គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបុរស់ម្នាក់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុស្ថិតនៅភូមិផ្សារកណ្តោលជ្រុំឃុំកណ្តោលជ្រុំស្រុកក្រែកស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ជនរងគ្រោះ មានឈ្មោ:ផលផែនមានអាយុ26ឆ្នាំជនជាតិខ្មែរមានលំនៅភូមិអង្កែវឃុំអញ្ចើមស្រុកសួង។ ខេត្តត្បូងឃ្មុំនៅថ្ងៃទី21ខែកុម្ភ:ឆ្ឆ្នាំ២០២4វេលាម៉ោង1និង30នាទីថ្ងៃ នៅចំណុចលើផ្លូវជាតិលេខ៧Aស្ថិតនៅភូមិផ្សារកណ្តោលជ្រុំឃុំកណ្តោលជ្រុំស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកវេ1និងម៉ូតូ ក្នុងទិសដៅបណ្តោយគ្នាពីកើត ទៅខាងលិចដូចគ្នាខាងឡានបើកពីខាងកើតមកលិចដែ ចម្នែកម៉ូតូបើកពីកើតមកលិចមកដល់ចំណុចផ្លូវបែកជាបួនរថយន្តបង្កអោយកើតគ្រោះបណ្តាលបាត់បង់ដល់អាយុជីវិត។ ១.អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់បន្សល់ទុក រថយន្តនៅនិងកន្លែងកើតហេតុ រថយន្តម៉ាក វេ1ស ស្លាកលេខ កំពង់ចាម 3A -7001 ទិសដៅពីកើតទៅលិច។ ២.អ្នកបើកម៉ូតូឈ្មោះផលផែនភេទប្រុស អាយុ 26ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិអង្កែវឃុំអញ្ចើមស្រុកសួងខេត្តត្បូងឃ្មុំជនរងគ្រោះស្លាប់នៅកន្លែង។ អ្នកបើកបរម៉ូតូម៉ាកព្រីមសង់ពណ៌ខ្មៅមិនមានស្លាកលេខគ្មានមួក តែមានកញ្ចក់ ទិសដៅពីកើតទៅលិច។ មូលហេតុ មកពីអ្នកបើកបររថយន្ត វេ1បើកបររថយន្តក្នុងការទ្វីប្រហែសគ្មានការប្រុងប្រយ័ត្នបណ្ដាលឲ្យបុកអ្នកជិះម៉ូតូត្រូវអ្នកបើកបរថយន្តបុកចំពីមុខរថយន្ត បង្កអោយមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងបែកក្បាលចេញរលាស្លាប់ភ្លាមៗ។ បញ្ជាក់ ជនរងគ្រោះត្រូវបានកម្លាំងសណ្ដាប់ធ្នាប់ធ្វើកំណត់ហេតុប្រគល់ជនរងគ្រោះអោយទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីទត្រូវបានក្រុមគ្រួសារយកសព្វទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កធ្វើអោយមនុស្សស្លាប់ត្រូវបានកម្លាំងអធិការដ្ឋាននគបាលស្រុកដកហូតយករថយន្តមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំរងចាំការដោះស្រាយគ្នានៅពេលក្រោយ។
ព័ត៌មានសិល្បះនិងកីឡា
សូមគោរពរាយការណ៌ ជូនអភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំងនឹងជាប្រធានគណ:បញ្ចាការឯកភាពខេត្ត។
សូមគោរពរាយការណ៍ជូនឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្តឆ្នាំងនិងជាប្រធានគណ:បញ្ជាការឯកភាពខខេត្ត ថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សកម្មភាពក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងមានគ្នាដូចខាងក្រោម៖ ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង។ ដឹកនាំកម្លាំងដោយលោក លីឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយគណ:បញ្ជាការឯកភាពស្រុកជលគីរីបានចុះទៅដល់មូលដ្ឋាន ភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងដោយធ្វើការចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល ជាពិសេសផ្តោតលើការចលនាឲ្យអ្នកនេសាទដែលប្រើប្រាស់ឧបករណ៍ខុសនឹងច្បាប់ដូចជាឆក់ត្រីដែលបានហាមឃាត់មិនប្រើប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ជូនឧបករណ៌ដែលខ្លួនបានប្រើក៌យកមកជូនសមត្ថកិច្ចជំនាញ។ ដើម្បីចូលរួមគ្នាលុបបំបាត់ឈប់ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ទាំងនេះបន្តទៀតហើយ។ ជាលទ្ធផល ប្រជាពលរដ្ឋចំនួន៨ អ្នក បានយកឧបករណ៍ឆក់ត្រីប្រគល់ជូនជំនាញជលផលរួមមាន៖ _ អាំងវែកទ័រឆក់ត្រជាក់ចំនួន០៧ គ្រឿង ។ _ អាំងវែកទ័រឆក់ត្រីប្រភេទក្តៅ ចំនួន ០១ គ្រឿង សរុប ចំនួន ០៨គ្រឿងដែលក្រុមការងារចុះដល់ទីតាំងមូលដ្ឋានបងប្អូនប្រជាពលរដ្ឋ នឹងបានចុះផ្សព្វផ្សាយ បញ្ឍប់មិនអោយប្រើឧករណ៌ខុសនឹងច្បាប់់ឆក់ត្រីម៉ាស៊ីនក្តៅឬត្រជាក់ជាដាច់ខាតមិនអោយមានបន្តទៅទៀតគឺជាអំពើខុសនឹងច្បាប់ត្រូវបានហាមឃាត់ដោយរដ្ឋ សូមឯកឧត្ដមអភិបាលនៃគណ:អភិបាលខេត្តមេត្តាជូនជ្រាបជារបាយការណ៍ កងកម្លាំងចុះទៅធ្វើការងារទាំងទៅទាំងមកមានសុវត្ថិភាព បានមកដល់មូលដ្ឋានវិញហើយ សូមគោរពជូន ឯកឧត្តម មានសុខភាព ដឹកនាំខេត្តរីកចំម្រើនគ្រប់វិស័យ ជានិរន្តរ៍ នៅថ្ងៃអនាគត កុំបីឃ្លាមឃ្លាតឡើយ ពីខ្ញុំលីឡានាយខណ្ឌជលផលខេត្តកំពង់ឆ្នាំង។
ថ្ងៃសៅទី17ខែកុម្ភឆ្នាំ2024ឯកឧត្តមវ៉ាថនអភិបាលខេត្តក្រចេះ។
-ថ្ងៃសៅរ៍ទី១៧ខែកុម្ភៈឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ។ ណែនាំឲ្យមន្ត្រីរដ្ឋបាលខេត្តសហការជាមួយមន្ត្រីជំនាញដែលពាក់ព័ន្ធខេត្តក្រចេះ ចុះរឹតបន្តឹងចាត់វិធានការរថយន្តដែលកែឆ្នៃខុសបច្ចេកទេសដឹកលើសទំងន់ធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញនៅតាមដងផ្លូវ បើកបរដោយមិនគោរពច្បាប់ចរាចរ ណ៍និងនៅមានការតទ្រុងរថយន្តខុសលក្ខណៈបច្ចេកទេស។ -ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្តក្រចេះ សហការជាមួយអធិការរដ្ឋាននគរបាលស្រុកឆ្លូង ចុះពិនិត្យឃាត់រថយន្ត នៅតាមបណ្តោយផ្លូវជាតិលេខ៧៣ ត្រង់ចំណុចភូមិជ្រោយថ្ម ឃុំឆ្លូង ស្រុកឆ្លូងខេត្តក្រចេះ។ -ក្រុមការងារធ្វើការត្រួតពិនិត្យនិងវាស់វែងតាមលក្ខណៈបច្ចេកទេសរថយន្តចំនួន១២គ្រឿង រថយន្តចំនួន៤គ្រឿង ដែលខុសបច្ចេកទេស(លើសកំពស់ពី៣តឹក ទៅ៦តឹក) ពីបទដ្ឋានបច្ចេកទេសយានយន្ត។ក្រុមការងារណែនាំអ្នកបើកបរនិងម្ចាស់យានយន្តដែលមិនត្រឹមត្រូវឲ្យចូលរួមគោរពច្បាប់ចរាចរណ៍និងត្រូវកាត់ទ្រុងនៅនឹងកន្លែងអោយបានត្រឹមត្រូវទើបអោយធ្វើដំណើរបន្តទៀត។ចំណែករថយន្តចំនួន៨គ្រឿង ដែលមិនខុសលក្ខណៈបច្ចេកទេស ក្រុមការងារអនុញ្ញាតឲ្យធ្វើចរាចរណ៍ធម្មតា ណែនាំឲ្យម្ចាស់យានយន្តដែលធ្វើចរាចរណ៍លើផ្លូវសាធារណៈគឺត្រូវតែចូលរួមគោពច្បាប់ចរាចរណ៍ផ្លូវគោក។ -ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៅតែរឹតបន្តឹងនៅតាមគោលដៅលើដងផ្លូវបន្តដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ក្នុងគោលបំណងអោយអ្នកប្រើប្រាស់ផ្លូវថ្នល់គោរពច្បាប់ចរាចរនិងចូលរួមថែរក្សាផ្លូវថ្នល់ដើម្បីប្រើប្រាស់បានយូរអង្វែង
ឡានសាំយ៉ុងកែទ្រុងដឹកជញ្ជូនធ្យូង ជាច្រើនគ្រឿងចូលតាមច្រកប៉ុស្តិ៍ជ័យ ឃ្លាំងយកទៅលក់នៅ វៀតណាម!
ថ្ងៃទី២៨ខែមករាឆ្នាំ២០២៤ ខេត្តក្រចេះ÷ ប្រភពព័ត៌មានពីប្រជា ពលរដ្ឋ បានឲ្តដឹងថា÷ មាន ឈ្មួញ ឈ្មោះស្រីមុំ ដែលមានឈ្មោះល្បី ល្បាញខាងរកស៊ីដឹកជញ្ជូនបទ ល្មើស ឈើនិងធ្យូងរៀងរាល់យប់មិន ដែលមានសមត្ថកិច្ចណាបង្ក្រាបឡើយ ថ្មីៗនេះប្រជាពលរដ្ឋបានឃើញឡាន ដឹកធ្យូងជាច្រើនគ្រឿងដង្ហែកន្ទុយគ្នា សុទ្ធតែឡានប្រភេទសាំយ៉ុងកែទ្រុង ដឹកជញ្ជូនយ៉ាងអាណាធិបតេយ្យ។ ប្រភពព័ត៌មានបានបន្តថា÷ឡានធ្យូងទាំងនោះពួកឈ្មួញបានដឹងពីចំណុច 105ឃុំកន្ទួត ស្រុកចិត្របូរីខេត្តក្រចេះដាក់ឡានសាំយ៉ុងកែឆ្នៃទ្រុងឆ្ពោះទៅ វៀតណាមតាមច្រកជ័យឃ្លាំងរៀងរាល់យប់មិនក្រោមពី៩ទៅ១២ ឡានយាំយ៉ុងឡើយ។ ប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា÷ ឡានដឹកធ្យូងទាំងនោះប្រហែលជា មានការត្រូវរូវគ្នាជាមួយថ្នាក់ដឹកនាំក្នុង ខេត្តទើបធ្យូងដឹកឆ្លងដែនទៅវៀត ណាមគ្មានអ្នកហ៊ានបង្ក្រាប។ ប្រភពបានបន្តឲ្យដឹងទៀតថា÷ច្រក ប៉ុស្តិ៍ដែលដឹកធ្យូងឆ្លងដែនទៅវៀត ណាមបាននោះមានតែប៉ុស្តិ៍ជ័យឃ្លាំង របស់លោកអ៊ាម សុខលីម ប្រធានច្រកនគរបាលអន្តោប្រវេសន៍នេះទេដែលអាចដឹកធ្យូងឆ្លងដែនទៅបាន។ ប្រភពព័ត៌មាន បាន ឲ្យ ដឹងថា÷ ការដែលលោកអ៊ាម សុខលីមប្រធានច្រកប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ព្រំដែនច្រកជ័យឃ្លាំងហ៊ាន ធ្វើ អ្វីៗ តាម អំពើ ចិត្ត គឺ ដោយសារ អាង មានខ្នងបង្អែក រឹងមាំ ណាស់នៅ ក្នុង វរៈនគរបាលការពារព្រំដែនគោកលេខ619ទើបបើក ឲ្យឈ្មួញ នាំធ្យូងចូលទៅវៀតណាមយ៉ាងអាណាធិបតេយ្យ។ ប្រភពព័ត៌មានបានឲ្យដឹងថា÷ […]