ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

តើលោកមឹងសុភាហៅប៉ែត ) មេឃុំជីផាតដឹកនាំក្រុមយុវជន្មស័គ្រចិត្ របស់សម្តេចតេជោហ៊ុនសែនមកធ្វើការវាស់វែង។ត

តើលោក ម៉ឹង សុភា(ហៅប៉ែត)មេឃុំជីផាតដឹកនាំក្រុមយុវជនស្មគ្រចិត្តរបស់ សម្ដេចតេជោហ៊ុន សែន មកធ្វើការវាស់វែងរំលោភចូលក្នុងទឹកដីភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ដោយគ្នាអាជ្ញធរ ភូមិឈូ ឃុំជីខលើ ស្រុក​ស្រែអំបិលដឹងលឺ តើការវាស់វែងនេះ វាត្រឹមត្រូវនឹងនីតិវិធីរដ្ឋបាលដែរឬទេ ?

ខេត្តកោះកុង÷
លោកម៉ឹង សុភា(ហៅប៉ែត)មេឃុំជីផាតកាលពីកន្លងទៅថ្មីៗនេះបានឲ្យអង្គភាពយើងដឹងថាទីតាំងដីនេះផែនទីតាំងពីជំនាន់ឆ្នាំ{៦០}/៦២ គឺស្ថិតនៅស្រុកស្រែអំបិល ។
ក្រោយមកក្នុងអំឡុងឆ្នាំ២០១២
ក្រុមយុវជនស្ម័គ្រចិត្ត របស់សម្ដេច តេជោហ៊ុនសែន បានចុះធ្វើការវាស់វែងដីជួនប្រជាពលរដ្ឋររស់នៅស្រុកថ្មបាំង

តើហេតុអ្វី ? បានជាលោក ម៉ឹងសុភា
(ហៅប៉ែត)មេឃុំជីផាតបានដឹកនាំក្រុមយុវជនស្មគ្រចិត្តរបស់ សម្ដេចតេជោហ៊ុនសែន មកធ្វើការវាស់វែងរំលោភចូលក្នុងទឹកដី ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ទៅវិញ
បើលោកជាមេឃុំជីផាតនៅក្នុងស្រុកថ្មបាំងសោះ ហើយលោកដឹងច្បាស់ទៀតថា ផែនទី ទីតាំងដីនោះស្ថិតក្នុងស្រុកស្រែអំបិល ហើយការដែលលោកដឹកនាំក្រុមយវជនស្មគ្រចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន មកធ្វើការវាស់វែង ដោយមិនបានជូនដំណឹងមករដ្ឋបាលស្រុកស្រែអំបិលនោះទេ ហើយបានចុះហត្តលេខាទៅលើប័ណ្ណ(បប០១)ដោយខ្នួនឯងទៀតផង ដោយគ្នានអាជ្ញធរ ភូមិឈូ ឃុំជីខលើ ស្រុក​ស្រែអំបិល ដឹងលឺនោះទេ តើការចុះវាស់វែងនេះវាត្រឹមត្រូវនឹងនីតិវិធីរដ្ឋបាលដែរឬទេ ? ។

ក្នុងឆ្នាំ២០០២ទីតាំងដីនោះគឺត្រូវបានគ្រប់គ្រងដោយក្រសួងបរិស្ថាននឹងអង្កាវ៉ាយអេដ…..។
បើយោងតាមអនុក្រឹត្យលេខ.០៤៦.អនក្រ.បក ចុះថ្ងៃទី២៤ខែមិនាឆ្នាំ២០២១ បានចេញអនុក្រឹត្យ កាត់ឃ្វាលដីនោះជូនប្រជាពលរដ្ឋរស់នៅ ឃុំជីខលើស្រុស្រែអំបិល ដើម្បីអាស្រ័យផល ចុះហត្ថលេខាដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាឌិតនាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ។

គួរំលឹកផងដែរថាកាលពីថ្ងៃទី២៨ខែមិនាឆ្នាំ២០២៤
លោក សុខ សុទ្ធី អភិបាលរងខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាល ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យ រៀបចំ កែសម្រួលព្រំប្រទល់ ឃុំ សង្កាត់ ក្រុង ស្រុក នៅក្នុងភូមិសាស្ត្រខេត្តកោះកុង
គោលបំណង នៃកិច្ចប្រជុំកែសម្រួលព្រំប្រទល់ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក នៅក្នុងភូមិសាស្ត្រខេត្តកោះកុង គឺដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការមកទទួលសេវាសាធារណៈ និងងាយស្រួលក្នុងគ្រប់គ្រង ថែរក្សាសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ។

នៅក្នុងកិច្ចប្រជុំនោះ លោក ម៉ឹង សុភា មេឃុំជីផាតបាន ស្នើសូមដល់ អាជ្ញាធរខេត្តកោះកុង កាត់ទីតាំងដីភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ឲ្យទៅឃុំជីផាត ស្រុកថ្មបាំងគ្រប់គ្រង ។
ដោយមូលហេតុ
ការរស់នៅយូរអង្វែង នឹងការផ្ដល់សេវាងាយស្រួលសម្រាប់ប្រជាពលរដ្ឋឃុំជីផាតមកបំពេញបែបបត់ឬរត់ឯកសារផ្សេង បើទៅឃុំជីខលើ ស្រុកស្រែអំបិល គឺពួកគាត់ថាឆ្ងាយព្រោះមានចម្ងាយជាង៣០គីឡូមែត្រឯណុះ ។

កាលើកឡើងខាងលើរបស់លោក ម៉ឹង សុភា មេឃុំឃីផាត នេះគ្រាន់តែជាលេសរបស់លោកដើម្បីបិតបាំងរឿងអាស្រូវរបស់លោកតែប៉ុណ្ណុះកន្លងមកលោកធ្លាប់បានរំលោភបំពៀន យករឿងចក្រមកឈួសឆាយទៅលើដីប្រជាពលរដ្ឋនៅភូមិឈូកឃុំជីខលើនៅចំណុចស្ទឹងឆាយរមាសហើយនឹងបានបោះរបងហំព័ទ្ធដីរាប់រយហិតានៅចំណុចខាងលើនោះនឹងបានស៊ីញេទិញលក់ជាច្រើនហិកតាផងដែរ ។

គួបញ្ជាក់ផងដែរថាទីតាំងដីនោះស្ថិនៅ ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ដែលប្រជាពលរដ្ធរស់នៅភូមិឈូក ឃុំជីខលើ រាប់រយគ្រួសារធ្លាប់បានទៅអាស្រ័យផលតាំងពីមុនឆ្នាំ២០០២មកម្លះ ។

ចុះបើកាត់ទីតាំងដីនោះឲ្យនៅឃុំជីផាត តើប្រជាពលរដ្ឋររស់នៅ ភូមិឈូក ឃុំជីខលើ រាប់រយគ្រួសារគិតយ៉ាងណា ។

ប្រជាពលរដ្ឋរស់នៅ ឃុំជី ខ លើ ស្រុកស្រែអំបិល ខេត្ត កោះកុង សូមសំណូមពរទៅដល់ អាជ្ញាធរ ខេត្តកោះកុង ជាពិសេស លោកជំទាវមិថុនាភូថងអភិបាល នៃគណៈអភិបាលខេត្តកោះកុងសូមមេត្តាជួយរកដំណោះស្រាយជូនពួកគាត់ផង
ពាក់ព័ន្ធ នឹង រឿងលោក ម៉ឺងសុភាមេឃុំជីផាតយកគ្រឿងចក្រមកឈូសឆាយហើយនឹងបោះរបងហំព័ទ្ធរំលោភចូលដីរបស់ពួកគាត់នៅចំណុចស្ទឹងឆាយរមាស។

ប្រជាពលរដ្ឋរស់នៅឃុំជីខលើស្នើសូមទៅដល់ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា(ACU)សូមជួយដាក់កម្លាំង អធិការកិច្ចស៊ើបអង្កេតទៅលើ លោក មឹងសុភា(ហៅប៉ែត)មេឃុំជីផាតរូបននេះផង ពាក់ព័ន្ធនឹងរឿងលោកយកគ្រឿងចក្រទោឈូសឆាយដីព្រៃហើយនឹងបោះរបងហំព័ទ្ធដីរាប់រយហិចតានៅចំណុចសងខាងស្ទឹងឆាយរមាសរហូតដល់ឆាយខ្ពស់ហើយនឹងបានលោភចូលដីប្រជាពលរដ្ឋរាប់រយគ្រួសារស់នៅភូមិឈូកឃុំជីខលើស្រុកស្រែអំអិលខេត្តកោះកុង។

 

Leave a Reply

Your email address will not be published.