លោក ឌុក សារឿន ហៅ ខា មេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកកូនជ្រូក កំពុងតែសប្បាយចិត្តព្រោះបានផលប្រយោជន៍ពីក្រុមឈ្មួញរកស៊ីម៉ូតូគេចពន្ធឆ្លងពីប្រទេសវៀតណាមលួចចូលមកកម្ពុជាយ៉ាងកក្រិតគគ្រេង។
(ខេត្តត្បូងឃ្មុំ) ចេញផ្សាយថ្ងៃទី10 ខែមេសាឆ្នាំ2025 លោក ឌុកសារឿន ហៅខា មេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកកូនជ្រូកចំណុះឲ្យវរៈការពារព្រំដែនគោកលេខ ៦១៥ រងការរិះគន់ពីប្រជាពលរដ្ឋថាបានពង្រាយកូនចៅឱ្យដើរមើលផ្លូវនិងកាងបទល្មើសម៉ូតូគេចពន្ធឆ្លងដែនពីរប្រទេសវៀតណាមចូលមកកម្ពុជា ហើយក៌ជាអ្នកឈរចាំរាប់ក្បាលម៉ូតូដើម្បីដកតុងពីក្រុមឈ្មួញរកស៊ីម៉ូតូគេចពន្ធទាំងនោះយកទុកឲ្យខ្លួនផងដែរ ។
តាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថាម៉ូតូគេចពន្ធដែលលួចចូលមកតាមច្រកព្រំដែនគោកកូនជ្រូកខាងលើ បានធ្វើសកម្មភាពនាំចូលជាច្រើនឆ្នាំកន្លងមកហើយ ដោយមិនដែលមាន សមត្ថកិច្ចណាហ៊ានប៉ះពាល់និងធ្វើការបង្ក្រាបបាននោះទេ ព្រោះថាលោក ឌុក សារឿន ហៅខា មានខ្នងបង្អែកជាអ្នកធំចាំជួយជុំជ្រែង ទើបលោកមេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកកូនជ្រូកខាងលើនេះ និងបក្សពួកហ៊ានព្រឹតបើកដៃអោយក្រុមឈ្មួញទាំងនេះ ទើបមិនមានសមត្ថកិច្ចស្ថាប័ពាក់ព័ន្ធមួយណាហ៊ានប៉ះពាល់ឡើង ។
ប្រភពបានបញ្ជាក់ទៀតថាក្រុមឈ្មួញដែលរកស៊ីម៉ូតូគេចពន្ធទាំងនោះត្រូវគេស្គាល់ឈ្មោះទី ១ ឈ្មោះ លោក តុងរស់នៅភូមិត្រពាំងផ្លុងពីរ ឃុំត្រពាំងផ្លុងស្រុកញាក្រែកខេត្តត្បូងឃ្មុំ ទី ២ ឈ្មោះលោក ឡឺម រស់នៅភូមិត្រពាំងផ្លុងពីរ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ទី ៣ ឈ្មោះ លោក ម៉េង រស់នៅភូមិ ជីមាន់ ឃុំក្រែក ស្រុកពញាក្រែក ទី ៤ ឈ្មោះ លោក ផាត រស់នៅភូមិត្រពាំងផ្លុងពីរ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ពួកគេតែងតែធ្វើសកម្មភាព លួចនាំម៉ូតូគេចពន្ធចូលមកប្រទេសកម្ពុជាតាមច្រករបៀងខាងលើជារៀងរាល់ថ្ងៃក្នុងមួយថ្ងៃៗមិនក្រោមពី ៥០ គ្រឿងទៅ ៨០គ្រឿងនោះទេ ដើម្បីធ្វើការចែកចាយតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា ដោយមិនដែលឃើញមានសមត្ថកិច្ចស្ថាប័នណាមួយហ៊ានធ្វើការបង្ក្រាបបានម្ដងណាឡើយ ។
ជុំវិញនឹងការ លួចនាំចូលម៉ូតូគេចពន្ធមកពីប្រទេសវៀតណាមចូលកម្ពុជានេះដែរគេសង្កេតឃើញមានសមត្ថកិច្ច ជាច្រើនស្ថាប័នចងអង្រឹងដេកចាំនៅចំណុចចំម្ការ កៅស៊ូមួយកន្លែង ត្រង់បង្គោលព្រំដែនលេខ114 លើ 8 ដើម្បីរាប់ចំនួនម៉ូតូដែលក្រុមឈ្មួញបាននាំចូលមកហើយត្រូវបង់លុយឲ្យសមត្ថកិច្ចទាំងនោះក្នុងមួយគ្រឿង១៥០០០រៀលមួយស្ថាប័នហើយស្ថាប័នដែលដេកចាំដកតុងនោះគឺទី ១ គឺទាហានវីរៈការពារព្រំដែនលេខ ២២៣ ទី២ នគរបាលការពារព្រំដែនគោកកូនជ្រូក និងអាវុធហត្ថខេត្តត្បូងឃ្មុំ សូមលោកមេបញ្ជាការកងរាជអាវុធហត្ថមើលកូនចៅផងទាន។
ចំណែកលោកវីរៈសេនីយ៍ឯក ទេព សុវណ្ណមេបញ្ជាការវីរព្រំដែនគោកលេខ ៦១៥ ប្រហែលជាមិនដឹងពីទង្វើអាក្រក់របស់កូនចៅលោ ឈ្មោះ ឌុក សារឿន ហៅ ខា ដែលជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកកូនជ្រូក ត្រូវរងការរិះគន់ពីប្រជាពលរដ្ឋរស់នៅតំបន់នោះថាជាអ្នកធ្វើជាខ្នងបង្អែកឲ្យក្រុមរកស៊ីម៉ូតូគេចពន្ធនិងពង្រាយកូនចៅឲ្យ ឈរចាំដកតុងថែមទៀត ខណៈដែលរូបលោកបានរក្សាភាពស្ងៀមស្ងាត់ នូវទង្វើរបស់កូនចៅបានរហូតមកដល់ពេលនេះ ។
ជុំវិញនឹងការលួចនាំចូលម៉ូតូគេចពន្ធឆ្លងដែនពីប្រទេសវៀតណាមចូលមកកម្ពុជានេះដែរភ្នាក់ងារយើងបានទូរស័ព្ទទៅ លោក ឌុក សារឿន ហៅ ខា មេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកកូនជ្រូក លោកបានបញ្ជាក់យ៉ាងខ្លីថាប៉ុស្តិ៍របស់លោកមិនមានបទល្មើសអីចូលមកទេហើយក៏បិទទូរស័ព្ទតែម្ដង អង្គភាព គេហទំព័រមាតុភូមិកម្ពុជា យើងខ្ញុំរងចាំការបកស្រាយជុំការចុះផ្សាយរឿងពាក់ពាន់ខាងលើនេះនឹងឆ្លើយតបរៀងរាល់ម៉ោងធ្វើការសូមអរគុណសូមជំរាបលា។