ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

សាលាដំបូងខេត្តព្រះសីហនុបានចេញពីការកោះអញ្ជើញ។

 មុំ សាលាដំបូងខេត្តព្រះសីហនុបានចេញដីការកោះអញ្ជើញ។ ឈ្មោះអូន សីមា ភេទស្រី ជាសហចុងចម្លើយ មានទីលំនៅចុងក្រោយផ្ទះលេខ 727 ផ្លូវ sos ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងសំណុំរឿងរដ្ឋវេណីលេខ 048 ចុះថ្ងៃទី 11 ខែមីនាឆ្នាំ 2024 សហដើមចោទឈ្មោះ អេង ហួង ឈ្មោះកែវ សុធា ឈ្មោះស្រ៊ុន តារា ឈ្មោះជួន សុីកបនិងឈ្មោះយូ សុង សហចុងចម្លើយឈ្មោះខាន់ អូន ឈ្មោះតូច សារិននិងឈ្មោះអូន សីម៉ា។ កាលបរិច្ឆេទនិងទីកន្លែងនៅថ្ងៃទី 20 ខែមករាឆ្នាំ 2025 វេលាម៉ោង 2:30នាទីរសៀល កន្លែងដែលត្រូវបង្ហាញខ្លួននៅសាលាដំបូងខេត្តព្រះសីហនុបន្ទប់ចៅក្រម(ឋ) នីតិវិធីត្រៀមសម្រាប់ការទាញហេតុផល នីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

រដ្ឋបាលខេត្តមណ្ឌលគិរីទទួលបានជំនួយមនុស្សធម៌សហគមន៍សមាជិកព្រះពុទ្ធសាសនាអន្តរជាតិដើម្បីទុកជួយដល់ពលរដ្ឋខ្វះខាតតាមមូលដ្ឋាន។

រដ្ឋបាលខេត្តមណ្ឌលគិរី ទទួលបានជំនួយមនុស្សធម៍​ពីសមាគមន៍សមាជិកព្រះពុទ្ឋសាសនាអន្តរជាតិ ដើម្បីទុកជួយដល់ប្រជាពលរដ្ឋខ្វះខាតតាមមូលដ្ឋាន អត្ថបទ៖ ប៊ុត សុភ័ក្រ មណ្ឌលគិរី៖ គ្រឿងឧបភោគបរិភោគជាច្រើនមុខ ត្រូវបានតំណាងរបស់ព្រះគ្រូ រូម៉ា នៃសមាគមន៍សមាជិកព្រះពុទ្ឋសាសនាអន្តរជាតិ យកប្រគល់ជូនរដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីទុកជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតតាមមូលដ្ឋាន។ ពិធីប្រគល់ទទួលអំណោយនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី លោកជំទាវ មាស ម៉ូរិន តំណាងម្ចាស់ជំនួយ និងមានការចូលរួមពីលោក អភិបាលរងខេត្ត លោក លោកស្រី នាយកនាយករងរដ្ឋបាលខេត្ត ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតដល់សមាគមន៍សមាជិកព្រះពុទ្ឋសាសនាអន្តរជាតិ ជាពិសេស លោកជំទាវតំណាងម្ចាស់ជំនួយ ព្រមទាំងសហការី ដែលបានចំណាយកម្លាំងកាយចិត្ត និងថវិកា ដើម្បីផ្តល់ជាជំនួយមនុស្សធម៌ដល់រដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីអាចចាត់ចែងយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលជួបប្រទះកង្វះខាតជីវភាព និងបងប្អូនដែលជួបគ្រោះថ្នាក់ធម្មជាតិនានា។ ឯកឧត្តម អភិបាលខេត្ត បន្តថា បច្ចុប្បន្នខេត្តមណ្ឌលគិរីបានបន្តការអភិវឌ្ឍជារៀងរាល់ថ្ងៃ ប៉ុន្តែបញ្ហាកង្វះខាតមួយចំនួនរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ក៏នៅមានខ្លះៗដែលជាភាពចាំបាច់របស់រដ្ឋបាលខេត្ត ក្នុងការបន្តជួយឧបត្ថម្ភដល់ជីវភាពរបស់ពួកគាត់។ ដូច្នេះការចូលរួមផ្តល់ជំនួយរបស់សមាគមន៍ […]