ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

លោកវីរៈសេនីយ៍ឯកកាន់ពេញអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យត្រៀមកម្លាំងជាង 80 នាក់ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។

មុំ

លោកវរៈសេនីយ៍ឯក កាន់ ពេញអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ត្រៀមកម្លាំងជាង ៨០ នាក់ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

ខេត្តមណ្ឌលគិរី ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានត្រៀមកម្លាំងបាន ត្រៀមកម្លាំង ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាពិសេសនៅ វត្តអារាម  រមណីយដ្ឋាននានា និងតាមទីប្រជុំជន ចាប់ពីថ្នាក់អធិការក្រុងរហូតដល់ភូមិឃុំសង្កាត់ ដើម្បីធានាបានសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អ ក្រោមការរដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោក វរសេនីយ៍ឯក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ។ បានប្រាប់ អង្គភាពសារព័ត៌មានយេីង នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ។

បានឱ្យដឹងថា កម្លាំងចំនួន ៨២នាក់ ដែលបានគ្រោងទុក្ខ ក្នុងនោះកម្លាំងអន្តរាគមន៍ ដើម្បីចុះការពារតាមបណ្តាគោលដៅសំខាន់ៗ កម្លាំងល្បាតតាមដងផ្លូវសាធារណៈ ទីប្រជុំជន វត្តអារាម និងកន្លែងសប្បាយនានា។

លោកវរៈសេនីយ៍ឯក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ ក៏បានបញ្ជាក់ថាចំពោះក្មេងទំនើងដែលបង្កអុកឡុកក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ នឹងត្រូវបង្ក្រាបមិនឱ្យមានឬបង្ករធ្វើឱ្យប៉ះពាល់ដល់ សណ្ដាប់ធ្នាប់សាធារណៈ ឬប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងអំឡុងពេលចូលឆ្នាំនោះទេ។

លោក អធិការរូបនេះ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងក្រុងសែនមនោរម្យ មុននឹងចាកចេញ ពីផ្ទះទៅដើរលេង វត្តអារាម ឬតាមរមណីយដ្ឋាននានាសូមពិនិត្យភ្លើងធូប ទៀន ឬបិទអគ្គិសនីដើម្បីជៀសវាងការបង្កកើតជាអគ្គិភ័យដល់ផ្ទះសំបែងរបស់ខ្លួន ។

លោកវរសេនីយ៍ឯក កាន់ ពេញ បានធ្វេីការសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ត្រូវធ្វើដំណើរដោយប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ទាំងអស់គ្នា។

Leave a Reply

Your email address will not be published.