម៉ាក់WAVEពាក់ស្លាកលេខ(កណ្តាល1L4670ចំនួន១គ្រឿងផងដែរ។ គួរបញ្ជាក់ផងដែរថាក្រោមកាណែនាំចង្អុលបង្ហាញពីសំណាកលោកឩត្តមសេនីយ៍ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារក្នុងកិច្ចប្រតិបត្តិការចំនួន២ករណីក្នុងថ្ងៃខែឆ្នាំតែមួយជាលទ្ធផលគឺកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានរបស់ស្រុកសង្គមថ្មីធ្វើកាក្របួចបានក្រុមជនសង្ស័យពាក់ពន្ធ័នឹងរក្សាទុកចរាចរនូវសារធាតុគ្រឿងញៀនបានចំនួន៦នាក់នឹងដកហូតសារធាតុគ្រឿងញៀនបានចំនួន៣៩កញ្ចប់ក្នុងនោះគឺ២កញ្ចប់ធំនឹង៣៧កញ្ចប់តូចរួមនឹងសម្ភារះមួយចំនួនទៀត។ បច្ចុប្បន្នក្រុមជនសង្ស័យរួមនឹងវត្ថុតាងខាងលើត្រូវបានកម្លាំងកងរាជអាវុធខេត្តព្រះវិហារកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារចាត់កាបន្តតាមនិតិវិធីច្បាប់។
រាជរដ្ឋាភិបាលកែទម្រង់ស៊ីជម្រៅពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមស្ថាប័ននីមួយៗ
រាជរដ្ឋាភិបាលកែទម្រងស៊ីជម្រៅពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមស្ថាប័ននីមួយៗ _ចេញផ្សាយថ្ងៃទី 11 ខែមីនា ឆ្នាំ 2024៕ (ខេត្តសៀមរាប៖) រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការពង្រឹងសមត្ថភាពមន្ត្រីរបស់យើងទៅលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្ងៃនេះ វាជាការចាប់ផ្តើមនៅទំព័រថ្មីរបស់ក្រសួងយើងដោយអនុវត្តទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាលកែទម្រងស៊ីជម្រៅពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមស្ថាប័ននីមួយៗ ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី ថវិកាសមិទ្ធកម្ម កំណែទម្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងព័ត៌មាននៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ ដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១១-១២។ ឯកឧត្តម មានប្រសាសន៍ថា រាជរដ្ឋាភិបាលថ្មី បានដឹកនាំបន្តនៅគោលនយោបាយកំណែទម្រងហិរញ្ញវត្ថុសាធារណៈចំនួន ៤ គឺយើងអាចនិយាយបានថា កំណែទម្រង ៣+១ នោះគឺសំដៅទៅលើកំណែទម្រងរដ្ឋបាលសាធារណៈ កំណែទម្រងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រងវិមជ្ឈការនិងវិសហមជ្ឈការ ហើយមួយថែមទៀត គឺការកំណែទម្រងវិស័យយុត្តីធម៌ នេះគឺជាកំណែទម្រងដ៏ធំរបស់រាជរដ្ឋាភិបាល ចំពោះការដំណើរការកំណែទម្រងទាំងនេះ បើសិនជាយើងពិនិត្យមើល មិនមែនទើបតែធ្វើរយៈពេល២០ឆ្នាំចុងក្រោយនេះទេ តែ២០ឆ្នាំចុងក្រោយនេះ គឺរាជរដ្ឋាភិបាលបានកំណត់ច្បាស់លាស់ ពោលគឺការផ្លាស់ប្តូរពីសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចសេរី នៅក្នុងដំណើរការផ្លាស់ប្តូររបបរបស់យើង គឺការផ្លាស់ប្តូររបបរបស់យើងពីរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ទៅជារដ្ឋកម្ពុជាឆ្នាំ១៩៨៩មកម្លេះ។ ឯកឧត្តម បានបញ្ជាក់ទៀតថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាយន្តការដ៏សំខាន់ ដែលជួយទ្រទ្រង់ដល់ដំណើរការ កំណែទម្រង់ស្ថាប័នទាំងមូលប្រកបដោយប្រសិទ្ធិភាព ការពង្រឹងគុណភាពអភិបាលកិច្ចល្អ និង […]
មេឃុំជីផាតកំពង់ឆ្លេឆ្លាហៅប្រជាពលរដ្ឋចំនួន 3 ភូមិប្រមាណជាង 120 នាក់មកជួយបិទបានវាំងននខ្មៅនៅពីក្រោយខ្នងរបស់លោកមេឃុំឬមួយយ៉ាងណានៅតែបិទមិនជិតដដែល
មេឃុំជីផាតកំពុងឆ្លេឆ្លា ហៅប្រជាពលរដ្ឋចំនួនបីភូមិ ប្រម៉ាណជាង១២០នាក់មកជួយបិតបាំងវាំងននខ្មៅនៅពីក្រោយខ្នងរបស់លោកឬមួយយ៉ាងណានៅតែបិទមិនជិតដដែល។ លោក ម៉ឹង សុភា(ហៅប៉ែត)មេឃុំជីផាតកាលពីព្រឹកថ្ងៃទី10ខែមិនាឆ្នាំ២០២៤ នេះបានគៀងគរប្រមូលផ្ដុំប្រជាពលរដ្ឋបីភូមិមានគ្នាប្រម៉ាណជាង១២០នាក់នៅចំណុចទីតាំងដីមួយកន្លែងដែលស្ថិតភូមិឈូកឃុំជីខលើស្រុកស្រែអំបិលខេត្តកោះកុង ក្រោយពេលអង្គភាពយើងបានចុះផ្សាយកាលពីថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០២៤ ហើយក៍មានសារព័ត៌មានជាច្រើនបានចុះផ្សាយបន្តបន្ទាប់ររឿងលោកយកគ្រឿងចក្រទៅឈូសឆាយនឹងបោះរបងហំព័ទ្ធដីរាប់រយហិចតាសងខាងស្ទឹងឆាយរមាសរហូតដល់ឆាយខ្ពស់ហើយនឹងសង្ស័យថាលោកបានលក់ដីសងខាងស្ទឹងឆាយរមាសនឹងសងវីឡាយ៉ាងស្កឹមស្កៃនោះលោកបានចេញលិខិបដិសេធថាចុះផ្សាយព័ត៌មានមិនពិត ។ បើព័ត៌មាននោះមិនពិត តើ លោក ម៉ឹងសុភា(ហៅប៉ែត)មេឃុំជីជីផាតខំឆ្លេឆ្លាគៀងគរពលរដ្ឋ ជាច្រើននាក់រប្រតិកម្មតវារឿងដីរាបរយហិចតានោះដើម្បីអ្វី បើលោកមិនជាប់ពាក់ព័ន្ធក្នុងរឿងដីនោះផង តើនៅពីក្រោយខ្នងលោកមានវាំងននខ្មៅមែនទេ? ឬមួយលោកមានជាប់ពាក់ព័ន្ធនឹងទីតាំងដីរាប់រយហិចតាខាងលើនោះពិតមែនរឺ បានជាខំលោកប្រមូលប្រជាពលរដ្ឋជាង១២០នាក់ទៅជូបជុំជួយគ្នាដើម្បីបិតបាំងកុំឱ្យមានការ សើមអង្កេតទៅលើរូបគាត់ពីស្ថាប័នពាក់ព័ន្ធ។ (នេះជាសំនួរ) ប្រភពពីប្រជាពលរដ្ឋរស់នៅឃុំជីផាតបានឆាតក៏ដូចជាផ្ញើសារចូលមកកាន់អង្គភាពយើងតាមប្រព័ន្ធ facebookថា ទីតាំងដីនៅចំណុចស្ទឹងឆាយរមាសនោះភាគច្រើនគឺជាដីរបស់លោកមេឃុំជីផាត និងមួយចំនួនទៀតគាត់អោយបងប្អូនកូនគ្មួយនឹងបក្សពួករបស់គាត់ជានាក់ឈរឈ្មោះជំនួស ព្រោះដីគាត់ច្រើនពេក ។ ប្រភពដដែលបានបន្តទៀតថា បើតាមពួកគាត់លឺតៗគ្នាមកពីមាត់ទៅមាត់មួយ ថាទីតាំងដីនៅចំណុចស្ទឹងឆាយរមាសនោះលោកមេឃុំជីផាតបានលក់ឲ្យគេអស់ហើយ។ ហើយការលក់នោះគេឃុបឃិតគ្នាស៊ីញេលក់ទិញតែគ្នាគេស្ងាត់ៗគ្នានអ្នកណាដឹងនោះទេ។ (ដាក់សំលេងប្រជាពលរដ្ឋ) ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើអង្គភាពយើងមិនអាចសុំ ការបំភ្លឺពីលោកម៉ឹងសុភា(ហៅប៉ែត)មេឃុំជីផាតបានទេដោយទូរសព្ទលោកខលចូលពុំមានអ្នកទទួល។ បើយោងតាមការលើងឡើយពីប្រជាពលរដ្ឋរស់នៅឃុំជីផាតបានឲ្យអង្គភាពយើងដឹងថា ទីតាំងដីនៅចំណុចស្ទឹងឆាយរមាសរហូតដល់ឆាយខ្ពស់ ពួកគាត់បានលឺមកថា ក្រោយពេលប្រជុំនៅ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ រដ្ធបាលខេត្តកោះកុង បានប្រកាសនៅក្នុងកិច្ចប្រជុំនោះថា ទីតាំងដីនោះស្ថិតនៅ ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ហើយឲ្យលោកមេឃុំជីផាតប្រកាសប្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំផាត តែលោកឃុំមិនបានប្រកាស់ប្រាប់ពួកគាត់ទេ ។ (ដាក់សំលេងប្រជាពលរដ្ឋ) ដោយឡែងលោក ម៉ឹង សុភា […]
មាសឃុំជីប្រាតកំពង់ធ្លេឆ្លាហៅប្រជាពលរដ្ឋចំនួន 3 ភូមិប្រមាណជាង១២០នាក់មកជួយបិទបានវាំងននខ្មៅនៅពីក្រោយខ្នងរបស់លោកមេឃុំឬមួយយ៉ាងណានៅតែបិទមិនជិតដដែល

មេឈ្មួញពីរបីនាក់នៅតែហ៊ានកាត់ដឹកជញ្ជូនឈើដោយគ្មានញញើតនិងច្បាប់ជាដដែលៗតើមកពីកត្តាអ្វីទើបធ្វើបាន។
មេឈ្មួញពីបីអ្នកនៅតែហ៊ានកាប់ដឹកជញ្ជូនឈើដោយគ្មានញញើតច្បាប់ដដែលៗជាដដែលតើមកពីរកត្តាអ្វីទើបធ្វើបាន។ ខេត្តកំពង់ស្ពឺស្រុកឳរ៉ាល់ចេញផ្សាយថ្ងៃទី08/03/2024 ឈើហ៊ុប ប្រភេទឈើម្រិញ ឬហៅថារាជកុល ចំនួន១៥ដុំ ដែលមានមុខកាត់៣០ទៅ៣៥ជុំឡើងទៅ ប្រវ៉ែង៤ម៉ែត្រ ទៅ៥ម៉ែត្រកន្លះ ត្រូវបានអ្នកសារព័ត៌ចុះផ្ដិតយករូបភាព តាមការផ្ដល់ព័ត៌មានពីរពលរដ្ឋរស់នៅ ភូមិរមាំងស ឃុំតាសាល ស្រុកឳរ៉ាល់ ខេត្ដកំពង់ស្ពឺ ។ ក្រោយពីរអ្នកសារព័ត៌មានបានចុះផ្តិតយករូបភាពជាក់ស្ដែងពិតជាមានគំនរឈើដែលពួកឈ្មួញ បានដឹកយកមកគរទុកត្រៀមដឹកជញ្ជូនបន្តនោះរួចមក ក៏បានផ្ដល់ព័ត៌មានជូនកម្លាំងបរិស្ថាន ជួរភ្នំក្រវាញកណ្ដាល ធ្វើការចុះចាប់បង្ក្រាប រឹមអូសយកទៅរក្សារទុក ដើម្បីនៅស្មាក់បរិស្ថាន ចាត់ការតាមនិតិវិធីបន្ត។ ពលរដ្ឋដែលរស់នៅភូមិរមាំស បានលួចខ្សឹមប្រាប់ថា នៅចំណុចភូមិរមាំងសនេះ មានមេឈ្មួញ ដ៏ល្បីល្បាញ ខាងពង្រាយកូនចៅ ចូលកាប់ដឹកជញ្ជូនឈើ ពីក្នុងដែនការពារផ្សេងៗ យកមករក្សារទុកនិងលក់បន្តប្រចាំខែរាប់ឆ្នាំមកហើយ មានឈ្មោះ លោកចន លោកប្រាជ លោក ង៉ា សិតតែជាមេឈ្មួញកាន់ឆ្នាំប្រចាំ ឃុំតាសាល ។ ពលរដ្ឋបានបន្តទៀតថា ចាំមើលតើប្រពន្ធ័ច្បាប់ អាចធ្វើការស្រាវជ្រាវស៊ើបអង្កេត ដាក់បន្តុកអស់លោក មេឈ្មួញទាំងនោះ យកទៅធ្វើការចំណាត់ការតាមនិតិវិធីច្បាប់បានដែរឬទេ??? បើនរណាៗក៏គេដឹង គេស្គាល់ថា អស់លោកប៉ុន្មានរូបនេះជាមេឈ្មួញឈើ ដ៏ល្បីល្បាញប្រចាំស្រុកឳរ៉ាល់ រាប់ឆ្នាំមកហើយព័ត៌មានលម្អិតនៅពេលក្រោយ។
ខេត្តមណ្ឌលគិរីមានសេចក្តីរាយការណ៍បើឲ្យដឹងថាកាលពីថ្ងៃទី 4 ខែមិនាឆ្នាំ 2024 មានករណីប្រជាពលរដ្ឋពីរនាក់អះអាងថាខ្លួនបានរងរបួសជើងដោយសារគ្រប់កាំភ្លើងរបស់មន្ត្រីបរិស្ថានខេត្តមណ្ឌលគីរី
ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៏បានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ មានករណីប្រជាពលរដ្ឋពីរនាក់អះអាងថា ខ្លួនបានរងរបួសកែងជើងដោយគ្រាប់កាំភ្លើង ដែលបណ្តាលមកពីមន្ត្រីបរិស្ថានបាញ់ ហើយបានទៅប្តឹងសមត្ថកិច្ចក្នុងទឹកដីស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ក្រោយ។ ទទួលរបាយការណ៍នេះសមត្ថកិច្ចខេត្តក្រចេះ បានចុះស្រាវជ្រាវទីតាំងកើតហេតុ គឺស្ថិតនៅក្នុងដែនសមត្ថកិច្ចស្រុកកោះញែក ខេត្តមណ្ឌលគិរីទៅវិញ។ យោងតាមប្រភពព័ត៌មានពីខេត្តក្រចេះ ដែលអ្នកកាសែតទទួលបាននាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា មានប្រជាពលរដ្ឋឈ្មោះ វ៉ាញ ម៉ាញ ភេទប្រុសនិងឈ្មោះ យឿង បូរី ភេទប្រុស ទាំងពីរនាក់រស់នៅភូមិកូនវ៉ា ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានទៅអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ ដើម្បីដាក់ពាក្យបណ្តឹងប្តឹងមន្ត្រីបរិស្ថាន ដោយពួកគេអះអាងថា មន្ត្រីបរិស្ថានមានបំណងបាញ់សម្លាប់ខ្លួន។ក្នុងពាក្យបណ្តឹងអ្នកភូមិទាំងពីរនាក់ បានស្នើរសុំដល់សមត្ថកិច្ចជួយរកយុត្តិធម៏ និងស្រាវជ្រាវរកអ្នកពាក់ព័ន្ឋអនុវត្តទៅតាមផ្លូវច្បាប់។ បើតាមការបំភ្លឺរបស់ប្រជាពលរដ្ឋឈ្មោះ វ៉ាញ ម៉ាញ ភេទប្រុសនិងឈ្មោះ យឿង បូរី ភេទប្រុស បានឲ្យដឹងថា កាលពីថ្ងៃទី១ មីនា ២០២៤ វេលាម៉ោង៤ទាបភ្លឺ ពួកគេទាំងពីរនាក់បានជិះម៉ូតូម្នាក់មួយគ្រឿង ចេញពីផ្ទះក្នុងភូមិកូនវ៉ា ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ […]
ខេត្តមណ្ឌលគិរី មានសេចក្តីរាយការណ៌បានអោយដឹងថាពីថ្ងៃទី4ខែមិនាឆ្នាំ2024មានករណីផ្ទុះអាវុធដោយមន្ត្រីបរិស្ថានមណ្ឌលគិរី