ក្រុមហ៊ុនអឿនសុវណ្ណគៀងគរ ប្រជាពករដ្ឋឲ្យចូលកាប់ឈើក្រៅតំបន់ដីក្រុមហ៊ុនក្នុងតំបន់ អភិរក្ស!!!

ខេត្តព្រះវិហារ ថ្ងៃទី18/06/2019
ឈើជាច្រើនម៉ែត្រគីបនៅក្រោយផ្ទះប្រជាពលរដ្ឋ ភូមិ កំ
ពង់ក្រសាំង ឃុំ ស្រឡៅពី ស្រុក ឆែប ខេត្តព្រះវិហារ។
ប្រជា​ពលរដ្ឋបានឲ្យដឹងថា៖ ឈើដែលដឹកតាមគោយន្តកន្ត្រៃនិងឡានកែឆ្នៃយកមក
ទុកនៅក្នុងភូមិ ប្រមូលបានច្រើនទើបដាក់តាមឡានយ៉ឺ
ឌុប សព្វថ្ងៃក្រុមហ៊ុនអឿនសុវណ្ណកំពុងបំផុសបំផុល ពលរដ្ឋឲ្យចូលកាប់បំផ្លាញព្រៃឈើ និងប្រមូល​ទិញ​ឈើយ៉ាងអនាធិបតេយ្យ នៅតំបន់ស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ ។ដើម្បីដឹក​ចូល​ក្នុងឃ្លាំង អារច្រៀកឡើងទ្រហឹង​អឹងកងពេញព្រៃ! ក្នុងបំណងបំផ្លាញព្រៃសហគមន៍ជាហេតុនាំឲ្យ ពលរដ្ឋរាប់សិបនាក់នៅតំបន់នោះ នាំគ្នាកាន់ម៉ាស៊ីត្រង់ស៊ីន័រ ។ ចូលកាប់បំផ្លាញព្រៃឈើ មកលក់ឲ្យក្រុមហ៊ុន យ៉ាងរង្គាលតែម្ដង នេះជាភាពវិនាសហិនហោច សម្បត្តិធម្មជាតិព្រៃឈើយ៉ាងពេញបន្ទុក។
ប្រជាពលរដ្ឋបាននិយាយថា÷ ក្រុមហ៊ុនដែលកំពុង ទិញនិងកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យនោះមានឈ្មោះក្រុមហ៊ុនសំអឿនសុវណ្ណ
ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ឆែប និង​ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ និយាយឲ្យ​ដឹងថា​ក្រុមហ៊ុន​សំអឿន​សុវណ្ណ មាន​អាជ្ញាប័ណ្ណ​ប្រមូល​ទិ​ញ​ឈើ​ពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ដែលមាន​ទំហំ​ជាង​៤០០០​ហិកតា​នៅ​ស្រុក​ឆែប និង​ស្រុក​ជ័យ​សែនបច្ចុប្បន្ន​ក្រុមហ៊ុ​ន​សំអឿន​សុវណ្ណ កំពុង​ប្រមូល​ទិញ​ឈើ​ ដែល​ប្រជាពលរដ្ឋ​ចូល ​កាប់​ក្នុងព្រៃ​ព្រះ​រកា យ៉ាង​រលូន​ ដែលជា​ហេតុ​ធ្វើ​ឲ្យ​បទល្មើស​កាប់​ឈើ ​ក្នុងព្រៃ​ព្រះ​រកា កាន់តែរីករាល​ដាល ជាងមុន​​។
ក៏ប៉ុន្តែ​ជាក់ស្ដែង​ក្រុមហ៊ុន​អឿន​សុវណ្ណ ប្រមូល​​ទិញ​ឈើ​ដែល​ជនល្មើស​និង​ឈ្មួញ​មួយចំនួន​កាប់​ដឹក​ចេញពី​ព្រៃ
ព្រះ​រកា យ៉ាង​រលូន​ ដែលជា​ហេតុ​ធ្វើ​ឲ្យ​បទល្មើស​កាប់​ឈើ ​ក្នុងព្រៃ​ព្រះ​រកា កាន់តែរីករាល​ដាល ជាងមុន​​។
ក៏ប៉ុន្តែ​ជាក់ស្ដែង​ក្រុមហ៊ុន​អឿន​សុវណ្ណ ប្រមូល​​ទិញ​ឈើ​ដែល​ជនល្មើស​និង​ឈ្មួញ​មួយចំនួន​កាប់​ដឹក​ចេញពី​ព្រៃព្រះ​រកា ហើយ​ប្រើប្រាស់​អាជ្ញាប័ណ្ណ​របស់ខ្លួន​ឲ្យ​ក្លាយជា​ឈើ​ស្របច្បាប់ រួច​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ទប់ស្កាត់​ឡើយ​។ ការដែល​ក្រុមហ៊ុន​សំអឿន​សុវណ្ណប្រព្រឹត្តបទល្មើសដឹក
ឈើប្រហែលជាមាន លោកឧកញ៉ា ឌី ឌុកនៅពីក្រោយខ្នង
ទើបដឹកឈើបានយ៉ាងរលូន
បែបនេះ។
តាម​ការអះអាង​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​ឆែប និង​ស្រុក​ជ័យ​សែន បាន​ឲ្យ​ដឹងថា​រោង​សិប្បកម្ម​កែច្នៃ​ឈើ​របស់អឿនសុវណ្ណទិញ​ឈើ​ គឺជា​ប្រភព​ដែល​នាំ​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​អភិរក្សនិងព្រៃសហគមន៍
ចំណែក​ក្រុមហ៊ុន​សំអឿន​សុវណ្ណ កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​នៅ​ស្រុក​ជ័យ​សែន និង​ស្រុក​ឆែប ខេត្តព្រះវិហារ ជាពិសេស​នៅ​ព្រៃ​ព្រះ​រកា មិនដែល​ឃើញ​មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ឡើយ​។
ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក៏អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជាពិសេសសូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន មេត្តាជួយ អភិរក្ស ព្រៃ​ព្រះ​រកា​ផង បើពុំដូច្នេះវិនាស​ហិនហោច​​ក្រោមកណ្តាប់ដៃ​ក្រុមហ៊ុន​សំអឿន​សុវណ្ណ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះជាពុំខានឡើយ៕