ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

រដ្ឋបាលខេត្តមណ្ឌលគិរីរៀបចំសិក្ខាសិលាស្ដីពីការផ្សព្វផ្សាយសៀវភៅត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយខេត្តមណ្ឌលគិរី។

រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយសៀវភៅត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយសៀវភៅត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម សុទ្ធ គឹមកុលមុនី អគ្គលេខាធិការរង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត លោក សំ ពៅ អនុប្រធាននាយកដ្ឋានព័ត៍មានគ្រប់គ្រងគ្រោះមហន្តរាយ និងមានការចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី អភិបាល អភិបាលរងក្រុង/ស្រុកទាំង៥ លោក លោកស្រីមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ ព្រមទាំងតំណាងអង្គការដៃគូរអភិវឌ្ឍន៍ និងមន្ត្រីជំនាញជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានឱ្យដឹងថា សិក្ខាសាលានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងចង់ឱ្យមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គការដៃគូនានា ចូលរួមចំណែកក្នុងការអនុវត្តផែនការការងារ ដែលបានត្រៀមរួចរាល់នៅក្នុងសៀវភៅត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយនេះ ដើម្បីចូលរួមទប់ស្កាត់ និងមានវិធាការក្នុងការគ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។

ឯកឧត្តម សុទ្ធ គឹមកុលមុនី អគ្គលេខាធិការរង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ថា ការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់សៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយនេះ គឺពិតមានជាសារៈសំខាន់ណាស់ ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃគ្រោះមហន្តរាយ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់រួមគ្នាមួយ ក្នុងកិច្ចការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានា ដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំ។ ឯកឧត្តម ក៏សង្ឃឹមជឿជាក់ថាសៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយនេះ នឹងក្លាយជាឯកសារដ៏មានតម្លៃសម្រាប់ប្រតិបត្តិការឆ្លើយតប និងគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការអនុវត្តគោលការណ៍ទាំងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ម្យ៉ាងទៀត សៀវភៅនេះ គឺប្រមូលផ្តុំទៅដោយយន្តការវិធានការមធ្យោបាយទិន្នន័យ សម្ភារៈ និងធនធាន សំខាន់ៗ សម្រាប់ត្រៀមរៀបចំកាត់បន្ថយ និងឆ្លើយតបនៅពេលដែលគ្រោះមហន្តរាយកើតឡើងផងដែរ។

ឯកឧត្តម បន្តថា លេខាធិការខេត្តទទួលបន្ទុកការងារគ្រោះមហន្តរាយ គឺត្រូវរៀបចំផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ សហកាជាមួយមន្ទីរ អង្គភាពជុំវិញ ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គការដៃគូរនានា វិស័យឯកជន អោយយល់ជ្រាបពីការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី ព្រីស៊ឺមបានបញ្ចូលទាន់លឿន និងឆ្លើយតបជាទិន្នន័យបឋម និងផ្សព្វផ្សាយប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ ប្រកាសអោយដឹងមុនដល់ប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published.