ទីបំផុត ! រកឃើញឧទ្ធម្ភាចក្រ ដែលបានបាត់នៅជួរភ្នំក្រវាញហើយ ក្រោយប្រតិបត្តិការរយៈពេល១៧ថ្ងៃ គិតត្រឹមថ្ងៃទី ២៩ ខែកក្កដានេះ ភ្នំពេញ៖ កម្លាំងចម្រុះ នៅរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានរកឃើញឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញហើយ បន្ទាប់ពីបើកប្រតិបត្តិការអស់រយៈពេល១៧ថ្ងៃ។ នេះបើតាម អ្នកនាំពាក្យក្រសួងការពារជាតិ។ ឧទ្ធម្ភាចក្រនេះ ត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ចំពោះជនរងគ្រោះនៅពុំទាន់ដឹងស្លាប់រឺរស់នៅឡើយទេ ក្រសួការពារជាតិនឹងជូនតំណឹងនៅពេកក្រោយ ដោយសារអាកាសធាតុមិនអំណោយផលដល់ក្រុមការងារដើម្បីចូលដល់ទីតាំងឧទ្ធម្ភាចក្រដែលបានធ្លាក់។ សូមបញ្ជាក់ថា មធ្យោបាយក្នុងការរុករកនេះមានដូចជា ឧទ្ធម្ភាចក្រ ដ្រូន កងទ័ពថ្មើរជើងមកពីខាងកងទ័ពជើងអាកាស កងទ័ពជើងគោក កងទ័ពជើងពិសេសជាដើម សរុបមានជាង១,០០០នាក់៕ ប្រភពពី៖ ក្រសួងការពារជាតិ។
ព័ត៌មានស៊ើបអង្កេត
អភិបាលខេត្តត្បូងឃ្មុំចុះជួបសំណេះសំណាលស៊ូសុខទុក្ខនិងពិនិត្យស្ថានភាពការលក់ដូរបងប្អូនអាជីវករនៅផ្សារថ្នល់ទទឹង
អភិបាលខេត្តខេត្តត្បូងឃ្មុំ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យស្ថានភាពការលក់ដូរ បងប្អូនអាជីវករនៅផ្សារថ្នល់ទទឹង (ត្បូងឃ្មុំ): ឯកឧត្តម ប៉ែន កុសល្យ បន្ទាប់ពីផ្លាស់មកកាន់ជាអភិបាលខេត្តត្បូងឃ្មុំ បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខមន្ត្រីរាជការ ពលរដ្ឋ កសិករ កម្មករ ពិសេសបងប្អូនអាជីវករ ជាក់ស្តែងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ រួមជាមួយឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនអាជីវករលក់ដូរនៅផ្សារថ្នល់ទទឹង ស្ថិតក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ។ ការចុះដល់មូលដ្ឋាននៅតាមផ្សារនេះ ដើម្បីផ្តល់ភាពកក់ក្តៅ បានយល់ពីសុខទុក្ខ ដឹងស្ថានភាពការលក់ដូររបស់អាជីវករ ក្តាប់នូវរាល់បញ្ហាប្រឈមមួយចំនួន ធ្វើការដោះស្រាយ ពិសេសបង្កើតនូវភាពស្និទស្នាល ជាមួយបងប្អូននៅតាមផ្សារនានា នៅក្នុងខេត្ត។ ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ ក៏បានសំណូមពរដល់បងប្អូនអាជីវករក្នុងផ្សារទាំងអស់ សូមចូលរួមលើកកម្ពស់អនាម័យ និងសោភ័ណភាពសាធារណៈ ដោយត្រូវដាក់ទំនិញលក់ដូរ ឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ ជៀសវាងការដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ ប៉ះពាល់ដល់អ្នកធ្វើដំណើរ និងត្រូវសហការជាមួយម្ចាស់ផ្សារ និងអាជ្ញាធរមូលដ្ឋាន ធ្វើការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខផ្សារឱ្យបានល្អ។ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានធ្វើការផ្តាំផ្ញើដល់បងប្អូនអាជីវករលក់ដូរ នៅក្នុងផ្សារថ្នល់ទទឹងទាំងអស់ ត្រូវចេះសហការគ្នា យោគយល់គ្នាទៅវិញទៅមក បង្កើនសាមគ្គីភាព ប្រកបដោយភាពស្និទ្នស្នាល និងការទទួលខុសត្រូវខ្ពស់ចំពោះអនាម័យ។ ជាពិសេសត្រូវចូលរួមសហការ […]
បេក្ខជន 250 រូបបន្តប្រលងបំពេញ10 វិញ្ញាសាជម្រុះយក 45 នាក់ជាប់ចូលជាកម្លាំងកងរាជ្យអាវុធហត្ថខេត្តត្បូងឃ្មុំ។
បេក្ខជន២៥០រូប បន្តប្រឡងបំពេញ១០វិញ្ញាសារ ជម្រុះយក៤៥នាក់ ជាប់ចូលជាកងកម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ (ត្បូងឃ្មុំ) ៖ យោងតាមផែនការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលប្រកាសជ្រើសរើសបេក្ខជន ដើម្បីបំពេញក្របខ័ណ្ឌ ពលទាហាន នៃកងរាជអាវុធហត្ថ តាមបណ្ដារាជធានី-ខេត្ត ចំនួន ១,០០០នាក់ ក្នុងនោះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបង្កើតក្រុមការងារជ្រើសរើស ពលទាហានថ្មី ដើម្បីបំពេញក្របខណ្ឌ តាមសន្ទស្សន៍ដែលបានកំណត់ ចំនួន៤៥នាក់ និងបម្រុងចំនួន០៥នាក់។ បន្ទាប់ពីជូនដំណឹង ទទួលពាក្យ និងជម្រុះ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៥ ខែកក្កដា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ បេក្ខជន២៥០រូប ត្រូវបានជ្រើសរើស និងបន្តជម្រុះចម្រាញ់យកចំនួន៤៥នាក់ ជាប់ចូលជាកងកម្លាំង និងបម្រុងចំនួន០៥នាក់។ ក្រុមការងារនេះ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង នៃស្នងការដ្ឋានកសាងកម្លាំង ប្រធានក្រុមការងារទី២ នៃអនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។ ដោយឡែកនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ […]
មណ្ឌលគីរីសិក្សាស្រាវជ្រាវវប្បធម៌ជនជាតិដើមភាគតិចនិងលេចចេញជារូបរាងនៅលើទឹកដីខេត្តមណ្ឌលគិរីដែលអាចឲ្យប្រជាពលរដ្ឋសិក្សាស្វែងយល់ពីវប្បធម៌និងទាក់ទាញភ្ញៀវទេសចរ។
មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវប្បធម៌ជនជាតិដើមភាគតិច និងលេចចេញជារូបរាង នៅលើទឹកដីខេត្តមណ្ឌលគិរី ដែលអាចឱ្យប្រជាពលរដ្ឋ សិក្សាស្វែងយល់ពីវប្បធម៌ និងទាក់ទាញភ្ញៀវទេសចរ អត្ថបទ៖ ប៊ុត សុភ័ក្រ មណ្ឌលគិរី៖ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវប្បធម៌ជនជាតិដើមភាគតិច និងលេចចេញជារូបរាងនាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ នៅលើទឹកដីនៃខេត្តមណ្ឌលគិរី ដែលអាចឱ្យប្រជាពលរដ្ឋទូទៅ សិក្សាស្វែងយល់ពីវប្បធម៌របស់បងប្អូនជនជាតិដើមភាគតិច ជាពិសេសការសាងសង់មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិនេះ ក៏ជាផ្នែកមួយ ក្នុងការទាក់ទាញភ្លៀវទេសចរ មកទស្សនាខេត្តមណ្ឌលគិរី កាន់តែច្រើនផងដែរ។ បន្ទាប់ពីការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើរចនាបថសាងសង់មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវប្បធម៌ជនជាតិដើមភាគតិច នៅសាលប្រជុំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានឱ្យដឹងថា ការរៀបចំកិច្ចប្រជុំនាពេលនេះ គឺក្នុងគោលបំណងស្វែងរកការឯកភាពជារួមមួយ តាមរយៈការពិគ្រោះយោបល់ និងទទួលបានធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីឱ្យអគារមជ្ឈមណ្ឌលសិក្សាសា្រវជ្រាវវប្បធម៌ជនជាតិដើម ដែលគ្រោងសាងសង់មានរចនាបថ ជាអត្តសញ្ញាណជនជាតិដើមភាគតិច និងជាប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាពលរដ្ឋទូទៅ។ លោកស្រី អភិបាលរងខេត្ត បន្ថែមថា រដ្ឋបាលខេត្តមណ្ឌលគិរី តែងតែគិតគូរ យកចិត្តទុកដាក់ថែរក្សា លើកស្ទួយវប្បធម៌ សិល្បៈ ប្រពៃណីជនជាតិដើមភាគតិច ជាក់ស្តែង ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ក្នុងនាមជាប្រធានសម្របសម្រួលគម្រោង LASEDIII ថ្នាក់ខេត្ត […]
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកោះកុងក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមប៊ុនហ៊ុនរដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត សន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើញវាធិបតីប្រកាសតែងតាំងលោកឆឈិនរតនៈជាអភិបាលរងខេត្តកោះកុង
ពិធីប្រកាសចូលកាត់មុខតំណែងអភិបាលរង នៃគណ:អភិបាលខេត្តកោះកុង ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើញជាធិបតី ប្រកាសតែងតាំង លោកឈិត រតនៈ ជាអភិបាលរងខេត្តកោះកុង។ ខេត្តកោះកុង÷ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួង មហាផ្ទៃ បានអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំងលោក ឈិត រតនៈ ចូលកាន់តំណែងជា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ ដែលប្រារពធ្វើឡើងនៅសាលមហោស្រពខេត្តកោះកុង នាឱកាសនោះដែរ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានលើកឡើងអំពីទីតាំងភូមិសាស្ត្រនៃខេត្តកោះកុង ស្ថានភាពសេដ្ឋកិច្ចប្រជាជន សក្ដានុពលរបស់ខេត្ត សន្តិសុខសណ្ដាប់ធ្នាប់និងការអនុវត្តន៍ការងារប្រចាំថ្ងៃរបស់ខេត្តជូនអង្គពិធីជ្រាប លោកជំទាវ អភិបាលខេត្តបានបញ្ជាក់ថា÷ គណៈអភិបាលខេត្ត បានធ្វើការណែនាំតម្រង់ទិសជាប្រចាំដល់មន្ត្រីរាជការ ឱ្យយកចិត្ត ទុកដាក់បំពេញការងារស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាដែលមានចែងជាធរមាន និងបំពេញ តួនាទី ភារកិច្ច ស្របតាមលក្ខ័ណ្ឌការងាររបស់ខ្លួនម្នាក់ៗ សំដៅធានាបាននូវការផ្តល់សេវាសាធារណៈ […]
ថ្ងៃទី25ខែកក្កដាឆ្នាំ2024កម្លាំងគណ:បញ្ជាការឯកភាពស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។
នៅថ្ងៃទី25_07_2024កម្លាំងគណះបញ្ជាការឯកភាពស្រុកកំពង់លេង ខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោក អេងស្រស វណ្ណះអភិបាលរងស្រុកកំពង់លេង លោក ឈិត ក្រពុំរត្ន័ ចំនួយការPMស្រុកកំពង់លេង លោក កិក ហៃប្រធានសហពន្ធ័នេសាទប្រចាំអភិរក្សបឹងផ្សោត បានចុះបង្រ្កាប់នឹងរុះរើរបាំងលូស្បៃមុង នឹងរបាំងណរ៉ាវក្នុងរដូវបិទនេសាទនេះ ដោយប្រើកំឡាំងសារុប11នាក់នឹងប៉ាឡាស្មាចចំនួន3គ្រឿងនៅណុច អណ្នឹល ឋិតក្នុងភូមិបប្រក ឃុំសំរោងសែន ស្រុកកំពង់លេងខេត្តកំពង់ឆ្នាំង ក្រោមពីរចុះរុះរើ លទ្ធផលសំរេចបានមាន /1របាំងលូស្បៃមុង ចំនួន13កន្លែង ស្មើនឹងប្រវែង830ម៉ែត្រ /2លូស្បៃមុងចំនួន13មាត់ /3បង្គោលចំរុះ ចំនួន208ដើម /4ចាត់កូនត្រីប្រលេងចូលបឹងធម្មជាតិវិញ ចនួន16គីឡូក្រាមបច្ចុប្បន្នវត្ថុតាងត្រូវបំផ្លាញចោលនៅនឹងកន្លែង ។ គួរំលឹកផងដែលថា កន្លង់មក អជ្ញាធរ នឹងមន្ត្រីជំនាញពាក់ពន្ធ័ ក៏ធ្លាប់ធ្វើកាផ្សផ្សាយពត្ន័រមានស្ដីពីរការប្រើប្រាសឧប្បះករ ដើលផ្ទុយទៅនឹងច្បាប់ស្ដីពីជលផល ក្នុងរដូវបិទនេសាទនេះផងដែល តែទួស្បីការចុះបង្កាប់ដូចភ្លៀងរលឹយ៉ាងណាក៏ដោយក៏តែមានបទល្មើសកើតឡើងជាដដែលៗ ដូចជារបាំងណរាវមួយកន្លែងដែលគេស្គាល់ថាជារបស់ ឈ្មោះឈីដែលមានប្រវែងរាប់រយម៉ែត្រជាប់ព្រំប្រទល់អភិរក្សបឹងផ្សោត ជារាងរាល់ឆ្នាំ ដោយពុំមានការរំខានពីមន្រ្តីជំនាញរឺអាជ្ញាធរណាសោះឡើយ។ សូមគោរពរាយការណ៍ជូនលោកអភិបានស្រុកកំពង់លេងមេតា្តជ្រាប់ជាព័ត៌មានអត្ថបទនេះដោយ {លោកលីប៊ុនលៀងប្រចាំការណ៌នៅខេត្តកំពង់ឆ្នាំង}។
អភិបាលខេត្តត្បូងឃ្មុំផ្លែងអំណរអរគុណចំពោះសប្បុរសជនជប៉ុនដែលផ្ដល់ជំនួយសាងសង់អគារសិក្សាមួយខ្នងមាន 5 បន្ទប់ដល់សាលាបឋមសិក្សាទួលវិហារ។
អភិបាលខេត្តត្បូងឃ្មុំ ថ្លែងអំណរគុណចំពោះសប្បុរសជនជប៉ុន ដែលផ្តល់ជំនួយសាងសង់អាគារសិក្សាថ្មី១ខ្នងមាន៥បន្ទប់ ដល់សាលាបឋមសិក្សាទួលវិហារ (ត្បូងឃ្មុំ)៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនប្រជាជនជប៉ុន ដែលបានជួយលើវិស័យអប់រំ តាមរយៈផ្តល់ជំនួយសាងសង់អាគារសិក្សាថ្មី១ខ្នងមាន៥បន្ទប់ ព្រមទាំងមានបំពាក់នូវគ្រឿងសង្ហាររឹមផងដែរ ដល់សាលាបឋមសិក្សាទួលវិហារ ស្ថិតក្នុងភូមិទួលចំការ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ឯកឧត្តម ប៉ែន កុសល្យ មានប្រសាសន៍បែបនេះ ក្នុងឳកាសរួមជាមួយ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មីនេះ ដើម្បីផ្តល់លក្ខណៈងាយស្រួល និងជាប្រយោជន៍សម្រាប់ក្មួយៗសិស្សានុសិស្ស ក្នុងការសិក្សារៀនសូត្រ។ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត មានប្រសាសន៍ដូច្នេះថា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមវិភាគទានដល់ការកសាងសមិទ្ធិផលនានាក្នុងសាលារៀននេះ នាពេលកន្លងមក ជាពិសេសម្ចាស់ជំនួយប្រជាជនជប៉ុន លោកស៊ិហ្គេយ៉ាស៊ឹ ម៉ាស៊ឹណាហ្គា និងលោកស្រី យឹមិ អុិស៊ិម៉ុតុ ដែលបានជួយឧបត្ថម្ភក្នុងការកសាងអាគារសិក្សាថ្មី១ខ្នងនេះ […]
តុលាការខេត្តស្ទឹងត្រែងបញ្ជូនប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននិងបក្សពួកទៅឃុំខ្លួនក្នុងពន្ធនាគារកាំមេម៉ាយពាក់ព័ន្ធគ្រឿងញៀន។
តុលាការខេត្តស្ទឹងត្រែង បញ្ជូនប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន និងបក្ខពួក ទៅឃុំខ្លួនក្នុងពន្ធនាគារកាំមេម៉ាយ ពាក់ព័ន្ធគ្រឿងញៀន ស្ទឹងត្រែង៖ តុលាការខេត្តស្ទឹងត្រែង នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានចេញដីកាឃុំខ្លួនលោកវរសេនីយ៍ឯក ចែម ផានិត ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តស្ទឹងត្រែង រួមជាមួយកូនចៅរបស់លោកមួយចំនួនទៀត ទៅឃុំខ្លួននៅពន្ធនាគារកាំងមេម៉ាយ ។ លោក ឈុំ ស៊ាងហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង បានមានប្រសាសន៍ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះដែរថា សំណុំរឿងរបស់នគរបាលខាងលើ ព្រះរាជអាជ្ញា និងចៅក្រមបានចោទប្រកាន់រួចរាល់ និងចេញដីកាឃុំខ្លួនរួចហើយដែរ ។ លោក ឈុំ ស៊ាងហាក់ បន្តថា ចំណែកវត្ថុតាងរឹបអូសបានរួមមាន ប្រាក់ដុល្លារសុទ្ធចំនួន ៤ម៉ឺនដុល្លារ ប្រាក់ដុល្លារក្លែងក្លាយ(លុយសែន)ចំនួន១៧៨.១០០ដុល្លារ គ្រឿងញៀនចំនួន៣,១៧ក្រាម ទូរស័ព្ទដៃ៥គ្រឿង រថយន្តម៉ាកហាយឡិនឌ័រ១គ្រឿង និងអាវុធខ្លី១ដើម គ្រាប់៣៤គ្រាប់ ។ ទាក់ទិញករណីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ហើយជាប់ពាក់ព័ន្ធគ្រឿងញៀនដូច្នេះនោះ លោកឧត្តមសេនីយ៍ទោ អូន ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង ក៏បានថ្លែងប្រាប់សារព័ត៌មាន នៅថ្ងៃទី២៤ ខែកក្តដា២០២៤បន្ថែមផងដែរថា «ព្រោះនេះគ្រាន់តែជាចម្លើយសារភាពអាចោរលួចខ្សែភ្លើងដែលវាប្រើប្រាស់គ្រឿងញៀនទេ បើភស្តុតាងពិតមិនពិតអាហ្នឹងអត់ទាន់មានទេ […]
អ្នកនាំពាក្យក្រសួងការពារជាតិអាកាសធាតុនៅតំបន់ជួរភ្នំក្រវាញហាក់មានភាពល្អប្រសើរឡើងវិញដែលកំពុងអំណោយផលដល់ការរុករកឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹង។
អ្នកនាំពាក្យក្រសួងការពារជាតិ៖ អាកាសធាតុនៅតំបន់ជួរភ្នំក្រវាញ ហាក់មានភាពល្អប្រសើរឡើងវិញ ដែលកំពុងអំណោយផល ដល់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្រក្រសួងការពារជាតិ បានបញ្ជាក់នៅព្រឹកនេះថា តាំងពីម្សិលមិញរហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ អាកាសធាតុនៅតំបន់ជួរភ្នំក្រវាញ ហាក់មានភាពល្អប្រសើរឡើងវិញ ដែលកំពុងអំណោយផល ដល់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តម បន្ថែមថា «នៅថ្ងៃនេះ កងកម្លាំងចម្រុះ បានបន្តធ្វើសកម្មភាពរុករកដោយស្វាហាប់ទាំងថ្មើរជើង និងពីលើដែនអាកាស ក្នុងនោះមានកម្លាំងមួយចំនួនបានសម្រូតខ្សែចុះពីឧទ្ធម្ភាគចក្រ នៅតាមចំណុចដែលមានការសង្ស័យ ដែលយើងសង្ឃឹមថា នឹងទទួលបានដំណឹង អំពីឧទ្ធម្ភាគចក្រក្នុងពេលដ៏ខ្លីខាងមុខនេះ»។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ កងកម្លាំងទាំងអស់ ដែលបានខិតខំយ៉ាងសកម្មមិនខ្លាចនឿយហត់ ក្នុងការស្វែងរកឧទ្ធម្ភាគចក្រ និងយោធិន២នាក់ ដែលបានបាត់ដំណឹង ក្នុងរយៈពេល១០ថ្ងៃមកនេះ ទោះបីជាមានបញ្ហាអាកាសធាតុ និងភូមិសាស្ត្រលំបាកក៏ដោយ និងសូមជូនពរបងប្អូនកងកម្លាំងទាំងអស់គ្នាមានសុវត្ថិភាព និងទទួលបានជោគជ័យ៕
អភិបាលខេត្តត្បូងឃ្មុំ នាំយកទានវស្សានឹងបច្ច័យប្រគេនព្រះសង្ឃគង់នៅវត្តអង្គក្នុងហៅហ្លួងសេ្តចកន។
ចូលព្រះវស្សា! ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តត្បូងឃ្មុំ នាំយកទានព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តអង្គរក្នុង (ហៅវត្តហ្លួងព្រះស្តេចកន) (ត្បូងឃ្មុំ)៖ ដោយទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឧត្តមភរិយា លោកជំទាវ ហេង សំអាន ប៉ែន កុសល្យ និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ត្រីរាជការ ព្រមទាំងយុវជន នាំយកទៀនព្រះវស្សា អង្ករ ទឹកសុទ្ធ ទឹកដោះគោ ត្រីងៀត សាច់ក្រក មី តែ ស្ករស និងបច្ច័យមួយចំនួន ទៅវេរប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅពុទ្ធមណ្ឌលវត្តអង្គរក្នុង (ហៅវត្តហ្លួងព្រះស្តេចកន) នៅក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រហ្លួងព្រះស្តេចកន ស្ថិតក្នុងឃុំដូនតី ស្រុកពញាក្រែក នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ប្រគេនជូនព្រះសង្ឃ […]