ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

សង្ស័យពុលសាច់ជ្រូកព្រៃសាច់ជូរបណ្ដាលឱ្យស្លាប់មនុស្សពីរនាក់បីនាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សង្ស័យពុលសាច់ជ្រូកព្រៃ (សាច់ជូរ)បណ្ដាលឱ្យស្លាប់២នាក់ ៣នាក់ទៀតកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ

មណ្ឌលគិរី កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៩និង៣០នាទី កម្លាំងប៉ុស្តិ៍ស្រែហ៊ុយបានទទួលពត៍មានថាមានប្រជាពលរដ្ឋសង្ស័យពុលសាច់ជ្រូកព្រៃ (សាច់ជូរ) បានស្លាប់និងកំពុងសម្រាកព្យាបាលចំនួន០៥នាក់ស្រី០២នាក់ មានឈ្មោះដូចខាងក្រោម

១ ឈ្មោះ យ៉េង ជីនាន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិព្នងមានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ស្លាប់)នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ។

២ ឈ្មោះ ផាន សុបឿន ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ស្លាប់)នៅមន្ទីរពេទ្យបង្អែកស្រុកកោះញែក ។

៣ ឈ្មោះ ជីនាន វិសាល ភេទប្រុស អាយុ០៦ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ) ។

៤ ឈ្មោះ ជីនាន ពិសី ភេទស្រី អាយុ០៤ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី(កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ) ។

៥ ឈ្មោះ កែវ ស្នា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី(កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ) ។

ករណីខាងលើនេះ អធិការដ្ឋាននគរបាលស្រុកកោះញែក និងកម្លាំងប៉ុស្តិ៍ស្រែហ៊ុយកំពុងស្រាវជ្រាវបន្ត ដោយយកសាច់ជ្រូកព្រៃ (សាច់ជូ) ទៅឱ្យពេទ្យជំនាញធ្វើសំណាក់ពិនិត្យឲ្យបានដឹងច្បាស់ថា តើការពុលរហូតដល់ស្លាប់នេះកើតឡើងដោយសារសាច់ជ្រូកព្រៃ(សាច់ជូរ)ឬក៏ពុលចំណីផ្សេង ។
បច្ចុប្បន្នសពទាំងពីរនាក់ត្រូវបានប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី រីឯបីនាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។

Leave a Reply

Your email address will not be published.