សាលាដំបូងខេត្តព្រះសីហនុ ចេញដីកាកោះហៅ សហចុងចម្លើយឈ្មោះអូន សីម៉ា ឈ្មោះខាន់ អូន និងឈ្មោះទូច ណារិន ដើម្បីធ្វើនិតិវិធីត្រៀមសម្រាប់ការទាញហេតុផលនៅថ្ងៃទី២០ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២:៣០ នាទីរសៀលក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ០៤៨ចុះ ថ្ងៃទី១១ខែមិនា ឆ្នាំ២០២៤ដូចមានដីកាកោះបង្ហោះផ្សាយលើគេហទំព័រដូចខាងក្រោមនេះ។
ព័ត៌មានស៊ើបអង្កេត
ដីកាកោះ សាលាដំបូងខេត្តកំពង់ចាម សំណុំរឿងរដ្ឋប្បវេណី បង្គាប់មកឈ្មោះវ៉ាន់ សុភា ភេទប្រុស កើតឆ្នាំ 1969 និងប្ដីឈ្មោះមាន សំអាត កើតឆ្នាំ 1969 ជាតិខ្មែរ ជាសហចុងចម្លើយអាសយដ្ឋាននៅភូមិវារីកើត ឃុំស្វាយទាប ស្រុកចំការលើខេត្តកំពង់ចាម។ (សញ្ញានៃរឿងក្ដី លេខនិងភាគី) សំណុំរឿងលេខ 407 ចុះថ្ងៃទី 8 ខែតុលាឆ្នាំ 2024 ដើមចោទឈ្មោះតឹក និមល សហចុងចម្លើយឈ្មោះវ៉ាន់ សុភា និងប្ដីឈ្មោះមាន សំអាត ត្រូវបង្ហាញខ្លួននៅថ្ងៃទី 18 ខែធ្នូឆ្នាំ 2024 វេលាម៉ោង 9:00 នាទីព្រឹក នីតិវិធីត្រៀមទាញហេតុផល។
ដីកាកោះ សាលាដំបូងខេត្តកំពង់ចាម សំណុំរឿងរដ្ឋប្បវេណី បង្គាប់មកឈ្មោះវ៉ាន់ សុភា ភេទប្រុស កើតឆ្នាំ 1969 និងប្ដីឈ្មោះមាន សំអាត កើតឆ្នាំ 1969 ជាតិខ្មែរ ជាសហចុងចម្លើយអាសយដ្ឋាននៅភូមិវារីកើត ឃុំស្វាយទាប ស្រុកចំការលើខេត្តកំពង់ចាម។ (សញ្ញានៃរឿងក្ដី លេខនិងភាគី) សំណុំរឿងលេខ 407 ចុះថ្ងៃទី 8 ខែតុលាឆ្នាំ 2024 ដើមចោទឈ្មោះតឹក និមល សហចុងចម្លើយឈ្មោះវ៉ាន់ សុភា និងប្ដីឈ្មោះមាន សំអាត ត្រូវបង្ហាញខ្លួននៅថ្ងៃទី 18 ខែធ្នូឆ្នាំ 2024 វេលាម៉ោង 9:00 នាទីព្រឹក នីតិវិធីត្រៀមទាញហេតុផល។
សាលាដំបូងខេត្តព្រះសីហនុបានចេញពីការកោះអញ្ជើញ។
មុំ សាលាដំបូងខេត្តព្រះសីហនុបានចេញដីការកោះអញ្ជើញ។ ឈ្មោះអូន សីមា ភេទស្រី ជាសហចុងចម្លើយ មានទីលំនៅចុងក្រោយផ្ទះលេខ 727 ផ្លូវ sos ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងសំណុំរឿងរដ្ឋវេណីលេខ 048 ចុះថ្ងៃទី 11 ខែមីនាឆ្នាំ 2024 សហដើមចោទឈ្មោះ អេង ហួង ឈ្មោះកែវ សុធា ឈ្មោះស្រ៊ុន តារា ឈ្មោះជួន សុីកបនិងឈ្មោះយូ សុង សហចុងចម្លើយឈ្មោះខាន់ អូន ឈ្មោះតូច សារិននិងឈ្មោះអូន សីម៉ា។ កាលបរិច្ឆេទនិងទីកន្លែងនៅថ្ងៃទី 20 ខែមករាឆ្នាំ 2025 វេលាម៉ោង 2:30នាទីរសៀល កន្លែងដែលត្រូវបង្ហាញខ្លួននៅសាលាដំបូងខេត្តព្រះសីហនុបន្ទប់ចៅក្រម(ឋ) នីតិវិធីត្រៀមសម្រាប់ការទាញហេតុផល នីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
រដ្ឋបាលខេត្តមណ្ឌលគិរីទទួលបានជំនួយមនុស្សធម៌សហគមន៍សមាជិកព្រះពុទ្ធសាសនាអន្តរជាតិដើម្បីទុកជួយដល់ពលរដ្ឋខ្វះខាតតាមមូលដ្ឋាន។
រដ្ឋបាលខេត្តមណ្ឌលគិរី ទទួលបានជំនួយមនុស្សធម៍ពីសមាគមន៍សមាជិកព្រះពុទ្ឋសាសនាអន្តរជាតិ ដើម្បីទុកជួយដល់ប្រជាពលរដ្ឋខ្វះខាតតាមមូលដ្ឋាន អត្ថបទ៖ ប៊ុត សុភ័ក្រ មណ្ឌលគិរី៖ គ្រឿងឧបភោគបរិភោគជាច្រើនមុខ ត្រូវបានតំណាងរបស់ព្រះគ្រូ រូម៉ា នៃសមាគមន៍សមាជិកព្រះពុទ្ឋសាសនាអន្តរជាតិ យកប្រគល់ជូនរដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីទុកជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតតាមមូលដ្ឋាន។ ពិធីប្រគល់ទទួលអំណោយនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី លោកជំទាវ មាស ម៉ូរិន តំណាងម្ចាស់ជំនួយ និងមានការចូលរួមពីលោក អភិបាលរងខេត្ត លោក លោកស្រី នាយកនាយករងរដ្ឋបាលខេត្ត ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតដល់សមាគមន៍សមាជិកព្រះពុទ្ឋសាសនាអន្តរជាតិ ជាពិសេស លោកជំទាវតំណាងម្ចាស់ជំនួយ ព្រមទាំងសហការី ដែលបានចំណាយកម្លាំងកាយចិត្ត និងថវិកា ដើម្បីផ្តល់ជាជំនួយមនុស្សធម៌ដល់រដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីអាចចាត់ចែងយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលជួបប្រទះកង្វះខាតជីវភាព និងបងប្អូនដែលជួបគ្រោះថ្នាក់ធម្មជាតិនានា។ ឯកឧត្តម អភិបាលខេត្ត បន្តថា បច្ចុប្បន្នខេត្តមណ្ឌលគិរីបានបន្តការអភិវឌ្ឍជារៀងរាល់ថ្ងៃ ប៉ុន្តែបញ្ហាកង្វះខាតមួយចំនួនរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ក៏នៅមានខ្លះៗដែលជាភាពចាំបាច់របស់រដ្ឋបាលខេត្ត ក្នុងការបន្តជួយឧបត្ថម្ភដល់ជីវភាពរបស់ពួកគាត់។ ដូច្នេះការចូលរួមផ្តល់ជំនួយរបស់សមាគមន៍ […]
អាជ្ញាធរខេត្តមណ្ឌលគិរីណែនាំដល់មន្ទីរពាក់ព័ន្ធសូមផ្ដោតការយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងថែមទៀតលើការថែទាំមនុស្សចាស់។
អាជ្ញាធរខេត្តមណ្ឌលគិរី ណែនាំដល់មន្ទីរពាក់ព័ន្ធ សូមផ្តោតការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងថែមទៀត លើការថែទាំមនុស្សចាស់ មណ្ឌលគិរី៖ នាឱកាសប្រារព្ឋពិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិលើកទី២៦ ក្រោមប្រធានបទ «មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល» លោកស្រី វិន ស៉ីធួន អភិបាលរងខេត្តមណ្ឌលគិរី បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធទាំងអស់ សូមផ្តោតការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងថែមទៀត លើការថែទាំមនុស្សចាស់ ដោយរៀបចំឱ្យទៅជាប្រព័ន្ធ គ្រប់គ្រងចាត់ចែង ដើម្បីអាចធានាបានថាមនុស្សចាស់មានភាពកក់ក្តៅលើប្រព័ន្ធសេវាសម្រាប់មនុស្សចាស់។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្ទីរពាក់ព័ន្ធ និងជនចាស់ជរា ប្រជាពលរដ្ឋប្រមាណ១២០នាក់ ពិធីនេះបានប្រារព្ឋឡើងនៅវត្តសែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល សម្តេច តែងតែបានផ្តល់នូវក្តីអាណិតស្រឡាញ់សណ្តោសប្រណី យកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខ […]