ស្រុកកែវសីមា មានល្បែងជល់មាន់
បៀ អាប៉ោងអាណាធិបតេយ្យក្រោយ
កាស៊ីណូធីជីហ្គេនទីង
ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៤
(ខេត្តមណ្ឌលគិរី) ÷ ប្រជាពលរដ្ឋនៅ
ស្រុកកែវសីមា ខេត្តតមណ្ឌលគិរី
សូមសំណូមពរដល់លោឧត្តម
សេនីយ៍ទោ ឡោ សុខា ស្នងការខេត្ត
មណ្ឌលគិរីនិងឯកឧត្តមថង សាវុន
អភិបាលនៃគណៈអភិបាលខេត្ត
មណ្ឌលគិរី។
ជួយពិនិត្យមើលទី តាំងមួយកន្លែង មានបៀ អាប៉ោងជល់មាន់ នៅចំណុចកាស៊ីណូធីជីហ្គេនទីងជាច្រកព្រំដែន
ទ្វេរភាគ្គីឡាប៉ាខេដែលមានក្រុមញៀន
ល្បែងមកពីគ្រប់គ្រប់ទីកន្លែង មកពីខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង។ល។
មកជួបជុំគ្នាលេងល្បែងបញ្ជល់មាន់
បៀរ អាប៉ោង យូគីស្រែកហោកញ្ជ្រៀវ
ឡូឡា បង្កបញ្ហា ធ្វើ ឲ្យប្រជាពលរដ្ឋ
ពួក គាត់មានការភ័យ ខ្លាច និង ព្រួយ បារម្ភជារៀងរាល់ថ្ងៃ ខណៈដែលក្រុមពួកញៀនល្បែងលេងស្រែកត្រហឹង
អឹងកង។
ប្រជាពលរដ្ឋបានបញ្ជាក់បន្ថែមទៀតថា ÷ល្បែងជល់មាន់និងបៀ អាប៉ោង ខាងលើអាចដំណើរការទៅបានយ៉ាង
រលូនដោយមានអ្នកញៀនល្បែងម្នាក់
មកពីស្រុកមេមត់ជាអ្នកកា ងនិងសម្រប សម្រួល នៅទីនោះហើយ គ្មានឃើញសមត្ថកិច្ចណាហ៊ានបង្ក្រាបទេ។
បើតាមសម្តីបុរសម្នាក់ឈ្មោះសាម៉ូមជាមេកាមើលការខុសត្រូវឲ្យអ្នកញៀន
និងល្បែងនិយាយថាពួកគេមិនខ្វល់ពីអ្នកកាសែតចុះផ្សាយស្អីនោះទេគឺមេញៀនល្បែងម្នាក់នៅស្រុកមេមត់រាត់ការពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើអស់ហើយកុំឲ្យអ្នកមកលេងភ័យព្រួយអី។
មេការមើលការខុសឈ្មោះ ម៉ូម
នៅតែដំណើរការ បើកល្បែងជល់មាន់ នឹងបៀ អាប៉ោង លេងបានយ៉ាងរលូនមិនរំខានដល់សមត្ថកិច្ច នៅក្នុងស្រុក
កែវសីមាឡើយ។
ប្រជាពលរដ្ឋនៅក្នុង ស្រុកកែវសីមា
ខេត្តមណ្ឌលគិរីជឿជាក់លើលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នង
ការខេត្តមណ្ឌលគិរីនិងឯកឧត្តម
ថង សាវុនអភិបាលខេត្តនៃគណៈ
អភិបាលខេត្តមណ្ឌលគិរីមិនទុកឱ្យក្រុមអ្នកញៀនល្បែងលេងយ៉ាង
អាណាធិបតេយ្យដែលបង្កភ័យខ្លាចដល់ពួកគាត់នោះទេ
សូម ឯកឧត្តមនិងមេត្តាចាត់វិធាន
ការចំពោះក្រុមដែលបើកល្បែងស៊ី
សងនេះផងទានទុកបន្តទៅរីករិទ្ធតែធំទៅៗនៅថ្ងៃខាងមុខមិនខាន។