មណ្ឌលគិរី៖ នៅវេលាម៉ោង០៨:០០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ដឹក។ ដោយលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាលសាលាខេត្ត មន្ទីរបរិស្ថានខេត្ត នគរបាលស្នងការខេត្ត និងគណៈបញ្ជាការឯកភាពស្រុកពេជ្រា និងដោយមានការសម្របសម្រួលនីតិវិធីដោយលោកឯកឧត្ដម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងបាចុះទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ(កាប់រានដីព្រៃ)។ ក្នុងដែនជម្រកសត្វព្រៃណាំលៀរ ស្ថិតនៅភូមិឡាំម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដោយបានឃាត់ជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ មុំ ដារ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។ វត្ថុតាងចាប់យកមានទូរស័ព្ទដៃម៉ាកចំនួន០១គ្រឿង, ផ្លែឡាមរណាយន្ត ចំនួន០១, កូនសៀវភៅ ចំនួន០១ក្បាល។ បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កំពុងបន្តនីតិវិធី។
ព័ត៌មានសុខភាពនិងសម្រស់
សង្ស័យពុលសាច់ជ្រូកព្រៃសាច់ជូរបណ្ដាលឱ្យស្លាប់មនុស្សពីរនាក់បីនាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
សង្ស័យពុលសាច់ជ្រូកព្រៃ (សាច់ជូរ)បណ្ដាលឱ្យស្លាប់២នាក់ ៣នាក់ទៀតកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ មណ្ឌលគិរី កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៩និង៣០នាទី កម្លាំងប៉ុស្តិ៍ស្រែហ៊ុយបានទទួលពត៍មានថាមានប្រជាពលរដ្ឋសង្ស័យពុលសាច់ជ្រូកព្រៃ (សាច់ជូរ) បានស្លាប់និងកំពុងសម្រាកព្យាបាលចំនួន០៥នាក់ស្រី០២នាក់ មានឈ្មោះដូចខាងក្រោម ១ ឈ្មោះ យ៉េង ជីនាន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិព្នងមានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ស្លាប់)នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ។ ២ ឈ្មោះ ផាន សុបឿន ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ស្លាប់)នៅមន្ទីរពេទ្យបង្អែកស្រុកកោះញែក ។ ៣ ឈ្មោះ ជីនាន វិសាល ភេទប្រុស អាយុ០៦ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ) ។ ៤ ឈ្មោះ ជីនាន […]
ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក់ហ៊ីយ៉ាន់ដាយពណ៌ស្លាទុំពាក់ស្លាកលេខភ្នំពេញ 3E27 24បានបុករថយន្តម៉ាកអេស្ទ័ររិចពណ៌ទឹកប្រាក់ពាក់ស្លាកលេខព្រះវិហារ2C5432
ុំន ុ (ព័ត៌មានបឋម)ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក់ហុីយដាយពណ៌ស្លាទុំពាក់ពាក់ផ្លាកលេខភ្នំពេញ(3E:2724)បានបុករថយន្តម៉ាកស្តារិចពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ(ព្រះវិហារ2C:5432)បានបើកបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរមានរបួសជាធ្ងន់.. ខេត្តព្រះវិហារនៅថ្ងៃទី 19 ខែមីនាឆ្នាំ 2024វេលាម៉ោង 15 និង 44 នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ាកហីុយដាយពណ៌ស្លាទុំដែលមានពាក់ផ្លាកលេខ(ភ្នំពេញ3E:2724)ដែលជារថយន្តរបស់ក្រុមហ៊ុនវីរប៊ុនថាំបើកបរដោយបុរសម្នាក់ដែលមានឈ្មោះហ៊ុយ មង្គលភេទប្រុសអាយុ 44 ឆ្នាំជាបុគ្គលិកបើកបរអោយឱ្យក្រុមហ៊ុនវីរៈប៊ុនថាំបានបើកពីត្បូងទៅជើងជ្រុលចង្កូតទៅបុករថយន្តម៉ាកស្តារិចពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ(ព្រះវិហារ2C:5432)បើកពីជើងទៅត្បូងដែលបានបើកបញ្ច្រាស់ទឹកគ្នានៅលើផ្លូវជិតលេខ 62 ចន្លោះគីឡូម៉ែត្រលេខ 76 77ស្ថិតនៅក្នុងភូមិទួលរវៀងឃុំមនោរម្យឃុំមនោរម្យស្រុករវៀងខេត្តព្រះវិហារបណ្ដោះល្អអ្នកបើករថយន្តម៉ាកស្តារិចនិងអ្នករួមដំណើរចំនួន3នាក់រងរបួសជាទម្ងន់ អ្នករងគ្រោះទាំងបីនាក់ដែលមានឈ្មោះ 1/ឈ្មោះគឹមវណ្ណាភេទប្រុសរស់នៅភូមិថ្លែងឃុំរមាសស្រុករវៀងជាអ្នកបើកបររថយន្តម៉ាកស្តារិចបានរងរបួសប៉ះស្មាខាងឆ្វេងចង្កេះនឹងក្បាល។ 2/ឈ្មោះប៊ុន ឈឺនភេទប្រុសអាយុ 66 ឆ្នាំរស់នៅភូមិឬស្សីឃុំរួសរាន់ស្រុករវៀងខេត្តព្រះវិហាររងរបួសប៉ះចំជើងខាងឆ្វេងលើកមិនរួច។ 3/ឈ្មោះប៊ុនឈាងភេទប្រុសអាយុ 63 ឆ្នាំរស់នៅភូមិឈ្នួលឃុំរួសរាន ស្រុករវៀងខេត្តព្រះវិហារ រងរបួសបាក់ឆ្អឹងដងកាំបិត។ 4/ឈ្មោះយ៉ាកខួចភេទប្រុសអាយុ 25 ឆ្នាំរស់នៅភូមិចំបក់ផ្អែមភូមិរស្មីស្រុករវៀងខេត្តព្រះវិហាររងរបួសតិចតួច។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះភាគីទាំងសងខាងមិនទាន់សម្របសម្រួលគ្នានោះទេ។
អធិការដ្ឋាននគរបាលស្រុកកោះញែកសូមគោរពជូនពរឯកឧត្តមសេនីយ៍ឯកស្នងការងស្នងការខេត្តមណ្ឌលគិរីលោកវីរៈសេនីយ៍ឯកស្នងការព្រមទទួលផែនកព្រហ្មទណ្ឌ
🇰🇭អធិការដ្ឋាននគរបាលស្រុកកោះញែក🇰🇭 👮♂️សូមគោរពជូន លោកឧត្ដមសេនីយ៍ទោស្នងការខេត្តមណ្ឌលគិរី លោកវរសេនីយ៍ឯកស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៅថ្ងៃអង្គារ៍ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤ វេលម៉ោង០៩និង៣០នាទី កម្លាំងប៉ុស្តិ៍ស្រែហ៊ុយបានទទួលពត៏មានថាមានប្រជាពលរដ្ឋពុលសាច់ជ្រូកព្រៃ (សាច់ជូរ) បានស្លាប់និងពុលកំពុងសម្រាកព្យាបាលចំនួន០៥នាក់ស្រី០២នាក់ មានឈ្មោះដូចខាងក្រោម ៖ ១ ឈ្មោះ យ៉េង ជីនាន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ ព្នង មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ស្លាប់)នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ។ ២ ឈ្មោះ ផាន សុបឿន ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ស្លាប់)នៅមន្ទីរពេទ្យបង្អែកស្រុកកោះញែក ។ ៣ ឈ្មោះ ជីនាន វិសាល ភេទប្រុស […]
សមត្ថកិច្ចតែងតែការពារបទល្មើសធនធានធម្មជាតិជូនប្រជាពលរដ្ឋដើម្បីឲ្យសម្បូរសប្បាយបែកជាមន្ត្រីយោធា កងទ័ពជើងគោកម្នាក់កាងបទល្មើសទៅវិញ
ុំមសមត្ថកិច្ចតែងតែការពារបទល្មើសធនធានធម្មជាតិជូនប្រជាពលរដ្ឋដើម្បីឲ្យសម្បូរសប្បាយ បែរជាមន្ត្រីយោធាឌឺបេកងទ័ពជើងគោកម្នាក់នេះកាងបទល្មើសនេសាទគ្រប់រដូវកាល កំពុងតែធ្វើសកម្មភាពប្រមូលទិញលៀសរាប់រយតោនជាមួយប្អូនថ្លៃដែលមានឈ្មោះឈៀង ប្រជាពលរដ្ឋបានរិះគន់ថាឥឡូវនេះឈ្មោះលឿងសាវ៉ាត ហៅថាន់ កំពុងតែយកស្បែកជាយោធា កាងអួនឆ្នុកកន្លងមករហូតមកដល់សព្វថ្ងៃនេះកំពុងតែធ្វើអាជីវកម្មប្រមូលទិញលៀសខ្នាតធំរាប់រយតោន ស្ថិតនៅភូមិសាស្ត្រភូមិគុជនុប ឃុំក្បាលត្រាច ស្រុកក្រពើ ខេត្តពោធិ៍សាត់ មេឃឈ្មួញរូបនេះមិនសូវជាអ្នកខ្លាចច្បាប់ប៉ុន្មានទេបក្សពួកគេនៅមូលដ្ឋាននោះសុទ្ធសឹងជាមន្ត្រីមានអំណាចទាំងអស់។ ប្រជាពលរដ្ឋលោកអត់យល់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលជាប្រធានរដ្ឋបាលជលផល បានជាអនុញ្ញាតឲ្យកំណូតទូកធំៗម៉ាស៊ីន 6 ធ្វើសកម្មភាពកាវលៀស នៅក្នុងបឹងទន្លេសាប ទី.1.ប៉ះពាល់ធនធានជីវៈចម្រុះនៅក្នុងបាតដីជាច្រើនប្រភេទ ទី 2 ប៉ះពាល់បរិស្ថានដល់ប្រជានេសាទដែលរស់នៅលើផ្ទះបណ្ដែតទឹកជុំវិញបឹងទន្លេសាប ដោយទឹកល្អកប្រើប្រាស់ពុំបាន ។ ហើយការនេសាទច្រើននៅលើផ្ទៃបឹងទន្លេសាបសព្វថ្ងៃនេះមួយចេញ 10 ចូល 20 ចេញ 30 ចូលដើម្បីនេសាទ លើផ្ទៃបឹងទន្លេសាប បើប្រៀបធៀបនឹងឆ្នាំងបាយគែឆ្នាំងតូចមនុស្សច្រើនហូបមិនឆ្អែតទេ តែបើយើងចេះកែច្នៃអាចហូបបាន បើនាំគ្នាអុំទូកបណ្ដោយទឹកច្បាស់ជាហូបមិនចែទេ៕ ដូច្នេះសព្វថ្ងៃនេះដោយសារតែលៀសកំពុងតែត្រូវប៉ាន់ដឹកយកទៅលក់ទៅក្រៅប្រទេសជិតខាង ទើបសកម្មភាពទូកម៉ាស៊ីនធំៗរីកដូចផ្សិតនៅលើផ្ទៃទឹក។ ករណីបទល្មើសនេសាទបើរងចាំជំនាញមិនបង្ក្រាបឡើយទាល់តែមានបទបញ្ជាពីសម្ដេចអធិបតី ហ៊ុន ម៉ាណែត ទើបជំនាញធ្វើការបង្ក្រាបហើយបង្ក្រាបនោះគឺបានតែមួយខ្យល់តែប៉ុណ្ណោះកន្លងមក៕ ពោធិ៍សាត់ថ្ងៃទី 19 ខែមីនាឆ្នាំ 2024តើអាក្រមទាំង 5 ដែលដល់ចំណុចណាហើយមួយឆ្លុះកញ្ចក់ពីងូតទឹក 3 ដុះក្អែល 4 ព្យាបាល 5 វះកាត់សម្ដេចហ៊ុនសែនលោកបានដាក់បទបញ្ជាយូរណាស់មកហើយតែមន្ត្រីក្រុងឱវាទមិនយកចិត្តទុកដាក់ហាក់បីដូចអនុសាសន៍របស់សម្ដេចគ្មានប្រសិទ្ធភាព។
បែកធ្លាយរឿងអាស្រូវរបស់មេឃុំជីផាតកំពង់ឆ្លេឆ្លាហៅប្រជាពលរដ្ឋចំនួន 3 ភូមិប្រមាណជាង 120 នាក់មកជួយបិទបាំងរឿងខ្មៅក៏ខ្វក់នៅពីក្រោយខ្នងរបស់ខ្លួន។
បែកធ្លាយរឿងអាស្រូវរបស់មេឃុំជីផាតកំពុងឆ្លេឆ្លា ហៅប្រជាពលរដ្ឋចំនួនបីភូមិ ប្រម៉ាណជាង១២០នាក់មកជួយបិតបាំងរឿងខ្មៅកខ្វក់នៅពីក្រោយខ្នងរបស់លោកឬមួយយ៉ាងណា ? ខណៈរឿងខ្មៅកខ្វក់នោះជិតដល់ទីបញ្ចប់ហើយ។ លោក ម៉ឹង សុភា(ហៅប៉ែត)មេឃុំជីផាតកាលពីព្រឹកថ្ងៃទី០៤ខែមិនាឆ្នាំ២០២៤ នេះបានគៀងគរប្រមូលផ្ដុំប្រជាពលរដ្ឋបីភូមិមានគ្នាប្រម៉ាណជាង១២០នាក់នៅចំណុចទីតាំងដីមួយកន្លែងដែលស្ថិតភូមិឈូកឃុំជីខលើស្រុកស្រែអំបិលខេត្តកោះកុង ក្រោយពេលអង្គភាពយើងបានចុះផ្សាយកាលពីថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០២៤ ហើយក៍មានសារព័ត៌មានជាច្រើនបានចុះផ្សាយបន្តបន្ទាប់ររឿងលោកយកគ្រឿងចក្រទៅឈូសឆាយនឹងបោះរបងហំព័ទ្ធដីរាប់រយហិចតាសងខាងស្ទឹងឆាយរមាសរហូតដល់ឆាយខ្ពស់ហើយនឹងសង្ស័យថាលោកបានលក់ដីសងខាងស្ទឹងឆាយរមាសនឹងសងវីឡាយ៉ាងស្កឹមស្កែងនោះលោកបានចេញលិខិបដិសេធថាចុះផ្សាយព័ត៌មានមិនពិត ។ បើព័ត៌មាននោះមិនពិត តើ លោក ម៉ឹងសុភា(ហៅប៉ែត)មេឃុំជីជីផាតខំឆ្លេឆ្លាគៀងគរពលរដ្ឋ ជាច្រើននាក់រប្រតិកម្មតវារឿងដីរាបរយហិចតានោះដើម្បីអ្វី បើលោកមិនជាប់ពាក់ព័ន្ធក្នុងរឿងដីនោះផង តើនៅពីក្រោយខ្នងលោកមានវាំងននខ្មៅមែនទេ? ឬមួយលោកមានជាប់ពាក់ព័ន្ធនឹងទីតាំងដីរាប់រយហិចតាខាងលើនោះពិតមែនរឺ បានជាខំលោកប្រមូលប្រជាពលរដ្ឋជាង១២០នាក់ទៅជូបជុំជួយគ្នាដើម្បីបិតបាំងកុំឱ្យមានការ សើមអង្កេតទៅលើរូបគាត់ពីស្ថាប័នពាក់ព័ន្ធ។ (នេះជាសំនួរ) ប្រភពពីប្រជាពលរដ្ឋរស់នៅឃុំជីផាតបានឆាតក៏ដូចជាផ្ញើសារចូលមកកាន់អង្គភាពយើងតាមប្រព័ន្ធ facebookថា ទីតាំងដីនៅចំណុចស្ទឹងឆាយរមាសនោះភាគច្រើនគឺជាដីរបស់លោកមេឃុំជីផាត និងមួយចំនួនទៀតគាត់អោយបងប្អូនកូនគ្មួយនឹងបក្សពួករបស់គាត់ជានាក់ឈរឈ្មោះជំនួស ព្រោះដីគាត់ច្រើនពេក ។ ប្រភពដដែលបានបន្តទៀតថា បើតាមពួកគាត់លឺតៗគ្នាមកពីមាត់ទៅមាត់មួយ ថាទីតាំងដីនៅចំណុចស្ទឹងឆាយរមាសនោះលោកមេឃុំជីផាតបានលក់ឲ្យគេអស់ហើយ។ ហើយការលក់នោះគេឃុបឃិតគ្នាស៊ីញេលក់ទិញតែគ្នាគេស្ងាត់ៗគ្នានអ្នកណាដឹងនោះទេ។ (ដាក់សំលេងប្រជាពលរដ្ឋ) ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើអង្គភាពយើងមិនអាចសុំ ការបំភ្លឺពីលោកម៉ឹងសុភា(ហៅប៉ែត)មេឃុំជីផាតបានទេដោយទូរសព្ទលោកខលចូលពុំមានអ្នកទទួល។ បើយោងតាមការលើងឡើយពីប្រជាពលរដ្ឋរស់នៅឃុំជីផាតបានឲ្យអង្គភាពយើងដឹងថា ទីតាំងដីនៅចំណុចស្ទឹងឆាយរមាសរហូតដល់ឆាយខ្ពស់ ពួកគាត់បានលឺមកថា ក្រោយពេលប្រជុំនៅ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ រដ្ធបាលខេត្តកោះកុង បានប្រកាសនៅក្នុងកិច្ចប្រជុំនោះថា ទីតាំងដីនោះស្ថិតនៅ ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ហើយឲ្យលោកមេឃុំជីផាតប្រកាសប្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំផាត តែលោកឃុំមិនបានប្រកាស់ប្រាប់ពួកគាត់ទេ ។ (ដាក់សំលេងប្រជាពលរដ្ឋ) ដោយឡែងលោក […]
សូមគោរពរាយការណ៍ជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត
សូមគោរពរាយការណ៍ជូន ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត៖ ថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមានខាងក្រោម៖ កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគីរី សហការជាមួយកងពលអន្តរាគមន៍លេខ១ បានចុះប្រតិបត្តិការប្រទះឃើញសកម្មភាពបទល្មើសជលផលដោយប្រើឧបករណ៍ឆក់ត្រី នៅចំណុច បឹងតាមល់ ភូមិតាមល់លេី ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ក្នុងពេលប្រតិបត្តិការជនសង្ស័យបានរត់គេចខ្លួននៅសល់វត្ថុតាងរួមមានខាងក្រោម៖ -អាំងវ៉ាក់ទ័រចំនួន០៣គ្រឿង -អាគុយ១២វ៉ុល ៤០អំពែ ចំនួន ០២ គ្រឿង -ដងឆក់ចំនួន ០២គូរ -កន្ត្រងចំនួន ០១គ្រឿង -ខ្សែភ្លើងប្រវែង០៨ ម៉ែត្រ -ត្រីចំនួន ០៣គីឡូក្រាម -ម៉ូតូ សង់ការ៉េ ចំនួន២គ្រឿង៖ -ម៉តូសង់ការ៉េ គ្មានស្លាកលេខ ១ គ្រឿង -ម៉ូតូសង់ ពាក់ស្លាកលេខ ភ្នំពេញ 1CN 5204 ចំនួន ០១គ្រឿង បន្ទាប់មកសមត្ថកិច្ចយើងបានដកហូតវត្ថុតាងវត្ថុតាងមករក្សាទុកនៅផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទនិងស្រាវជ្រាវរកជនសង្ស័យនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល ។ អាស្រ័យដូចបានជម្រាបជូនខាងលើ […]
ពិធីក្រុងពាលីដ៏ធំមួយបានធ្វើឡើងដើម្បីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី 8 ឆ្នាំ 2024។
ពិធីក្រុងពាលីដ៍ធំមួយ បានធ្វើឡើងដើម្បីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ _ចេញផ្សាយថ្ងៃទី16 ខែមីនា ឆ្នាំ2024៕ (ខេត្តសៀមរាប៖) ក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធបានសហការជាមួយខេត្តសៀមរាប ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំពិធីក្រុងពាលីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ សម្រាប់ការបើកព្រឹត្តិការណ៍បុណ្យនៅក្នុងខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាច្រើននាក់បានអញ្ជើញចូលរួមផងដែរ កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤កន្លងទៅ។ ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើង ក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្របយុទ្ធនាការពិធិកម្មទេសចរណ៍ តាមរយៈកាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃកម្ពុជា។ ហើយសម្រាប់ខេត្តសៀមរាបនេះ គឺជាលើកទី១ហើយ ដែលបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំពិធីបុណ្យទន្លេ ស្របពេល ក៏ដូចជាការគាំទ្រដល់យុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺជាឱកាសមួយដ៏សំខាន់មួយសម្រាប់កម្ពុជាក្នុងការការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្តនានា តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ពីព្រោះថាបុណ្យទន្លេនេះ និងមានការចូលរួមពីមន្រ្តីការទូត និងបវរកញ្ញាពិភពលោកអញ្ជើញមកចូលរួម និងភ្ញៀវទេសចរមកកម្សាន្តជាច្រើន ខណៈបច្ចុប្បន្នអត្រាកក់បន្ទប់ស្នាក់នៅស្ទើរតែអស់ហើយនោះ។ កន្លងមក ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញឱ្យក្រុមការងារក្រុមផ្នែកទាំងអស់ត្រូវធ្វើការរៀចំឱ្យម៉តចត់ទាំងការងាររៀបចំសម្អាតស្ទឹងសៀមរាបឱ្យស្អាត ការតុបតែងនៅតាមដងផ្លូវដោយមានការដាក់ពិដាស្វាគមន៍ ដែលរចនារូភាពទាក់ទាញ។ សូមបញ្ជាក់ថា ពិធីបុណ្យទន្លេ រៀបចំឡើង […]
ខេត្តព្រះវិហារថ្មីទៀតហើយសម្រាប់ខេត្តព្រះវិហារឃើញថាស្ងាត់មួយរយៈហើយឥឡូវលិចមុខបុរសពីរនាក់ដែលនៅស្រុកមេមត់ខេត្តត្បូងឃ្មុំថ្លើមធំហ៊ានខ្លែងរូបភាពបន្លំភ្នែកសមត្ថកិច្ច
ខេត្តព្រះវិហារ÷ថ្មីទៀតហើយសំរាប់ខេត្តព្រះវិហារ ឃើញថាស្ងាត់មួយរយះ ហើយ ឥលូវ លិចមុខ បុរសពីនាក់ នៅឯស្រុក មេមត់ ខេត្តត្បូងឃ្មុំ ថ្លើម ធំ ហាន ក្លែង រូបភាព បន្លំភ្នែក សមត្ថកិច្ច។ ដោយរៀប ឈើជាច្រើន ដាក់ខាងក្នុងទ្រុង គោយន្តច្នៃ ធ្វើជាអ្នក ដើរលក់ ទូជជុះ នឹង ពូកឡៃឡុង ដោយរៀបទូ បាំងខាងៗ នឹង លើកពូក ចាស់ៗដាក់ពី លើ ហើយបើក ឆ្លងកាត់ តាមស្រុក ឆែប ធ្វើអោយ ប្រងើយ។ពេលមកដល់ ត្រង់ចំណុច ភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប។ មានអីចំថ្ងៃ ស៊យ លោក សេង លាងនាយផ្នែករដ្ឋបាល ព្រៃឈើ មានការសង្ស័យ ក៏ធ្វើការ សហការណ៍ ជាមួយ នឹង លោក ហង ហាំ […]
លោកហាក់លេងអភិបាលរងខេត្តកោះកុងមិនជំទាស់ក្នុងការអនុផលផ្លែសំរោងទេតែស្នេីឲ្យពលរដ្ឋកុំយកាប់ដើមបំផ្លាញ។
លោកហាក់លឡេងអបាលរងខេត្តកោះកុង មិនជំទាស់ក្នុងការរកអនុផលផ្លែសំរងទេ តែស្នើពលរដ្ឋកុំឲ្យកាប់បំផ្លាញដើម ខេត្តកោះកុង÷លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង អះអាងថា លោកមិនជំទាស់ទៅនឹងការរកអនុផលផ្លែសំរងរបស់ពលរដ្ឋនោះទេ ប៉ុន្តែស្នើកុំកាប់បំផ្លាញដើមវាយកផលដែលបង្កឱ្យផុតពូជ ការរកអនុផលផ្លែសំរងក្នុងព្រៃក្នុងតំបន់ការពារធម្មជាតិលក្ខណៈឡើងបេះពីលើដើម ជារឿងគួរលើកទឹកចិត្ត ប៉ុន្តែបើសិនជាកាប់បំផ្លាញដើមវា ដើម្បីយកផ្លែជារឿងផ្ទុយនឹងច្បាប់ការពារធម្មជាតិ នេះជាការលើកឡើងរបស់ លោក ហាក់ ឡេង អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការប្រតិបត្តិការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត។ អាជ្ញាធរខេត្តកោះកុង និងមន្ទីរជំនាញ បានជំរុញដល់ប្រជាពលរដ្ឋសហគមន៍ក្នុងស្រុកកោះកុង អាចរកអនុផលផ្លែសំរ៉ងក្នុងព្រៃបានលក្ខណៈបែបប្រពៃណី ចៀសវាងកាប់រំលំដើមវាដែលផ្ទុយនឹងច្បាប់ហាមឃាត់។ លោក ហាក់ ឡេង អភិបាលរ៉ងខេត្ត និងជាប្រធានគណៈកម្មការប្រតិបត្តិការ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ខេត្តកោះកុង លើកឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ថា អាជ្ញាធរមិនហាមឃាត់ការរកអនុផលព្រៃឈើផ្លែសំរ៉ងដើម្បីជីវភាពរបស់ពលរដ្ឋនោះទេ ក៏ប៉ុន្តែសុំឱ្យឡើងបះវាផ្លែពីលើដើម ហើយមិនត្រូវកាប់រំលំបំផ្លាញដើមវាជាដាច់ខាត។ លោក ហាក់ ឡេង សង្កត់ធ្ងន់នៅចំពោះមុខពលរដ្ឋជាច្រើនដែលរកអនុផលផ្លែសំរងថា ដើមសំរងភាគច្រើននៅក្នុងព្រៃតំបន់ការពារធម្មជាតិ ករណីកាប់រំលំដើមវារកផលជារឿងខុសច្បាប់កំនត ដូច្នេះសូមចូលរួមការពារថែរក្សាព្រៃឈើទាំងឱ្យបានគង់វង្សទៅអនាគត។ មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរខេត្ត មន្ទីរបរិស្ថាន និងមន្ទីរកសិកម្មខេត្ត ជំរុញឱ្យពលរដ្ឋចូលរួមដាំដុះដើមសំរងនៅតាមព្រៃក្នុងសហគមន៍ឡើងវិញ ក្នុងន័យចូលរួមការពារព្រៃ និងរក្សប្រពៃណីរកអនុផលផ្លែសំរ៉ងគ្រប់រដូវកាល។ […]