ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ចូលរួមសម្ភោធឆ្លងព្រះបទុមចេតិយ៌ក្នុងវត្តរមណីរតនារាមខេត្តពោធិ៍សាត់។

ចូលរួមសម្ពោធឆ្លង “ព្រះបទុមចេតិយ ក្នុងវត្តមណីរតនារាម ខេត្តពោធិ៍សាត់” ។ ព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅទៅក្នុងសង្គមខ្មែរ។ បន្ទាប់ពីព្រះពុទ្ធសាសនាត្រូវបានអាប់ឱនដោយសារសង្រ្គាម និងត្រូវបានបំផ្លាញដោយសាររបបប្រល័យពូជសាសន៍ប៉ុលពត បច្ចុប្បន្ននេះព្រះពុទ្ធសាសបាននិងកំពុងអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សក្រោមដំបូលសុខសន្តិភាព ជាមួយនឹងការបើកចំហសេរីភាពបដិបត្តិជំនឿ សាសនា ដែលជាមូលដ្ឋាននៃសុខដុមនីយកម្មសាសនានៅកម្ពុជា។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយចារិកជាបាវចនារបស់ប្រទេសជាតិគឺ “ជាតិ សាសនា ព្រះមហាក្សត្រ” នេះគឺបានញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្នក៏ដូចជាទៅអនាគត រាជរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តដោយខ្ជាប់ខ្ជួនក្នុងការគោរពសេរីភាពខាងជំនឿ ការប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រការប្រណិប័តន៍សាសនាផ្សេងៗទៀត និងខិតខំធ្វើឲ្យវត្តអារាម និងវិហារសាសនាឯទៀតៗ ក្លាយជាមជ្ឈមណ្ឌលនៃជីវភាពខាងស្មារតី ដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌ អប់រំ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម។ រាជធានីភ្នំពេញ ព្រឹកថ្ងៃអាទិត្យ ទី៣១ មីនា ២០២៤

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ស្ពានអាកាសមរតកតេជោគឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយបន្ថែមទៀតដែលនឹងដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ននាថ្ងៃទី 1 មេសាឆ្នាំ 2024 មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

  ស្ពានអាកាសមរតកតេជោ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយបន្ថែមទៀត ដែលនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នាថ្ងៃទី១ មេសា ២០២៤ មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ស្ពានអាកាសនេះ មានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស​ និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១)​ ស្ថិត​ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​ និង​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ដែលសាងសង់ដោយក្រុមវិស្វករខ្មែរនៃក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយក្នុងនោះ ស្ពានអាកាសជាន់ទី២ ដែលតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន មក មហាវិថី​ព្រះមុនីវង្ស​ ដោយបច្ចុប្បន្នសាងសង់សម្រេចបានប្រមាណ ៨០% ដោយគ្រោងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ហើយនឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន នៅមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស ជំរុញដល់ការបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋ ។ ផ្លូវ គឺ​ជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

អ្នកសារព័ត៌មានបានរាយការជូនលោកមេឃុំខ្វៅលោកភិនភ័យថាមានត្រាក់ទ័រឈូសឆាយដីព្រៃនៅចំណុចភូមិពោធិ៍រីងលោកបានឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានថានៅទីនោះគ្មានដីព្រៃទេមានតែដីវាលតាមការពិតលោកមេឃុំខ្វៅជាអ្នករួមគំនិតបង្កើតឲ្យមានបទល្មើសព្រៃឈើជាបើកដៃឲ្យត្រាក់ទ័រចូលឈូសឆាយដីព្រៃ

អ្នកសារព័ត៌មានបានរាយការជូនលោក មេឃុំខ្វាវ លោកភិនភី ថាមានត្រាក់ទ័រឈូសឆាយដីព្រៃនៅចំណុចភូមិពោធរីងលោកបានឆ្លើយឆ្លង ជាមួយអ្នកសារព័ត៌មានថា នៅទីនោះគ្មានដីព្រៃទេមានតែដីវាល តាមការពិតលោកមេឃុំខ្វាវភិនភី ជាអ្នករួមគំនិតបង្កើតអោយមានបទល្មើសព្រៃឈើជាអ្នកបើកដៃអោយត្រាក់ទ័រចូលឈូសឆាយ។ ដីព្រៃរាប់ហិកតាជាដីតំបន់អភិរក្សរបស់រដ្ឋស្ថិតនៅ ចំណុចភូមិពោធរីង ឃុំខ្វាវ ស្រុកជីក្រែងខេត្តសៀមរាបដែនជម្រកសត្វព្រៃបឹងពែរ។ សៀមរាបចេញផ្សាយថ្ងៃទី30ខែមិនាឆ្នាំ2024 មេឧក្រិដ្ឋជនមានឈ្មោះឡូញបានយកត្រាក់ទ័រចំនួនបីគ្រឿងចូលរុករានទន្រ្ទានព្រៃកាប់បំផ្លាញព្រៃឈើជាច្រើនហិកតា ហែកចែកគ្នាជាប្រព័ន្ធ នៅចំណុចភូមិពោធរីងជាដីដែនជម្រកបឹងពែរ មេឧក្រិដ្ឋជនមានឈ្មោ:ឡូញនៅរស់នៅភូមិពោធរីង ឃុំខ្វាវ ស្រុកជីក្រែងខេត្តសៀមរាប បានយកអាត្រាក់ទ័រចំនួនបីគ្រឿង ចូលឈូសឆាយនឹងកាប់បំផ្លាញព្រៃឈើយកដីយកធ្វើជាកម្មសិទ្ធ របស់ខ្លួនម្ចាស់អាត្រាក់ទ័រមានឈ្មោះឡូញរស់នៅភូមិពោធឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាប ជាម្ចាស់អាត្រាក់ទ័រ កំពុងធ្វើសកម្មភាភឈូសឆាយដីព្រៃការពារដែនជម្រកបឹងពែបាត់បង់បន្តិចម្តងៗ ឈាន ចូលរលាយបាត់ទាំងស្រុង ពីសំណាក់លោកឡូញបានយកអាត្រាក់ទ័របីចំនួនបីគ្រឿង បំផ្លាញព្រៃរដ្ឋហែកចែកគ្នាជាប្រព័ន្ធ តើលោកពៅជុំជាមេដែនជម្រកការពារព្រៃឈើបឹងពែរកំពុងធ្វើការងារអ្វីបានបណ្តោយអោយ ក្រុមឧក្រិដ្ឋជនកាប់បំផ្លាញព្រៃឈើជាច្រើនហិកតាធ្វើមិនដឹងមិនលឺឬមួយលោកពៅជុំជាអ្នក បើកដៃអោយក្រុមឧក្រិដ្ឋជនទាំងនេះបំផ្លាញអោយអស់ទើបលោកសប្បាយចិត្ត ឬមួយលោកបានទទួលលាភសក្ការៈ ពីពួកទាំងនោះហើយមើលទៅបានជាមិនបង្ក្រាប ទុកអោយព្រៃឈើវិនាសហិនហោច ក្រោមស្នាដៃលោកគ្រប់គ្រង លោកពៅជាជាមន្ត្រីអសមត្ថភាព ក្នុងការគ្រប់គ្រង ដែនជម្រកបឹងពែរ តើមន្ត្រីអសកម្មរូបនេះ ទុកបន្តអោយនៅកាន់តទៅទៀតនឹងរលាយបាត់បង់សម្បត្តិជាតិជាពុំខានជាក់ស្តែង ពេលអ្នកសារព័ត៌មានតេហៅ អោយទៅចាប់បទល្មើសលោកឆ្លើយថារវល់រហូត តើមន្ត្រីរូបនេះជាមន្ត្រីមិនបានការជាមន្ត្រីទន់ខ្សោយជាមន្ត្រីអសកម្មបំផុតទាំងខ្លួនស្លៀកពាក់ឯកសណ្ឋាន ជាបរិស្ថានការពារ ធនធានធម្មជាតិ បែជាមន្ត្រីអសមត្ថភាពទៅវិញ។ តើលោកសិនគង់ប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប តើលោកបានជ្រាបដែរឬទេ លោកពៅជុំកំពុងបើកដៃ អោយក្រុមឧក្រិដ្ឋជនកាប់បំផ្លាញឈូសឆាយដីរបស់រដ្ឋព្រៃឈើយកដី ធ្វើសម្បត្តិផ្ទាល់ខ្លួន នៅចំណុចភូមិពោធរីង ភូមិឃុំខាងលើ សរបញ្ជាក់អោយឃើញថាបើគ្មានការបើដៃពីមន្ត្រីបរិស្ថានពាក់ព័ន្ធ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

អភិបាលខេត្តព្រះវិហារណែនាំមន្ទីរសុខាភិបាលខេត្តលុបបំបាត់សេវាព្យាបាលឯកជនខុសច្បាប់និងការផ្សព្វផ្សាយអាហារបំប៉នគ្មានលិខិតអនុញ្ញាត។

អភិបាលខេត្តព្រះវិហារ ណែនាំមន្ទីរសុខាភិបាលខេត្ត លុបបំបាត់សេវាព្យាបាលឯកជនខុសច្បាប់ និងការផ្សព្វផ្សាយអាហារបំប៉នគ្មានលិខិតអនុញ្ញាត (ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងណែនាំដល់មន្ទីរសុខាភិបាលខេត្ត ត្រូវត្រួតពិនិត្យលុបបំបាត់សេវាព្យាបាលឯកជនខុសច្បាប់ និងការផ្សព្វផ្សាយអាហារបំប៉នគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល ត្រូវតាមដានពិនិត្យ និងវាយតម្លៃគុណភាពសេវាឱ្យបានទៀងទាត់ គិតទាំងគុណភាពសេវាក្នុងវិស័យឯកជនផងដែរ និងត្រូវចាត់វិធានការក្នុងការកែលម្អនូវគ្រប់ចំណុចខ្វះខាត ដើម្បីធ្វើឱ្យគុណភាពនៃការព្យាលជំងឺកាន់តែមានប្រសិទ្ធិភាព និងកាន់តែទទួលបាននូវការជឿទុកចិត្តពីអ្នកជំងឺ។ ការថ្លែងណែនាំរបស់លោក គីម រិទ្ធី ក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការប្រចាំឆ្នាំ២០២៣ និងទិសដៅការងារប្រចាំឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកវជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ព្រមទាំងមន្ត្រីរាជការ តាមមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរង ក្រុង ស្រុក ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ស្រុក មណ្ឌុលសុខភាព ប៉ុស្តសុខភាព មេឃុំ ចៅសង្កាត់ និងដៃគូរអភិវឌ្ឍន៍ជាច្រើនទៀត។ លោក គីម រិទ្ធី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធមន្ទីរសុខាភិបាល លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងសហការីទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់

អភិបាលខេត្តត្បូងឃ្មុំបញ្ចុះ បឋម សិលាសាងសង់ឧបដ្ឋានសាលាថ្មីក្នុងវត្តសិបណយារាមហៅវត្តចំបក។

អភិបាលខេត្តត្បូងឃ្មុំ បញ្ចុះបឋមសិលាសាងសង់ ឧបដ្ឋានសាលាថ្មី ក្នុងវត្តសិបណយារាម (ហៅវត្តចំបក់) នៅស្រុកមេមត់ ដើម្បីបន្តអភិវឌ្ឍន៍ និងអភិរក្សវិស័យពុទ្ធចក្រ (ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះបឋមសិលាសាងសង់ ឧបដ្ឋានសាលាថ្មី ស្ថិតនៅឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកមេមត់ សិស្សានុសិស្ស យុវជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើកុះករ។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ថ្លែងប្រាប់លោកតាលោកយាយឲ្យដឹងថា កម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍ ដែលយើងទទួលបានសព្វថ្ងៃនេះ ប្រសូត្រចេញក្រោមការដឹកនាំពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តអភិវឌ្ឍន៍ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ជាពិសេសនឹងឈានឆ្ពោះទៅកាន់ប្រទេសអ្នកមាន តាមការគ្រោងទុក នៅឆ្នាំ២០៥០ខាងមុខនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃបន្តពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អាណត្តិថ្មីនេះ។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់

មណ្ឌលគិរីនាយឧត្តមសេនីយ៍សៅសុខាប្រធានគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ។

មណ្ឌលគិរី៖ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកម្លាំងចម្រុះ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យការទន្ទ្រានយកដីរដ្ឋក្នុងទំហំធំមហាសាលលាតសន្ធឹងលើដែនជម្រកសត្វព្រៃភ្នំណាមលៀរ ភូមិសាស្ត្រស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ នៅក្នុងកិច្ចប្រជុំជាមួយកម្លាំងជំនាញពាក់ព័ន្ធនៅសាលាខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃ២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជាម៉ឺងមាត់ឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ទាំងថ្នាក់ខេត្ត និងថ្នាក់ក្រសួងស្ថាប័នរៀងៗខ្លួន ត្រូវស្រាវជ្រាវវែកមុខរកមេខ្លោង មេខ្យល់ ដែលបំផុសឲ្យមានការកាប់ទន្ទ្រានយកដីរដ្ឋក្នុងទ្រង់ ទ្រាយច្រើនបែបនេះ ហើយប្រសិនរកឃើញថាមានមន្ត្រីរាជការ ឬកងកម្លាំង មានការពាក់ព័ន្ធ ត្រូវមានវិធានផ្លូវច្បាប់ ទោះបីមន្ត្រីរបស់ខេត្តមណ្ឌលគិរី ឬមន្ត្រីនៅរាជធានីភ្នំពេញក៏ដោយ ។ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យកម្លាំងជំនាញទាំងអស់សហការគ្នាកំណត់ទំហំជាក់ស្ដែងនៃការទន្ទ្រានយកដីរបស់រដ្ឋគ្រប់ក្រុងស្រុកក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ពិសេសគឺនៅដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែលលាតសន្ធឹងលើស្រុកពេជ្រាដា និងស្រុកអូររាំង ។ ឯកឧត្ដមបន្តថា ស្រង់ទិន្និន័យឲ្យបានច្បាស់លាស់ ប្រសិនប៉ះប្រជាពលរដ្ឋដែលគ្មានដីធ្លីពិតប្រាកដមែន នឹងមានការលើកលែង ប៉ុន្តែបើមានមេខ្លោងដោយការប្រើប្រាស់រូបភាព ជនចំណាក់ស្រុកពីខេត្តដទៃមកទន្ទ្រានយកដីនៅមណ្ឌលគិរីគឺត្រូវឃាត់ខ្លួន ។ ឯកឧត្ដមប្រធានគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិបញ្ជាក់ថា ឯកឧត្ដមនឹងសុំគោលការណ៍ប្រមុខរាជរដ្ឋាភិបាល ដើម្បីផ្ដល់ជូនដីធ្លីទៅអ្នកក្រលំបាកគ្មានដីពិតប្រាកដ មិនអនុញ្ញាតឲ្យដីធ្លីទាំងនេះធ្លាក់លើដៃមនុស្សមួយក្រុមឡើយ ។ ហើយសូមមន្ត្រីជំនាញ ពិសេសគឺមន្ត្រីបរិស្ថាន និងកសិកម្ម ត្រូវអនុវត្តកិច្ចការងារនេះឲ្យមានប្រសិទ្ធិភាព ដោយមានកម្លាំងអាវុធហត្ថ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

មណ្ឌលគិរីអាជ្ញាធរខេត្តមណ្ឌលគិរីបានជំរុញដល់មន្ទីរពាក់ព័ន្ធជាពិសេសមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ

មណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី បានជម្រុញដល់មន្ទីរពាក់ព័ន្ធ ជាពិសេសមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ។ ត្រូវធ្វើការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវតម្លៃវប្បធម៌ និងសិល្បៈជាតិដល់មហាជនទូទៅ ជាពិសេសយុវជនគ្រប់ស្រទាប់ទាំងក្នុង និងក្រៅសាលា និងត្រូវរៀបចំកម្មវិធីផ្ទេរចំណេះ ជំនាញ ពីមនុស្សចាស់ មកក្មេងៗជំនាន់ក្រោយ ដើម្បីបន្តវេន និងថែរក្សា ប្រពៃណីឱ្យបានគង់វង្ស និងចងក្រងនូវប្រវត្តិ ប្រពៃណី ទំនៀមទម្លាប់ របស់បងប្អូនជនជាតិដើមភាគតិច។ លោក នួន សារ៉ន អភិបាលខេត្តស្តីទី ថ្លែងបែបនេះ ក្នុងទិវាវប្បធម៌ជាតិ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ដែលប្រព្រឹត្តទៅ សាលមហាស្រប នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ ក្នងពិធីនេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក នួន សារ៉ន អភិបាលខេត្តស្តីទី និងមានការចូលរួមពី ព្រឹទ្ធាចារ្យ នាដកីនិម្មិត ណាន សាម័យ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ក្រសួងមហាផ្ទៃ ប្រកាសតែងតាំងឧត្តមសេនីយ៌ត្រី ចិន នីជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំថ្មី ដោយលោកឧត្តមសេនីយ៌ទោម៉ុនមាគ៌ាចូលនិវត្តន៌

ក្រសួងមហាផ្ទៃ ប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី ចិន នី ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំថ្មី ដោយលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ចូលនិវត្តន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនេះដែរ ធ្វើឡើងនៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប្រតិភូអមដំណើររបស់ក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ស្នងការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានពន្ធនាគារខេត្ត លោកលោកស្រីជា នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង៧ អធិការស្រុក/ក្រុងទាំង៧ កងកម្លាំងទាំង៣ប្រភេទ និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។ បន្ទាប់ពីប្រគល់ប្រកាស និងប្រគល់ត្រា តែងតាំងជូនលោក ឧត្តមសេនីយ៍ត្រី ចិន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

អ្នកកាសែតចំនួន 8 នាក់បញ្ជូនទៅតុលាការខេត្តមណ្ឌលគិរីក្រោយរងបណ្ដឹងពីឈ្មួញដឹកជញ្ជូនឈើ។

អ្នកការសែតចំនួន៨នាក់ បញ្ជួនខ្លួនទៅតុលាការខេត្តមណ្ឌលគីរី ក្រោយរងបណ្តឹងពីឈ្មួញដឹកឈើ ? 16/03/2024 មណ្ឌលគីរី ÷ នៅព្រឹកទី១៦.០៣.ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរីបានបញ្ជួនខ្លួនអ្នកកាសែតចំនួន៨នាក់ក្នុងនោះស្រី០២នាក់ប្រុស6នាក់។ ទៅកាន់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគីរី ដេីម្បីធ្វេីការសាកសួរ ពីបទ( កំហែងយកប្រាក់ជាង៤០ មុឺនរៀល) តាមបណ្ដឹងរបស់អ្នកដឹកឈើ ។ បេីយោងតាមសេចក្ដីរាយការណ៍ពីខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃដដែល ព្រះអាជ្ញា និងចៅក្រម ធ្វេីការសេុីបសួរដល់អ្នកការសែតទាំង៨នាក់ ឬលេីកលែងសម្រេចយ៉ាងណានោះទេសូមអាជ្ញាធរខេត្តមណ្ឌលគិរីមេត្តាដល់ពួកគាត់ផងដោយក្តីអនុគ្រោះ។ បងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស ក៍ដូចជាមហាជនទូទៅព្រមទាំង មជ្ឈដ្ឋានអ្នកច្បាប់ ទទូចអំពាវនាវដល់ ប្រធានអយ្យការអមសាលាដំបូងខេត្តមណ្ឌលគីរី និងឯកឧត្តមថង សាវុន អភិបាលខេត្តមណ្ឌលគិរី មេត្តាយោកយល់ឬធ្វេីកិច្ចសន្យាអ្នកការសែតទាំងប្រាំបីនាក់ ក្នុងនោះមានស្រី០២ ប្រុ6អ្នកសូមមេត្តាដោះលែងពួកគាត់ឲ្យមានសេរីភាព បានវិលត្រឡប់មកផ្ទះវិញ ជួបជុំប្រពន្ធកូនផងទាន —?។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់

មណ្ឌលគិរីកាន់តែក្តៅៗទៅហើយអ្នកធ្វើខុសត្រូវតែទទួលទោសតាមច្បាប់ដែលបានចែង។

មណ្ឌលគិរី៖ កាន់តែក្តៅៗទៅហើយអ្នកធ្វើខុសត្រូវតែទទួលទោសតាមច្បាប់ដែលបានចែង នៅវេលាម៉ោង០៨:០០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ដឹក។ ដោយលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាលសាលាខេត្ត មន្ទីរបរិស្ថានខេត្ត នគរបាលស្នងការខេត្ត និងគណៈបញ្ជាការឯកភាពស្រុកពេជ្រា និងដោយមានការសម្របសម្រួលនីតិវិធីដោយលោកឯកឧត្ដម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងបាចុះទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ(កាប់រានដីព្រៃ)។ ក្នុងដែនជម្រកសត្វព្រៃណាំលៀរ ស្ថិតនៅភូមិឡាំម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដោយបានឃាត់ជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ មុំ ដារ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។ វត្ថុតាងចាប់យកមានទូរស័ព្ទដៃម៉ាកចំនួន០១គ្រឿង, ផ្លែឡាមរណាយន្ត ចំនួន០១, កូនសៀវភៅ ចំនួន០១ក្បាល។ បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កំពុងបន្តនីតិវិធី។