ភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់។ អគារសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូងដែលសម្ពោធនេះ ជាអគារបម្រើដល់ការសិក្សាថ្នាក់មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីផល។ អគារនេះសាងសង់លើដីទំហំ ៦ហិកតា។ ដំណើរការរៀបចំអភិវឌ្ឍទីតាំងនេះ មានរយៈពេល ៥ឆ្នាំ ដោយសម្រេចបានជំហានទី១ និងបានប្រើប្រាស់ថវិកាសរុបចំនួនជាង៦លានដុល្លារ ដោយរួមមានការរៀបចំអភិវឌ្ឍផ្នែករឹង ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត និងផ្នែកទន់ ការរៀបចំអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗស្របតាមនិន្នាការថ្មី។ និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រមានចំនួន ៥,២៣២នាក់ នារី ៣,២១៧នាក់ ស្មើនឹង ៦១.៥ ភាគរយ។ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រ ៤,៥៨៧នាក់ នារី ២,៩៥៤នាក់ ស្មើនឹង ៦៤.៤ភាគរយ, និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦៤២នាក់ នារី ២៦៣នាក់ ស្មើនឹង ៤០.៩ភាគរយ និងថ្នាក់បណ្ឌិតចំនួន ៣នាក់។ សម្តេចធិបតី ហ៊ុន […]
ព័ត៌មានសន្តិសុខសង្គម
ឡានសាំយ៉ុងកែទ្រុងដឹកជញ្ជូនធ្យូង ជាច្រើនគ្រឿងចូលតាមច្រកប៉ុស្តិ៍ជ័យ ឃ្លាំងយកទៅលក់នៅ វៀតណាម!
ថ្ងៃទី២៨ខែមករាឆ្នាំ២០២៤ ខេត្តក្រចេះ÷ ប្រភពព័ត៌មានពីប្រជា ពលរដ្ឋ បានឲ្តដឹងថា÷ មាន ឈ្មួញ ឈ្មោះស្រីមុំ ដែលមានឈ្មោះល្បី ល្បាញខាងរកស៊ីដឹកជញ្ជូនបទ ល្មើស ឈើនិងធ្យូងរៀងរាល់យប់មិន ដែលមានសមត្ថកិច្ចណាបង្ក្រាបឡើយ ថ្មីៗនេះប្រជាពលរដ្ឋបានឃើញឡាន ដឹកធ្យូងជាច្រើនគ្រឿងដង្ហែកន្ទុយគ្នា សុទ្ធតែឡានប្រភេទសាំយ៉ុងកែទ្រុង ដឹកជញ្ជូនយ៉ាងអាណាធិបតេយ្យ។ ប្រភពព័ត៌មានបានបន្តថា÷ឡានធ្យូងទាំងនោះពួកឈ្មួញបានដឹងពីចំណុច 105ឃុំកន្ទួត ស្រុកចិត្របូរីខេត្តក្រចេះដាក់ឡានសាំយ៉ុងកែឆ្នៃទ្រុងឆ្ពោះទៅ វៀតណាមតាមច្រកជ័យឃ្លាំងរៀងរាល់យប់មិនក្រោមពី៩ទៅ១២ ឡានយាំយ៉ុងឡើយ។ ប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា÷ ឡានដឹកធ្យូងទាំងនោះប្រហែលជា មានការត្រូវរូវគ្នាជាមួយថ្នាក់ដឹកនាំក្នុង ខេត្តទើបធ្យូងដឹកឆ្លងដែនទៅវៀត ណាមគ្មានអ្នកហ៊ានបង្ក្រាប។ ប្រភពបានបន្តឲ្យដឹងទៀតថា÷ច្រក ប៉ុស្តិ៍ដែលដឹកធ្យូងឆ្លងដែនទៅវៀត ណាមបាននោះមានតែប៉ុស្តិ៍ជ័យឃ្លាំង របស់លោកអ៊ាម សុខលីម ប្រធានច្រកនគរបាលអន្តោប្រវេសន៍នេះទេដែលអាចដឹកធ្យូងឆ្លងដែនទៅបាន។ ប្រភពព័ត៌មាន បាន ឲ្យ ដឹងថា÷ ការដែលលោកអ៊ាម សុខលីមប្រធានច្រកប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ព្រំដែនច្រកជ័យឃ្លាំងហ៊ាន ធ្វើ អ្វីៗ តាម អំពើ ចិត្ត គឺ ដោយសារ អាង មានខ្នងបង្អែក រឹងមាំ ណាស់នៅ ក្នុង វរៈនគរបាលការពារព្រំដែនគោកលេខ619ទើបបើក ឲ្យឈ្មួញ នាំធ្យូងចូលទៅវៀតណាមយ៉ាងអាណាធិបតេយ្យ។ ប្រភពព័ត៌មានបានឲ្យដឹងថា÷ […]
ជនពិការក្រីក្រនៅស្រុកកោះញែកជិត 100 គ្រួសារទទួលបានប្រាក់របបគោលនយោបាយពីរដ្ឋាភិបាលកម្ពុជា។
ជនពិការក្រីក្រនៅស្រុកកោះញែកជិត ១០០នាក់ ទទួលបានប្រាក់របបគោលនយោបាយពីរាជរដ្ឋាភិបាលកម្ពុជា មណ្ឌលគិរី៖ លោក នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីបើកប្រាក់របបគោលនយោបាយចំពោះជនពិការក្រីក្រនៅស្រុកកោះញែក ដោយមានការចូលរួមពីសំណាក់លោកស្រី ខៀវ ប៊ុនលីន ប្រធានគណៈកម្មាធិការកិច្ចការស្រ្តី និងកុមារខេត្ត លោក ឌឹម នី អភិបាលស្រុកកោះញែក រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលមានពិការភាពចំនួន ៩៧នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកកោះញែក ខេត្តមណ្ឌលគិរី នាថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤។ លោក នួន សារ៉ន អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការបើកផ្តល់ប្រាក់របបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍នេះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទាំង២៥រាជធានីខេត្ត កំពុងតែដំណើរការបើកផ្តល់ជូនជនមានពិការភាពដែលបានសម្ភាសន៍ចូលក្នុងកម្មវិធីនិងមានបណ្ណសមធម៌។ លោក អភិបាលរងខេត្ត បញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវអនុក្រឹត្យ ស្តីពី របបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ដែលអនុក្រឹត្យនេះ មានវិសាលភាព ចំពោះជនមានពិការភាពដែលមានកម្រិតពិការធ្ងន់ធ្ងរនឹងគ្មានទីពឹង ជនពិការចាស់ជរាក្រីក្របំផុតនឹងគ្មានទីពឹង ជនពិការមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ក្រីក្របំផុតនឹងគ្មានទីពឹងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះ សម្រាប់ខេត្តមណ្ឌលគិរីឆ្នាំ២០២៣ ជាលើកទី១ ផ្ទះ០១ខ្នង […]
ជនពិការក្រីក្រនៅស្រុកកោះញែកជិត 100 នាក់។ទទួលបានប្រាក់របបនយោបាយរាជរដ្ឋាភិបាលកម្ពុជា។
ជនពិការក្រីក្រនៅស្រុកកោះញែកជិត ១០០នាក់ ទទួលបានប្រាក់របបគោលនយោបាយពីរាជរដ្ឋាភិបាលកម្ពុជា មណ្ឌលគិរី៖ លោក នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីបើកប្រាក់របបគោលនយោបាយចំពោះជនពិការក្រីក្រនៅស្រុកកោះញែក ដោយមានការចូលរួមពីសំណាក់លោកស្រី ខៀវ ប៊ុនលីន ប្រធានគណៈកម្មាធិការកិច្ចការស្រ្តី និងកុមារខេត្ត លោក ឌឹម នី អភិបាលស្រុកកោះញែក រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលមានពិការភាពចំនួន ៩៧នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកកោះញែក ខេត្តមណ្ឌលគិរី នាថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤។ លោក នួន សារ៉ន អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការបើកផ្តល់ប្រាក់របបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍នេះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទាំង២៥រាជធានីខេត្ត កំពុងតែដំណើរការបើកផ្តល់ជូនជនមានពិការភាពដែលបានសម្ភាសន៍ចូលក្នុងកម្មវិធីនិងមានបណ្ណសមធម៌។ លោក អភិបាលរងខេត្ត បញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវអនុក្រឹត្យ ស្តីពី របបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ដែលអនុក្រឹត្យនេះ មានវិសាលភាព ចំពោះជនមានពិការភាពដែលមានកម្រិតពិការធ្ងន់ធ្ងរនឹងគ្មានទីពឹង ជនពិការចាស់ជរាក្រីក្របំផុតនឹងគ្មានទីពឹង ជនពិការមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ក្រីក្របំផុតនឹងគ្មានទីពឹងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះ សម្រាប់ខេត្តមណ្ឌលគិរីឆ្នាំ២០២៣ ជាលើកទី១ ផ្ទះ០១ខ្នង […]
គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា រៀបចំផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១
គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា រៀបចំផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ មណ្ឌលគិរី៖ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃ នាយកនៃនៃព្រះរាជាណាចក្រកម្ពុជា ព្រះញាណរង្សី ឈិន ហន សមាជិកថេរសភាព្រះពុទ្ធសាសនានៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តមណ្ឌលគិរី ព្រះញាណវង្ស សៅរ៍ មុនី អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ិន សុវណ្ណ អគ្គនាយកកិច្ចការសាសនានៃក្រសួងធម្មការនិងសាសនា ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តលើកទី៣១ ដោយមានការចូលរួមពីគណៈកម្មការគ្រប់វត្ត និងសាសនិកដទៃសរុបប្រមាណ ១៣០អង្គ/នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី។ ឯកឧត្តម ស៊ិន សុវណ្ណ អគ្គនាយកកិច្ចការសាសនានៃក្រសួងធម្មការ និងសាសនា បានផ្ដាំផ្ញើប្រគេន-ជូន អង្គអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ នៃគណៈសង្ឃនាយកទាំងពីរគណៈ បានសម្រេចជាឯកច្ឆ័ន្ទគាំទ្រ និងរួមចំណែកការពារសន្តិភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងឈ្លាសវៃប្រកបដោយថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន […]
ល្បែងស៊ីសងមាន់ជល់និងអាប៉ោង របស់តាម៉ៅ និងតា ជូរ ដុះស្លែះ នៅភូមិត្រពាំងសង្កែ ខណៈអាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្រ្កាបព្រោះគាត់ មានអំណាច!
ល្បែងស៊ីសងមាន់ជល់និងអាប៉ោង របស់តាម៉ៅ និងតា ជូរ ដុះស្លែះ នៅភូមិត្រពាំងសង្កែ ខណៈអាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្រ្កាបព្រោះគាត់ មានអំណាច! ថ្ងៃទី១៩ខែមករាឆ្នាំ២០២៤ ខេត្តកំពង់ធំ÷សង្វៀនជល់មាន់ នឹងអាប៉ោងលេងភ្លូកទឹក ភ្លូកដី ចាក់ភ្នាល់រាប់ពាន់ដុល្លារ បែរជាសមត្ថកិច្ចស្រុកបារាយណ៍ទាំងមូល រក្សាភាពស្ងាត់ស្ងៀមយ៉ាងស្រួល។ មហាជនបានអោយដឹងទៀតថា÷ ទីតាំងជល់មាន់និងអាប៉ោង ស្ថិតនៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើកលេងជារៀងរាល់ថ្ងៃ ដោយគេដឹងថាម្ចាស់សង្វៀនឈ្មោះម៉ៅ និងឈ្មោះតាជួរ ជាជើងខ្លាំងក្នុងការបើកល្បែងសុីសង ប្រចាំស្រុកបារាយណ៍។ បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា ÷តើអោយពួកគាត់សង្ឃឹមលើលោកមេប៉ុស្តិ៍ មេឃុំត្រពាំងសង្កែ នឹងលោកសួង ថេន អធិការស្រុកបារាយណ៍ស្អីទៀត បើវង់ល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរលោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំទេ ទើបអាចបង្ក្រាបបានមើលទៅ ? ពលរដ្ឋលើកឡើងទៀតថា÷ ម្ចាស់សង្វៀនជល់មាន់ ឈ្មោះម៉ៅ និងតាជួរ នេះបានរៀបចំសេនារិយោល្អិតល្អន់ណាស់ ដោយប្រើក្មេងពាលជាក្រុម ចាំតាមផ្លូវចូល ដើម្បីឃាត់មនុស្សសួរនាំ បើជាអ្នកទៅលេងល្បែងពិតប្រាកដ ទើបអោយចូល តែបើជាអ្នកកាសែតគេអោយលុយតិចតួចត្រឡប់ក្រោយវិញ តែបើមិនស្តាប់នោះនិងមានហឹង្សាជាក់ជាមិនខាន។ […]
លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២៣ -២០២៤ នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី
លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២៣ -២០២៤ នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី មណ្ឌលគិរី៖ នាព្រឹកថ្ងៃ០១ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២៣ -២០២៤ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការកងកម្លាំងទាំង៣ ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុងសែនមនោរម្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ។ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី បានអានសាលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានរំលេចថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹង ដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំនៅតាម សាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មី សម្រាប់ថ្នាក់ថ្មី ចំពោះក្មួយៗដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក។ […]
ក្រុមហ៊ុនវិនិយោគផូជីង(កម្ពុជា) កំពុងបង្កប់ល្បែងស៊ីសងខុសច្បាប់ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននៅស្ងៀមមិនបង្ក្រាប!
ក្រុមហ៊ុនវិនិយោគផូជីង(កម្ពុជា) កំពុងបង្កប់ល្បែងស៊ីសងខុសច្បាប់ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននៅស្ងៀមមិនបង្ក្រាប! ថ្ងៃទី ១៨ខែមករាឆ្នាំ2024 ភ្នំពេញ÷ ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា÷ មានទីតាំងឈ្មោះផូជីង(កម្ពុជា )ក្រុមហ៊ុនវិនិយោគ ដែលបង្កប់ទៅដោយល្បែង សុីសងខុសច្បាប់ គ្រប់ប្រភេទដែលកំពុង បើកឲ្យក្រុមអ្នកញៀនល្បែងចេញចូលលេងយ៉ាងអនាធិបតេយ្យទាំងយប់ ទាំងថ្ងៃ ទីតាំងមួយនេះនៅតាមបណ្តោយផ្លូវ១១៣ ស្ថិតក្នុង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់។ ប្រភពបានបន្តអោយដឹងថា÷ ទីតាំងបនល្បែង សុីសងខុសច្បាប់គ្រប់ប្រភេទដែលមានស្លាកយីហោ ផូជីង(កម្ពុជា) ក្រុមហ៊ុនវិនិយោគ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងបើកដំណើរការលេងល្បែងសុីសងគ្រប់ប្រភេទគគ្រឹកគគ្រេងយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃ ខួបប្រាំង វស្សាតែម្តង គេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានណាចុះអនុវត្តច្បាប់ឬទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងនោះអោយប្រសិទ្ធភាពនៅឡើយទេ? ធ្វើឲ្យមហាជនរិះគន់ដាក់ការ សង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានជាអ្នកបើកភ្លើងខៀវអោយបុគ្គលម្ចាស់បនល្បែងបើកលេងបានដោយរលូន មិនរំខានដស់ការបង្រ្កាបរបស់សត្ថកិច្ចឡើយ ។ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជាពិសេសលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផៃ្ទនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងបទល្មើសល្បែង ស៊ីសងទូទាំងប្រទេស មេត្តាដាក់មន្រ្តីក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្ក្រាបទីតាំងខាងលើនោះផងទាន។ សូមបញ្ជាក់ថាទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែងនេះមានយីហោផូជីង (កម្ពុជា) ក្រុមហ៊ុនវិនិយោគ […]
ល្បែងស៊ីសងអានាធិបតេយ្យជល់ មាន់និងអាប៉ោង”ដុះស្លែ មួយកន្លែងក្នុង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ បើកលេងគគ្រឹកគគ្រេង តែលោក វរសេនីយ៍ឯក ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ នៅសម្ងំស្ងៀម មិនឃើញឲ្យកូនចៅចុះបង្រ្កាប?
ល្បែងស៊ីសងអានាធិបតេយ្យជល់ មាន់និងអាប៉ោង”ដុះស្លែ មួយកន្លែងក្នុង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ បើកលេងគគ្រឹកគគ្រេង តែលោក វរសេនីយ៍ឯក ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ នៅសម្ងំស្ងៀម មិនឃើញឲ្យកូនចៅចុះបង្រ្កាប? ថ្ងៃទី១៧ខែមករាឆ្នាំ២០២៤ (ខេត្តឧត្តរមានជ័យ) ÷ ប្រភពពី ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានឲ្យ ដឹងថា÷ ទីតាំងល្បែង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែងនេះ ចូលតាមច្រកផ្លូវអង់តែន (011)ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បើកឲ្យក្រុមញៀនល្បែងនាំគ្នាទៅលេងភ្លួកទឹក ភ្លួកដី រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនឃើញចុះបង្រ្កាប សង្ស័យមានលាភសក្ការៈ ហើយមើលទៅ ។ ទីតាំងល្បែង”ជល់មាន់ និងអាប៉ោង”ដុះស្លែ នៅចំណុចចំការស្វាយ មួយកន្លែងក្នុង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃ មិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ!។ ប្រភពដដែលឲ្យដឹងថា÷ ម្ចាស់ទីតាំងល្បែង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែងដែលមានទីតាំងខាងលើ នៅតែបន្តបើកឲ្យក្រុមញៀនល្បែងចូលលេងភ្នាល់ចាក់លុយ ស្រែកហ៊ោ កញ្ជ្រៀវ បង្កភាពអនាធិបតេយ្យ ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ […]
ខារ៉ាអូរខេលំដាប់យីហោអេហ្ស៊ីបខេធីវី នៅចាំកណ្ដាល ក្រុងប៉ោយប៉ែត បើកទទួលសេវា២៤ម៉ោងមានបង្កប់ល្បែងស៊ីសង មិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចនោះទេ….!
ក្រុងប៉ោយប៉ែត ៖ ល្បីខ្លាំងមែនក្រុងប៉ោយប៉ែតមានខារ៉ាអូខេមួយកន្លែង ដែលប្រើយីហោ អេហ្សីប ខេធីវី មានទទួលសេវា ២៤ម៉ោង ស្ថិតនៅចំកណ្ដាលក្រុងប៉ោយប៉ែត ក្នុងភូមិបាលិលេយ្យមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ យោងតាមប្រភពបានឲ្យដឹងថា៖ទីតាំងខារ៉ាអូរខេខាងលើនេះល្បីថា៖ជារបស់អ្នកមានអំណាចម្នាក់ បម្រើការងារនៅក្នុងជួរកងរាជអាវុធហត្ថ កំពុងល្បីល្បាញថា៖មានបង្កប់ល្បែងស៊ីសង និងបំពងសំឡេង បង្កផលរំខានដល់ប្រជាពលរដ្ឋនៅទីនោះ តែមិនរំខានដល់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មិនរំខាន ដល់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត និងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនោះទេ។ នៅព្រឹកថ្ងៃសុក្រទី១២ខែមករាឆ្នាំ២០២៤ វេលាម៉ោង ០៩នឹង៥៧នាទី បណ្តាញព័ត៍មានយើងបានធ្វើការទំនាក់ទំនងទៅលោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដើម្បីសុំធ្វើបទសំភាសន៍ តាមរយះលេខ012554479ជុំវិញករណីខាងលើនេះ តែទូរសព្ទ័មិនអាចទំនាក់ទំនងបាន នឹងតាមប្រព័ន្ធ តេលេក្រាមក៍មិនចូលមើល ផងដែរ ។ ដោយឡែកលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នៅព្រឹកដដែរវេលាម៉ោង១០នឹង៣០នាទី លោកបានថ្លែងប្រាប់បណ្តាញព័ត៍មានយើងឲ្យដឹងថា៖រឿង នេះលោកបានជ្រាប់មកហើយនឹងបានបញ្ជូនអោយសមត្ថកិច្ចចុះធ្វើការហើយដែល […]