🇰🇭អធិការដ្ឋាននគរបាលស្រុកកោះញែក🇰🇭
👮♂️សូមគោរពជូន
លោកឧត្ដមសេនីយ៍ទោស្នងការខេត្តមណ្ឌលគិរី
លោកវរសេនីយ៍ឯកស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ
នៅថ្ងៃអង្គារ៍ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤ វេលម៉ោង០៩និង៣០នាទី កម្លាំងប៉ុស្តិ៍ស្រែហ៊ុយបានទទួលពត៏មានថាមានប្រជាពលរដ្ឋពុលសាច់ជ្រូកព្រៃ (សាច់ជូរ) បានស្លាប់និងពុលកំពុងសម្រាកព្យាបាលចំនួន០៥នាក់ស្រី០២នាក់ មានឈ្មោះដូចខាងក្រោម ៖
១ ឈ្មោះ យ៉េង ជីនាន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ ព្នង មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ស្លាប់)នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ។
២ ឈ្មោះ ផាន សុបឿន ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ស្លាប់)នៅមន្ទីរពេទ្យបង្អែកស្រុកកោះញែក ។
៣ ឈ្មោះ ជីនាន វិសាល ភេទប្រុស អាយុ០៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ) ។
៤ ឈ្មោះ ជីនាន ពិសី ភេទស្រី អាយុ០៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី(កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ) ។
៥ ឈ្មោះ កែវ ស្នា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី(កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ) ។
បច្ចុប្បន្នករណីខាងលើនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែក និងកម្លាំងប៉ុស្តិ៍ស្រែហ៊ុយកំពុងស្រាវជ្រាវបន្ត ។
អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើសូមលោកឧត្ដមសេនីយ៍ទោស្នង លោកវរសេនីយ៍ស្នងការរងមេត្តាទទួលជ្រាបដោយក្ដីគោរពដ៏ខ្ពងខ្ពស់ ។
កោះញែក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤
អធិការ
វរសេនីយ៍ឯក យ៉ម ហ៊ុនអេង