ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ពេលនេះស្គាល់ម្ចាស់ហើយ អ្នកដែលសាងសង់ផ្ទះឈើរំលោភចូលដីចំណីព្រែកអណ្តូងទឹកវែងអន្លាយដូចកប៉ាល់យក្សនោះគឺលោកប៊ុនប្រុសហៅជា អធិការងស្រុកបូទុមសាគរសោះស្មានអ្នកណា។

ពេលនេះស្គាល់ម្ចាស់ហើយអ្នកដែលសាងសង់ផ្ទះឈើរំលោភចូលដីចំណីព្រែកអណ្ដូងទឹកវែងអន្លាយដូចការប៉ាល់យក្សនោះគឺលោក ប៊ុន ប្រុស ជាអធិការរងស្រុកបូទុមសាគរសោះ។

ខេត្តកោះកុង !ផែនឹងផ្ទះឈើរបស់ លោក ប៊ុន ប្រុស ដែលគេស្គាល់ថាជាអធិការរង ស្រុកបូទុមសាគរ ដែលបានសាងសង់ងរំលោភចូលដីមាត់ព្រែកអណ្ដូងទឹកដ៍វែងអន្លាយដូចការប៉ាល់យក្ស ដោយគ្មានច្បាប់អនុញ្ញាតពីរអាជ្ញាធរនោះ
នៅព្រឹកថ្ងែទី(០៨)ខែកក្ដដា ឆ្នាំ២០២៤នេះ កម្លាំងចម្រុះខេត្តកោះកុង បានចុះធ្វើការហាមឃាត់ឲ្យផ្អាកការសាងសង់ហើយ ដោយមានសមត្ថភាពចូលរួម លោក នួន ពន្លឺ អនុប្រធាន មន្ទីរ  រៀបចំដែនដី នគររូបនីយកម្មសំណង និងសូរិយោដីខេត្តកោះកុងលោក ខេង សំខាន់អភិបាលរងស្រុកបូទុមសាគរនឹងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើននាក់ទៀត។

គួបញ្ជក់ផងដែរថានេះមិនមែនជាលើកទីមួយនោះទេដែលរដ្ឋស្រុកបូទុមសាគរ បានចុះធ្វើការហាមឃាត់មិនឲ្យសាងសង់ផែនឹងផ្ទះរំលោភចូលដីចំណីព្រែកខាងលើនេះ កាលពីថ្ងៃទី៣១ខែ ឧសភាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះរដ្ឋបាលស្រុកបូទុមសាគរក៍បានចេលិខិតឲ្យលោក ប៊ុន ប្រុស ចូលរួមរុះរើផែឈីនោះចេញដោយខ្លូនឯងផងដែរ តែប៊ុន ប្រុស មិនត្រឹមតែមិនរុះរើនោះទេថែមទាំងធ្វើធំជាងមុនទាំងបំពានទៀតផង លុះមកដល់ព្រឹកថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២៤នេះរដ្ឋបាលស្រុកបូទុមសាគរ សហកាមន្ទីជំនាញខេត្តចុះធ្វើការហាមឃាត់ម្ដងទៀតទៅលើផ្ទះដែល លោកប៊ុន ប្រុស សង់រំលោភចូលក្នុងព្រែកដើបម្បីឲ្យផ្អាកសាងសង់ ហើយរដ្ឋបាលស្រុកនឹង មន្ត្រីជំនាញខេត្តដែលបានចុះមកពិនិតនឹងធ្វើរបាយការណ៌ ជូន លោក ជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងដើម្បីមានចំណាត់ការ។

ជាមួយនឹងគ្នានេះដែរពេល ដែលក្រុមការងារចុះទៅពិនិត្យផ្ទះដែលសាងសង់អត់ច្បាប់រំលោភចូលដីចំណីព្រែកអណ្ដូងទឹកនោះត្រូវបាន លោក ប៊ុន ប្រុសដែលជាម្ចាស់ផ្ទះនោះបានឲ្យក្រុមការងារប្ដឹងទៅតុលាការទៅទៀតផង គួរឲ្យហួសចិត្តណាស់ក្នុងនាម លោកដែលជាមន្ត្រីម្នាក់ដែលមានតួនាទីជាអធិការរងមួយរូបមិនគួណាលោកប្រើពាក្យសំដីមិនសមរម្យ បែបនេះទេ សូមបញ្ជាក់ថាផ្ទះឈើដែល លោក ប៊ុន ប្រុស សាងសង់រំលោភចូលដីចំណីព្រែកនោះស្ថិតនៅក្នុង ភូមិ អណ្តូងទឹក ឃុំ អណ្តូងទឹក ស្រុកបូទុមសាគរខេត្តកោះកុង

ប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅ
កំពុងតែរងចាំមើលថាតើចំណាត់ការរបស់លោកក្រូច បូរីសីហាអភិបាលស្រុកបូទុមសាគរនិងមន្ត្រីជំនាញខេត្តកោះកុង ចាត់ការទៅលើម្ចាស់ផ្ទះដែលសង់ចូលក្នុងព្រែកនេះតើនឹងមានប្រសិទ្ធភាពដែរឬយ៉ាងណា?
បើកន្លងមកធ្លាប់ធ្វើការហាមឃាត់ជាច្រើនលើកច្រើនសារហើយ
នៅតែលោកប៊ុន ប្រុសសាងសង់ដដែលៗ ប្រជពលរដ្ឋរស់ស្រុកបូទុមសាគរមានសង្ឃឹមយ៉ាងមុតមាំ ថា លោក ក្រួច បូរី សីហា អភិបាលស្រុកបូទុមសាគរជាពីសេសនោះលោក ជំទាវមិថុនា ភូថង អភិបាល ខេត្ត កោះកុង និង មានវីធារចាត់រវិធានការចំពោះ បុគ្គល ដែលរំលោភបំពាន យកដីមាត់ព្រែកនេះជាក់ជាមិនខាន៕ អត្ថបទ ដោយ នាយករងប្រចាំខេត្តកោ:កុង។

Leave a Reply

Your email address will not be published.