ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

អភិបាលខេត្តព្រះវិហារណែនាំមន្ទីរសុខាភិបាលខេត្តលុបបំបាត់សេវាព្យាបាលឯកជនខុសច្បាប់និងការផ្សព្វផ្សាយអាហារបំប៉នគ្មានលិខិតអនុញ្ញាត។

អភិបាលខេត្តព្រះវិហារ ណែនាំមន្ទីរសុខាភិបាលខេត្ត លុបបំបាត់សេវាព្យាបាលឯកជនខុសច្បាប់ និងការផ្សព្វផ្សាយអាហារបំប៉នគ្មានលិខិតអនុញ្ញាត (ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងណែនាំដល់មន្ទីរសុខាភិបាលខេត្ត ត្រូវត្រួតពិនិត្យលុបបំបាត់សេវាព្យាបាលឯកជនខុសច្បាប់ និងការផ្សព្វផ្សាយអាហារបំប៉នគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល ត្រូវតាមដានពិនិត្យ និងវាយតម្លៃគុណភាពសេវាឱ្យបានទៀងទាត់ គិតទាំងគុណភាពសេវាក្នុងវិស័យឯកជនផងដែរ និងត្រូវចាត់វិធានការក្នុងការកែលម្អនូវគ្រប់ចំណុចខ្វះខាត ដើម្បីធ្វើឱ្យគុណភាពនៃការព្យាលជំងឺកាន់តែមានប្រសិទ្ធិភាព និងកាន់តែទទួលបាននូវការជឿទុកចិត្តពីអ្នកជំងឺ។ ការថ្លែងណែនាំរបស់លោក គីម រិទ្ធី ក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការប្រចាំឆ្នាំ២០២៣ និងទិសដៅការងារប្រចាំឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកវជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ព្រមទាំងមន្ត្រីរាជការ តាមមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរង ក្រុង ស្រុក ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ស្រុក មណ្ឌុលសុខភាព ប៉ុស្តសុខភាព មេឃុំ ចៅសង្កាត់ និងដៃគូរអភិវឌ្ឍន៍ជាច្រើនទៀត។ លោក គីម រិទ្ធី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធមន្ទីរសុខាភិបាល លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងសហការីទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

មណ្ឌលគិរីអាជ្ញាធរខេត្តមណ្ឌលគិរីបានជំរុញដល់មន្ទីរពាក់ព័ន្ធជាពិសេសមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ

មណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី បានជម្រុញដល់មន្ទីរពាក់ព័ន្ធ ជាពិសេសមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ។ ត្រូវធ្វើការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវតម្លៃវប្បធម៌ និងសិល្បៈជាតិដល់មហាជនទូទៅ ជាពិសេសយុវជនគ្រប់ស្រទាប់ទាំងក្នុង និងក្រៅសាលា និងត្រូវរៀបចំកម្មវិធីផ្ទេរចំណេះ ជំនាញ ពីមនុស្សចាស់ មកក្មេងៗជំនាន់ក្រោយ ដើម្បីបន្តវេន និងថែរក្សា ប្រពៃណីឱ្យបានគង់វង្ស និងចងក្រងនូវប្រវត្តិ ប្រពៃណី ទំនៀមទម្លាប់ របស់បងប្អូនជនជាតិដើមភាគតិច។ លោក នួន សារ៉ន អភិបាលខេត្តស្តីទី ថ្លែងបែបនេះ ក្នុងទិវាវប្បធម៌ជាតិ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ដែលប្រព្រឹត្តទៅ សាលមហាស្រប នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ ក្នងពិធីនេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក នួន សារ៉ន អភិបាលខេត្តស្តីទី និងមានការចូលរួមពី ព្រឹទ្ធាចារ្យ នាដកីនិម្មិត ណាន សាម័យ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ក្រសួងមហាផ្ទៃ ប្រកាសតែងតាំងឧត្តមសេនីយ៌ត្រី ចិន នីជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំថ្មី ដោយលោកឧត្តមសេនីយ៌ទោម៉ុនមាគ៌ាចូលនិវត្តន៌

ក្រសួងមហាផ្ទៃ ប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី ចិន នី ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំថ្មី ដោយលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ចូលនិវត្តន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនេះដែរ ធ្វើឡើងនៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប្រតិភូអមដំណើររបស់ក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ស្នងការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានពន្ធនាគារខេត្ត លោកលោកស្រីជា នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង៧ អធិការស្រុក/ក្រុងទាំង៧ កងកម្លាំងទាំង៣ប្រភេទ និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។ បន្ទាប់ពីប្រគល់ប្រកាស និងប្រគល់ត្រា តែងតាំងជូនលោក ឧត្តមសេនីយ៍ត្រី ចិន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

អ្នកកាសែតចំនួន 8 នាក់បញ្ជូនទៅតុលាការខេត្តមណ្ឌលគិរីក្រោយរងបណ្ដឹងពីឈ្មួញដឹកជញ្ជូនឈើ។

អ្នកការសែតចំនួន៨នាក់ បញ្ជួនខ្លួនទៅតុលាការខេត្តមណ្ឌលគីរី ក្រោយរងបណ្តឹងពីឈ្មួញដឹកឈើ ? 16/03/2024 មណ្ឌលគីរី ÷ នៅព្រឹកទី១៦.០៣.ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរីបានបញ្ជួនខ្លួនអ្នកកាសែតចំនួន៨នាក់ក្នុងនោះស្រី០២នាក់ប្រុស6នាក់។ ទៅកាន់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគីរី ដេីម្បីធ្វេីការសាកសួរ ពីបទ( កំហែងយកប្រាក់ជាង៤០ មុឺនរៀល) តាមបណ្ដឹងរបស់អ្នកដឹកឈើ ។ បេីយោងតាមសេចក្ដីរាយការណ៍ពីខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃដដែល ព្រះអាជ្ញា និងចៅក្រម ធ្វេីការសេុីបសួរដល់អ្នកការសែតទាំង៨នាក់ ឬលេីកលែងសម្រេចយ៉ាងណានោះទេសូមអាជ្ញាធរខេត្តមណ្ឌលគិរីមេត្តាដល់ពួកគាត់ផងដោយក្តីអនុគ្រោះ។ បងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស ក៍ដូចជាមហាជនទូទៅព្រមទាំង មជ្ឈដ្ឋានអ្នកច្បាប់ ទទូចអំពាវនាវដល់ ប្រធានអយ្យការអមសាលាដំបូងខេត្តមណ្ឌលគីរី និងឯកឧត្តមថង សាវុន អភិបាលខេត្តមណ្ឌលគិរី មេត្តាយោកយល់ឬធ្វេីកិច្ចសន្យាអ្នកការសែតទាំងប្រាំបីនាក់ ក្នុងនោះមានស្រី០២ ប្រុ6អ្នកសូមមេត្តាដោះលែងពួកគាត់ឲ្យមានសេរីភាព បានវិលត្រឡប់មកផ្ទះវិញ ជួបជុំប្រពន្ធកូនផងទាន —?។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

មណ្ឌលគិរីនៅវេលាម៉ោង 8:00 នាទីនៅថ្ងៃ 19 ខែមីនាឆ្នាំ 2024 កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរីដឹកនាំ។

មណ្ឌលគិរី៖ នៅវេលាម៉ោង០៨:០០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ដឹក។ ដោយលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាលសាលាខេត្ត មន្ទីរបរិស្ថានខេត្ត នគរបាលស្នងការខេត្ត និងគណៈបញ្ជាការឯកភាពស្រុកពេជ្រា និងដោយមានការសម្របសម្រួលនីតិវិធីដោយលោកឯកឧត្ដម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងបាចុះទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ(កាប់រានដីព្រៃ)។ ក្នុងដែនជម្រកសត្វព្រៃណាំលៀរ ស្ថិតនៅភូមិឡាំម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដោយបានឃាត់ជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ មុំ ដារ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។ វត្ថុតាងចាប់យកមានទូរស័ព្ទដៃម៉ាកចំនួន០១គ្រឿង, ផ្លែឡាមរណាយន្ត ចំនួន០១, កូនសៀវភៅ ចំនួន០១ក្បាល។ បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កំពុងបន្តនីតិវិធី។

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

សង្ស័យពុលសាច់ជ្រូកព្រៃសាច់ជូរបណ្ដាលឱ្យស្លាប់មនុស្សពីរនាក់បីនាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សង្ស័យពុលសាច់ជ្រូកព្រៃ (សាច់ជូរ)បណ្ដាលឱ្យស្លាប់២នាក់ ៣នាក់ទៀតកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ មណ្ឌលគិរី កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៩និង៣០នាទី កម្លាំងប៉ុស្តិ៍ស្រែហ៊ុយបានទទួលពត៍មានថាមានប្រជាពលរដ្ឋសង្ស័យពុលសាច់ជ្រូកព្រៃ (សាច់ជូរ) បានស្លាប់និងកំពុងសម្រាកព្យាបាលចំនួន០៥នាក់ស្រី០២នាក់ មានឈ្មោះដូចខាងក្រោម ១ ឈ្មោះ យ៉េង ជីនាន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិព្នងមានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ស្លាប់)នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ។ ២ ឈ្មោះ ផាន សុបឿន ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ស្លាប់)នៅមន្ទីរពេទ្យបង្អែកស្រុកកោះញែក ។ ៣ ឈ្មោះ ជីនាន វិសាល ភេទប្រុស អាយុ០៦ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ) ។ ៤ ឈ្មោះ ជីនាន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក់ហ៊ីយ៉ាន់ដាយពណ៌ស្លាទុំពាក់ស្លាកលេខភ្នំពេញ 3E27 24បានបុករថយន្តម៉ាកអេស្ទ័ររិចពណ៌ទឹកប្រាក់ពាក់ស្លាកលេខព្រះវិហារ2C5432

 ុំន ុ (ព័ត៌មានបឋម)ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក់ហុីយដាយពណ៌ស្លាទុំពាក់ពាក់ផ្លាកលេខភ្នំពេញ(3E:2724)បានបុករថយន្តម៉ាកស្តារិចពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ(ព្រះវិហារ2C:5432)បានបើកបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរមានរបួសជាធ្ងន់.. ខេត្តព្រះវិហារនៅថ្ងៃទី 19 ខែមីនាឆ្នាំ 2024វេលាម៉ោង 15 និង 44 នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ាកហីុយដាយពណ៌ស្លាទុំដែលមានពាក់ផ្លាកលេខ(ភ្នំពេញ3E:2724)ដែលជារថយន្តរបស់ក្រុមហ៊ុនវីរប៊ុនថាំបើកបរដោយបុរសម្នាក់ដែលមានឈ្មោះហ៊ុយ មង្គលភេទប្រុសអាយុ 44 ឆ្នាំជាបុគ្គលិកបើកបរអោយឱ្យក្រុមហ៊ុនវីរៈប៊ុនថាំបានបើកពីត្បូងទៅជើងជ្រុលចង្កូតទៅបុករថយន្តម៉ាកស្តារិចពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ(ព្រះវិហារ2C:5432)បើកពីជើងទៅត្បូងដែលបានបើកបញ្ច្រាស់ទឹកគ្នានៅលើផ្លូវជិតលេខ 62 ចន្លោះគីឡូម៉ែត្រលេខ 76 77ស្ថិតនៅក្នុងភូមិទួលរវៀងឃុំមនោរម្យឃុំមនោរម្យស្រុករវៀងខេត្តព្រះវិហារបណ្ដោះល្អអ្នកបើករថយន្តម៉ាកស្តារិចនិងអ្នករួមដំណើរចំនួន3នាក់រងរបួសជាទម្ងន់ អ្នករងគ្រោះទាំងបីនាក់ដែលមានឈ្មោះ 1/ឈ្មោះគឹមវណ្ណាភេទប្រុសរស់នៅភូមិថ្លែងឃុំរមាសស្រុករវៀងជាអ្នកបើកបររថយន្តម៉ាកស្តារិចបានរងរបួសប៉ះស្មាខាងឆ្វេងចង្កេះនឹងក្បាល។ 2/ឈ្មោះប៊ុន ឈឺនភេទប្រុសអាយុ 66 ឆ្នាំរស់នៅភូមិឬស្សីឃុំរួសរាន់ស្រុករវៀងខេត្តព្រះវិហាររងរបួសប៉ះចំជើងខាងឆ្វេងលើកមិនរួច។ 3/ឈ្មោះប៊ុនឈាងភេទប្រុសអាយុ 63 ឆ្នាំរស់នៅភូមិឈ្នួលឃុំរួសរាន ស្រុករវៀងខេត្តព្រះវិហារ រងរបួសបាក់ឆ្អឹងដងកាំបិត។ 4/ឈ្មោះយ៉ាកខួចភេទប្រុសអាយុ 25 ឆ្នាំរស់នៅភូមិចំបក់ផ្អែមភូមិរស្មីស្រុករវៀងខេត្តព្រះវិហាររងរបួសតិចតួច។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះភាគីទាំងសងខាងមិនទាន់សម្របសម្រួលគ្នានោះទេ។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

អធិការដ្ឋាននគរបាលស្រុកកោះញែកសូមគោរពជូនពរឯកឧត្តមសេនីយ៍ឯកស្នងការងស្នងការខេត្តមណ្ឌលគិរីលោកវីរៈសេនីយ៍ឯកស្នងការព្រមទទួលផែនកព្រហ្មទណ្ឌ

🇰🇭អធិការដ្ឋាននគរបាលស្រុកកោះញែក🇰🇭 👮‍♂️សូមគោរពជូន លោកឧត្ដមសេនីយ៍ទោស្នងការខេត្តមណ្ឌលគិរី លោកវរសេនីយ៍ឯកស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៅថ្ងៃអង្គារ៍ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤ វេលម៉ោង០៩និង៣០នាទី កម្លាំងប៉ុស្តិ៍ស្រែហ៊ុយបានទទួលពត៏មានថាមានប្រជាពលរដ្ឋពុលសាច់ជ្រូកព្រៃ (សាច់ជូរ) បានស្លាប់និងពុលកំពុងសម្រាកព្យាបាលចំនួន០៥នាក់ស្រី០២នាក់ មានឈ្មោះដូចខាងក្រោម ៖ ១ ឈ្មោះ យ៉េង ជីនាន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ ព្នង មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ស្លាប់)នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ។ ២ ឈ្មោះ ផាន សុបឿន ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ស្លាប់)នៅមន្ទីរពេទ្យបង្អែកស្រុកកោះញែក ។ ៣ ឈ្មោះ ជីនាន វិសាល ភេទប្រុស […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

សូមគោរពរាយការណ៍ជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត

សូមគោរពរាយការណ៍ជូន ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត៖ ថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមានខាងក្រោម៖ កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគីរី សហការជាមួយកងពលអន្តរាគមន៍លេខ១ បានចុះប្រតិបត្តិការប្រទះឃើញសកម្មភាពបទល្មើសជលផលដោយប្រើឧបករណ៍ឆក់ត្រី នៅចំណុច បឹងតាមល់ ភូមិតាមល់លេី ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ក្នុងពេលប្រតិបត្តិការជនសង្ស័យបានរត់គេចខ្លួននៅសល់វត្ថុតាងរួមមានខាងក្រោម៖ -អាំងវ៉ាក់ទ័រចំនួន០៣គ្រឿង -អាគុយ១២វ៉ុល ៤០អំពែ ចំនួន ០២ គ្រឿង -ដងឆក់ចំនួន  ០២គូរ -កន្ត្រងចំនួន ០១គ្រឿង -ខ្សែភ្លើងប្រវែង០៨ ម៉ែត្រ -ត្រីចំនួន ០៣គីឡូក្រាម -ម៉ូតូ សង់ការ៉េ ចំនួន២គ្រឿង៖ -ម៉តូសង់ការ៉េ គ្មានស្លាកលេខ ១ គ្រឿង -ម៉ូតូសង់  ពាក់ស្លាកលេខ ភ្នំពេញ 1CN 5204 ចំនួន ០១គ្រឿង បន្ទាប់មកសមត្ថកិច្ចយើងបានដកហូតវត្ថុតាងវត្ថុតាងមករក្សាទុកនៅផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទនិងស្រាវជ្រាវរកជនសង្ស័យនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល ។ អាស្រ័យដូចបាន​ជម្រាបជូន​ខាងលើ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ពិធីក្រុងពាលីដ៏ធំមួយបានធ្វើឡើងដើម្បីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី 8 ឆ្នាំ 2024។

  ពិធីក្រុងពាលីដ៍ធំមួយ បានធ្វើឡើងដើម្បីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ _ចេញផ្សាយថ្ងៃទី16 ខែមីនា ឆ្នាំ2024៕ (ខេត្តសៀមរាប៖) ក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធបានសហការជាមួយខេត្តសៀមរាប ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំពិធីក្រុងពាលីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ សម្រាប់ការបើកព្រឹត្តិការណ៍បុណ្យនៅក្នុងខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាច្រើននាក់បានអញ្ជើញចូលរួមផងដែរ កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤កន្លងទៅ។ ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើង ក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្របយុទ្ធនាការពិធិកម្មទេសចរណ៍ តាមរយៈកាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃកម្ពុជា។ ហើយសម្រាប់ខេត្តសៀមរាបនេះ គឺជាលើកទី១ហើយ ដែលបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំពិធីបុណ្យទន្លេ ស្របពេល ក៏ដូចជាការគាំទ្រដល់យុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺជាឱកាសមួយដ៏សំខាន់មួយសម្រាប់កម្ពុជាក្នុងការការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្តនានា តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ពីព្រោះថាបុណ្យទន្លេនេះ និងមានការចូលរួមពីមន្រ្តីការទូត និងបវរកញ្ញាពិភពលោកអញ្ជើញមកចូលរួម និងភ្ញៀវទេសចរមកកម្សាន្តជាច្រើន ខណៈបច្ចុប្បន្នអត្រាកក់បន្ទប់ស្នាក់នៅស្ទើរតែអស់ហើយនោះ។ កន្លងមក ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញឱ្យក្រុមការងារក្រុមផ្នែកទាំងអស់ត្រូវធ្វើការរៀចំឱ្យម៉តចត់ទាំងការងាររៀបចំសម្អាតស្ទឹងសៀមរាបឱ្យស្អាត ការតុបតែងនៅតាមដងផ្លូវដោយមានការដាក់ពិដាស្វាគមន៍ ដែលរចនារូភាពទាក់ទាញ។ សូមបញ្ជាក់ថា ពិធីបុណ្យទន្លេ រៀបចំឡើង […]