ល្បែងស៊ីសងមាន់ជល់និងអាប៉ោង របស់តាម៉ៅ និងតា ជូរ ដុះស្លែះ នៅភូមិត្រពាំងសង្កែ ខណៈអាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្រ្កាបព្រោះគាត់
មានអំណាច!
ថ្ងៃទី១៩ខែមករាឆ្នាំ២០២៤
ខេត្តកំពង់ធំ÷សង្វៀនជល់មាន់ នឹងអាប៉ោងលេងភ្លូកទឹក ភ្លូកដី ចាក់ភ្នាល់រាប់ពាន់ដុល្លារ បែរជាសមត្ថកិច្ចស្រុកបារាយណ៍ទាំងមូល រក្សាភាពស្ងាត់ស្ងៀមយ៉ាងស្រួល។
មហាជនបានអោយដឹងទៀតថា÷ ទីតាំងជល់មាន់និងអាប៉ោង ស្ថិតនៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើកលេងជារៀងរាល់ថ្ងៃ ដោយគេដឹងថាម្ចាស់សង្វៀនឈ្មោះម៉ៅ និងឈ្មោះតាជួរ ជាជើងខ្លាំងក្នុងការបើកល្បែងសុីសង ប្រចាំស្រុកបារាយណ៍។
បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា ÷តើអោយពួកគាត់សង្ឃឹមលើលោកមេប៉ុស្តិ៍ មេឃុំត្រពាំងសង្កែ នឹងលោកសួង ថេន អធិការស្រុកបារាយណ៍ស្អីទៀត បើវង់ល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរលោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំទេ ទើបអាចបង្ក្រាបបានមើលទៅ ?
ពលរដ្ឋលើកឡើងទៀតថា÷ ម្ចាស់សង្វៀនជល់មាន់ ឈ្មោះម៉ៅ និងតាជួរ នេះបានរៀបចំសេនារិយោល្អិតល្អន់ណាស់ ដោយប្រើក្មេងពាលជាក្រុម ចាំតាមផ្លូវចូល ដើម្បីឃាត់មនុស្សសួរនាំ បើជាអ្នកទៅលេងល្បែងពិតប្រាកដ ទើបអោយចូល តែបើជាអ្នកកាសែតគេអោយលុយតិចតួចត្រឡប់ក្រោយវិញ តែបើមិនស្តាប់នោះនិងមានហឹង្សាជាក់ជាមិនខាន។
ពលរដ្ឋបានអោយដឹងបន្ថែមទៀតថា លោកម៉ៅ និងតាជួរ ជាម្ចាស់សង្វៀនខាងលើនេះ ជាមនុស្សពូកែខាងសែនព្រេន ដល់អ្នកតាម្ចាស់ទឹកម្ចាស់ដី ខ្លាំងណាស់ ទើបរត់មកជ្រកកោន ជាមួយលោកមេប៉ុស្តិ៍ត្រព្រំងសង្កែ និងលោកសួន ថេនអធិការស្រុកបារាយណ៍ ទើបបើកបនល្បែងបានសុខសាន្ត។
ជុំវិញករណីខាងលើ មិនអាចសុំការបំភ្លឺលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំត្រពំាងសង្កែ បានទេដោយសារមិនមានលេខទូរសព្ទ័។
ទោះយ៉ាងណាក៏ដោយ ពលរដ្ឋក្នុងភូមិត្រពាំងសង្កែ នៅតែទទូចស្មើសុំ លោកម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មេត្តាមានចំណាត់ការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង៕