ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

អុញនោះថាមែនៗស្ងាត់ៗបែកធ្លាយឯកសារលោកមេឃុំមឹងងសុភាហៅប៉ែតមេឃុំជីផាតនិងលោកប៉ែនប៉ក់មេភូមិកំលូតចុះហត្ថលេខាស៊ីញ៉េលក់ដីជាច្រើនកន្លែង។

អុញនោះថាមែនៗស្ងាត់ៗបែកធ្លាយ ឯកសារដែលលោកម៉ឹងសុភា(ហៅប៉ែត) មេឃុំសុផាត និង លោកបែនប៉ក់មេភូមិកំលត ចុះហត្ថលេខា ស៊ីញ៉េលក់ដីជាច្រើនសន្លឹក។

#ខេត្តកោះកុង÷ក្រោយពេលដែលអង្គភាព( M T k )យើងបានចុះផ្សាយជាបន្តបន្ទាប់ ពីលោកម៉ឹង សុភា (ហៅប៉ែត)មេឃុំជីផាត រឿងលោកយកគ្រឿងចក្រមកឈូសឆាយដីព្រៃហើយបោះរបងហ៊ុំព័ទ្ធដីរាប់រយហិកតា នឹងរំលោភចូលដីប្រជាពលរដ្ឋនៅភូមិឈូកឃុំជីខលើ នៅចំណុចសងខាងស្ទឹងឆាយរមាសរហូតដល់ឆាយខ្ពស់ ហើយនឹងសង្យ័ថាលោកលក់ដីនៅទីនោះយកធ្វើមានធ្វើបាននឹងសងវិឡាយ៉ាងស្កឹមស្កៃ។

លុះមកដល់ថ្ងៃទី០២ខែមិនាឆ្នាំ២០២៤លោកបានចេញលិខិបដិសេធថាចុះផ្សាយព័ត៌មានមិនពិត រឿងលោកយកគ្រឿងចក្រទៅឈូសឆាយនឹងបោះរបងហ៊ុំព័ទ្ធដីរាប់រយហិកតាសងខាងស្ទឹងឆាយរមាសរហូតដល់ឆាយខ្ពស់ហើយនឹងសង្ស័យថាលោកបានលក់ដីសងខាងស្ទឹងឆាយរមាសនឹងសងវីឡាយ៉ាងស្កឹមស្កៃនោះតើលោកជាមេឃុំសោះបានលុយមកពីណាច្រើនសាងសង់ផ្ទះវីឡារាប់សឹបម៉ឺនដុល្លារ។

លោកថាមិនបានលក់ដីដូចសារព័ត៌មានបានផ្សាយ ហើយក៏មិនមានដីរាប់រយហិកតាដែនោះទេលោកថាបើលក់ដីមែននោះ និង មានលិខិតស្នាមរក្សាទុកនៅការិយាល័យសុយោ ដីស្រុកជាក់ជាមិនខាន ចំណែក លុយដែលសាងសង់ផ្ទះវីឡានោះគឺបានមកពីការសន្សំទុកជាច្រើនឆ្នាំនិងមួយចំនួនទៀត លោកបានមកពីខ្ចីបងប្អូនរបស់លោក ទើបលោកមានលទ្ធភាពសាងសង់ផ្ទះវីឡានេះបាន ។

តើឲ្យទៅរកឯកសារនៅឯណាទៅបើសូម្បីតែដីប្រជាពលរដ្ឋគាត់អាស្រ័យផលនឹងរស់នៅរាប់ឆ្នាំហើយ អ្នកខ្លះគាត់នៅមិនទាន់មានឯកកាន់កាប់ជាកម្មស៊ិតផងនឹងលោកមេឃុំឆ្លើយយកតែអោយរួចតែពីមាត់។

ដោយឡែករឿងលោកយកគ្រឿងចក្រមកឈូសឆាយនឹងបោះរបងហ៊ុំព័ទ្ធដីរាប់រយហិកតានោះលោកថាដីនោះជាដីប្រជាពលរដ្ឋ
តើដីរាប់រយហិកតានេះជាដីប្រជាពលប្រជារដ្ឋមែនឬ ទេ–?
ឬមួយ លោកម៉ឹង សុភាមេឃុំជីផាត
រូបនេះមានអ្នកធំនៅពីក្រោយខ្នង តែពេលនេះបានធ្វើអ្វីលោកមេឃុំមិនបាន។

ស្ងាត់ៗស្រាប់តែបែកធ្លាយឯកសារជាច្រើនសន្លឹងដែល សង្ស័យថាលោកម៉ឹង សុភា(ហៅប៉ែត)មេឃុំជីផាតនឹងលោកប៉ែន ប៉ក មេភូមិកំលត បាន ស៊ីញ៉េបោះត្រាទៅលើលិខិតទិញលក់ដី នៅលើទីតាំងដីស្ថិតក្នុងភូមិឈូកឃុំជីខលើស្រុកស្រែអំបិល ដោយគ្មាន អាជ្ញាធរ ពាក់ព័ន្ធ ភូមិឃុំស្រុកស្រែអំបិលបានដឹងនោះទេ

ប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅ មានចម្ងល់ថា តើហេតុអ្វីលោក ម៉ឹងសុភា(ហៅប៉ែត)មេឃុំជីផាតនឹងលោកប៉ែន ប៉ក ស៊ី ញ៉េ ទិញលក់ ដី ក្នុងទឹកដី ភូមិឈូក ឃុំជីខលើ ស្រុកផស្រែអំបិល ទៅវិញ?

បើលោកជាមេឃុំជីផាតស្រុកថ្មបាំងសោះ តើការ ស៊ី ញ្ញេទិញលក់របស់លោម៉ឹង សុភាមេឃុំជីផាត
រូបនេះវាត្រឹមត្រូវនឹងនីតិវិធីរដ្ឋបាលដែរឬទេ ?

ប្រភពពីប្រជាពលរដ្ឋរស់នៅឃុំជីផាតបានឆាតក៏ដូចជាផ្ញើសារចូលមកកាន់អង្គភាពយើងតាមប្រព័ន្ធ facebookថា ទីតាំងដីនៅចំណុចស្ទឹងឆាយរមាសនោះភាគច្រើនគឺជាដីរបស់លោកមេឃុំជីផាត និងមួយចំនួនទៀតគាត់អោយបងប្អូនកូនគ្មួយនឹងបក្សពួករបស់គាត់ជានាក់ឈរឈ្មោះជំនួស ព្រោះដីគាត់ច្រើនពេក។

ប្រជាពលរដ្ឋក៍ដូចភ្ញៀវទេសចរដែលទៅលេងជីផាតនឹងអូរម្លូបាន ខមិន្នមកថា ពួកគាត់ជាភ្ញៀវទេសចរ ទៅបោះតង់សម្រាកនៅម្ដុំអូរម្លូ សូម្បីតែថតរូបលេងក៏មានការហាមឃាត់មិនថតដែរមិនដឹងថាមានអាកំបាំងអ្វីនោះទេ?។

ប្រភពដដែលបានបន្តទៀតថា បើតាមពួកគាត់លឺតៗគ្នាមកពីមាត់ទៅមាត់មួយ ថាទីតាំងដីនៅចំណុចស្ទឹងឆាយរមាសនោះលោកមេឃុំជីផាតបានលក់ឲ្យគេអស់ហើយហើយការលក់នោះគេឃុបឃិតគ្នាស៊ីញេលក់ទិញតែគ្នាគេស្ងាត់ៗគ្នានអ្នកណាដឹងនោះទេ។

ពាក់ព័ន្ធនឹងរឿងការស៊ីញេលក់ដីខាងលើអង្គភាព( M T M )យើងមិនអាចសុំ ការបំភ្លឺពីលោកម៉ឹងសុភា(ហៅប៉ែត)មេឃុំជីផាតបានទេនៅរសៀលថ្ងៃទី៣១មិនាឆ្នាំ២០២៤នេះអង្គរភា( M T K )បានទេទូរសព្ទទៅលោកខលចូលហើយតែពុំមានអ្នកទទួល។

(ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើអង្គភាព (M T K) យើងនិងរង់ចាំធ្វើការបកស្រាយបំភ្លឺរាល់ម៉ោងធ្វើការ ពីភាគីដែលពាក់ព័ន្ធនៅក្នុងរឿងដីធ្លីខាងលើនេះសូមអរគុណសូមគោរពលា។

 

Leave a Reply

Your email address will not be published.