ពេលនេះស្គាល់ម្ចាស់ហើយអ្នកដែលសាងសង់ផ្ទះឈើរំលោភចូលដីចំណីព្រែកអណ្ដូងទឹកវែងអន្លាយដូចការប៉ាល់យក្សនោះគឺលោក ប៊ុន ប្រុស ជាអធិការរងស្រុកបូទុមសាគរសោះ។ ខេត្តកោះកុង !ផែនឹងផ្ទះឈើរបស់ លោក ប៊ុន ប្រុស ដែលគេស្គាល់ថាជាអធិការរង ស្រុកបូទុមសាគរ ដែលបានសាងសង់ងរំលោភចូលដីមាត់ព្រែកអណ្ដូងទឹកដ៍វែងអន្លាយដូចការប៉ាល់យក្ស ដោយគ្មានច្បាប់អនុញ្ញាតពីរអាជ្ញាធរនោះ នៅព្រឹកថ្ងែទី(០៨)ខែកក្ដដា ឆ្នាំ២០២៤នេះ កម្លាំងចម្រុះខេត្តកោះកុង បានចុះធ្វើការហាមឃាត់ឲ្យផ្អាកការសាងសង់ហើយ ដោយមានសមត្ថភាពចូលរួម លោក នួន ពន្លឺ អនុប្រធាន មន្ទីរ រៀបចំដែនដី នគររូបនីយកម្មសំណង និងសូរិយោដីខេត្តកោះកុងលោក ខេង សំខាន់អភិបាលរងស្រុកបូទុមសាគរនឹងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើននាក់ទៀត។ គួបញ្ជក់ផងដែរថានេះមិនមែនជាលើកទីមួយនោះទេដែលរដ្ឋស្រុកបូទុមសាគរ បានចុះធ្វើការហាមឃាត់មិនឲ្យសាងសង់ផែនឹងផ្ទះរំលោភចូលដីចំណីព្រែកខាងលើនេះ កាលពីថ្ងៃទី៣១ខែ ឧសភាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះរដ្ឋបាលស្រុកបូទុមសាគរក៍បានចេលិខិតឲ្យលោក ប៊ុន ប្រុស ចូលរួមរុះរើផែឈីនោះចេញដោយខ្លូនឯងផងដែរ តែប៊ុន ប្រុស មិនត្រឹមតែមិនរុះរើនោះទេថែមទាំងធ្វើធំជាងមុនទាំងបំពានទៀតផង លុះមកដល់ព្រឹកថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២៤នេះរដ្ឋបាលស្រុកបូទុមសាគរ សហកាមន្ទីជំនាញខេត្តចុះធ្វើការហាមឃាត់ម្ដងទៀតទៅលើផ្ទះដែល លោកប៊ុន ប្រុស សង់រំលោភចូលក្នុងព្រែកដើបម្បីឲ្យផ្អាកសាងសង់ ហើយរដ្ឋបាលស្រុកនឹង មន្ត្រីជំនាញខេត្តដែលបានចុះមកពិនិតនឹងធ្វើរបាយការណ៌ ជូន លោក ជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងដើម្បីមានចំណាត់ការ។ ជាមួយនឹងគ្នានេះដែរពេល ដែលក្រុមការងារចុះទៅពិនិត្យផ្ទះដែលសាងសង់អត់ច្បាប់រំលោភចូលដីចំណីព្រែកអណ្ដូងទឹកនោះត្រូវបាន លោក ប៊ុន […]
កាលពីថ្ងៃពុធទី 3 ខែកក្កដាឆ្នាំ 2024 ឯកឧត្តមជាសុខមេធីរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុវជននិងយុវនីតិសម្បទាព្រមទាំងមន្ត្រីថ្នាក់ដឹកនាំ។
-កាលពីថ្ងៃពុធទី៣ខែកក្កដាឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ព្រមទាំងមន្ត្រីថ្នាក់ដឹកនាំ មន្រ្តីរាជការ និង មន្រ្តីកិច្ចសន្យា ប្រមាណជាង១៨០០នាក់ ធ្វើតេស្ដរហ័សរកសារធាតុញៀនលទ្ធផលតាមការរំពឹងទុកគឺអវិជ្ជមានទាំងអស់។ -ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា សហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំការធ្វើតេស្តរហ័សរកសារធាតុញៀនជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យា ក្រោមឱវាទក្រសួងចំនួន២ថ្ងៃ គឺថ្ងៃទី៣-៤ខែកក្កដា ឆ្នាំ២០២៤ បង្ហាញពីការចូលរួមតាមបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០១ បប ស្ដីពីការដាក់វិធានការម៉ឹងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសពាក់ព័ន្ធការបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាក្រោមឱវាទក្រសួង។
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកែវសីមាឃាត់ខ្លួនជនសង្ស័យបានបីនាក់ករណីលួចម៉ូតូ។
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា ឃាត់ខ្លួនជនសង្ស័យបាន០៣នាក់ករណីលួចម៉ូតូ (មណ្ឌលគិរី) យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកែវសីមានបានបញ្ជាក់ថា”កាលពីថ្ងៃទី២៩ ខែមិថុនា ២០២៤ អធិការដ្ឋាននគរបាលស្រុកកែវសីមា បានទទួលពាក្យបណ្តឹងពីឈ្មោះ សៀក ឆៃលាង (ថា)មានករណី ចោរកម្ម (លួចម៉ូតូ) ភ្លាមនោះ លោកហេង អ៊ួង អធិការដ្ឋាននគរបាលស្រុកកែវសីមា បានជូនរបាយការណ៍ ទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្រោយពីទទួលបានរបាយការណ៍ បានដាក់បទបញ្ជាភ្លាម ដល់កម្លាំងជំនាញនគរបាលស្រុកកែវសីមា ឲ្យចុះធ្វើការស្រាវជ្រាវរកមុខសញ្ញា។ ក្រោយពីទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ទោ ឡោ សុខ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត ភ្លាមនោះលោកហេងអ៊ួង អធិការដ្ឋាននគរបាលស្រុកកែវសីមា បានដឹកនាំកម្លាំងជំនាញផ្ទាល់ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម ចុះស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យតាំងពីថ្ងៃទី២៩មិថុនា រហូតដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៦និង៣៣នាទី ទើបទទួលបានព័ត៌មានរាយការណ៍បន្ថែម តាមរយះលេខទូរស័ព្ទ ០៩៧៥០៨៨៨៤២ ថា”មុខសញ្ញាឃើញនៅKTV ៩៩៩៩ ភ្លាមនោះកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា នឹងកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ស្រែខ្ទុម សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រញូងសែនជ័យ ចុះដល់ទីតាំង KTV ៩៩៩៩ឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកែវសីមា។ .ជនសង្ស័យឈ្មោះទី០១ […]
កាលពីថ្ងៃ1ខែកក្កដាឆ្នាំ2024ឯកឧត្តអភិសន្តិបណ្ឌិតស សុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ចើញជាអធិបតីភាពពធីប្រកាសចូលកាន់តំណែងអភិបាលនៃគណះអភិបាលខេត្តតាកែវ។
-កាលពីថ្ងៃចន្ទទី១ខែកក្កដាឆ្នាំ២០២៤ ឯកឧត្តមអភិសន្ដិបណ្ដិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តតាកែវ។ -ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ត្រូវពង្រឹងសមត្ថភាពដល់មន្រ្តីផ្តល់សេវានៅថ្នាក់ក្រោមជាតិ ពិសេស មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្មៀនឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល និង កម្លាំងសមត្ថកិច្ចនៅមូលដ្ឋានដើម្បីបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ។ហើយកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ រួមគ្នាដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនៅមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាពនិងយុត្តិធម៌។ដោយមិនត្រូវមានការរើសអើង ការបែងចែកប្រកាន់បក្សពួកគ្រួសារនិយម និងនិន្នាការនយោបាយណាឡើយ។ -ឯកឧត្តមអភិសន្តិបណ្ឌិត ណែនាំឱ្យរដ្ឋបាលខេត្តតាកែវ ត្រូវតែថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រឿងញៀន ការពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ជើងគោក បង្រ្កាបអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ការលាងសម្អាតប្រាក់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ហើយបង្កាបង្រ្កាបក្មេងទំនើង ស្របតាមគោលនយោបាយ “ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព […]
រដ្ឋបាលខេត្តមណ្ឌលគិរីប្រារព្ធទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទរួមគ្នាវាយោគលើការបង្ក្រាបទប់ស្កាត់និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន។
រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ“រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន” មណ្ឌលគិរី៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ “រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំសហគមន៍គ្មាន គ្រឿងញៀន” ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោក ចាន់ រតនា អភិបាលរងខេត្ត រួមទាំងលោក ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រះសង្ឃ អភិបាលក្រុង/ស្រុក ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជន ប្រមាណជា ១.០០០នាក់ ដែលប្រព្រឹត្តទៅនៅបរិវេណវិមានឯករាជ្យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអានសារលិខិតរបស់សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានបង្ហាញពីការប្តេជ្ញារបស់រាជរដ្ឋាភិបាល […]
ល្បែងស៊ីសងជល់មាន់តាមអនឡាញបញ្ជាក់នៅក្រុងសៀមរាបកំពុងរីកដូចផ្សិតអាណាធិបតេយ្យសមត្ថកិច្ចហាក់មើលរំលងមិនទាន់ឃើញបង្ក្រាបនៅឡើយ។
ល្បែងស៊ីសងជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍ នៅក្រុងសៀមរាបកំពុងរីកដូចផ្សិតអាណាធិបតេយ្យ សមត្ថកិច្ច ហាក់មើលរំលង មិនទាន់ឃើញបង្ក្រាប..!!? (ខេត្តសៀមរាប៖) ប្រភពព័ត៌មានច្បាស់ការ ពីប្រជាពលរដ្ឋនៅ ក្រុងសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ននេះគេ សង្កត់ឃើញ មានល្បែងជល់មាន់ កំពុងរីកដុះដាលដូចផ្សិតយ៉ាងអាណាធិបតេយ្យ។ ជាក់ស្ដែងទីតាំងជល់មាន់តាមកញ្ចក់ទូរទស្សន៍ជាច្រើនកន្លែង ដែលមានទីតាំង។ ១.ស្ថិតនៅសង្កាត់ គោកចក ចំនួន៥កន្លែង ២.សង្កាត់ស្លក្រាមចំនួន ៣កន្លែង ៣.សង្កាត់គោកធ្លក ឃុំសណ្ដែក ស្រុកប្រាសាទបាគង១កន្លែង ៤.ភូមិតាវៀនសង្កាត់សាលាកម្រើកចំនួន២កន្លែង នៅក្នុងក្រុងសៀមរាប។ នៅ មានរាប់សិបកន្លែងទៀត បើតាមប្រភពពីប្រជាពលរដ្ឋ បាន ប្រាប់អង្គភាព គេហទំព័រមាតុភូមិកម្ពុជាយើង ឱ្យដឹងថា កំពុងបើក ដំណើរការយ៉ាងរលូន ជា ចំហដោយមិនមានកម្លាំងសមត្ថកិច្ចនគរបាលចុះបង្ក្រាបសោះឡើយ។ ប្រភពបានឲ្យដឹងទៀតថាភាពព្រងើយកន្តើយធ្វើ មិនដឹង មិនឮ បិទភ្នែកបិទត្រចៀក របស់អាជ្ញាធរមានសមត្ថកិច្ច ក្រុងសៀមរាប ជាពិសេសកម្លាំងនគរបាលក្រោមបញ្ជារបស់លោកវរសេនីយ៍ឯក ( ដា ចំរើន)ជា អធិការនេះអធិការក្រុងសៀមរាប បានធ្វើឲ្យពលរដ្ឋមូលដ្ឋានមានមន្ទិលសង្ស័យថា ទំនងជាទទួលបានលាភសក្ការៈពីម្ចាស់ទីតាំងជល់មាន់តាមអនឡាញនេះហើយមើលទៅ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានបន្តឲ្យដឹងថា រាល់ថ្ងៃ គេឃើញមានអ្នកចូលលេងជល់មាន់អនឡាញយ៉ាងច្រើនកុះករជារៀងរាល់ថ្ងៃ។ អ្នកទៅជល់មាន់នៅទីតាំងខាងលើហាក់ដូចជាដឹងថា មានសុវត្ថិភាពទើបកេណ្ឌបក្សពួក […]
ល្បែងស៊ីសងជល់មាន់អនឡាញតាមបញ្ជាក់ទូរសព្ទនៅក្រុងសៀមរាបកំពុងរីកដូចផ្សិតអាណាធិបតេយ្យសមត្ថកិច្ចហាក់មើលរំលងមិនទាន់ឃើញបង្ក្រាប។
ល្បែងស៊ីសងជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍ នៅក្រុងសៀមរាបកំពុងរីកដូចផ្សិតអាណាធិបតេយ្យ សមត្ថកិច្ច ហាក់មើលរំលង មិនទាន់ឃើញបង្ក្រាប..!!? (ខេត្តសៀមរាប៖) ប្រភពព័ត៌មានច្បាស់ការ ពីប្រជាពលរដ្ឋនៅ ក្រុងសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ននេះគេ សង្កត់ឃើញ មានល្បែងជល់មាន់ កំពុងរីកដុះដាលដូចផ្សិតយ៉ាងអាណាធិបតេយ្យ។ ជាក់ស្ដែងទីតាំងជល់មាន់តាមកញ្ចក់ទូរទស្សន៍ជាច្រើនកន្លែង ដែលមានទីតាំង ១.ស្ថិតនៅសង្កាត់ គោកចក ចំនួន៥កន្លែង ២.សង្កាត់ស្លក្រាមចំនួន ៣កន្លែង ៣.សង្កាត់គោកធ្លក ឃុំសណ្ដែក ស្រុកប្រាសាទបាគង១កន្លែង ៤.ភូមិតាវៀនសង្កាត់សាលាកម្រើកចំនួន២កន្លែង នៅក្នុងក្រុងសៀមរាប។ នៅ មានរាប់សិបកន្លែងទៀត បើតាមប្រភពពីប្រជាពលរដ្ឋ បានរាយការណ៌ ប្រាប់អង្គភាព គេហទំព័រមាតុភូមិកម្ពុជាយើងខ្ញុំ ឱ្យដឹងថា កំពុងបើក ដំណើរការយ៉ាងរលូន ជាចំហដោយមិនមានកម្លាំងសមត្ថកិច្ចនគរបាលណាមួយចុះបង្ក្រាបល្បែងស៊ីសងសោះឡើយ។ ប្រភពបានឲ្យបន្តទៀតថាភាពព្រងើយកន្តើយធ្វើមិនដឹងមិនឮ បិទភ្នែកបិទត្រចៀក របស់អាជ្ញាធរមានសមត្ថកិច្ច ក្រុងសៀមរាបតែម្តង ជាពិសេសកម្លាំងនគរបាលក្រោមបញ្ជារបស់លោកវរសេនីយ៍ឯក ( ដា ចំរើន)ជា អធិការនេះអធិការក្រុងសៀមរាប បានធ្វើឲ្យពលរដ្ឋមូលដ្ឋានមានមន្ទិលសង្ស័យថា អ្នកបើកអោយលេងល្បែងស៊ីសង ទំនងជាទទួលបានលាភសក្ការៈពីម្ចាស់ទីតាំងល្បែងជល់មាន់តាមអនឡាញនេះហើយមើលទៅ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានបន្តឲ្យដឹងថា រាល់ថ្ងៃគេឃើញមានអ្នកចូលលេងជល់មាន់អនឡាញយ៉ាងច្រើនកុះករជារៀងរាល់ថ្ងៃ អ្នកទៅលេងជល់មាន់តាមអនឡាញនៅទីតាំងខាងលើហាក់ដូចជាដឹងថា មានសុវត្ថិភាពទើបគៀងគរបក្សពួកគ្នីគ្នា ទៅលេងយ៉ាងសប្បាយជាអនាធិបតេយ្យ។ ប្រជាពលរដ្ឋបានសម្ដែងនូវចម្ងល់ នៅគ្រាដែលល្បែង […]
កាលពីថ្ងៃព្រហស្បតិ៍ទី27ខែមិថុនាឆ្នាំ2ជាអធិបតីភាពពិធីបិទសិក្ខាសាលា។024លោកកើតឆែអភិបាលរងរាធីភ្នំពេញតំណាងឯកឧត្តមអភិបាលនៃគណ:អភិបាលបានអញ្ចើញ
-កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែមិថុនាឆ្នាំ២០២៤ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាល អញ្ជើញជាអធិបតីភាពពិធីបិទ«សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្ម»ជាមួយលោកឧត្តមសេនីយ៍ឯក តាត និមល អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិតអគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និង ឯកឧត្តម កែ ប៊ុនឡេង សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ប្រារព្ធនៅសាលប្រជុំសាលារាជធានីភ្នំពេញ។ -លោកអភិបាលរងតំណាងអភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលតែងផ្តល់ការគាំទ្រនិងបណ្តុះបណ្តាលតម្រង់ទិសដល់មន្ត្រីរាជការ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ-សង្កាត់ និង អង្គភាពពាក់ព័ន្ធការងារអត្រានុកូលដ្ឋាន សំដៅពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាអត្រានុកូលដ្ឋាន ជូនប្រជាពលរដ្ឋគឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ជាធរមាន។ -លោកអភិបាលរងរាជធានីភ្នំពេញ វាយតម្លៃខ្ពស់ចំពោះទីចាត់ការរដ្ឋបាល ដែលបានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ដ៏មានសារៈសំខាន់នេះឡើង។ -សូមថ្លែងអំណរគុណដល់លោក-លោកស្រី ជាសិក្ខាកាមដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងសិក្ខាសាលា យកចិត្តទុកដាក់ត្រងត្រាប់ស្តាប់នូវបទបង្ហាញរបស់ឯកឧត្តម លោក-លោកស្រី ជាគ្រូឧទ្ទេសដើម្បីទទួលយកនូវចំណេះដឹងសម្រាប់ជាទុនបន្ថែម ជាមូលដ្ឋាន ឈានទៅអនុវត្តច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និង អត្តសញ្ញាណកម្ម ដែលចូលជាធរមាន ចាប់ពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២៤តទៅ។
ថ្ងៃចន្ទទី 10 ខែមិថុនាឆ្នាំ 2024 ក្រុមគ្រួសារឪពុកម្ដាយក្មេងស្រីដែលរងគ្រោះនៅអំពើហិង្សាសម្ដែងនូវការហួសចិត្តអំពីសេចក្តីជូនដំណឹងរបស់លោកស៊ូជាតាព្រះរាជ្ញាសាលាដំបូងខេត្តកណ្ដាលស្ដីពីសម្រេចតម្កល់រឿងទុកឥតចាត់ការ។
#ថ្ងៃចន្ទទី១០ខែមិថុនាឆ្នាំ២០២៤ ក្រុមគ្រួសារ(ឪពុក-ម្ដាយ)ក្មេងស្រីដែលរងគ្រោះនៅអំពើហឹង្សាសម្ដែងនូវការហួសចិត្តអំពីសេចក្ដីជូនដំណឹងរបស់លោកស៊ូសុជាតាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ស្ដីពីសម្រេចតម្កល់រឿងទុកឥតចាត់ការនូវសំណុំរឿងលេខ៩១៩ អ.ក ចុះថ្ងៃទី២៣ខែមេសាឆ្នាំ២០២៤។ #ពាក្យបណ្ដឹង ចុះថ្ងៃទី២២ខែកុម្ភះឆ្នាំ២០២៤ ក្រុមគ្រួសារជនរងគ្រោះប្ដឹងពីបទហឹង្សាដោយចេតនានិងបរិហារកេរ្តិ៍ជាសារធារណប្រព្រឹត្តនៅភូមិពាមតាឯកសង្កាត់ពាមឧកញ្ញ៉ាអុងក្រុងអរិយក្សត្រខេត្តកណ្ដាល។ #ឪពុកម្ដាយ ក្មេងស្រីអាយុ១៥ឆ្នាំជាជនរងគ្រោះ សូមគោរពស្នើសុំឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ មេត្តាជួយចាត់វិធានការចុះពិនិត្យសំណុំរឿងប្រើហឹង្សារបស់មន្ត្រីនគរបាល និង មន្ត្រីតុលាការ ដើម្បីផ្ដល់យុត្តិធម៍ឡើងវិញផង។ —————————– #កាលពីថ្ងៃពុធទី២៤ខែមេសាឆ្នាំ២០២៤ ឪពុក-ម្ដាយ ក្មេងស្រីដែលរងគ្រោះស្នើសុំផ្សព្វផ្សាយព័ត៌មានសុំមន្ត្រីតុលាការខេត្តកណ្ដាលដើម្បីជួយពន្លឿនចំណាត់ការសំណុំរឿងជនល្មើសវាយកូនរងរបួសផ្ដល់យុត្តិធម៍ផង។ល។ #ក្រុមគ្រួសារក្មេងស្រីរងគ្រោះ បញ្ជាក់ថា បន្ទាប់ពីកើតហេតុនាំកូនទៅដាក់ពាក្យបណ្ដឹង មន្រ្តីនគរបាលប៉ុស្តិ៍ដើម្បីជួយចំណាត់ការជនល្មើសប្រើហឹង្សាលើក្មេងស្រីជាអនិជនអាយុ១៥ឆ្នាំ។មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់ពាមឧកញ៉ាអុងនិងមន្ត្រីនគរបាលក្រុងអរិយក្សត្រគឺគ្មានចំណាត់ការជនល្មើសនោះទេ។ #ក្រុមគ្រួសារជនរងគ្រោះ បញ្ជាក់ថា បន្ទាប់ពីផ្សាយព័ត៌មានបែករឿងគឺស្នងការនគរបាលខេត្តកណ្ដាល ណែនាំឲ្យអធិការនគរបាលក្រុងអរិយក្សត្រគឺបញ្ជូនសំណុំរឿងទៅតុលាការខេត្តកណ្ដាលដើម្បីចំណាត់ការតាមនីតិវិធីបន្ត។ ———————————– #ករណីតាំងពីថ្ងៃទី២០ខែកុម្ភះឆ្នាំ២០២៤ ឈ្មោះហុងលី(ប្ដី) និង ឈ្មោះហង់ខួច(ប្រពន្ធ)ផ្ដើមពីរឿងជំពាក់លុយទៅទារលុយបង្ករបួសស្នាមលើកូនម្ចាស់លុយគឺជាអនិជនអាយុ១៥ឆ្នាំបន្ថែមទៀត។ #ឈ្មោះហុងលី(ប្ដី) និង ឈ្មោះហង់ខួច(ប្រពន្ធ) ជាអ្នករស់នៅ ភូមិពាមតាឯក សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ #លោកស្រីម្ដាយ ក្មេងស្រីជាជនរងគ្រោះប្ដឹងនៅនគរបាលប៉ុស្តិ៍និងនៅនគរបាលក្រុងគឺគ្មានចំណាតការលើជនល្មើសដើម្បីផ្ដល់យុត្តិធម៍ឲ្យជនរងគ្រោះនោះទេ។ លោកស្រី ជាម្ដាយក្មេងស្រីរងគ្រោះស្នើសុំផ្សព្វផ្សាយព័ត៌មានសុំឲ្យមន្ត្រីនគរបាលប៉ុស្តិ៍ ,មន្ត្រីនគរបាលក្រុង ,មន្ត្រីនគរបាលខេត្ត ដើម្បីចំណាត់ការលើជនបង្ករបួសស្នាមឬបញ្ជូនសំណុំរឿងទៅតុលាការខេត្តកណ្ដាល។ -លោកស្រីជាម្ដាយក្មេងស្រីជនរងគ្រោះតែងតែព្យាយាមទូរស័ព្ទសុំមន្ត្រីនគរបាលក្រុង ដើម្បីចំណាត់ការលើជនបង្ករបួសស្នាមលើអនិជន។ បើចង់សម្របសម្រួលបញ្ចប់ សុំជួយជម្រុញជនបង្ករបួសស្នាមលើក្មេងស្រីអនិជនផ្ដល់សំណងការព្យាបាលរបួសស្នាមនិងសំណងជម្ងឺចិត្តដើម្បីបញ្ចប់ការប្ដឹងចូលតុលាការបន្តទៀត។ល។ឥឡូវសំណុំរឿងបង្ករបួសស្នាមគឺមន្ត្រីនគរបាលបិទឬរវុលព្រោះគ្មានដោះស្រាយនិងបញ្ជូននៅត្រឹមនគរបាលក្រុងអរិយក្សខេត្តកណ្ដាល។ល។ […]
គម្រោងដេញផ្លូវស្ថាបនាសាងសង់ផ្លូវជាសាធារណៈនៅឃុំរូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក់ក្រតីនៅថ្ងៃទី25មិថុនាឆ្នាំ2024
គម្រោងដេញថ្លៃស្ថាបនាសាងសង់ផ្លូវជាសារធារណៈនៅឃុំរូង.ស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី។ ត្បូងឃ្មុំ÷នាព្រឹកថ្ងៃទី 25 ខែមិថុនាឆ្នាំ 2024គម្រោងដេញថ្លៃស្ថាបនាសាងសង់ផ្លូវនៅសាលាឃុំរូងមានបីគម្រោងតែមួយគំរោងត្រូវបានលើកទៅថ្ងៃមុខដោយឡែកនៅពីរគម្រោង មានឃុំរូងនិងឃុំជាំ។គម្រោងដេញថ្លៃនេះដោយមានការចូលរួមលោកអភិបាលស្រុករងស្រុកមេមត់អនុប្រធានទីចាត់ការលទ្ធកម្មខេត្តត្បូងឃ្មុំ និងមានការចូលរួមពីបណ្ដាក្រុមហ៊ុនដេញថ្លៃសាងសង់ផ្លូវជាច្រើននាក់និង អ្នកសារព័ត៌មានជាច្រើនអង្គភាពផងដែរ។ ការដេញថ្លៃស្ថាបនាសាងសង់ផ្លូវបានពីរគំរោងទី១បានទៅលើឃុំជាំស្ថាបនាសាងសង់ផ្លូវគ្រោះក្រហមប្រវែង១៤២៦ម.ទទឹង៤ម កម្រាស់១៥០មមដាក់លូ១កន្លែងនិងស្លាកគម្រោង១។តំលៃប៉ាន់ស្មាន១០២;២៨១.១០០លានរៀល។ បានទៅម្ចាស់ក្រុមហ៊ុន ហ៊ួត ឆៃលីមដេញបាន៧១.០០០.០០០លានរៀល។គម្រោងទី២បានទៅលើឃុំរូងតម្លៃប៉ាន់ស្មាន១២៩.៨៧៩.៦០០លានរៀលបានទៅលើក្រុមហ៊ុន ស្រុង សឿនក្នុងតម្លៃមិនទាន់កែក្នុងតារាង.២៦.២៨៧.០០០លានរៀល។តម្លៃកែឡើង៥៤.០០០.០០០.លានរៀលគត់។សំណួរសួរថាក្នុងនាមប្រធានលទ្ធកម្មឃុំមានសិទ្ធិកែតម្លៃដែលដេញបានតាមតម្រូវដែលខ្លួនពេញចិត្តឬ?សំណួរមួយទៀតចុះហេតុអ្វីក្រុមហ៊ុនដេញថ្លៃក្នុងតម្លៃទាបបន្ទាប់បន្សំហេតុអ្វីក៏លោកឆនយ៉តមេឃុំរូង ក្នុងនាមប្រធានលទ្ធកម្មមិនឲ្យទៅក្រុមហ៊ុននោះជាអ្នកឈ្នះទៅវិញក្នុងតារាងតម្លៃទាបបន្ទាប់មានម្ចាស់ក្រុមហ៊ុន សៀក លាង ហៃ ដេញបានតម្លៃ៥៤.០៤០០០រៀលគត់)តើនេះជាការឃុបឃិតឬក៏យ៉ាងណាបានជាតម្លៃទាបបន្ទាប់មិនអោយឈ្នះក្នុងលោកមេឃុំប្រធានលទ្ធកម្មមិនឱ្យលទ្ធផលអ្នកលេខទាបបន្ទាប់ហើយធ្វើការកែតម្រូវឡើងទឹកលុយនៅសល់យកទៅណា វិញនេះហេតុអ្វីក៏មិនឲ្យទៅគេជាដេញបានហាក់បីដូចការណ៌ ដេញថ្លៃមានការត្រៀមទុកជាមុខ បើមានការដេញថ្លៃអ្នកទាបមិនបានអោយ ចាំបាច់ដេញថ្លៃធ្វើអ្វី សូមមេឃុំរូងចេញការបកស្រាយជូនមហាជនក៌ដូចប្រជាពលរដ្ឋ នឹងអ្នកសារព័ត៌មាន ឲ្យបានជ្រាបផងទាន។ ខាងអង្គភាពយើងខ្ញុំធ្វើការចុះផ្សព្វផ្សាយព័ត៌មានក្នុងនៃស្ថាបនាតែប៉ុណ្ណោ:មិនបានរិះគន់ជាន់ពន្លិច បុក្គលណាម្នាក់ឡើយ រងចាំការបកស្រាយជូនឡើងវិញទាំងស្រុងរាល់កំហុសឆ្គងទាំងឡាយ សូមអរគុណសូមគោរពលា។