ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់

លោកហាក់លេងអភិបាលរងខេត្តកោះកុងមិនជំទាស់ក្នុងការអនុផលផ្លែសំរោងទេតែស្នេីឲ្យពលរដ្ឋកុំយកាប់ដើមបំផ្លាញ។

លោកហាក់លឡេងអបាលរងខេត្តកោះកុង មិនជំទាស់ក្នុងការរកអនុផលផ្លែសំរងទេ តែស្នើពលរដ្ឋកុំឲ្យកាប់បំផ្លាញដើម

ខេត្តកោះកុង÷លោក ហាក់ ឡេង អភិបាលរង​ខេត្ត​កោះកុង អះអាង​ថា លោក​មិន​ជំទាស់​ទៅ​នឹង​ការ​រក​អនុផល​ផ្លែ​សំរង​របស់​ពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​ស្នើ​កុំ​កាប់​បំផ្លាញ​ដើម​វា​យក​ផល​ដែល​បង្ក​ឱ្យ​ផុត​ពូជ
ការ​រក​អនុផល​ផ្លែ​សំរង​ក្នុង​ព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​លក្ខណៈ​ឡើង​បេះ​ពី​លើ​ដើម ជា​រឿង​គួរ​លើក​ទឹក​ចិត្ត ប៉ុន្តែ​បើ​សិន​ជា​កាប់​បំផ្លាញ​ដើម​វា ដើម្បី​យកផ្លែ​ជា​រឿង​ផ្ទុយ​នឹង​ច្បាប់​ការពារ​ធម្មជាតិ នេះ​ជា​ការ​លើក​ឡើង​របស់ លោក ហាក់ ឡេង អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រតិបត្តិការ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ខេត្ត។

អាជ្ញាធរខេត្តកោះកុង និងមន្ទីរជំនាញ បានជំរុញដល់ប្រជាពលរដ្ឋសហគមន៍ក្នុងស្រុកកោះកុង អាច​រកអនុផលផ្លែសំរ៉ងក្នុងព្រៃបានលក្ខណៈបែបប្រពៃណី ចៀសវាងកាប់​រំលំ​ដើម​វា​ដែល​ផ្ទុយ​នឹង​ច្បាប់​ហាមឃាត់។

លោក ហាក់ ឡេង អភិបាលរ៉ងខេត្ត និងជាប្រធានគណៈកម្មការប្រតិបត្តិការ ដើម្បីទប់ស្កាត់ និង​បង្រ្កាប​បទ​ល្មើសធនធានធម្មជាតិ ខេត្តកោះកុង លើកឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ថា អាជ្ញាធរ​មិនហាមឃាត់ការរកអនុផលព្រៃឈើផ្លែសំរ៉ងដើម្បីជីវភាពរបស់ពលរដ្ឋនោះទេ ក៏ប៉ុន្តែ​សុំ​ឱ្យ​ឡើង​បះ​វាផ្លែពីលើដើម ហើយមិនត្រូវកាប់រំលំបំផ្លាញដើមវាជាដាច់ខាត។
លោក ហាក់ ឡេង សង្កត់ធ្ងន់នៅចំពោះមុខពលរដ្ឋជាច្រើនដែលរកអនុផលផ្លែសំរងថា ដើមសំរង​ភាគ​ច្រើន​នៅក្នុងព្រៃតំបន់ការពារធម្មជាតិ ករណីកាប់រំលំដើមវារកផលជារឿងខុសច្បាប់កំនត ដូច្នេះ​សូមចូលរួមការពារថែរក្សាព្រៃឈើទាំងឱ្យបានគង់វង្សទៅអនាគត។

មិនត្រឹម​តែប៉ុណ្ណោះ អាជ្ញាធរខេត្ត មន្ទីរបរិស្ថាន និងមន្ទីរកសិកម្មខេត្ត ជំរុញឱ្យពលរដ្ឋ​ចូលរួ​ម​ដាំដុះ​ដើម​សំរង​នៅតាមព្រៃក្នុងសហគមន៍ឡើងវិញ ក្នុងន័យចូលរួមការពារព្រៃ និងរក្ស​ប្រពៃណី​រក​អនុផល​ផ្លែសំរ៉ងគ្រប់រដូវកាល។
គួរជម្រាបថា ជាទូទៅ ផ្លែសំរ៉ង ត្រូវបានគេយកទៅកែច្នៃធ្វើជាបង្អែមសម្រាប់ពិសារដោយគេជឿថា វាអាច​សម្រកទម្ងន់បញ្ចុះខ្លាញ់ និងអាចធ្វើក្នុងរូបរាងការត្រជាក់ជាដើម។ ការប្រមូល​អនុផល​ព្រៃឈើ​នេះ​ដែរ ផ្តើមធ្វើឡើង៥ទៅ១០ឆ្នាំម្តងនៅចន្លោះខែកុម្ភៈដល់ខែមេសា ដែលជារដូវ​ពេញ​ការ​ប្រមូល​ផល។

កន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋឃុំអណ្តូងទឹក ធ្លាប់បានលើកឡើងថា ក្នុង១​ថ្ងៃ​ពួក​គាត់​អាច​ទិញ​លក់​ផ្លែ​សំរងបានពី២០០ទៅ៣០០គីឡូក្រាមទៅឈ្នួញនៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា និង​ឈ្នួញ​នៅវៀតណាមជាដើម។ ផ្លែសំរងប្រភេទចាស់ ក្នុង១គីឡូក្រាមថ្លៃ១៥០០០ទៅ២ម៉ឺនរៀល រីឯ​ផ្លែ​សំរងដែលហាលស្ងួតហើយក្នុង១គីឡូក្រាមថ្លៃ៧ម៉ឺនរៀលឡើងទៅ៕

 

Leave a Reply

Your email address will not be published.