មណ្ឌលគិរី៖ នៅវេលាម៉ោង០៨:០០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ដឹក។
ដោយលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាលសាលាខេត្ត មន្ទីរបរិស្ថានខេត្ត នគរបាលស្នងការខេត្ត និងគណៈបញ្ជាការឯកភាពស្រុកពេជ្រា និងដោយមានការសម្របសម្រួលនីតិវិធីដោយលោកឯកឧត្ដម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងបាចុះទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ(កាប់រានដីព្រៃ)។
ក្នុងដែនជម្រកសត្វព្រៃណាំលៀរ ស្ថិតនៅភូមិឡាំម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
ដោយបានឃាត់ជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ មុំ ដារ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។
វត្ថុតាងចាប់យកមានទូរស័ព្ទដៃម៉ាកចំនួន០១គ្រឿង, ផ្លែឡាមរណាយន្ត ចំនួន០១, កូនសៀវភៅ ចំនួន០១ក្បាល។
បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កំពុងបន្តនីតិវិធី។