ខេត្តព្រះវិហារ÷ថ្មីទៀតហើយសំរាប់ខេត្តព្រះវិហារ ឃើញថាស្ងាត់មួយរយះ ហើយ ឥលូវ លិចមុខ បុរសពីនាក់ នៅឯស្រុក មេមត់ ខេត្តត្បូងឃ្មុំ ថ្លើម ធំ ហាន ក្លែង រូបភាព បន្លំភ្នែក សមត្ថកិច្ច។
ដោយរៀប ឈើជាច្រើន ដាក់ខាងក្នុងទ្រុង គោយន្តច្នៃ ធ្វើជាអ្នក ដើរលក់ ទូជជុះ នឹង ពូកឡៃឡុង ដោយរៀបទូ បាំងខាងៗ នឹង លើកពូក ចាស់ៗដាក់ពី លើ ហើយបើក ឆ្លងកាត់ តាមស្រុក ឆែប ធ្វើអោយ ប្រងើយ។ពេលមកដល់ ត្រង់ចំណុច ភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប។
មានអីចំថ្ងៃ ស៊យ លោក សេង លាងនាយផ្នែករដ្ឋបាល ព្រៃឈើ មានការសង្ស័យ ក៏ធ្វើការ សហការណ៍ ជាមួយ នឹង លោក ហង ហាំ មេបញ្ជារការ កងរាជអាវុធហត្ថ ស្រុកឆែប បានចុះឃាតនឹង ត្រួតពិនិត្យ ភ្លាមក៏ឃើញ ឈើជាច្រើន លើ គោយន្ត ពិតមែន ដោយផ្អែក លើ បញ្ជារផ្ទាល់ របស់ ឯកឧត្តម ទីសុវិន ថាល ព្រះរាជអាជ្ញារ នៃសាលា ដំបូងខេត្តព្រះវិហារ ផងនោះ លោក សេងលាង បានរឹបអូស នឹងអោយ ម្ចាស់ ទាំងពីនាក់ សហការណ៍ក្នុងការ ឃាត់នេះ នឹងអោយម្ចាស់ បើក នូវ គោយន្ត ដែលដឹក ផលអនុផលព្រៃឈើឥត ច្បាប់អនុញាត្ត ពីរដ្ឋបាលព្រៃឈើ ទាំងនោះ យកមករក្សា ទុកនៅ ថ្នាល បណ្តោះ កូន ឈើកាលពី
ថ្ងៃទី១៧ខែមីនាឆ្នាំ២០២៤ ។
ការឃាត់ចាប់នេះ មាន គោយន្តកែច្នៃចំនួន1គ្រឿង
នឹងឈើគ្មានច្បាប់ អនុញ្ញាតិចំនួន216សន្លឹកស្មើនឹង9ម៉ែត្រត្រីគុណនឹងម្ចាស់ចំនួន ពីនាក់។
មានទៅ លំនៅភូមិដូងទី១ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បួងឃ្មុំ ។
វត្ថុតាងមានគោ
យន្តច្នៃចំនួន១គ្រឿង នឹងឈើជិត
១០មែត្រគូប ត្រូវបានបញ្ជូនយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើឆែប ដើម្បីចាត់ការបន្តទៅតាមនិតិវិធី ។