ក្រុមហ៊ុនវិនិយោគផូជីង(កម្ពុជា)
កំពុងបង្កប់ល្បែងស៊ីសងខុសច្បាប់ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននៅស្ងៀមមិនបង្ក្រាប!
ថ្ងៃទី ១៨ខែមករាឆ្នាំ2024
ភ្នំពេញ÷ ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា÷ មានទីតាំងឈ្មោះផូជីង(កម្ពុជា )ក្រុមហ៊ុនវិនិយោគ ដែលបង្កប់ទៅដោយល្បែង សុីសងខុសច្បាប់ គ្រប់ប្រភេទដែលកំពុង បើកឲ្យក្រុមអ្នកញៀនល្បែងចេញចូលលេងយ៉ាងអនាធិបតេយ្យទាំងយប់ ទាំងថ្ងៃ ទីតាំងមួយនេះនៅតាមបណ្តោយផ្លូវ១១៣ ស្ថិតក្នុង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់។
ប្រភពបានបន្តអោយដឹងថា÷ ទីតាំងបនល្បែង សុីសងខុសច្បាប់គ្រប់ប្រភេទដែលមានស្លាកយីហោ ផូជីង(កម្ពុជា) ក្រុមហ៊ុនវិនិយោគ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងបើកដំណើរការលេងល្បែងសុីសងគ្រប់ប្រភេទគគ្រឹកគគ្រេងយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃ ខួបប្រាំង វស្សាតែម្តង គេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានណាចុះអនុវត្តច្បាប់ឬទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងនោះអោយប្រសិទ្ធភាពនៅឡើយទេ? ធ្វើឲ្យមហាជនរិះគន់ដាក់ការ សង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានជាអ្នកបើកភ្លើងខៀវអោយបុគ្គលម្ចាស់បនល្បែងបើកលេងបានដោយរលូន មិនរំខានដស់ការបង្រ្កាបរបស់សត្ថកិច្ចឡើយ ។
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជាពិសេសលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផៃ្ទនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងបទល្មើសល្បែង ស៊ីសងទូទាំងប្រទេស មេត្តាដាក់មន្រ្តីក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្ក្រាបទីតាំងខាងលើនោះផងទាន។
សូមបញ្ជាក់ថាទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែងនេះមានយីហោផូជីង (កម្ពុជា) ក្រុមហ៊ុនវិនិយោគ ដែលមានទីតាំងខាងលើ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខ សង្គម ភ័យខ្លាចកើតមាននូវអំពើចោរកម្មនិងបទល្មើសផ្សេងៗដូចជា ចោរលួច.ចោរ ឆក់.ចោរប្លន់.ចោរគាស់ផ្ទះប្រើអំពើហិង្សាគ្រួសារ គ្រឿងញៀនជាដើមចមកើតចេញពីល្បែងសុី សងនេះឯង។ ហេតុនេះហើយទើបពួកគាត់លើក ជាចម្ងល់ឆ្ងល់ថា ឯណាទៅ គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃឲ្យមន្ត្រីថ្នាក់ក្រោមជាតិអនុវត្តទប់ស្កាត់ និងបង្ក្រាបរាល់ល្បែងសុីសងអោយអស់ពីមូលដ្ឋានដើម្បីជូនប្រជាពលរដ្ឋនោះ។ ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានសង្កាត់. ខណ្ឌ.ហាក់បណ្តែតបណ្តោយអោយម្ចាស់ បទល្បែងធ្វើអ្វីៗតាមអំពើចិត្តមិនអើពើក្នុងការបង្រ្កាបនោះទេ។
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើសូមសំុណូមពរដល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញនិងលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញមេត្តាដាក់មន្រ្តីក្រោមឱវាទ ចុះចាត់វិធានការទប់ស្កាត់និងបង្ក្រាប ទីតាំងយីហោផូជីង (កម្ពុជា)ក្រុមហ៊ុនវិនិយោគ ដែលបង្កប់ទៅដោយល្បែងសុីសងខុសច្បាប់ដែលស្ថិតនៅក្នុងភូមិសាស្ត្រខាងលើអោយមានប្រសិទ្ធភាពស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួង មហាផ្ទៃផងទាន៕