ពលរដ្ឋមានការព្រួយបារម្មណ៌ដល់ក្រុមហ៊ុនដេញថ្លៃគម្រោង ដែលទទួលបានការសាងសង់ប្រឡាយផ្លូវនឹងលូប្រឡាយប្រវែង0-60ម៉ែត្រ ខ្លាចគ្មានគុណភាពព្រោះតម្លៃដេញទាបពេក ក្នុងស្រុកសូត្រនិគមឃុំសំរោង។
(ខេត្តសៀមរាប)= នៅថ្ងៃរសៀលម៉ោង2-30នាទី ថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២៤នៅសាលាឃុំសំរោងមានការបើកកិច្ចលទ្ធកម្មគម្រោងដេញថ្លៃអភិវឌ្ឍន៍ឃុំសង្កាត់មានប្រឡាយនឹងលូចំនួន3កន្លែងនៅក្នុងឃុំសំរោងស្រុកសូត្រនិគមខេត្តសៀមរាបត្រូវបានរៀបចំដោយរដ្ឋបាលសាលាឃុំសំរោងនិងទីចាត់ការ ផែនការ វិនិយោគខេត្ត គណកម្មាលទ្ធកម្មចំនួន1ក្និងឃុំសំរោងឃុំ ស្រុកសូត្រនិគម ព្រមទាំងក្រុមហ៊ុនដេញថ្លៃគម្រោង ព្រមនិងអ្នកសារព័ត៌មានផងដែរ ។
កិច្ចរៀបចំប្រកបដោយរបៀបវិរៈ គ្មានភាពរញ៉េរញ៉ៃ មានតម្លាភាព យុត្តិធម៌ត្រឹមត្រូវ ជាសាធារណៈប្រកបដោយប្រជាធិបតេយ្យ ដើម្បីជ្រើសរើសក្រុមហ៊ុនដែលមានបំណង ចូលរួមអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានមួយនេះឲ្យបានល្អប្រសើរឡើង ។
ក្រោមកញ្ចប់ថវិកាមូលនិធិអភិវឌ្ឍន៍ ឃុំ សង្កាត់ ឆ្នាំ2024ក្នុងនោះ គេឃើញមានក្រុមហ៊ុនចំនួន4បាន
1ភ័ណសេងពិសាល/ ក្រុមហ៊ុនសុខមករា/ 2អុឹងសួរក្រុមហ៊ុនអុឹងសួរ/
3ភាន់សុភុងក្រុមហ៊ុនហ៊ូរធូយ/
4គីពកក្រុមហ៊ុនAMRL/
ចូលរួមប្រកួតប្រជែង ប្រកបដោយតម្លាភាព ជាលទ្ធផលទទួលបានក្រុមហ៊ុន១ មានឈ្មោះភ័ណសេងពិសាលជាអ្នកសាងសង់តម្លៃទឹកប្រាក់ចំនួន 24-900-000រៀល ដែលមានប្រឡាយប្រវែង 0-60មែត្រនឹងសាងសង់លូមូលភ្លោះមានទ្វារទឹកមុខកាត់1ម៉ែត្រ1កន្លែងប្រវែង6ម៉ែត្រទទួលសម្អាតការដ្ឋាន។
បន្ទាប់មកមាននាយករងទីចាត់ការ ផែនការ វិនិយោគខេត្ត ថ្លែងថា ក្នុងកិច្ចលទ្ធកម្មខេត្តតែងតែចង់បានក្រុមហ៊ុនណាដែលទទួលបានសិទ្ធិសាងសង់ធានាដល់គុណភាពជាប់យូរអង្វែងហើយក៏មិនចង់បានក្រុមហ៊ុនដែលដេញថ្លៃបានតម្លៃទាបពេកនោះដែ ដែលជាហេតុបណ្ដាលធ្វើឲ្យគ្មានគុណភាពនោះឡើយ ធ្វើជាប់មិនបានយូធ្វើអោយខាតបង់ថវិច្ឆការដ្ឋយ៉ាងសម្បើម
សម្រាប់ថ្ងៃក្រោយដែរ មានក្រុមហ៊ុនចំនួន 4 បានចូលដាក់សំណើ ពេលបើកសំណើ មានក្រុមហ៊ុនចំនួន១ឈ្នះពីការប្រជែងគម្រោង គឺឃុំសំរោងកសាងប្រឡាយប្រវែង0-60ម៉ែត្រមានជម្រៅ1-5ម៉ែត្របាតតូច1-2ម៉ែត្រនឹងមានផ្លូវសាងសង់ផ្លូវម្ខាងៗ4ម៉ែត្រសាងសង់លូ3កន្លែងលូមូលមុខកាត់ទោល 1ម៉ែត្រ ចំនួនពីកន្លែង ទទឹងម៉ែត្រ និងកម្រាស់០,១៥មដែលតម្លៃប៉ាន់ស្មានជាង៨០- 544-466រៀល ដេញបានតម្លៃជាង២០០០០.០០០រៀល បានទៅឈ្មោះភ័ណសេងពិសាលក្រុមហ៊ុនសុខមករា។
ជុំវិញការដេញថ្លៃគម្រោងប្រឡាយនឹងលូព្រមទាំងផ្លូវសង់ខាងដែអ្នកទទួលម៉ៅការសាងសង់មួយចំនួនធំ និងប្រជាពលរដ្ឋនៅទីនោះ មានការព្រួយបារម្មណ៌យ៉ាងខ្លាំង ដោយសារក្រុមហ៊ុន ជាអ្នកសាងសង់លូប្រឡាយនឹងផ្លូវក្នុងឃុំសំរោង
ស្តាប្រឡាយប្រវែង0-60ម៉ែត្រ ក្នុងតម្លៃទាប
តើតម្លៃទាបបែបនេះ ក្រុមហ៊ុនចុះកិច្ចកុងត្រាធានាគុណភាពរយពេលប្រាំមួយខែដូចម្តេចដែរ? ។
សំណួរខាងលើនេះពុំមែនជាការចោទប្រកាន់ទម្លាក់កំហុសទៅលើក្រុមហ៊ុនដែលទទួលបានការសាងសង់ផ្លូវលូប្រឡាយផ្លូវនោះឡើយ តែជាការព្រួយបារម្មណ៌ដោយពិនិត្យទៅលើតម្លៃសម្ភារៈលើទីផ្សារមានតម្លៃថ្លៃ ដូចជាដែក ស៊ីម៉ង់ គ្រួសនឹងខ្សាច់ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាមូលដ្ឋានមេត្តាយកចិត្តទុកដាក់លើក្រុមហ៊ុននេះផងសូមអរគុណ។ល។