ុំមសមត្ថកិច្ចតែងតែការពារបទល្មើសធនធានធម្មជាតិជូនប្រជាពលរដ្ឋដើម្បីឲ្យសម្បូរសប្បាយ បែរជាមន្ត្រីយោធាឌឺបេកងទ័ពជើងគោកម្នាក់នេះកាងបទល្មើសនេសាទគ្រប់រដូវកាល
កំពុងតែធ្វើសកម្មភាពប្រមូលទិញលៀសរាប់រយតោនជាមួយប្អូនថ្លៃដែលមានឈ្មោះឈៀង ប្រជាពលរដ្ឋបានរិះគន់ថាឥឡូវនេះឈ្មោះលឿងសាវ៉ាត ហៅថាន់ កំពុងតែយកស្បែកជាយោធា កាងអួនឆ្នុកកន្លងមករហូតមកដល់សព្វថ្ងៃនេះកំពុងតែធ្វើអាជីវកម្មប្រមូលទិញលៀសខ្នាតធំរាប់រយតោន ស្ថិតនៅភូមិសាស្ត្រភូមិគុជនុប ឃុំក្បាលត្រាច ស្រុកក្រពើ ខេត្តពោធិ៍សាត់
មេឃឈ្មួញរូបនេះមិនសូវជាអ្នកខ្លាចច្បាប់ប៉ុន្មានទេបក្សពួកគេនៅមូលដ្ឋាននោះសុទ្ធសឹងជាមន្ត្រីមានអំណាចទាំងអស់។
ប្រជាពលរដ្ឋលោកអត់យល់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលជាប្រធានរដ្ឋបាលជលផល បានជាអនុញ្ញាតឲ្យកំណូតទូកធំៗម៉ាស៊ីន 6 ធ្វើសកម្មភាពកាវលៀស នៅក្នុងបឹងទន្លេសាប ទី.1.ប៉ះពាល់ធនធានជីវៈចម្រុះនៅក្នុងបាតដីជាច្រើនប្រភេទ ទី 2 ប៉ះពាល់បរិស្ថានដល់ប្រជានេសាទដែលរស់នៅលើផ្ទះបណ្ដែតទឹកជុំវិញបឹងទន្លេសាប ដោយទឹកល្អកប្រើប្រាស់ពុំបាន ។
ហើយការនេសាទច្រើននៅលើផ្ទៃបឹងទន្លេសាបសព្វថ្ងៃនេះមួយចេញ 10 ចូល 20 ចេញ 30 ចូលដើម្បីនេសាទ លើផ្ទៃបឹងទន្លេសាប បើប្រៀបធៀបនឹងឆ្នាំងបាយគែឆ្នាំងតូចមនុស្សច្រើនហូបមិនឆ្អែតទេ តែបើយើងចេះកែច្នៃអាចហូបបាន បើនាំគ្នាអុំទូកបណ្ដោយទឹកច្បាស់ជាហូបមិនចែទេ៕
ដូច្នេះសព្វថ្ងៃនេះដោយសារតែលៀសកំពុងតែត្រូវប៉ាន់ដឹកយកទៅលក់ទៅក្រៅប្រទេសជិតខាង ទើបសកម្មភាពទូកម៉ាស៊ីនធំៗរីកដូចផ្សិតនៅលើផ្ទៃទឹក។
ករណីបទល្មើសនេសាទបើរងចាំជំនាញមិនបង្ក្រាបឡើយទាល់តែមានបទបញ្ជាពីសម្ដេចអធិបតី ហ៊ុន ម៉ាណែត ទើបជំនាញធ្វើការបង្ក្រាបហើយបង្ក្រាបនោះគឺបានតែមួយខ្យល់តែប៉ុណ្ណោះកន្លងមក៕
ពោធិ៍សាត់ថ្ងៃទី 19 ខែមីនាឆ្នាំ 2024តើអាក្រមទាំង 5 ដែលដល់ចំណុចណាហើយមួយឆ្លុះកញ្ចក់ពីងូតទឹក 3 ដុះក្អែល 4 ព្យាបាល 5 វះកាត់សម្ដេចហ៊ុនសែនលោកបានដាក់បទបញ្ជាយូរណាស់មកហើយតែមន្ត្រីក្រុងឱវាទមិនយកចិត្តទុកដាក់ហាក់បីដូចអនុសាសន៍របស់សម្ដេចគ្មានប្រសិទ្ធភាព។