ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ថ្ងៃចន្ទទី 10 ខែមិថុនាឆ្នាំ 2024 ក្រុមគ្រួសារឪពុកម្ដាយក្មេងស្រីដែលរងគ្រោះនៅអំពើហិង្សាសម្ដែងនូវការហួសចិត្តអំពីសេចក្តីជូនដំណឹងរបស់លោកស៊ូជាតាព្រះរាជ្ញាសាលាដំបូងខេត្តកណ្ដាលស្ដីពីសម្រេចតម្កល់រឿងទុកឥតចាត់ការ។

#ថ្ងៃចន្ទទី១០ខែមិថុនាឆ្នាំ២០២៤ ក្រុមគ្រួសារ(ឪពុក-ម្ដាយ)ក្មេងស្រីដែលរងគ្រោះនៅអំពើហឹង្សាសម្ដែងនូវការហួសចិត្តអំពីសេចក្ដីជូនដំណឹងរបស់លោកស៊ូសុជាតាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ស្ដីពីសម្រេចតម្កល់រឿងទុកឥតចាត់ការនូវសំណុំរឿងលេខ៩១៩ អ.ក ចុះថ្ងៃទី២៣ខែមេសាឆ្នាំ២០២៤។
#ពាក្យបណ្ដឹង ចុះថ្ងៃទី២២ខែកុម្ភះឆ្នាំ២០២៤ ក្រុមគ្រួសារជនរងគ្រោះប្ដឹងពីបទហឹង្សាដោយចេតនានិងបរិហារកេរ្តិ៍ជាសារធារណប្រព្រឹត្តនៅភូមិពាមតាឯកសង្កាត់ពាមឧកញ្ញ៉ាអុងក្រុងអរិយក្សត្រខេត្តកណ្ដាល។
#ឪពុកម្ដាយ ក្មេងស្រីអាយុ១៥ឆ្នាំជាជនរងគ្រោះ សូមគោរពស្នើសុំឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ មេត្តាជួយចាត់វិធានការចុះពិនិត្យសំណុំរឿងប្រើហឹង្សារបស់មន្ត្រីនគរបាល និង មន្ត្រីតុលាការ ដើម្បីផ្ដល់យុត្តិធម៍ឡើងវិញផង។
—————————–
#កាលពីថ្ងៃពុធទី២៤ខែមេសាឆ្នាំ២០២៤ ឪពុក-ម្ដាយ ក្មេងស្រីដែលរងគ្រោះស្នើសុំផ្សព្វផ្សាយព័ត៌មានសុំមន្ត្រីតុលាការខេត្តកណ្ដាលដើម្បីជួយពន្លឿនចំណាត់ការសំណុំរឿងជនល្មើសវាយកូនរងរបួសផ្ដល់យុត្តិធម៍ផង។ល។
#ក្រុមគ្រួសារក្មេងស្រីរងគ្រោះ បញ្ជាក់ថា បន្ទាប់ពីកើតហេតុនាំកូនទៅដាក់ពាក្យបណ្ដឹង មន្រ្តីនគរបាលប៉ុស្តិ៍ដើម្បីជួយចំណាត់ការជនល្មើសប្រើហឹង្សាលើក្មេងស្រីជាអនិជនអាយុ១៥ឆ្នាំ។មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់ពាមឧកញ៉ាអុងនិងមន្ត្រីនគរបាលក្រុងអរិយក្សត្រគឺគ្មានចំណាត់ការជនល្មើសនោះទេ។
#ក្រុមគ្រួសារជនរងគ្រោះ បញ្ជាក់ថា បន្ទាប់ពីផ្សាយព័ត៌មានបែករឿងគឺស្នងការនគរបាលខេត្តកណ្ដាល ណែនាំឲ្យអធិការនគរបាលក្រុងអរិយក្សត្រគឺបញ្ជូនសំណុំរឿងទៅតុលាការខេត្តកណ្ដាលដើម្បីចំណាត់ការតាមនីតិវិធីបន្ត។
———————————–
#ករណីតាំងពីថ្ងៃទី២០ខែកុម្ភះឆ្នាំ២០២៤ ឈ្មោះហុងលី(ប្ដី) និង ឈ្មោះហង់ខួច(ប្រពន្ធ)ផ្ដើមពីរឿងជំពាក់លុយទៅទារលុយបង្ករបួសស្នាមលើកូនម្ចាស់លុយគឺជាអនិជនអាយុ១៥ឆ្នាំបន្ថែមទៀត។
#ឈ្មោះហុងលី(ប្ដី) និង ឈ្មោះហង់ខួច(ប្រពន្ធ) ជាអ្នករស់នៅ ភូមិពាមតាឯក សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។
#លោកស្រីម្ដាយ ក្មេងស្រីជាជនរងគ្រោះប្ដឹងនៅនគរបាលប៉ុស្តិ៍និងនៅនគរបាលក្រុងគឺគ្មានចំណាតការលើជនល្មើសដើម្បីផ្ដល់យុត្តិធម៍ឲ្យជនរងគ្រោះនោះទេ។ លោកស្រី ជាម្ដាយក្មេងស្រីរងគ្រោះស្នើសុំផ្សព្វផ្សាយព័ត៌មានសុំឲ្យមន្ត្រីនគរបាលប៉ុស្តិ៍ ,មន្ត្រីនគរបាលក្រុង ,មន្ត្រីនគរបាលខេត្ត ដើម្បីចំណាត់ការលើជនបង្ករបួសស្នាមឬបញ្ជូនសំណុំរឿងទៅតុលាការខេត្តកណ្ដាល។
-លោកស្រីជាម្ដាយក្មេងស្រីជនរងគ្រោះតែងតែព្យាយាមទូរស័ព្ទសុំមន្ត្រីនគរបាលក្រុង ដើម្បីចំណាត់ការលើជនបង្ករបួសស្នាមលើអនិជន។ បើចង់សម្របសម្រួលបញ្ចប់ សុំជួយជម្រុញជនបង្ករបួសស្នាមលើក្មេងស្រីអនិជនផ្ដល់សំណងការព្យាបាលរបួសស្នាមនិងសំណងជម្ងឺចិត្តដើម្បីបញ្ចប់ការប្ដឹងចូលតុលាការបន្តទៀត។ល។ឥឡូវសំណុំរឿងបង្ករបួសស្នាមគឺមន្ត្រីនគរបាលបិទឬរវុលព្រោះគ្មានដោះស្រាយនិងបញ្ជូននៅត្រឹមនគរបាលក្រុងអរិយក្សខេត្តកណ្ដាល។ល។
#ឈ្មោះលីនិងឈ្មោះខួច ប្រព្រឹត្តបទល្មើសចំនួន២ដូចជា.(ទី១/ប្រព្រឹត្តបទល្មើសជាក់ស្ដែងបង្ករបួសស្នាមគឺមន្ត្រីសមត្ថកិច្ច អាចចាប់បានក្នុងរយពេល១០ថ្ងៃ)និង(ទី២/បទល្មើសប្រើហឹង្សាលើអនិជន”ក្មេងអាយុក្រោម១៨ឆ្នាំ”ដែលច្បាប់ការពារ)ទាំងស្រុង។ល។

Leave a Reply

Your email address will not be published.