ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

នៅព្រឹកថ្ងៃទី 12 ខែកក្កដា 2024 នៅវត្តអង្គភ្នំតូចភូមិត្រពាំងកំភ្លាញស្រុកអង្គរជ័យខេត្តកំពតធ្វើវេទិកាសាធារណៈរកដំណោះស្រាយផ្សេងៗជូនប្រជាពលរដ្ឋ។

នៅព្រឹក ថ្ងៃទី១២ កក្កដា ២០២៤នៅ វត្ត អង្គភ្នំតូច ភូមិត្រពាំងកំភ្លាញ ស្រុកអង្គជ័យ ខេត្កកំពត ធ្វើវេទិកាសាធារណៈរកដំណោះស្រាយផ្សេងៗជូនប្រជាពលរដ្ឋ។ ខេត្តកំពត÷កាលពីព្រឺកថ្ងៃទី១២ បានបើកវេទិកាសាធារណៈ ដឹកនាំដោយ លោក អ៊ឹង ង៉ោហុក ប្រធានក្រុមការងារ ឯកឧត្តម ផែន សុផល អនុប្រធាន លោក ផាត ម៉ៅ អនុប្រធាន នឹងសមាសភាពចូលរួម – ក្រុមការងារថ្នាក់ជាតិ ចំនួន6នាក់ /ស្រី1នាក់ -ក្រុមការងារថ្នាក់ស្រុក6នាក់/ស្រី3នាក់ -ថ្នាក់ឃុំ ចំនួន8នាក់/ស្រី3នាក់ _ប៉ូលីសចំនួន6នាក់/ស្រី2នាក់ -ប្រជាជនចំនួន 31នាក់/ស្រី6នាក់ សរុប51នាក់ ស្រី15នាក់ 1,ការងារប្រជាសាស្ត្រ ឃុំអង្គភ្នំតូច -ប្រជាជនសរុប ចំនួន5858នាក់/ស្រី3008នាក់ ស្មើ1335គ្រួសារ មានបញ្ជីចូលរួមបោះឆ្នោតចំនួន3665/ស្រី1946នាក៎ 2 ការងារសន្តិសុខសណ្តាប់ធ្នាប់ បានអនុវត្តតាមគោលនយោបាយមានសុវត្ថិភាពទាំ7ចំណុច 3,ការងារកសិកម្ម ប្រជាជនបានធ្វើស្រែរួចរាល់100% 4,ការងារអប់រំ – មានអនុវិទ្យាល័យ ចំនួន1 ក្នុងនោះមានគ្រូបង្រៀន31នាក់/ស្រី18  សិស្សសរុប215/ស្រី115 […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

រដ្ឋបាលខេត្តមណ្ឌលគិរីរៀបចំសិក្ខាសិលាស្ដីពីការផ្សព្វផ្សាយសៀវភៅត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយខេត្តមណ្ឌលគិរី។

រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយសៀវភៅត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយខេត្តមណ្ឌលគិរី មណ្ឌលគិរី៖ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយសៀវភៅត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម សុទ្ធ គឹមកុលមុនី អគ្គលេខាធិការរង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត លោក សំ ពៅ អនុប្រធាននាយកដ្ឋានព័ត៍មានគ្រប់គ្រងគ្រោះមហន្តរាយ និងមានការចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី អភិបាល អភិបាលរងក្រុង/ស្រុកទាំង៥ លោក លោកស្រីមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ ព្រមទាំងតំណាងអង្គការដៃគូរអភិវឌ្ឍន៍ និងមន្ត្រីជំនាញជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានឱ្យដឹងថា សិក្ខាសាលានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងចង់ឱ្យមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គការដៃគូនានា ចូលរួមចំណែកក្នុងការអនុវត្តផែនការការងារ ដែលបានត្រៀមរួចរាល់នៅក្នុងសៀវភៅត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយនេះ ដើម្បីចូលរួមទប់ស្កាត់ និងមានវិធាការក្នុងការគ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទជំរុញដល់ថ្នាក់ដឹកនាំនាំមន្ត្រីអភិវឌ្ឍន៍គនបទខេត្តមណ្ឌលគិរីត្រូវពង្រឹងគុណភាពផ្លូវពីជនបទឱ្យកាន់តែរឹងមាំពិសេសការគោរពដណ្ដប់ផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទដើម្បីធ្វើឲ្យសេដ្ឋកិច្ចគ្រួសារតាមទីជនបទកាន់តែប្រសើរឡើង។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់អនុសាសន៍ឱ្យអភិបាលរាជធានី-ខេត្ត ទាក់ទាញនិងគាំទ្រគម្រោងបង្កើតមណ្ឌលបន្សាបគ្រឿងញៀន ……………… ពីសាលាខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ឱ្យរដ្ឋបាលរាជធានី ខេត្ត ទូទាំងប្រទេស យកចិត្តទុកដាក់ទាក់ទាញ និងចូលរួមគាំទ្រគម្រោងវិនិយោគជាមួយវិស័យឯកជន ដើម្បីបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ ប្រមុខក្រសួងមហាផ្ទៃ ក៏បានលើកឡើងចំៗឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ ពិនិត្យមើលទីតាំងដីសមរម្យរបស់ខេត្ត យកធ្វើជាធ្នាក់បោះទុនជាមុន ដើម្បីទាក់ទាញវិស័យឯកជនមកចូលរួមវិនិយោគ។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម ប៉ែន កុសល្យ ជាអភិបាលថ្មី នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ការវិនិយោគបង្កើតមណ្ឌលបន្សាបគ្រឿងញៀននេះ នឹងពិបាកលេចចេញជារូបរាងណាស់ ប្រសិនណាបើអ្នកវិនិយោគរំពឹងខ្ពស់តែលើប្រាក់ចំណេញ និងថែមទាំងមិនមានការសម្បទានគាំទ្រពីរដ្ឋ ប៉ុន្តែតាមរយៈរូបមន្តជួយគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត អ្នកវិនិយោគ និងក្រុមគ្រួសារជនរងគ្រោះ មណ្ឌលជាបន្តបន្ទាប់ត្រូវបានបង្កើតឡើង និងដំណើរការដល់សព្វថ្ងៃ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ការបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គឺជាការផ្ដល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីស្រោចស្រង់ និងសង្គ្រោះជនរងគ្រោះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់

បណ្ឌលគិរីថ្ងៃទី 11 ខែកក្កដាឆ្នាំ 2024 ម៉ោង 3:00 នាទីទាបភ្លឺមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចំណុចផ្លូវជាតិលេខ 76នៅស្រុកអូររាំង

មណ្ឌលគិរី ថ្ងៃទី 11 .07 .2024 វេលាម៉ោង 3″00 នាទី ទាបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងត្រង់ចំណុចផ្លូវជាតិលេខ៧៦A ស្ថិតនៅក្រុមពូពូញ. ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ .ស្រុកអូរាំង .ខេត្តមណ្ឌលគីរី រថយន្ត ម៉ាក TACOMA ពណ៍ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ.2AT.8479 បានរេចង្កូតទៅបុកនិងបង្កោលភ្លើង ហើយរេចង្កួតទៅបុកតូបអ្នកលក់ដូរនៅក្បែរចិញ្ចើមផ្លូវ បណ្តាលអោយក្រឡាប់រថយន្តផ្ងារជើងបណ្ដាលឱ្យស្លាប់មនុស្ស ស្លាប់បាត់បង់ជីវិតចំនួន០១នាក់និងរងរបួសធ្ងន់ចំនួន០២នាក់ របួសស្រាល១នាក់ ជនរងគ្រោះឈ្មោះ អូន ស្រីនិច ភេទស្រី អាយុ ២៧ឆ្នាំ ស្រុកកំណើត នៅភូមិស្រឯម .ឃីចំបក់. ស្រុកបាទី .ខេត្តតាកែវ ៕ អ្នកបើកបររថយន្តឈ្មោះ អូន .ផានិត ភេទប្រុស .អាយុ ២៤ឆ្នាំ ត្រូវជាប្អូនជនរងគ្រោះ រីឯសាសព សាច់ញាតិបានយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែក ឯរថយន្ត មន្ត្រីជំនាញចរាចរណ៍បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរាំង និងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ផ្នែកចរាចរណ៍ ដែលបង្កររបស់ស្នាមនិងបាត់បង់ជីវិត។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ពេលនេះស្គាល់ម្ចាស់ហើយ អ្នកដែលសាងសង់ផ្ទះឈើរំលោភចូលដីចំណីព្រែកអណ្តូងទឹកវែងអន្លាយដូចកប៉ាល់យក្សនោះគឺលោកប៊ុនប្រុសហៅជា អធិការងស្រុកបូទុមសាគរសោះស្មានអ្នកណា។

ពេលនេះស្គាល់ម្ចាស់ហើយអ្នកដែលសាងសង់ផ្ទះឈើរំលោភចូលដីចំណីព្រែកអណ្ដូងទឹកវែងអន្លាយដូចការប៉ាល់យក្សនោះគឺលោក ប៊ុន ប្រុស ជាអធិការរងស្រុកបូទុមសាគរសោះ។ ខេត្តកោះកុង !ផែនឹងផ្ទះឈើរបស់ លោក ប៊ុន ប្រុស ដែលគេស្គាល់ថាជាអធិការរង ស្រុកបូទុមសាគរ ដែលបានសាងសង់ងរំលោភចូលដីមាត់ព្រែកអណ្ដូងទឹកដ៍វែងអន្លាយដូចការប៉ាល់យក្ស ដោយគ្មានច្បាប់អនុញ្ញាតពីរអាជ្ញាធរនោះ នៅព្រឹកថ្ងែទី(០៨)ខែកក្ដដា ឆ្នាំ២០២៤នេះ កម្លាំងចម្រុះខេត្តកោះកុង បានចុះធ្វើការហាមឃាត់ឲ្យផ្អាកការសាងសង់ហើយ ដោយមានសមត្ថភាពចូលរួម លោក នួន ពន្លឺ អនុប្រធាន មន្ទីរ  រៀបចំដែនដី នគររូបនីយកម្មសំណង និងសូរិយោដីខេត្តកោះកុងលោក ខេង សំខាន់អភិបាលរងស្រុកបូទុមសាគរនឹងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើននាក់ទៀត។ គួបញ្ជក់ផងដែរថានេះមិនមែនជាលើកទីមួយនោះទេដែលរដ្ឋស្រុកបូទុមសាគរ បានចុះធ្វើការហាមឃាត់មិនឲ្យសាងសង់ផែនឹងផ្ទះរំលោភចូលដីចំណីព្រែកខាងលើនេះ កាលពីថ្ងៃទី៣១ខែ ឧសភាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះរដ្ឋបាលស្រុកបូទុមសាគរក៍បានចេលិខិតឲ្យលោក ប៊ុន ប្រុស ចូលរួមរុះរើផែឈីនោះចេញដោយខ្លូនឯងផងដែរ តែប៊ុន ប្រុស មិនត្រឹមតែមិនរុះរើនោះទេថែមទាំងធ្វើធំជាងមុនទាំងបំពានទៀតផង លុះមកដល់ព្រឹកថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២៤នេះរដ្ឋបាលស្រុកបូទុមសាគរ សហកាមន្ទីជំនាញខេត្តចុះធ្វើការហាមឃាត់ម្ដងទៀតទៅលើផ្ទះដែល លោកប៊ុន ប្រុស សង់រំលោភចូលក្នុងព្រែកដើបម្បីឲ្យផ្អាកសាងសង់ ហើយរដ្ឋបាលស្រុកនឹង មន្ត្រីជំនាញខេត្តដែលបានចុះមកពិនិតនឹងធ្វើរបាយការណ៌ ជូន លោក ជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងដើម្បីមានចំណាត់ការ។ ជាមួយនឹងគ្នានេះដែរពេល ដែលក្រុមការងារចុះទៅពិនិត្យផ្ទះដែលសាងសង់អត់ច្បាប់រំលោភចូលដីចំណីព្រែកអណ្ដូងទឹកនោះត្រូវបាន លោក ប៊ុន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

កាលពីថ្ងៃពុធទី 3 ខែកក្កដាឆ្នាំ 2024 ឯកឧត្តមជាសុខមេធីរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុវជននិងយុវនីតិសម្បទាព្រមទាំងមន្ត្រីថ្នាក់ដឹកនាំ។

-កាលពីថ្ងៃពុធទី៣ខែកក្កដាឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ព្រមទាំងមន្ត្រីថ្នាក់ដឹកនាំ មន្រ្តីរាជការ និង មន្រ្តីកិច្ចសន្យា ប្រមាណជាង១៨០០នាក់ ធ្វើតេស្ដរហ័សរកសារធាតុញៀនលទ្ធផលតាមការរំពឹងទុកគឺអវិជ្ជមានទាំងអស់។ -ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា សហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំការធ្វើតេស្តរហ័សរកសារធាតុញៀនជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យា ក្រោមឱវាទក្រសួងចំនួន២ថ្ងៃ គឺថ្ងៃទី៣-៤ខែកក្កដា ឆ្នាំ២០២៤ បង្ហាញពីការចូលរួមតាមបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០១ បប ស្ដីពីការដាក់វិធានការម៉ឹងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសពាក់ព័ន្ធការបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាក្រោមឱវាទក្រសួង។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកែវសីមាឃាត់ខ្លួនជនសង្ស័យបានបីនាក់ករណីលួចម៉ូតូ។

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា ឃាត់ខ្លួនជនសង្ស័យបាន០៣នាក់ករណីលួចម៉ូតូ (មណ្ឌលគិរី) យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកែវសីមានបានបញ្ជាក់ថា”កាលពីថ្ងៃទី២៩ ខែមិថុនា ២០២៤ អធិការដ្ឋាននគរបាលស្រុកកែវសីមា បានទទួលពាក្យបណ្តឹងពីឈ្មោះ សៀក ឆៃលាង (ថា)មានករណី ចោរកម្ម (លួចម៉ូតូ) ភ្លាមនោះ លោកហេង អ៊ួង អធិការដ្ឋាននគរបាលស្រុកកែវសីមា បានជូនរបាយការណ៍ ទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្រោយពីទទួលបានរបាយការណ៍ បានដាក់បទបញ្ជាភ្លាម ដល់កម្លាំងជំនាញនគរបាលស្រុកកែវសីមា ឲ្យចុះធ្វើការស្រាវជ្រាវរកមុខសញ្ញា។ ក្រោយពីទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ទោ ឡោ សុខ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត ភ្លាមនោះលោកហេងអ៊ួង អធិការដ្ឋាននគរបាលស្រុកកែវសីមា បានដឹកនាំកម្លាំងជំនាញផ្ទាល់ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម ចុះស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យតាំងពីថ្ងៃទី២៩មិថុនា រហូតដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៦និង៣៣នាទី ទើបទទួលបានព័ត៌មានរាយការណ៍បន្ថែម តាមរយះលេខទូរស័ព្ទ ០៩៧៥០៨៨៨៤២ ថា”មុខសញ្ញាឃើញនៅKTV ៩៩៩៩ ភ្លាមនោះកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា នឹងកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ស្រែខ្ទុម សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រញូងសែនជ័យ ចុះដល់ទីតាំង KTV ៩៩៩៩ឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកែវសីមា។ .ជនសង្ស័យឈ្មោះទី០១ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

កាលពីថ្ងៃ1ខែកក្កដាឆ្នាំ2024ឯកឧត្តអភិសន្តិបណ្ឌិតស សុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ចើញជាអធិបតីភាពពធីប្រកាសចូលកាន់តំណែងអភិបាលនៃគណះអភិបាលខេត្តតាកែវ។

-កាលពីថ្ងៃចន្ទទី១ខែកក្កដាឆ្នាំ២០២៤ ឯកឧត្តមអភិសន្ដិបណ្ដិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តតាកែវ។ -ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ត្រូវពង្រឹងសមត្ថភាពដល់មន្រ្តីផ្តល់សេវានៅថ្នាក់ក្រោមជាតិ ពិសេស មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្មៀនឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល និង កម្លាំងសមត្ថកិច្ចនៅមូលដ្ឋានដើម្បីបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ។ហើយកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ រួមគ្នាដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនៅមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាពនិងយុត្តិធម៌។ដោយមិនត្រូវមានការរើសអើង ការបែងចែកប្រកាន់បក្សពួកគ្រួសារនិយម និងនិន្នាការនយោបាយណាឡើយ។ -ឯកឧត្តមអភិសន្តិបណ្ឌិត ណែនាំឱ្យរដ្ឋបាលខេត្តតាកែវ ត្រូវតែថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រឿងញៀន ការពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ជើងគោក បង្រ្កាបអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ការលាងសម្អាតប្រាក់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ហើយបង្កាបង្រ្កាបក្មេងទំនើង ស្របតាមគោលនយោបាយ “ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

រដ្ឋបាលខេត្តមណ្ឌលគិរីប្រារព្ធទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទរួមគ្នាវាយោគលើការបង្ក្រាបទប់ស្កាត់និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន។

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ“រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន” មណ្ឌលគិរី៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ “រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំសហគមន៍គ្មាន គ្រឿងញៀន” ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោក ចាន់ រតនា អភិបាលរងខេត្ត រួមទាំងលោក ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រះសង្ឃ អភិបាលក្រុង/ស្រុក ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជន ប្រមាណជា ១.០០០នាក់ ដែលប្រព្រឹត្តទៅនៅបរិវេណវិមានឯករាជ្យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអានសារលិខិតរបស់សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានបង្ហាញពីការប្តេជ្ញារបស់រាជរដ្ឋាភិបាល […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ល្បែងស៊ីសងជល់មាន់តាមអនឡាញបញ្ជាក់នៅក្រុងសៀមរាបកំពុងរីកដូចផ្សិតអាណាធិបតេយ្យសមត្ថកិច្ចហាក់មើលរំលងមិនទាន់ឃើញបង្ក្រាបនៅឡើយ។

ល្បែងស៊ីសងជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍ នៅក្រុងសៀមរាបកំពុងរីកដូចផ្សិតអាណាធិបតេយ្យ សមត្ថកិច្ច ហាក់មើលរំលង មិនទាន់ឃើញបង្ក្រាប..!!? (ខេត្តសៀមរាប៖) ប្រភពព័ត៌មានច្បាស់ការ ពីប្រជាពលរដ្ឋនៅ ក្រុងសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ននេះគេ សង្កត់ឃើញ មានល្បែងជល់មាន់ កំពុងរីកដុះដាលដូចផ្សិតយ៉ាងអាណាធិបតេយ្យ។ ជាក់ស្ដែងទីតាំងជល់មាន់តាមកញ្ចក់ទូរទស្សន៍ជាច្រើនកន្លែង ដែលមានទីតាំង។ ១.ស្ថិតនៅសង្កាត់ គោកចក ចំនួន៥កន្លែង ២.សង្កាត់ស្លក្រាមចំនួន ៣កន្លែង ៣.សង្កាត់គោកធ្លក ឃុំសណ្ដែក ស្រុកប្រាសាទបាគង១កន្លែង ៤.ភូមិតាវៀនសង្កាត់សាលាកម្រើកចំនួន២កន្លែង នៅក្នុងក្រុងសៀមរាប។ នៅ មានរាប់សិបកន្លែងទៀត បើតាមប្រភពពីប្រជាពលរដ្ឋ បាន ប្រាប់អង្គភាព គេហទំព័រមាតុភូមិកម្ពុជាយើង ឱ្យដឹងថា កំពុងបើក ដំណើរការយ៉ាងរលូន ជា ចំហដោយមិនមានកម្លាំងសមត្ថកិច្ចនគរបាលចុះបង្ក្រាបសោះឡើយ។ ប្រភពបានឲ្យដឹងទៀតថាភាពព្រងើយកន្តើយធ្វើ មិនដឹង មិនឮ បិទភ្នែកបិទត្រចៀក របស់អាជ្ញាធរមានសមត្ថកិច្ច ក្រុងសៀមរាប ជាពិសេសកម្លាំងនគរបាលក្រោមបញ្ជារបស់លោកវរសេនីយ៍ឯក ( ដា ចំរើន)ជា អធិការនេះអធិការក្រុងសៀមរាប បានធ្វើឲ្យពលរដ្ឋមូលដ្ឋានមានមន្ទិលសង្ស័យថា ទំនងជាទទួលបានលាភសក្ការៈពីម្ចាស់ទីតាំងជល់មាន់តាមអនឡាញនេះហើយមើលទៅ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានបន្តឲ្យដឹងថា  រាល់ថ្ងៃ គេឃើញមានអ្នកចូលលេងជល់មាន់អនឡាញយ៉ាងច្រើនកុះករជារៀងរាល់ថ្ងៃ។ អ្នកទៅជល់មាន់នៅទីតាំងខាងលើហាក់ដូចជាដឹងថា មានសុវត្ថិភាពទើបកេណ្ឌបក្សពួក […]