ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ល្បែងស៊ីសងជល់មាន់អនឡាញតាមបញ្ជាក់ទូរសព្ទនៅក្រុងសៀមរាបកំពុងរីកដូចផ្សិតអាណាធិបតេយ្យសមត្ថកិច្ចហាក់មើលរំលងមិនទាន់ឃើញបង្ក្រាប។

ល្បែងស៊ីសងជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍ នៅក្រុងសៀមរាបកំពុងរីកដូចផ្សិតអាណាធិបតេយ្យ សមត្ថកិច្ច ហាក់មើលរំលង មិនទាន់ឃើញបង្ក្រាប..!!? (ខេត្តសៀមរាប៖) ប្រភពព័ត៌មានច្បាស់ការ ពីប្រជាពលរដ្ឋនៅ ក្រុងសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ននេះគេ សង្កត់ឃើញ មានល្បែងជល់មាន់ កំពុងរីកដុះដាលដូចផ្សិតយ៉ាងអាណាធិបតេយ្យ។ ជាក់ស្ដែងទីតាំងជល់មាន់តាមកញ្ចក់ទូរទស្សន៍ជាច្រើនកន្លែង ដែលមានទីតាំង ១.ស្ថិតនៅសង្កាត់ គោកចក ចំនួន៥កន្លែង ២.សង្កាត់ស្លក្រាមចំនួន ៣កន្លែង ៣.សង្កាត់គោកធ្លក ឃុំសណ្ដែក ស្រុកប្រាសាទបាគង១កន្លែង ៤.ភូមិតាវៀនសង្កាត់សាលាកម្រើកចំនួន២កន្លែង នៅក្នុងក្រុងសៀមរាប។ នៅ មានរាប់សិបកន្លែងទៀត បើតាមប្រភពពីប្រជាពលរដ្ឋ បានរាយការណ៌ ប្រាប់អង្គភាព គេហទំព័រមាតុភូមិកម្ពុជាយើងខ្ញុំ ឱ្យដឹងថា កំពុងបើក ដំណើរការយ៉ាងរលូន ជាចំហដោយមិនមានកម្លាំងសមត្ថកិច្ចនគរបាលណាមួយចុះបង្ក្រាបល្បែងស៊ីសងសោះឡើយ។ ប្រភពបានឲ្យបន្តទៀតថាភាពព្រងើយកន្តើយធ្វើមិនដឹងមិនឮ បិទភ្នែកបិទត្រចៀក របស់អាជ្ញាធរមានសមត្ថកិច្ច ក្រុងសៀមរាបតែម្តង ជាពិសេសកម្លាំងនគរបាលក្រោមបញ្ជារបស់លោកវរសេនីយ៍ឯក ( ដា ចំរើន)ជា អធិការនេះអធិការក្រុងសៀមរាប បានធ្វើឲ្យពលរដ្ឋមូលដ្ឋានមានមន្ទិលសង្ស័យថា អ្នកបើកអោយលេងល្បែងស៊ីសង ទំនងជាទទួលបានលាភសក្ការៈពីម្ចាស់ទីតាំងល្បែងជល់មាន់តាមអនឡាញនេះហើយមើលទៅ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានបន្តឲ្យដឹងថា  រាល់ថ្ងៃគេឃើញមានអ្នកចូលលេងជល់មាន់អនឡាញយ៉ាងច្រើនកុះករជារៀងរាល់ថ្ងៃ អ្នកទៅលេងជល់មាន់តាមអនឡាញនៅទីតាំងខាងលើហាក់ដូចជាដឹងថា មានសុវត្ថិភាពទើបគៀងគរបក្សពួកគ្នីគ្នា ទៅលេងយ៉ាងសប្បាយជាអនាធិបតេយ្យ។ ប្រជាពលរដ្ឋបានសម្ដែងនូវចម្ងល់ នៅគ្រាដែលល្បែង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

គម្រោងដេញផ្លូវស្ថាបនាសាងសង់ផ្លូវជាសាធារណៈនៅឃុំរូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក់ក្រតីនៅថ្ងៃទី25មិថុនាឆ្នាំ2024

គម្រោងដេញថ្លៃស្ថាបនាសាងសង់ផ្លូវជាសារធារណៈនៅឃុំរូង.ស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី។ ត្បូងឃ្មុំ÷នាព្រឹកថ្ងៃទី 25 ខែមិថុនាឆ្នាំ 2024គម្រោងដេញថ្លៃស្ថាបនាសាងសង់ផ្លូវនៅសាលាឃុំរូងមានបីគម្រោងតែមួយគំរោងត្រូវបានលើកទៅថ្ងៃមុខដោយឡែកនៅពីរគម្រោង មានឃុំរូងនិងឃុំជាំ។គម្រោងដេញថ្លៃនេះដោយមានការចូលរួមលោកអភិបាលស្រុករងស្រុកមេមត់អនុប្រធានទីចាត់ការលទ្ធកម្មខេត្តត្បូងឃ្មុំ និងមានការចូលរួមពីបណ្ដាក្រុមហ៊ុនដេញថ្លៃសាងសង់ផ្លូវជាច្រើននាក់និង អ្នកសារព័ត៌មានជាច្រើនអង្គភាពផងដែរ។ ការដេញថ្លៃស្ថាបនាសាងសង់ផ្លូវបានពីរគំរោងទី១បានទៅលើឃុំជាំស្ថាបនាសាងសង់ផ្លូវគ្រោះក្រហមប្រវែង១៤២៦ម.ទទឹង៤ម កម្រាស់១៥០មមដាក់លូ១កន្លែងនិងស្លាកគម្រោង១។តំលៃប៉ាន់ស្មាន១០២;២៨១.១០០លានរៀល។ បានទៅម្ចាស់ក្រុមហ៊ុន ហ៊ួត ឆៃលីមដេញបាន៧១.០០០.០០០លានរៀល។គម្រោងទី២បានទៅលើឃុំរូងតម្លៃប៉ាន់ស្មាន១២៩.៨៧៩.៦០០លានរៀលបានទៅលើក្រុមហ៊ុន ស្រុង សឿនក្នុងតម្លៃមិនទាន់កែក្នុងតារាង.២៦.២៨៧.០០០លានរៀល។តម្លៃកែឡើង៥៤.០០០.០០០.លានរៀលគត់។សំណួរសួរថាក្នុងនាមប្រធានលទ្ធកម្មឃុំមានសិទ្ធិកែតម្លៃដែលដេញបានតាមតម្រូវដែលខ្លួនពេញចិត្តឬ?សំណួរមួយទៀតចុះហេតុអ្វីក្រុមហ៊ុនដេញថ្លៃក្នុងតម្លៃទាបបន្ទាប់បន្សំហេតុអ្វីក៏លោកឆនយ៉តមេឃុំរូង ក្នុងនាមប្រធានលទ្ធកម្មមិនឲ្យទៅក្រុមហ៊ុននោះជាអ្នកឈ្នះទៅវិញក្នុងតារាងតម្លៃទាបបន្ទាប់មានម្ចាស់ក្រុមហ៊ុន សៀក លាង ហៃ ដេញបានតម្លៃ៥៤.០៤០០០រៀលគត់)តើនេះជាការឃុបឃិតឬក៏យ៉ាងណាបានជាតម្លៃទាបបន្ទាប់មិនអោយឈ្នះក្នុងលោកមេឃុំប្រធានលទ្ធកម្មមិនឱ្យលទ្ធផលអ្នកលេខទាបបន្ទាប់ហើយធ្វើការកែតម្រូវឡើងទឹកលុយនៅសល់យកទៅណា វិញនេះហេតុអ្វីក៏មិនឲ្យទៅគេជាដេញបានហាក់បីដូចការណ៌ ដេញថ្លៃមានការត្រៀមទុកជាមុខ បើមានការដេញថ្លៃអ្នកទាបមិនបានអោយ ចាំបាច់ដេញថ្លៃធ្វើអ្វី សូមមេឃុំរូងចេញការបកស្រាយជូនមហាជនក៌ដូចប្រជាពលរដ្ឋ នឹងអ្នកសារព័ត៌មាន ឲ្យបានជ្រាបផងទាន។ ខាងអង្គភាពយើងខ្ញុំធ្វើការចុះផ្សព្វផ្សាយព័ត៌មានក្នុងនៃស្ថាបនាតែប៉ុណ្ណោ:មិនបានរិះគន់ជាន់ពន្លិច បុក្គលណាម្នាក់ឡើយ រងចាំការបកស្រាយជូនឡើងវិញទាំងស្រុងរាល់កំហុសឆ្គងទាំងឡាយ សូមអរគុណសូមគោរពលា។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

សេចក្តីបំភ្លឺព័ត៌មានអង្គភាពសារព័ត៌មានគេហសទំព័រមាតុភូមិកម្ពុជាយើងខ្ញុំសូមសូមធ្វើការបំភ្លឺជុំវិញការចុះផ្សាយកាលពីថ្ងៃចន្ទ11កើតខែជេស្ឋឆ្នាំរោងព-ស2568ត្រូវនឹងថ្ងៃទី17ខែមិថុនាឆ្នំា2024ស្តីពីការឈូសឆាយរុករានទន្រ្ទានព្រៃដីលិចទឹកស្ថិតក្នុងទំបន់78សង្កាត់ជ្រាវក្រុងសៀមរាបខេត្តសៀមរាប។

សេចក្តីបំភ្លឺព័ត៌មាន អង្គភាពសារព័ត៌មានគេហទំព័រមាតុភូមិកម្ពុជា យើងខ្ញុំ សូមធ្វើការបំភ្លឺជុំវិញការចុះផ្សាយកាលពីថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧  ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការឈូសឆាយទន្ទ្រានដីព្រៃលិចទឹក ស្ថិតក្នុងទំបន់78សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ អង្គភាពសារព័ត៌មានគេហទំព័មាតុភូមិកម្ពុជាសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា ការចុះផ្សាយកន្លងមក ស្តីពីបញ្ហាលោកគង់ មង្គល ធ្វើការឈូសឆាយដីព្រៃលិចទឹកនោះ ជាព័ត៌មានភាន់ច្រឡំដោយមិនទាន់ទទួលបានព័ត៌មានពិតគ្រប់ជ្រុងជ្រោយនូវឡើយ ឯសេចក្តីពិតតាមការបំភ្លឺពីមន្ត្រីជំនាញ និងយោងតាមឯកសារច្បាស់លាស់ យើងខ្ញុំនឹងជម្រាបដូចតទៅ។ តាមប្រភពមន្ត្រីជំនាញ និងឯកសារជាក់ស្តែងបានបង្ហាញថា ដីចំនួន៧៧ហិកតាស្ថិតក្នុងទំបន់78សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលលោក គង់ មង្គល ធ្វើការឈូសឆាយរៀបចំនោះ ជាដីដែលទទួលបានការកាត់ឆ្វៀលចេញពីតំបន់៣ មកជាតំបន់២ដោយអនុក្រឹតរបស់រាជរដ្ឋាភិបាលលេខ.៨៨អនក្រ.ប ក ចុះថ្ងៃទី២ ខែឱសភា ឆ្នាំ២០២៣ និង ( ស ជ ណ ) របស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ.៤៦២( ស ជ ណ)ដប ចុះថ្ងៃទី២ ខែឱសភា ឆ្នាំ២០២៣ កាត់ឆ្វៀលចេញពីតំបន់៣មកជាតំបន់២ អនុញ្ញាតឲ្យប្រជាពលរដ្ឋប្រើប្រាស់អាស្រ័យផល […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ពលរដ្ឋពលរដ្ឋមានការព្រួយបារម្ភដល់ក្រុមហ៊ុនដេញថ្លៃគម្រោងដែលទទួលបានការសាងសង់ប្រឡាយនិងផ្លូវលូប្រឡាយប្រវែង 0.60 ម៉ែត្រខ្លាចគ្មានគុណភាពព្រោះតម្លៃដេញទាបពេកក្នុងស្រុកសូត្រនិគមក្នុងឃុំសំរោង។

ពលរដ្ឋមានការព្រួយបារម្មណ៌ដល់ក្រុមហ៊ុនដេញថ្លៃគម្រោង ដែលទទួលបានការសាងសង់ប្រឡាយផ្លូវនឹងលូប្រឡាយប្រវែង0-60ម៉ែត្រ ខ្លាចគ្មានគុណភាពព្រោះតម្លៃដេញទាបពេក ក្នុងស្រុកសូត្រនិគមឃុំសំរោង។ (ខេត្តសៀមរាប)= នៅថ្ងៃរសៀលម៉ោង2-30នាទី ថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២៤នៅសាលាឃុំសំរោងមានការបើកកិច្ចលទ្ធកម្មគម្រោងដេញថ្លៃអភិវឌ្ឍន៍ឃុំសង្កាត់មានប្រឡាយនឹងលូចំនួន3កន្លែងនៅក្នុងឃុំសំរោងស្រុកសូត្រនិគមខេត្តសៀមរាបត្រូវបានរៀបចំដោយរដ្ឋបាលសាលាឃុំសំរោងនិងទីចាត់ការ ផែនការ វិនិយោគខេត្ត គណកម្មាលទ្ធកម្មចំនួន1ក្និងឃុំសំរោងឃុំ ស្រុកសូត្រនិគម ព្រមទាំងក្រុមហ៊ុនដេញថ្លៃគម្រោង ព្រមនិងអ្នកសារព័ត៌មានផងដែរ ។ កិច្ចរៀបចំប្រកបដោយរបៀបវិរៈ គ្មានភាពរញ៉េរញ៉ៃ មានតម្លាភាព យុត្តិធម៌ត្រឹមត្រូវ ជាសាធារណៈប្រកបដោយប្រជាធិបតេយ្យ  ដើម្បីជ្រើសរើសក្រុមហ៊ុនដែលមានបំណង ចូលរួមអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានមួយនេះឲ្យបានល្អប្រសើរឡើង ។ ក្រោមកញ្ចប់ថវិកាមូលនិធិអភិវឌ្ឍន៍ ឃុំ សង្កាត់ ឆ្នាំ2024ក្នុងនោះ គេឃើញមានក្រុមហ៊ុនចំនួន4បាន 1ភ័ណសេងពិសាល/ ក្រុមហ៊ុនសុខមករា/ 2អុឹងសួរក្រុមហ៊ុនអុឹងសួរ/ 3ភាន់សុភុងក្រុមហ៊ុនហ៊ូរធូយ/ 4គីពកក្រុមហ៊ុនAMRL/ ចូលរួមប្រកួតប្រជែង ប្រកបដោយតម្លាភាព ជាលទ្ធផលទទួលបានក្រុមហ៊ុន១ មានឈ្មោះភ័ណសេងពិសាលជាអ្នកសាងសង់តម្លៃទឹកប្រាក់ចំនួន 24-900-000រៀល ដែលមានប្រឡាយប្រវែង 0-60មែត្រនឹងសាងសង់លូមូលភ្លោះមានទ្វារទឹកមុខកាត់1ម៉ែត្រ1កន្លែងប្រវែង6ម៉ែត្រទទួលសម្អាតការដ្ឋាន។ បន្ទាប់មកមាននាយករងទីចាត់ការ ផែនការ វិនិយោគខេត្ត ថ្លែងថា ក្នុងកិច្ចលទ្ធកម្មខេត្តតែងតែចង់បានក្រុមហ៊ុនណាដែលទទួលបានសិទ្ធិសាងសង់ធានាដល់គុណភាពជាប់យូរអង្វែងហើយក៏មិនចង់បានក្រុមហ៊ុនដែលដេញថ្លៃបានតម្លៃទាបពេកនោះដែ ដែលជាហេតុបណ្ដាលធ្វើឲ្យគ្មានគុណភាពនោះឡើយ ធ្វើជាប់មិនបានយូធ្វើអោយខាតបង់ថវិច្ឆការដ្ឋយ៉ាងសម្បើម សម្រាប់ថ្ងៃក្រោយដែរ មានក្រុមហ៊ុនចំនួន 4 បានចូលដាក់សំណើ ពេលបើកសំណើ មានក្រុមហ៊ុនចំនួន១ឈ្នះពីការប្រជែងគម្រោង គឺឃុំសំរោងកសាងប្រឡាយប្រវែង0-60ម៉ែត្រមានជម្រៅ1-5ម៉ែត្របាតតូច1-2ម៉ែត្រនឹងមានផ្លូវសាងសង់ផ្លូវម្ខាងៗ4ម៉ែត្រសាងសង់លូ3កន្លែងលូមូលមុខកាត់ទោល 1ម៉ែត្រ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ថ្នាក់ដឹកនាំខេត្តមណ្ឌលគីរីអញ្ចើញចែកពូជស្រូវផ្ការំដួលនិងចាក់វ៉ាក់សាំងគោរពបីការពារជំងឺសារទឹកជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រែហុយស្រុកកោះញែក

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវផ្ការំដួល និង ចាក់វ៉ាក់សាំង គោក្របី  ការពារជំងឺសាទឹក  ជូនដល់ប្រជាពលរដ្ឋ នៅឃុំស្រែកហ៊ុយ  ស្រុកកោះញែក ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី ០៦ ខែមិថុនា  ឆ្នាំ ២០២៤ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចែកពូជស្រូវផ្ការំដួល និងចាក់វ៉ាក់សាំង គោក្របី  ការពារជំងឺសាទឹក  ជូនដល់ប្រជាពលរដ្ឋ នៅឃុំស្រែកហ៊ុយ  ស្រុកកោះញែក ដោយមានការចូលរួមពី កងកម្លាំងប្រដាប់ទាំង០៣ ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុកជាច្រើនរូប។ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការផ្ដល់ពូជស្រូវផ្ការំដួលនាពេលនេះ ក្នុងគោលបំណងឲ្យប្រជាកសិករមានពូជសុទ្ធសម្រាប់យកទៅដាំដុះ និងអាចយកពូជទាំងនោះទៅដាំដុះសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ដើម្បីបង្កើនទិន្នផលខ្ពស់ និងបង្កើនប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋផងដែរ។​​ ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា ការបង្ករបង្កើនផលស្រូវរបស់បងប្អូនប្រជាកសិករនាពេលបច្ចុប្បន្ន មានភាពងាយស្រួលជាងសម័យមុន ដោយសារកសិករបានប្រើប្រាស់ឧបករណ៍ភ្ជួររាល់ប្រភេទគ្រឿងចក្រ។ ឯកឧត្ដម ថង សាវុន បន្តថា ពូជស្រូវដែលបានចែកជូនបងប្អូននាពេលនេះ ជាពូជល្អ បាយឆ្ងាញ់ លក់បានតម្លៃខ្ពស់ក្នុងទីផ្សារ ដូច្នេះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ឯកឧត្តមថងសាវុនបំផុសស្មារតីដល់ប្រជាពលរដ្ឋនិងយុវជនចូលរួមដាំកូនឈើក្នុងម្នាក់មួយដើមដើម្បីបង្កើនគម្របព្រៃឈើនិងឲ្យក្រុងសែនមនោរម្យមានសោភ័ណភាពបៃតង។

ឯកឧត្តម ថង សាវុន បំផុសស្មារតីដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមដាំកូនឈើ ក្នុង ១នាក់ ១ដើម ដើម្បីបង្កើនគម្រប់ព្រៃឈើ និងឲ្យក្រុងសែនមនោរម្យ មានសោភ័ណភាពបៃតង មណ្ឌលគិរី៖ ដើម្បីកែលម្អសោភ័ណភាពនៅក្រុងសែនមនោរម្យ ឲ្យកាន់តែមានភាពស្រស់បំព្រង និងអាចទាក់ទាញភ្ញៀវទេសចរមកទស្សនា ក្នុងខេត្តមណ្ឌលគិរី កាន់តែច្រើនឡើងពីរមួយឆ្នាំទៅមួយឆ្នាំ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងជាសមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្ត រួមទាំងសហការី បានអញ្ជើញចូលរួមដាំកូនឈើចំនួន ៥០០ដើម នៅបរិវេណសួនវិមានឯករាជ្យ និងតាមដងផ្លូវក្នុងខេត្តមណ្ឌលគិរី នៅក្នុងពិធីអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា ២០២៤។ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការដាំកូនឈើចម្រុះនាពេលនេះ ដើម្បី បង្កើនសោភ័ណភាពនៅបរិវេណសួនវិមានឯករាជ្យ និងនៅសង់ខាងផ្លូវនៅក្រុងសែនមនោរម្យ ឲ្យកាន់តែមានភាពស្រស់បំព្រង ជាពិសេស បំផុសស្មារតីដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ឲ្យចូលរួមដាំដើមឈើ ក្នុង១នាក់ ដាំកូនឈើ ១ដើម ដើម្បីបង្កើនគម្រប់ព្រៃឈើ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

តើលោកទូជានរណាដឹកជញ្ជូនឈើពីស្រុកអូរាំងឆ្លងកាត់មុខមន្ត្រីបរិស្ថានការពារដែនជម្រកកែវសីមាស់មុខមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមាយ៉ាងរលូនគ្មានមន្ត្រីឬសមត្ថកិច្ចណាហ៊ានបង្ក្។រាប។

តើលោកទូ ជានណារដឹកជញ្ជូនឈើ ពីស្រុក អូររាំងឆ្លងកាត់ មុខមន្ត្រីបរិស្ថានការពារដែនជម្រកកែវសីមា បើកកាត់មុខ មូលដ្ឋានកងរាជ វុធហត្ថ ស្រុកកែវសីមា យ៉ាងរលូនគ្មានមន្ត្រីឬសមត្ថកិច្ចណាហ៊ានបង្រ្កាប–? ថ្ងៃសុក្រ2រោចខែពិសាខ ឆ្នាំរោង ឆស័ក_ពុទ្ធសករាជ2567ត្រូវនឹង ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៤ (ខេត្តមណ្ឌគិរី)÷ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានឲ្យ ដឹងថា មានឡានពីគ្រឿងម៉ាក Lexi ៤៧០និង ឡានសាំងយ៉ុងដឹកជញ្ជូនឈើ ចេញ ពីស្រុកអូររាំងសុទ្ធតែ ឈើ ប្រណិតពេញៗឡានសាំយ៉ុង តែមន្ត្រីបរិស្ថានស្រុកកែវសីមានឹងមេកងរាជអាវុធហត្ថស្រុកកែវសីមាមិនមានចំណាត់ការទប់ស្កាត់ ឡើយរក្សាភាពស្ងៀមស្ងាត់ទុកអោយឡានដឹកឈើរបស់ឈ្មោះទូ ដឹកជញ្ជូន ឈើយ៉ាងស្រួលគ្មានសមត្ថកិច្ចណាមករំខាន ឡើយ។ បើនិយាយពី សមត្ថកិច្ចនៅតាម ដងផ្លូវ ចាប់ពី ស្រុកអូររាំង រហូត មក ដល់ស្រុកកែវសីមា ស្នាក់ ការមិនតិច ជាង១០កន្លែង ទេ ហេតុអីអស់់ លោកបណ្ដែតបណ្តោយ អោយឡានដឹក ឈើ របស់លោកទូ ដឹកតាមតែអំពើចិត្ត ទាំងយប់ទាំងថ្ងៃ ហាក់បីដូចគ្មានដឹងរឿងអ្វីកើតឡើងនៅក្នុងដីរបស់ខ្លួន។ ប្រភពពីប្រជាពលរដ្ឋបន្តទៀតថាបើគ្មានការបើកដៃពីមន្ត្រី អាជ្ញាធរ ទេនោះ បទល្មើស ព្រៃឈើក៏ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

បែកធ្លាយរឿងមន្ត្រីពីររូបទទួលប្រាក់ 4000 ពាន់ដុល្លារថ្នូរការដោះលែងអេស្កាទ័រចំនួន 2 គ្រឿងថ្នូនឹងលុយ4000$ដុល្លារ។

បែកធ្លាយរឿងមន្ត្រីពីរូបទាប្រាក់ពីម្ចាស់អេស្កាទ័រចំនួន4000$ដុល្លារ ជាថ្នូរការដោ:លែងអេស្កាទ័រពីគ្រឿងអោយរួចខ្លួន។ (ខេត្តកំពង់ធំ) ÷ កាលថ្ងៃទី17 ឧសភាឆ្នាំ 2024 កន្លងទៅនេះ សមត្ថកិច្ចខេត្តកំពង់ធំមួយក្រុម បានចុះចាប់អេស្កាវ៉ាទ័រចំនួន 2 គ្រឿង ដែលកំពុងធ្វើសកម្មភាព ស្ដារប្រឡាយចាស់ នៅតំបន់សហគមន៍ កោះរះ ដែលស្ថិតនៅក្នុងភូមិ ទួលពុទ្រា ឃុំគោកត្របែក ស្រុកតាំងគោក ខេត្តកំពង់ធំ ។ បើតាមប្រភពច្បាស់ការមួយបានបញ្ជាក់ច្បាស់ៗថា សកម្មភាពចុះចាប់ របស់សមត្ថកិច្ចនៃ ខេត្តកំពង់ធំ គឺដោយសារគ្រឿងចាក់អេស្កាវ៉ាទ័រចំនួនពីរគ្រឿង ដែលបានកំពុងនឹងធ្វើសកម្មភាពស្ដារប្រឡាយចាស់នោះ មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ។ ហើយការចុះចាប់នេះទៀតសោត មិនបានប្រើពេលយូរនោះទេ គឺត្រូវបានបញ្ចប់ភ្លាមៗ បន្ទាប់ពីមានការចរចារ រវាងសមត្ថកិច្ចមួយក្រុមនោះ និងម្ចាស់អេស្កាវ៉ាទ័រ តែម្ដង។ តែអ្វីដែលគួរអោយភ្ញាក់ផ្អើល បន្ទាប់ពីមានការដោះលែង គ្រឿងចក្រអេស្កាវ៉ាទ័រពីរគ្រឿងរួចរាល់ ស្រាប់តែបែកធ្លាយដំណឹងថា ម្ចាស់គ្រឿងចក្របានចំណាយលុយ ទៅសមត្ថកិច្ច ចំនួន 4 ពាន់ដុល្លារ ដែលជាថ្នូរទៅនឹងការដោះលែង អេស្កាវ៉ាទ័រ ២គ្រឿងនោះ ។ បន្ទាប់ពីមានការបែកធ្លាយ នូវព័ត៌មានខាងលើនេះ អង្គភាពសារព័ត៌មានយើង បានទទួលប្រភពព័ត៌មានជាច្រើន ។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

តើលោកទ្រីជានរណាបានហ៊ានបើកសង្វៀនជល់មាន់អាប៉ោងខុសច្បាប់នៅភូមិត្រពាំងក្រពើឃុំមង់រៀវស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំលោកទ្រីកំពុងសាកល្បងសមត្ថភាពនិងអ្នកអនុវត្តច្បាប់។

តើលោកទ្រីជានរណា?បានជាហ៊ានបើកសង្វៀនជល់មាន់-អាប៉ោងខុសច្បាប់នៅភូមិត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំលោកទ្រី កំពុងសាកល្បងសមត្ថភាព អនុវត្តន៍ច្បាប់។ របស់លោកស្នងការខេត្តត្បូងឃ្មុំទើបមកកាន់តំណែងថ្មីឬយ៉ាងណា? ផ្សាយចេញថ្ងៃទី២២ខែឧសភាឆ្នាំ២០២៤ ខេត្តត្បូងឃ្មុំ÷ បន្ទាប់ពីកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំឆ្មក់បង្ក្រាបវង់ល្បែងសង្វៀនជល់មាន់-មានអាប៉ោងខុសច្បាប់កាល់ពីខែមុន ខណៈពេលនេះលោកទ្រី ដែលជាមេវង់ល្បែងល្បីឈ្មោះប្រចាំឃុំមង់រៀវ បានចាប់ផ្តើមបើកលេងបន្តទៀតហើយ ដោយគៀងគរក្រុមអ្នកញៀនល្បែងមកលេងកាន់តែច្រើនជាងមុន។ សកម្មភាពគឃ្លើនបែបនេះទំនងម្ចាស់សង្វៀនជល់មាន់រូបនេះ កំពុងសាកល្បងសមត្ថភាពអនុវត្តន៍ច្បាប់របស់់់លោកចិន នី ស្នងការខេត្តត្បូងឃ្មុំ ដែលទើបចូលកាន់តំណែងថ្មីឬយ៉ាងណា? ប្រជាពលរដ្ឋបានរាយការណ៍មកថា ក្នុងភូមិត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ឃើញក្រុមអ្នកញៀនល្បែងបានប្រមូលផ្តុំគ្នាជួបជុំលេងល្បែង ជល់មាន់ និងអាប៉ោង ខុសច្បាប់ នៅក្នុងចំការស្វាយកែវរមៀតមួយកន្លែង យ៉ាងអនាធិបតេយ្យប្រជាពលរដ្ឋឲ្យដឹងថា ម្ចាស់សង្វៀនជល់មាន់ខុសច្បាប់នេះ ឈ្មោះលោកទ្រី មានអំណាចខ្លាំងយ៉ាងណា ទើបអាចបើកល្បែងជល់មាន់និងអាប៉ោង ដោយមិនខ្លាចរអែងច្បាប់បន្តិចសោះឡើយជាក់ស្តែង ចាប់ពីថៃ្ងទី ១៩ ខែឧសភា ឆ្នាំ២០២៤មកនេះ ស្រាប់តែឃើញចាប់បើកដំណើរការភ្នាល់ល្បែងដាក់លុយខុសច្បាប់ឡើងវិញ និងកាន់តែគគ្រឹកគគ្រេងជាងមុន ទៀតដោយភ្នាល់ជល់មាន់ក្នុងមួយគូរៗរហូតដល់រាប់រយពាន់ដុល្លារឯណោះ ហើយក្នុងមួយថ្ងៃៗ មានជល់មាន់ចាប់ពី១០ទៅ២០គូរក៏មាន។ សកម្មភាពបើកឲ្យលេងល្បែងសុីសង ជល់មាន់ អាប៉ោង ខុសច្បាប់លេងចាក់លុយរបស់លោកទ្រីឡើងវិញនេះ ដោយសារតែមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន ទំនងទទួលលាភសក្ការៈពីលោកទ្រីហើយមើលទៅបានជាលោកទ្រីបើកលេងបានរាល់ថ្ងៃនេះ–?មន្ត្រីជំនាញបម្រើសន្តិសុខសុវត្ថិភាព នៅមូលដ្ឋាន ហាក់ដូចជាមិនគោរពនូវគោលនយោបាយ ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជានោះឡើយ.។ ប្រជាពលរដ្ឋរស់នៅក្នុងឃុំមង់រៀវលើកឡើងថា សង្វៀនជល់មាន់ លេងអាប៉ោងរបស់លោកទ្រី […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

មណ្ឌលគិរីមានករណីចងករសម្លាប់ខ្លួននៅថ្ងៃទី 13 ខែឧសភា 24 វេលាម៉ោង 13 និង 30នាទីមានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចនគរបាលរដ្ឋបាលស្ពានមានជ័យតាមរយៈលេខទូរសព្ទប្រចាំបញ្ជា។

  🖊️ខេត្តមណ្ឌគិរី មានកណីចងករសំលាប់ខ្លួននៅថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៤វេលាម៉ោង១៣និង៣១នាទី មានប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យតាមរយៈលេខទូរសព្ទប្រចាំបញ្ជាថា:មានករណីមនុស្សចងកស្លាប់ នៅចំណុចផ្ទះរបស់ឈ្មោះយ៉ែម.សិដ្ឋត្រូវជាឪពុករបស់ជនរងគ្រោះឈ្មោះសិដ្ឋ.រីសាលស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ភ្លាមៗនោះកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីកម្លាំងជំនាញការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យនិងមានការចូលរួមពីលោកអនុភូមិអូរស្ពាន។ដឹកនាំដោយលោកវរសេនីយ៍ឯក ចំរើន.ភារុណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរី បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ។សពមានឈ្មោះ សិដ្ធ.រីសាល ភេទប្រុស ជនជាតិខ្មែរ អាយុ១៦ឆ្នាំ មុខរបរ សិស្ស  មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ។ តាមការសាកសួរពីឪពុកម្ដាយនៃសព បានឆ្លើយបំភ្លឺប្រាប់ថា: មូលហេតុ៖ តូចចិត្តឪពុកម្តាយស្តីបន្ទោសរឿងការងារបោសសម្អាតផ្ទះ។ +កម្លាំងជំនាញ បានធ្វើការត្រួតពិនិត្យលើដងខ្លួនសាកសពផ្នែកក្បាល ផ្នែកដងខ្លួន និងផ្នែកអវយវៈ ពុំមានស្លាកស្នាមដាច់ ឬរលាត់នៅលើសាកសពឡើយ ។ -តាមការស្រាវជ្រាវ និងពិនិត្យជុំវិញកន្លែងកើតហេតុនិងប្រមូលព័ត៌មាន ឃើញថាពុំមានអ្វីគួឲ្យកត់សំគាល់ឡើយតាមការត្រួតពិនិត្យរបស់សមត្ថកិច្ចជំនាញសន្និដ្ឋានថាសពខាងលើពិតជាបានធ្វើអត្តឃាត(ចងក)សម្លាប់ខ្លួនឯងពិតប្រាកដមែន។ ➖សេចក្តីដូចបានគោរពរាយការណ៍ជូនខាងលើសូមលោកចៅសង្កាត់មេត្តាជ្រាបជារបាយការណ៍។ ថ្ងៃចន្ទ ៦ កើត  ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២៤។