ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ល្បែងស៊ីសងជល់មាន់អនឡាញតាមបញ្ជាក់ទូរសព្ទនៅក្រុងសៀមរាបកំពុងរីកដូចផ្សិតអាណាធិបតេយ្យសមត្ថកិច្ចហាក់មើលរំលងមិនទាន់ឃើញបង្ក្រាប។

ល្បែងស៊ីសងជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍ នៅក្រុងសៀមរាបកំពុងរីកដូចផ្សិតអាណាធិបតេយ្យ សមត្ថកិច្ច ហាក់មើលរំលង មិនទាន់ឃើញបង្ក្រាប..!!?

(ខេត្តសៀមរាប៖) ប្រភពព័ត៌មានច្បាស់ការ ពីប្រជាពលរដ្ឋនៅ ក្រុងសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ននេះគេ សង្កត់ឃើញ មានល្បែងជល់មាន់ កំពុងរីកដុះដាលដូចផ្សិតយ៉ាងអាណាធិបតេយ្យ។
ជាក់ស្ដែងទីតាំងជល់មាន់តាមកញ្ចក់ទូរទស្សន៍ជាច្រើនកន្លែង ដែលមានទីតាំង ១.ស្ថិតនៅសង្កាត់ គោកចក ចំនួន៥កន្លែង
២.សង្កាត់ស្លក្រាមចំនួន ៣កន្លែង
៣.សង្កាត់គោកធ្លក ឃុំសណ្ដែក ស្រុកប្រាសាទបាគង១កន្លែង
៤.ភូមិតាវៀនសង្កាត់សាលាកម្រើកចំនួន២កន្លែង នៅក្នុងក្រុងសៀមរាប។
នៅ មានរាប់សិបកន្លែងទៀត បើតាមប្រភពពីប្រជាពលរដ្ឋ បានរាយការណ៌ ប្រាប់អង្គភាព គេហទំព័រមាតុភូមិកម្ពុជាយើងខ្ញុំ ឱ្យដឹងថា កំពុងបើក ដំណើរការយ៉ាងរលូន ជាចំហដោយមិនមានកម្លាំងសមត្ថកិច្ចនគរបាលណាមួយចុះបង្ក្រាបល្បែងស៊ីសងសោះឡើយ។
ប្រភពបានឲ្យបន្តទៀតថាភាពព្រងើយកន្តើយធ្វើមិនដឹងមិនឮ បិទភ្នែកបិទត្រចៀក របស់អាជ្ញាធរមានសមត្ថកិច្ច ក្រុងសៀមរាបតែម្តង ជាពិសេសកម្លាំងនគរបាលក្រោមបញ្ជារបស់លោកវរសេនីយ៍ឯក ( ដា ចំរើន)ជា អធិការនេះអធិការក្រុងសៀមរាប បានធ្វើឲ្យពលរដ្ឋមូលដ្ឋានមានមន្ទិលសង្ស័យថា អ្នកបើកអោយលេងល្បែងស៊ីសង ទំនងជាទទួលបានលាភសក្ការៈពីម្ចាស់ទីតាំងល្បែងជល់មាន់តាមអនឡាញនេះហើយមើលទៅ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានបន្តឲ្យដឹងថា  រាល់ថ្ងៃគេឃើញមានអ្នកចូលលេងជល់មាន់អនឡាញយ៉ាងច្រើនកុះករជារៀងរាល់ថ្ងៃ
អ្នកទៅលេងជល់មាន់តាមអនឡាញនៅទីតាំងខាងលើហាក់ដូចជាដឹងថា មានសុវត្ថិភាពទើបគៀងគរបក្សពួកគ្នីគ្នា ទៅលេងយ៉ាងសប្បាយជាអនាធិបតេយ្យ។
ប្រជាពលរដ្ឋបានសម្ដែងនូវចម្ងល់ នៅគ្រាដែលល្បែង ស៊ីសងមាន់ជល់អនឡាញ ស្ទើរគ្រប់ទីកន្លែងទូទាំប្រទេសត្រូវបានបិទ តែទីតាំងអស់ហើយ ហេតុអ្វីនៅតែក្នុងក្រុងសៀមរាបមួយតែប៉ុណ្ណោះ មិនអាចបិទបានដែលអាចបើកដំណើរការបានដោយរលូន ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានចេះតែមានមន្ទិលសង្ស័យថា ប្រហែលជាសមត្ថកិច្ចត្រូវរូវគ្នាជាមួយម្ចាស់ទីតាំងបានជាដំណើរការល្អយ៉ាងនេះ?  ប្រជាពលរដ្ឋខ្លះនិយាយថា ប្រហែលជា ម្ចាស់ទីតាំងមានបារមី ឬ វត្ថុសាកសិទ្ធជួយបិទបាំង ឬមានជុំក្រឡង់ ហើយមើលទៅ ទើបសមត្ថកិច្ចអធិការក្រុងសៀមរាប មើលមិនឃើញទាល់តែសោះ។
ករណីទីតាំងមាន់ជល់អនឡាញខាងលើនេះសង្ស័យតែលោកវរសេនីយ៍ឯក (ដា ចំ រើន) អធិការក្រុងសៀមរាប មានលាភសក្ការៈ បានសើមមាត់សើមករ ជាមួយម្ចាស់ទីតាំងនោះហើយទើបបានជាបណ្ដោយឲ្យដំណើរការ ប្រព្រឹត្តទៅដោយសុវត្ថិភាព។
ប្រជាពលរដ្ឋនិយាយថា បញ្ហា អសកម្មនៅក្នុងមូលដ្ឋានដោយសារតែ សមត្ថកិច្ចរបស់លោកអធិការក្រុងសៀមរាប ផ្តេកផ្ដួលជាមួយពួកម្ចាស់ទីតាំងល្បែងទាំងអស់នឹងហើយទើបមិនបង្ក្រាបបណ្តោយលេងតាមតែចិត្ត។
ជាពិសេសទីតាំងល្បែងនៅក្នុងភូមិសាស្ត្រខាងលើនេះ។

តើលោកអធិការក្រុងសៀមរាប បង្ក្រាបទីតាំងខាងលើនេះដែរឬទេ ដើម្បីជៀសវាង រងការរិះគន់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន  ថាមានការបើកដៃពីសំណាក់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន ទើបល្បែងស៊ីសងទាំងនោះអាចធ្វើព្យុះធ្វើភ្លៀងយ៉ាងអាណាធិបតេយ្យបែបនេះទៅបានដោយសារតែមន្ត្រីអសកម្មមួយចំនួនតូច?
ប្រជាពលរដ្ឋសង្ឃឹមថា លោកឧត្តមសេនីយ៍ទោ(ហួតសុធី)ស្នងការនៃស្នងការដ្ឋានខេត្តសៀមរាប នឹងយកចិត្តទុកដាក់ចាត់មន្ត្រីជំនាញ ចុះពិនិត្យស្រាវជ្រាវទីតាំងខាងលើនេះផងទាន។

ដើម្បីយកមកអនុវត្តទៅតាមផ្លូវច្បាប់និងបង្ក្រាបទីតាំងមាន់ជល់តាមអនឡាញ ស្ថិតនៅចំណុចខាងលើដើម្បី គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងចូលរួមចំណែកបញ្ចៀសអំពើចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជាចោរលួច- ចោរ ឆក់-ចោរ ប្លន់-គាស់ផ្ទះជាពិសេសករណីអំពើហឹង្សាក្នុងគ្រួសារកើតចេញពីល្បែងស៊ីសងគ្រប់ប្រភេទ៕
អង្គភាពគេហទំព័រមាតុភូមិកម្ពុជាយើង ខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ ក្នុងន័យស្ថាបនាតែប៉ុណ្ណោះនិងផ្ដល់ព័ត៌មានជូនថ្នាក់ដឹកនាំ ដើម្បីឲ្យសមត្ថកិច្ចពាក់ព័ន្ធបើកការស៊ើបអង្កេតនិងស្រាវជ្រាវបន្តសូមរង់ ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលវេលារាល់ ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណសសូមគោរពលា។

Leave a Reply

Your email address will not be published.