ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមហ៊ុនវិនិយោគផូជីង(កម្ពុជា) កំពុងបង្កប់ល្បែងស៊ីសងខុសច្បាប់ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននៅស្ងៀមមិនបង្ក្រាប!

ក្រុមហ៊ុនវិនិយោគផូជីង(កម្ពុជា) កំពុងបង្កប់ល្បែងស៊ីសងខុសច្បាប់ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននៅស្ងៀមមិនបង្ក្រាប!   ថ្ងៃទី ១៨ខែមករាឆ្នាំ2024 ភ្នំពេញ÷ ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា÷ មានទីតាំងឈ្មោះផូជីង(កម្ពុជា )ក្រុមហ៊ុនវិនិយោគ ដែលបង្កប់ទៅដោយល្បែង សុីសងខុសច្បាប់ គ្រប់ប្រភេទដែលកំពុង បើកឲ្យក្រុមអ្នកញៀនល្បែងចេញចូលលេងយ៉ាងអនាធិបតេយ្យទាំងយប់ ទាំងថ្ងៃ ទីតាំងមួយនេះនៅតាមបណ្តោយផ្លូវ១១៣ ស្ថិតក្នុង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់។ ប្រភពបានបន្តអោយដឹងថា÷ ទីតាំងបនល្បែង សុីសងខុសច្បាប់គ្រប់ប្រភេទដែលមានស្លាកយីហោ ផូជីង(កម្ពុជា) ក្រុមហ៊ុនវិនិយោគ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងបើកដំណើរការលេងល្បែងសុីសងគ្រប់ប្រភេទគគ្រឹកគគ្រេងយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃ ខួបប្រាំង វស្សាតែម្តង គេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានណាចុះអនុវត្តច្បាប់ឬទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងនោះអោយប្រសិទ្ធភាពនៅឡើយទេ? ធ្វើឲ្យមហាជនរិះគន់ដាក់ការ សង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានជាអ្នកបើកភ្លើងខៀវអោយបុគ្គលម្ចាស់បនល្បែងបើកលេងបានដោយរលូន មិនរំខានដស់ការបង្រ្កាបរបស់សត្ថកិច្ចឡើយ ។ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជាពិសេសលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផៃ្ទនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងបទល្មើសល្បែង ស៊ីសងទូទាំងប្រទេស មេត្តាដាក់មន្រ្តីក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្ក្រាបទីតាំងខាងលើនោះផងទាន។ សូមបញ្ជាក់ថាទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែងនេះមានយីហោផូជីង (កម្ពុជា) ក្រុមហ៊ុនវិនិយោគ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងអានាធិបតេយ្យជល់ មាន់និងអាប៉ោង”ដុះស្លែ មួយកន្លែងក្នុង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ បើកលេងគគ្រឹកគគ្រេង តែលោក វរសេនីយ៍ឯក ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ នៅសម្ងំស្ងៀម មិនឃើញឲ្យកូនចៅចុះបង្រ្កាប? 

ល្បែងស៊ីសងអានាធិបតេយ្យជល់ មាន់និងអាប៉ោង”ដុះស្លែ មួយកន្លែងក្នុង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ បើកលេងគគ្រឹកគគ្រេង តែលោក វរសេនីយ៍ឯក ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ នៅសម្ងំស្ងៀម មិនឃើញឲ្យកូនចៅចុះបង្រ្កាប? ថ្ងៃទី១៧ខែមករាឆ្នាំ២០២៤ (ខេត្តឧត្តរមានជ័យ) ÷ ប្រភពពី ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានឲ្យ ដឹងថា÷ ទីតាំងល្បែង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែងនេះ ចូលតាមច្រកផ្លូវអង់តែន (011)ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បើកឲ្យក្រុមញៀនល្បែងនាំគ្នាទៅលេងភ្លួកទឹក ភ្លួកដី រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនឃើញចុះបង្រ្កាប សង្ស័យមានលាភសក្ការៈ ហើយមើលទៅ ។ ទីតាំងល្បែង”ជល់មាន់ និងអាប៉ោង”ដុះស្លែ នៅចំណុចចំការស្វាយ មួយកន្លែងក្នុង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃ មិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ!។ ប្រភពដដែលឲ្យដឹងថា÷ ម្ចាស់ទីតាំងល្បែង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែងដែលមានទីតាំងខាងលើ នៅតែបន្តបើកឲ្យក្រុមញៀនល្បែងចូលលេងភ្នាល់ចាក់លុយ ស្រែកហ៊ោ កញ្ជ្រៀវ បង្កភាពអនាធិបតេយ្យ ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខារ៉ាអូរខេលំដាប់យីហោអេហ្ស៊ីបខេធីវី នៅចាំកណ្ដាល ក្រុងប៉ោយប៉ែត បើកទទួលសេវា២៤ម៉ោងមានបង្កប់ល្បែងស៊ីសង មិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចនោះទេ….!

ក្រុងប៉ោយប៉ែត ៖ ល្បីខ្លាំងមែនក្រុងប៉ោយប៉ែតមានខារ៉ាអូខេមួយកន្លែង ដែលប្រើយីហោ អេហ្សីប ខេធីវី មានទទួលសេវា ២៤ម៉ោង ស្ថិតនៅចំកណ្ដាលក្រុងប៉ោយប៉ែត ក្នុងភូមិបាលិលេយ្យមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ យោងតាមប្រភពបានឲ្យដឹងថា៖ទីតាំងខារ៉ាអូរខេខាងលើនេះល្បីថា៖ជារបស់អ្នកមានអំណាចម្នាក់ បម្រើការងារនៅក្នុងជួរកងរាជអាវុធហត្ថ កំពុងល្បីល្បាញថា៖មានបង្កប់ល្បែងស៊ីសង និងបំពងសំឡេង បង្កផលរំខានដល់ប្រជាពលរដ្ឋនៅទីនោះ តែមិនរំខានដល់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មិនរំខាន ដល់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត និងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនោះទេ។ នៅព្រឹកថ្ងៃសុក្រទី១២ខែមករាឆ្នាំ២០២៤ វេលាម៉ោង ០៩នឹង៥៧នាទី បណ្តាញព័ត៍មានយើងបានធ្វើការទំនាក់ទំនងទៅលោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដើម្បីសុំធ្វើបទសំភាសន៍ តាមរយះលេខ012554479ជុំវិញករណីខាងលើនេះ តែទូរសព្ទ័មិនអាចទំនាក់ទំនងបាន នឹងតាមប្រព័ន្ធ តេលេក្រាមក៍មិនចូលមើល ផងដែរ ។  ដោយឡែកលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នៅព្រឹកដដែរវេលាម៉ោង១០នឹង៣០នាទី លោកបានថ្លែងប្រាប់បណ្តាញព័ត៍មានយើងឲ្យដឹងថា៖រឿង នេះលោកបានជ្រាប់មកហើយនឹងបានបញ្ជូនអោយសមត្ថកិច្ចចុះធ្វើការហើយដែល […]

គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបុរស់ម្នាក់យ៉ាង់ធ្ងន់ធ្ងនៅនិងកន្លែងកើតហេតុស្ថិតនៅភូមិហួចលិចឃុំក្រែកស្រុកពញ្ញាក្រែក ជនរងគ្រោះ មានឈ្មោះភ័កសុខម៉េងរស់នៅភូមិពោធិស្រុក

វេលាម៉ោង2និង30នាទី នៅចំណុចលើផ្លូវជាតិលេខ៧Aស្ថិតនៅភូមិហួចលិចឃុំក្រែកស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក HYNDAI E-MICHITY និងម៉ូតូ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីលិចទៅកើត ខាងឡានបើកពីខាងលិចទៅខាងកើត ចម្នែកម៉ូតូបើកពីកើតមកលិច។ ១.អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់បន្សល់ទុក រថយន្តនៅនិងកន្លែងកើតហេតុ រថយន្តម៉ាក HYUNDAAI E-MICHTYស ស្លាកលេខ កំពង់ចាម 3A -8332ទិសដៅពីលិចទៅកើត ។ ២.អ្នកបើកម៉ូតូឈ្មោះ ភ័កសុខម៉េងភេទប្រុស អាយុ 31 ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិពោធិស្រុកឃុំកោងកាងស្រុកពញញ្ញាក្រែកខេត្តត្បូងឃ្មុំជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ដឹកទៅដល់ពាក់កណ្តាលផ្លូវក៌ដាច់ខ្យល់ស្លាប់នៅស្រុកសួងខេត្តត្បូងឃ្មុំ។ អ្នកបើកបរម៉ូតូម៉ាកព្រីមសង់ពណ៌ខ្មៅស្លាកលេខ 1A 8457 កំពង់ចាមម៉ាស៊ីន 125 សេៗ គ្មានមួក តែមានកញ្ចក់ ទិសដៅពីកើតទៅលិច។ មូលហេតុ មកពីអ្នកបើកបររថយន្ត HYUNDIA មកពីបើកបរក្នុងទ្វីប្រហែសគ្មានការប្រុងប្រយ័ត្នបណ្ដាលឲ្យអ្នកជិះម៉ូតូទៅបុកចំពីមុខរថយន្ត បង្កអោយមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង។ បញ្ជាក់ ជនរងគ្រោះត្រូវបានកម្លាំងសណ្ដាប់ធ្នាប់ធ្វើកំណត់ហេតុប្រគល់អោយសាច់ញាតិយកទៅសង្រោះបន្តទៀត តែដល់ពាក់កណ្តាលផ្លូវក៌បានដាច់ខ្យល់ស្លាប់ភ្លាម នៅម៉ោង6នឹង30នាទីត្រូវបានក្រុមគ្រួសារក៌យកសព្វទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កធ្វើអោយមនុស្សស្លាប់ត្រូវបានកម្លាំងអធិការដ្ឋាននគបាលស្រុកដកហូតយករថយន្តមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំរងចាំការដោះស្រាយគ្នានៅពេល 5_6111779204267772687