មណ្ឌលគិរី៖ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកម្លាំងចម្រុះ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យការទន្ទ្រានយកដីរដ្ឋក្នុងទំហំធំមហាសាលលាតសន្ធឹងលើដែនជម្រកសត្វព្រៃភ្នំណាមលៀរ ភូមិសាស្ត្រស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ នៅក្នុងកិច្ចប្រជុំជាមួយកម្លាំងជំនាញពាក់ព័ន្ធនៅសាលាខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃ២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជាម៉ឺងមាត់ឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ទាំងថ្នាក់ខេត្ត និងថ្នាក់ក្រសួងស្ថាប័នរៀងៗខ្លួន ត្រូវស្រាវជ្រាវវែកមុខរកមេខ្លោង មេខ្យល់ ដែលបំផុសឲ្យមានការកាប់ទន្ទ្រានយកដីរដ្ឋក្នុងទ្រង់ ទ្រាយច្រើនបែបនេះ ហើយប្រសិនរកឃើញថាមានមន្ត្រីរាជការ ឬកងកម្លាំង មានការពាក់ព័ន្ធ ត្រូវមានវិធានផ្លូវច្បាប់ ទោះបីមន្ត្រីរបស់ខេត្តមណ្ឌលគិរី ឬមន្ត្រីនៅរាជធានីភ្នំពេញក៏ដោយ ។ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យកម្លាំងជំនាញទាំងអស់សហការគ្នាកំណត់ទំហំជាក់ស្ដែងនៃការទន្ទ្រានយកដីរបស់រដ្ឋគ្រប់ក្រុងស្រុកក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ពិសេសគឺនៅដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែលលាតសន្ធឹងលើស្រុកពេជ្រាដា និងស្រុកអូររាំង ។ ឯកឧត្ដមបន្តថា ស្រង់ទិន្និន័យឲ្យបានច្បាស់លាស់ ប្រសិនប៉ះប្រជាពលរដ្ឋដែលគ្មានដីធ្លីពិតប្រាកដមែន នឹងមានការលើកលែង ប៉ុន្តែបើមានមេខ្លោងដោយការប្រើប្រាស់រូបភាព ជនចំណាក់ស្រុកពីខេត្តដទៃមកទន្ទ្រានយកដីនៅមណ្ឌលគិរីគឺត្រូវឃាត់ខ្លួន ។ ឯកឧត្ដមប្រធានគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិបញ្ជាក់ថា ឯកឧត្ដមនឹងសុំគោលការណ៍ប្រមុខរាជរដ្ឋាភិបាល ដើម្បីផ្ដល់ជូនដីធ្លីទៅអ្នកក្រលំបាកគ្មានដីពិតប្រាកដ មិនអនុញ្ញាតឲ្យដីធ្លីទាំងនេះធ្លាក់លើដៃមនុស្សមួយក្រុមឡើយ ។ ហើយសូមមន្ត្រីជំនាញ ពិសេសគឺមន្ត្រីបរិស្ថាន និងកសិកម្ម ត្រូវអនុវត្តកិច្ចការងារនេះឲ្យមានប្រសិទ្ធិភាព ដោយមានកម្លាំងអាវុធហត្ថ […]
ព័ត៌មានជាតិ
មណ្ឌលគិរីអាជ្ញាធរខេត្តមណ្ឌលគិរីបានជំរុញដល់មន្ទីរពាក់ព័ន្ធជាពិសេសមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ
មណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី បានជម្រុញដល់មន្ទីរពាក់ព័ន្ធ ជាពិសេសមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ។ ត្រូវធ្វើការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវតម្លៃវប្បធម៌ និងសិល្បៈជាតិដល់មហាជនទូទៅ ជាពិសេសយុវជនគ្រប់ស្រទាប់ទាំងក្នុង និងក្រៅសាលា និងត្រូវរៀបចំកម្មវិធីផ្ទេរចំណេះ ជំនាញ ពីមនុស្សចាស់ មកក្មេងៗជំនាន់ក្រោយ ដើម្បីបន្តវេន និងថែរក្សា ប្រពៃណីឱ្យបានគង់វង្ស និងចងក្រងនូវប្រវត្តិ ប្រពៃណី ទំនៀមទម្លាប់ របស់បងប្អូនជនជាតិដើមភាគតិច។ លោក នួន សារ៉ន អភិបាលខេត្តស្តីទី ថ្លែងបែបនេះ ក្នុងទិវាវប្បធម៌ជាតិ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ដែលប្រព្រឹត្តទៅ សាលមហាស្រប នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ ក្នងពិធីនេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក នួន សារ៉ន អភិបាលខេត្តស្តីទី និងមានការចូលរួមពី ព្រឹទ្ធាចារ្យ នាដកីនិម្មិត ណាន សាម័យ […]
ក្រសួងមហាផ្ទៃ ប្រកាសតែងតាំងឧត្តមសេនីយ៌ត្រី ចិន នីជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំថ្មី ដោយលោកឧត្តមសេនីយ៌ទោម៉ុនមាគ៌ាចូលនិវត្តន៌
ក្រសួងមហាផ្ទៃ ប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី ចិន នី ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំថ្មី ដោយលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ចូលនិវត្តន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនេះដែរ ធ្វើឡើងនៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប្រតិភូអមដំណើររបស់ក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ស្នងការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានពន្ធនាគារខេត្ត លោកលោកស្រីជា នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង៧ អធិការស្រុក/ក្រុងទាំង៧ កងកម្លាំងទាំង៣ប្រភេទ និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។ បន្ទាប់ពីប្រគល់ប្រកាស និងប្រគល់ត្រា តែងតាំងជូនលោក ឧត្តមសេនីយ៍ត្រី ចិន […]
អ្នកកាសែតចំនួន 8 នាក់បញ្ជូនទៅតុលាការខេត្តមណ្ឌលគិរីក្រោយរងបណ្ដឹងពីឈ្មួញដឹកជញ្ជូនឈើ។
អ្នកការសែតចំនួន៨នាក់ បញ្ជួនខ្លួនទៅតុលាការខេត្តមណ្ឌលគីរី ក្រោយរងបណ្តឹងពីឈ្មួញដឹកឈើ ? 16/03/2024 មណ្ឌលគីរី ÷ នៅព្រឹកទី១៦.០៣.ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរីបានបញ្ជួនខ្លួនអ្នកកាសែតចំនួន៨នាក់ក្នុងនោះស្រី០២នាក់ប្រុស6នាក់។ ទៅកាន់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគីរី ដេីម្បីធ្វេីការសាកសួរ ពីបទ( កំហែងយកប្រាក់ជាង៤០ មុឺនរៀល) តាមបណ្ដឹងរបស់អ្នកដឹកឈើ ។ បេីយោងតាមសេចក្ដីរាយការណ៍ពីខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃដដែល ព្រះអាជ្ញា និងចៅក្រម ធ្វេីការសេុីបសួរដល់អ្នកការសែតទាំង៨នាក់ ឬលេីកលែងសម្រេចយ៉ាងណានោះទេសូមអាជ្ញាធរខេត្តមណ្ឌលគិរីមេត្តាដល់ពួកគាត់ផងដោយក្តីអនុគ្រោះ។ បងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស ក៍ដូចជាមហាជនទូទៅព្រមទាំង មជ្ឈដ្ឋានអ្នកច្បាប់ ទទូចអំពាវនាវដល់ ប្រធានអយ្យការអមសាលាដំបូងខេត្តមណ្ឌលគីរី និងឯកឧត្តមថង សាវុន អភិបាលខេត្តមណ្ឌលគិរី មេត្តាយោកយល់ឬធ្វេីកិច្ចសន្យាអ្នកការសែតទាំងប្រាំបីនាក់ ក្នុងនោះមានស្រី០២ ប្រុ6អ្នកសូមមេត្តាដោះលែងពួកគាត់ឲ្យមានសេរីភាព បានវិលត្រឡប់មកផ្ទះវិញ ជួបជុំប្រពន្ធកូនផងទាន —?។
មណ្ឌលគិរីកាន់តែក្តៅៗទៅហើយអ្នកធ្វើខុសត្រូវតែទទួលទោសតាមច្បាប់ដែលបានចែង។
មណ្ឌលគិរី៖ កាន់តែក្តៅៗទៅហើយអ្នកធ្វើខុសត្រូវតែទទួលទោសតាមច្បាប់ដែលបានចែង នៅវេលាម៉ោង០៨:០០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ដឹក។ ដោយលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាលសាលាខេត្ត មន្ទីរបរិស្ថានខេត្ត នគរបាលស្នងការខេត្ត និងគណៈបញ្ជាការឯកភាពស្រុកពេជ្រា និងដោយមានការសម្របសម្រួលនីតិវិធីដោយលោកឯកឧត្ដម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងបាចុះទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ(កាប់រានដីព្រៃ)។ ក្នុងដែនជម្រកសត្វព្រៃណាំលៀរ ស្ថិតនៅភូមិឡាំម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដោយបានឃាត់ជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ មុំ ដារ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។ វត្ថុតាងចាប់យកមានទូរស័ព្ទដៃម៉ាកចំនួន០១គ្រឿង, ផ្លែឡាមរណាយន្ត ចំនួន០១, កូនសៀវភៅ ចំនួន០១ក្បាល។ បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កំពុងបន្តនីតិវិធី។
មណ្ឌលគិរីនៅវេលាម៉ោង 8:00 នាទីនៅថ្ងៃ 19 ខែមីនាឆ្នាំ 2024 កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរីដឹកនាំ។
មណ្ឌលគិរី៖ នៅវេលាម៉ោង០៨:០០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ដឹក។ ដោយលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាលសាលាខេត្ត មន្ទីរបរិស្ថានខេត្ត នគរបាលស្នងការខេត្ត និងគណៈបញ្ជាការឯកភាពស្រុកពេជ្រា និងដោយមានការសម្របសម្រួលនីតិវិធីដោយលោកឯកឧត្ដម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងបាចុះទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ(កាប់រានដីព្រៃ)។ ក្នុងដែនជម្រកសត្វព្រៃណាំលៀរ ស្ថិតនៅភូមិឡាំម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដោយបានឃាត់ជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ មុំ ដារ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។ វត្ថុតាងចាប់យកមានទូរស័ព្ទដៃម៉ាកចំនួន០១គ្រឿង, ផ្លែឡាមរណាយន្ត ចំនួន០១, កូនសៀវភៅ ចំនួន០១ក្បាល។ បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កំពុងបន្តនីតិវិធី។
ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក់ហ៊ីយ៉ាន់ដាយពណ៌ស្លាទុំពាក់ស្លាកលេខភ្នំពេញ 3E27 24បានបុករថយន្តម៉ាកអេស្ទ័ររិចពណ៌ទឹកប្រាក់ពាក់ស្លាកលេខព្រះវិហារ2C5432
ុំន ុ (ព័ត៌មានបឋម)ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក់ហុីយដាយពណ៌ស្លាទុំពាក់ពាក់ផ្លាកលេខភ្នំពេញ(3E:2724)បានបុករថយន្តម៉ាកស្តារិចពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ(ព្រះវិហារ2C:5432)បានបើកបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរមានរបួសជាធ្ងន់.. ខេត្តព្រះវិហារនៅថ្ងៃទី 19 ខែមីនាឆ្នាំ 2024វេលាម៉ោង 15 និង 44 នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ាកហីុយដាយពណ៌ស្លាទុំដែលមានពាក់ផ្លាកលេខ(ភ្នំពេញ3E:2724)ដែលជារថយន្តរបស់ក្រុមហ៊ុនវីរប៊ុនថាំបើកបរដោយបុរសម្នាក់ដែលមានឈ្មោះហ៊ុយ មង្គលភេទប្រុសអាយុ 44 ឆ្នាំជាបុគ្គលិកបើកបរអោយឱ្យក្រុមហ៊ុនវីរៈប៊ុនថាំបានបើកពីត្បូងទៅជើងជ្រុលចង្កូតទៅបុករថយន្តម៉ាកស្តារិចពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ(ព្រះវិហារ2C:5432)បើកពីជើងទៅត្បូងដែលបានបើកបញ្ច្រាស់ទឹកគ្នានៅលើផ្លូវជិតលេខ 62 ចន្លោះគីឡូម៉ែត្រលេខ 76 77ស្ថិតនៅក្នុងភូមិទួលរវៀងឃុំមនោរម្យឃុំមនោរម្យស្រុករវៀងខេត្តព្រះវិហារបណ្ដោះល្អអ្នកបើករថយន្តម៉ាកស្តារិចនិងអ្នករួមដំណើរចំនួន3នាក់រងរបួសជាទម្ងន់ អ្នករងគ្រោះទាំងបីនាក់ដែលមានឈ្មោះ 1/ឈ្មោះគឹមវណ្ណាភេទប្រុសរស់នៅភូមិថ្លែងឃុំរមាសស្រុករវៀងជាអ្នកបើកបររថយន្តម៉ាកស្តារិចបានរងរបួសប៉ះស្មាខាងឆ្វេងចង្កេះនឹងក្បាល។ 2/ឈ្មោះប៊ុន ឈឺនភេទប្រុសអាយុ 66 ឆ្នាំរស់នៅភូមិឬស្សីឃុំរួសរាន់ស្រុករវៀងខេត្តព្រះវិហាររងរបួសប៉ះចំជើងខាងឆ្វេងលើកមិនរួច។ 3/ឈ្មោះប៊ុនឈាងភេទប្រុសអាយុ 63 ឆ្នាំរស់នៅភូមិឈ្នួលឃុំរួសរាន ស្រុករវៀងខេត្តព្រះវិហារ រងរបួសបាក់ឆ្អឹងដងកាំបិត។ 4/ឈ្មោះយ៉ាកខួចភេទប្រុសអាយុ 25 ឆ្នាំរស់នៅភូមិចំបក់ផ្អែមភូមិរស្មីស្រុករវៀងខេត្តព្រះវិហាររងរបួសតិចតួច។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះភាគីទាំងសងខាងមិនទាន់សម្របសម្រួលគ្នានោះទេ។
អធិការដ្ឋាននគរបាលស្រុកកោះញែកសូមគោរពជូនពរឯកឧត្តមសេនីយ៍ឯកស្នងការងស្នងការខេត្តមណ្ឌលគិរីលោកវីរៈសេនីយ៍ឯកស្នងការព្រមទទួលផែនកព្រហ្មទណ្ឌ
🇰🇭អធិការដ្ឋាននគរបាលស្រុកកោះញែក🇰🇭 👮♂️សូមគោរពជូន លោកឧត្ដមសេនីយ៍ទោស្នងការខេត្តមណ្ឌលគិរី លោកវរសេនីយ៍ឯកស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៅថ្ងៃអង្គារ៍ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤ វេលម៉ោង០៩និង៣០នាទី កម្លាំងប៉ុស្តិ៍ស្រែហ៊ុយបានទទួលពត៏មានថាមានប្រជាពលរដ្ឋពុលសាច់ជ្រូកព្រៃ (សាច់ជូរ) បានស្លាប់និងពុលកំពុងសម្រាកព្យាបាលចំនួន០៥នាក់ស្រី០២នាក់ មានឈ្មោះដូចខាងក្រោម ៖ ១ ឈ្មោះ យ៉េង ជីនាន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ ព្នង មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ស្លាប់)នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ។ ២ ឈ្មោះ ផាន សុបឿន ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ស្លាប់)នៅមន្ទីរពេទ្យបង្អែកស្រុកកោះញែក ។ ៣ ឈ្មោះ ជីនាន វិសាល ភេទប្រុស […]
សមត្ថកិច្ចតែងតែការពារបទល្មើសធនធានធម្មជាតិជូនប្រជាពលរដ្ឋដើម្បីឲ្យសម្បូរសប្បាយបែកជាមន្ត្រីយោធា កងទ័ពជើងគោកម្នាក់កាងបទល្មើសទៅវិញ
ុំមសមត្ថកិច្ចតែងតែការពារបទល្មើសធនធានធម្មជាតិជូនប្រជាពលរដ្ឋដើម្បីឲ្យសម្បូរសប្បាយ បែរជាមន្ត្រីយោធាឌឺបេកងទ័ពជើងគោកម្នាក់នេះកាងបទល្មើសនេសាទគ្រប់រដូវកាល កំពុងតែធ្វើសកម្មភាពប្រមូលទិញលៀសរាប់រយតោនជាមួយប្អូនថ្លៃដែលមានឈ្មោះឈៀង ប្រជាពលរដ្ឋបានរិះគន់ថាឥឡូវនេះឈ្មោះលឿងសាវ៉ាត ហៅថាន់ កំពុងតែយកស្បែកជាយោធា កាងអួនឆ្នុកកន្លងមករហូតមកដល់សព្វថ្ងៃនេះកំពុងតែធ្វើអាជីវកម្មប្រមូលទិញលៀសខ្នាតធំរាប់រយតោន ស្ថិតនៅភូមិសាស្ត្រភូមិគុជនុប ឃុំក្បាលត្រាច ស្រុកក្រពើ ខេត្តពោធិ៍សាត់ មេឃឈ្មួញរូបនេះមិនសូវជាអ្នកខ្លាចច្បាប់ប៉ុន្មានទេបក្សពួកគេនៅមូលដ្ឋាននោះសុទ្ធសឹងជាមន្ត្រីមានអំណាចទាំងអស់។ ប្រជាពលរដ្ឋលោកអត់យល់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលជាប្រធានរដ្ឋបាលជលផល បានជាអនុញ្ញាតឲ្យកំណូតទូកធំៗម៉ាស៊ីន 6 ធ្វើសកម្មភាពកាវលៀស នៅក្នុងបឹងទន្លេសាប ទី.1.ប៉ះពាល់ធនធានជីវៈចម្រុះនៅក្នុងបាតដីជាច្រើនប្រភេទ ទី 2 ប៉ះពាល់បរិស្ថានដល់ប្រជានេសាទដែលរស់នៅលើផ្ទះបណ្ដែតទឹកជុំវិញបឹងទន្លេសាប ដោយទឹកល្អកប្រើប្រាស់ពុំបាន ។ ហើយការនេសាទច្រើននៅលើផ្ទៃបឹងទន្លេសាបសព្វថ្ងៃនេះមួយចេញ 10 ចូល 20 ចេញ 30 ចូលដើម្បីនេសាទ លើផ្ទៃបឹងទន្លេសាប បើប្រៀបធៀបនឹងឆ្នាំងបាយគែឆ្នាំងតូចមនុស្សច្រើនហូបមិនឆ្អែតទេ តែបើយើងចេះកែច្នៃអាចហូបបាន បើនាំគ្នាអុំទូកបណ្ដោយទឹកច្បាស់ជាហូបមិនចែទេ៕ ដូច្នេះសព្វថ្ងៃនេះដោយសារតែលៀសកំពុងតែត្រូវប៉ាន់ដឹកយកទៅលក់ទៅក្រៅប្រទេសជិតខាង ទើបសកម្មភាពទូកម៉ាស៊ីនធំៗរីកដូចផ្សិតនៅលើផ្ទៃទឹក។ ករណីបទល្មើសនេសាទបើរងចាំជំនាញមិនបង្ក្រាបឡើយទាល់តែមានបទបញ្ជាពីសម្ដេចអធិបតី ហ៊ុន ម៉ាណែត ទើបជំនាញធ្វើការបង្ក្រាបហើយបង្ក្រាបនោះគឺបានតែមួយខ្យល់តែប៉ុណ្ណោះកន្លងមក៕ ពោធិ៍សាត់ថ្ងៃទី 19 ខែមីនាឆ្នាំ 2024តើអាក្រមទាំង 5 ដែលដល់ចំណុចណាហើយមួយឆ្លុះកញ្ចក់ពីងូតទឹក 3 ដុះក្អែល 4 ព្យាបាល 5 វះកាត់សម្ដេចហ៊ុនសែនលោកបានដាក់បទបញ្ជាយូរណាស់មកហើយតែមន្ត្រីក្រុងឱវាទមិនយកចិត្តទុកដាក់ហាក់បីដូចអនុសាសន៍របស់សម្ដេចគ្មានប្រសិទ្ធភាព។
បែកធ្លាយរឿងអាស្រូវរបស់មេឃុំជីផាតកំពង់ឆ្លេឆ្លាហៅប្រជាពលរដ្ឋចំនួន 3 ភូមិប្រមាណជាង 120 នាក់មកជួយបិទបាំងរឿងខ្មៅក៏ខ្វក់នៅពីក្រោយខ្នងរបស់ខ្លួន។
បែកធ្លាយរឿងអាស្រូវរបស់មេឃុំជីផាតកំពុងឆ្លេឆ្លា ហៅប្រជាពលរដ្ឋចំនួនបីភូមិ ប្រម៉ាណជាង១២០នាក់មកជួយបិតបាំងរឿងខ្មៅកខ្វក់នៅពីក្រោយខ្នងរបស់លោកឬមួយយ៉ាងណា ? ខណៈរឿងខ្មៅកខ្វក់នោះជិតដល់ទីបញ្ចប់ហើយ។ លោក ម៉ឹង សុភា(ហៅប៉ែត)មេឃុំជីផាតកាលពីព្រឹកថ្ងៃទី០៤ខែមិនាឆ្នាំ២០២៤ នេះបានគៀងគរប្រមូលផ្ដុំប្រជាពលរដ្ឋបីភូមិមានគ្នាប្រម៉ាណជាង១២០នាក់នៅចំណុចទីតាំងដីមួយកន្លែងដែលស្ថិតភូមិឈូកឃុំជីខលើស្រុកស្រែអំបិលខេត្តកោះកុង ក្រោយពេលអង្គភាពយើងបានចុះផ្សាយកាលពីថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០២៤ ហើយក៍មានសារព័ត៌មានជាច្រើនបានចុះផ្សាយបន្តបន្ទាប់ររឿងលោកយកគ្រឿងចក្រទៅឈូសឆាយនឹងបោះរបងហំព័ទ្ធដីរាប់រយហិចតាសងខាងស្ទឹងឆាយរមាសរហូតដល់ឆាយខ្ពស់ហើយនឹងសង្ស័យថាលោកបានលក់ដីសងខាងស្ទឹងឆាយរមាសនឹងសងវីឡាយ៉ាងស្កឹមស្កែងនោះលោកបានចេញលិខិបដិសេធថាចុះផ្សាយព័ត៌មានមិនពិត ។ បើព័ត៌មាននោះមិនពិត តើ លោក ម៉ឹងសុភា(ហៅប៉ែត)មេឃុំជីជីផាតខំឆ្លេឆ្លាគៀងគរពលរដ្ឋ ជាច្រើននាក់រប្រតិកម្មតវារឿងដីរាបរយហិចតានោះដើម្បីអ្វី បើលោកមិនជាប់ពាក់ព័ន្ធក្នុងរឿងដីនោះផង តើនៅពីក្រោយខ្នងលោកមានវាំងននខ្មៅមែនទេ? ឬមួយលោកមានជាប់ពាក់ព័ន្ធនឹងទីតាំងដីរាប់រយហិចតាខាងលើនោះពិតមែនរឺ បានជាខំលោកប្រមូលប្រជាពលរដ្ឋជាង១២០នាក់ទៅជូបជុំជួយគ្នាដើម្បីបិតបាំងកុំឱ្យមានការ សើមអង្កេតទៅលើរូបគាត់ពីស្ថាប័នពាក់ព័ន្ធ។ (នេះជាសំនួរ) ប្រភពពីប្រជាពលរដ្ឋរស់នៅឃុំជីផាតបានឆាតក៏ដូចជាផ្ញើសារចូលមកកាន់អង្គភាពយើងតាមប្រព័ន្ធ facebookថា ទីតាំងដីនៅចំណុចស្ទឹងឆាយរមាសនោះភាគច្រើនគឺជាដីរបស់លោកមេឃុំជីផាត និងមួយចំនួនទៀតគាត់អោយបងប្អូនកូនគ្មួយនឹងបក្សពួករបស់គាត់ជានាក់ឈរឈ្មោះជំនួស ព្រោះដីគាត់ច្រើនពេក ។ ប្រភពដដែលបានបន្តទៀតថា បើតាមពួកគាត់លឺតៗគ្នាមកពីមាត់ទៅមាត់មួយ ថាទីតាំងដីនៅចំណុចស្ទឹងឆាយរមាសនោះលោកមេឃុំជីផាតបានលក់ឲ្យគេអស់ហើយ។ ហើយការលក់នោះគេឃុបឃិតគ្នាស៊ីញេលក់ទិញតែគ្នាគេស្ងាត់ៗគ្នានអ្នកណាដឹងនោះទេ។ (ដាក់សំលេងប្រជាពលរដ្ឋ) ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើអង្គភាពយើងមិនអាចសុំ ការបំភ្លឺពីលោកម៉ឹងសុភា(ហៅប៉ែត)មេឃុំជីផាតបានទេដោយទូរសព្ទលោកខលចូលពុំមានអ្នកទទួល។ បើយោងតាមការលើងឡើយពីប្រជាពលរដ្ឋរស់នៅឃុំជីផាតបានឲ្យអង្គភាពយើងដឹងថា ទីតាំងដីនៅចំណុចស្ទឹងឆាយរមាសរហូតដល់ឆាយខ្ពស់ ពួកគាត់បានលឺមកថា ក្រោយពេលប្រជុំនៅ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ រដ្ធបាលខេត្តកោះកុង បានប្រកាសនៅក្នុងកិច្ចប្រជុំនោះថា ទីតាំងដីនោះស្ថិតនៅ ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ហើយឲ្យលោកមេឃុំជីផាតប្រកាសប្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំផាត តែលោកឃុំមិនបានប្រកាស់ប្រាប់ពួកគាត់ទេ ។ (ដាក់សំលេងប្រជាពលរដ្ឋ) ដោយឡែងលោក […]