ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ក្រុមចម្រុះដឹកនាំដោយ លោកស្រេងវុទ្ធាចុះត្រួតពិនិត្យ រណៅរ៉ែមាសខុសច្បាស់4កន្លែងត្រូវបានកម្ទេចចោលទាំងស្រុង។

ក្រុមចម្រុះ ដឹកនាំដោយលោក ស្រេង វុទ្ឋា ចុះត្រួតពិនិត្យរណ្តៅរ៉ែមាសខុសច្បាប់ចំនួន4កន្លែងត្រូវបានកំ
ទិចចោលតាំងស្រុង….?

ខេត្តព្រះវិហារ ÷ក្រុមចម្រុះដឹកនាំដោយលោក ស្រេងវុទ្ឋាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានចុះពិនិត្យមើលទីតាំងជីករុករករ៉ែមាសដោយខុសច្បាប់ នៅចំនុច
ភ្នំអន្លុង ភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ រណ្តៅរ៉ែមាសចំនួន4កន្លែងត្រូវបានបង្ក្រាបនឹងកំ
ទិញចោល រឹបអូសបានសម្ភារះមួយ
ចំនួនធំ ដឹកយកមករក្សាទុកនៅមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ ។

លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីរ
រ៉ែនិងថាមពលខេត្តព្រះវិហារ បានអោយដឹងថា យោងតាមការណែនាំនឹងចង្អុរបង្ហាញរបស់ ឯកឧត្តម គីម រិទ្ឋី អភិបាលនៃគណះអភិបាលខេត្តព្រះវិហារ បាន
អោយមន្ទីរជំនាញសហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបទីតាំងជីកយករ៉ែមាសដោយខុដច្បាប់ កាលពីព្រឹកថ្ងៃទី1 ខែមេសា ឆ្នាំ2024។

ក្រុម
ចម្រុះដឹកនាំដោយលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារសហការជាមួយកង
កម្លាំងអាវុធហត្ថស្រុករវៀង បានចុះទៅត្រួតពិនិត្យមើលការជីកយករ៉ែមាសដោយខុសច្បាប់នៅចំនុចខាងលើ ជាលទ្ឋផលសម្រចបាន
រណ្តៅរ៉ែមាសចំនួន4រណ្តៅត្រូវបា
នយកគ្រឿងចក្រកាយកំទិចចោល
នឹងរឹបអូសសម្ភារះមានដូចជា ម៉ូតូចំ
នួន6គ្រឿង ម៉ាសុីនខ្យល់មួយគ្រឿងដឹកយកមករក្សាទុកនៅមន្ទីរ
រ៉ែខេត្តព្រះវិហារ ដើម្បីចាត់ការបន្ត
ទៅតាមនិតិវិធី លោក ស៊ុន ចន្ទ័រក្សា បានបន្តអោយដឹងថា កន្លងម
ក មន្ទីរជំនាញសហការជាមួយអាជ្ញាធរស្រុករវៀង តែងតែចុះផ្សព្វ
ផ្សាយហាមប្រាមបងប្អូនប្រជាពល
រដ្ឋកុំអោយនាំគ្នាជីករ៉ែមាសដែល
មានរណ្តៅជ្រៅៗនាំអោយមានគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូន បើជីកយករ៉ែមាសត្រឹមរណ្តៅរាក់ឬ។

បាញ់ឈីត អាជ្ញាធរនឹងមន្ទីរជំនាញ
មិនហាមឃាត់ទេពីព្រោះជាឆ្នាំងបា
យរបស់បងប្អូន គេសង្កេតឃើញថា
រណ្តៅរ៉ែមាសខ្លះមានជំរៅរហូតដល់ទៅ50ឬ100ម៉ែត្រក៍មាន រណ្តៅជ្រៅៗបែបនេះនាំអោយមានគ្រោះថ្នាក់ដល់បាត់បង់ជីវិតរបស់បងប្អូនប្រជាពលរដ្ឋ មន្ទីរជំនាញនឹងអាជ្ញា
ធរត្រូវតែធ្វើការហាមឃាត់ ក្នុងន័យការពារអាយុជីវិតបងប្អូនប្រជា
ពលរដ្ឋយើងតែប៉ុណ្ណោះ ខាងអង្គភាពយើងខ្ញុំរងចាំការបកស្រាយជុំវិញពាក់ព័ន្ធការចុះផ្សព្វផ្សាយខាងលើនេះ។

Leave a Reply

Your email address will not be published.