មណ្ឌលគិរី ថ្ងៃទី 11 .07 .2024 វេលាម៉ោង 3″00 នាទី ទាបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងត្រង់ចំណុចផ្លូវជាតិលេខ៧៦A ស្ថិតនៅក្រុមពូពូញ. ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ .ស្រុកអូរាំង .ខេត្តមណ្ឌលគីរី រថយន្ត ម៉ាក TACOMA ពណ៍ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ.2AT.8479 បានរេចង្កូតទៅបុកនិងបង្កោលភ្លើង ហើយរេចង្កួតទៅបុកតូបអ្នកលក់ដូរនៅក្បែរចិញ្ចើមផ្លូវ បណ្តាលអោយក្រឡាប់រថយន្តផ្ងារជើងបណ្ដាលឱ្យស្លាប់មនុស្ស ស្លាប់បាត់បង់ជីវិតចំនួន០១នាក់និងរងរបួសធ្ងន់ចំនួន០២នាក់ របួសស្រាល១នាក់ ជនរងគ្រោះឈ្មោះ អូន ស្រីនិច ភេទស្រី អាយុ ២៧ឆ្នាំ ស្រុកកំណើត នៅភូមិស្រឯម .ឃីចំបក់. ស្រុកបាទី .ខេត្តតាកែវ ៕
អ្នកបើកបររថយន្តឈ្មោះ អូន .ផានិត ភេទប្រុស .អាយុ ២៤ឆ្នាំ ត្រូវជាប្អូនជនរងគ្រោះ រីឯសាសព សាច់ញាតិបានយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែក ឯរថយន្ត មន្ត្រីជំនាញចរាចរណ៍បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរាំង និងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ផ្នែកចរាចរណ៍ ដែលបង្កររបស់ស្នាមនិងបាត់បង់ជីវិត។