ជនដៃដល់ប៉ុនប៉ងមនុស្សឃាត ឈ្មោ:អឿនស៊ីណាត មន្ត្រីយោធាតំបន់ប្រតិបត្តិការសឹកសឹករង ខេត្តត្បូងឃ្មុំ លោកអឿនស៊ីណាតបានប្រើអំពើហឹង្សាមកលើប្រជាពលរដ្ឋ មានឈ្មោះផេងវិរ:រស់នៅភូមិអង្គជ័យ ឃុំស្រឡប់ ស្រុកត្បូងខេត្តត្បូងឃ្មុំ។ ថ្ងៃចន្ទ11កើត ខែចេត្រឆ្នោតង ឆស័កពុទ្ធសករាជ2567ត្រូវនឹងថ្ងៃទី15មេសារឆ្នាំ2024 ខេត្តត្បូងឃ្មុំ ចេញផ្សាយថ្ងៃទី19មន្ត្រីយោធាឈ្មោ:អឿនស៊ីណាត បានបើកល្បែងស៊ីសងនៅភូមិអង្គរជ័យ ស្រឡប់ ស្រុកត្បូងខេត្តត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ យ៉ាងអាណាធិបតេយ្យ បានបើកល្បែងស៊ីសង គ្មានខ្លាចច្បាប់ទំលាប់ គគៀងប្រជាពលរដ្ឋអោយមកលេងល្បែងស៊ីសងហើយលោកអឿនស៊ីណាតជាមន្ត្រី ក៌ចាញ់ល្បែងអស់លុយច្រើនលានក៌ប្រើអំពើហឹង្សា មកលើជនរងគ្រោ: មានឈ្មោ:ផេងវិរ: រស់នៅភូមិឃុំខាងលើ។ ជនរងគ្រោះឈ្មោះផេងវិរះ ត្រូវលោកអឿនស៊ីណាតប្រើអំពើហឹង្សា យកពូថៅមកកាប់អោយរបួសយ៉ាងធ្ងន់សព្វថ្ងៃ កំពុងដេកសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាព កម្ពុជា ចិន ខេត្តត្បូងឃ្មុំ ជនរងគ្រោះ ដោយសារ តែលោកអឿនស៊ីណាតជាមន្ត្រីយោធាតំបន់ប្រត្តិការសឹករងខេត្តត្បូងឃ្មុំជាអ្នកបង្កហេតុរបួសស្នាម សព្វជនបង្កបានរត់ចូលបន្ទាយវិញហើយ លោកអឿនស៊ីណាតបានឆ្លើយ ខាងបងប្អូនជនរងគ្រោ:បានចូលទៅក្នុងបន្ទាយ សុំការជួបមេយោធាខេត្តត្បូងឃ្មុំ។ អ្នកយាមក៌បានអោយចូលជួបនឹងមេយោធា លោកបានបញ្ចាក់ថា មេយោធាខេត្តត្បូងឃ្មុំ លោកទទួលស្គាល់ថាឈ្មោ:អឿនស៊ីណាតពិតជាកូនចៅរបស់គាត់ពិតប្រាកដមែន ចាំគាត់ហៅសួរនាំរឿងហេតុការដែលបានកើតឡើង នៅថ្ងៃទី15 ខែមេសាឆ្នាំ2024នៅភូមិអង្គជ័យ ស្រឡប់ ស្រុកសួង ខេត្តត្បូងឃ្មុំ ជនបង្កអឿនស៊ីណាតជាមន្រី្តយោធា បុក្គលរូបនេះភាគច្រើនមិនសូវនៅក្នុងបន្ទាយទេ ច្រើនតែដើលេងល្បែងស៊ីសង នឹងប្រើអំពើហឹង្សាមកលើប្រជាពលរដ្ឋ មិនតិចអ្នកនោះទេ លោកអឿនស៊ីណាត […]
Month: April 2024
ជនដៃប៉ុនប៉ងមនុស្សឃាតឈ្មោះអឿនស៊ីណាតជាមន្ត្រីយោធាតំបន់ប្រតិ្តការសឹករងខេត្តត្បូងឃ្មុំ
ជនដៃដល់ប៉ុនប៉ងមនុស្សឃាត ឈ្មោ:អឿនស៊ីណាត មន្ត្រីយោធាតំបន់ប្រតិបត្តិការសឹករង ខេត្តត្បូងឃ្មុំ លោកអឿនស៊ីណាតបានប្រើអំពើហឹង្សាមកលើប្រជាពលរដ្ឋ មានឈ្មោះផេងវិរ:រស់នៅភូមិអង្គជ័យ ឃុំស្រឡប់ ស្រុកត្បូងខេត្តត្បូងឃ្មុំ។ ថ្ងៃចន្ទ11កើត ខែចេត្រឆ្នោតង ឆស័កពុទ្ធសករាជ2567ត្រូវនឹងថ្ងៃទី15មេសារឆ្នាំ2024 ខេត្តត្បូងឃ្មុំ ចេញផ្សាយថ្ងៃទី19មន្ត្រីយោធាឈ្មោ:អឿនស៊ីណាត បានបើកល្បែងស៊ីសងនៅភូមិអង្គរជ័យ ស្រឡប់ ស្រុកត្បូងខេត្តត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ យ៉ាងអាណាធិបតេយ្យ បានបើកល្បែងស៊ីសង គ្មានខ្លាចច្បាប់ទំលាប់ គគៀងប្រជាពលរដ្ឋអោយមកលេងល្បែងស៊ីសងហើយលោកអឿនស៊ីណាតជាមន្ត្រី ក៌ចាញ់ល្បែងអស់លុយច្រើនលានក៌ប្រើអំពើហឹង្សា មកលើជនរងគ្រោ: មានឈ្មោ:ផេងវិរ: រស់នៅភូមិឃុំខាងលើ។ ជនរងគ្រោះឈ្មោះផេងវិរះ ត្រូវលោកអឿនស៊ីណាតប្រើអំពើហឹង្សា យកពូថៅមកកាប់អោយរបួសយ៉ាងធ្ងន់សព្វថ្ងៃ កំពុងដេកសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាព កម្ពុជា ចិន ខេត្តត្បូងឃ្មុំ ជនរងគ្រោះ ដោយសារ តែលោកអឿនស៊ីណាតជាមន្ត្រីយោធាតំបន់ប្រត្តិការសឹករងខេត្តត្បូងឃ្មុំជាអ្នកបង្កហេតុរបួសស្នាម សព្វជនបង្កបានរត់ចូលបន្ទាយវិញហើយ លោកអឿនស៊ីណាតបានឆ្លើយ ខាងបងប្អូនជនរងគ្រោ:បានចូលទៅក្នុងបន្ទាយ សុំការជួបមេយោធាខេត្តត្បូងឃ្មុំ។ អ្នកយាមក៌បានអោយចូលជួបនឹងមេយោធា លោកបានបញ្ចាក់ថា មេយោធាខេត្តត្បូងឃ្មុំ លោកទទួលស្គាល់ថាឈ្មោ:អឿនស៊ីណាតពិតជាកូនចៅរបស់គាត់ពិតប្រាកដមែន ចាំគាត់ហៅសួរនាំរឿងហេតុការដែលបានកើតឡើង នៅថ្ងៃទី15 ខែមេសាឆ្នាំ2024នៅភូមិអង្គជ័យ ស្រឡប់ ស្រុកសួង ខេត្តត្បូងឃ្មុំ ជនបង្កអឿនស៊ីណាតជាមន្រី្តយោធា បុក្គលរូបនេះភាគច្រើនមិនសូវនៅក្នុងបន្ទាយទេ ច្រើនតែដើលេងល្បែងស៊ីសង នឹងប្រើអំពើហឹង្សាមកលើប្រជាពលរដ្ឋ មិនតិចអ្នកនោះទេ លោកអឿនស៊ីណាត […]
មនុស្សជាងមួយលាននាក់ដើរលេងកម្សាន្តចូលឆ្នាំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ 2024។
មនុស្សជាង១លាននាក់ ដើរលេងកម្សាន្តចូលឆ្នាំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០២៤ ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានអោយដឹងថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០២៤ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលមានរយៈពេល ០៤ថ្ងៃ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជាងមួយលាននាក់ « ១ ២៣៩ ៨០៨នាក់» ដែលបានអញ្ជេីញមកចូលរួមកម្សាន្តយ៉ាងច្រើនកុះករ។ អាជ្ញាធរខេត្តបានបន្តថា រដ្ឋបាលខេត្តសៀមរាបបានសហការ ជាមួសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ឆ្នាំ២០២៤ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលមានរយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៤ ដោយមាន ភ្ញៀវជាតិ និងអន្តរជាតិ បានមកចូលរួមកម្សាន្ត ក្នុងព្រឹត្តិការណ៍នេះសរុបមាន ចំនួនមនុស្សប្រមាណ១ ២៣៩ ៨០៨នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ សរុបចំនួនប្រមាណ ៦៦០ ០០០នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ចំនួន ៥៦៣,០០០ នាក់ និងភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ១៦ ៨០៨ នាក់ប្រកបដោយសុខសប្បាយ៕
ឯកឧត្តមនេសុភត្រា រដ្ឋមន្ត្រក្រសួងព័ត៌មានការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវនឹងក្លាយទៅជាមូលដ្ឋានយ៉ាងសំខាន់
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវនឹងក្លាយទៅជាមូលដ្ឋានយ៉ាងសំខាន់ ក្នុងការជួយតម្រង់ទិសជួយកែលម្អ ស្វាយរៀង៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងជំរុញដល់អ្នកសារព័ត៌មានទាំងអស់នៅខេត្តស្វាយរៀងត្រូវផ្សព្វផ្សាយព័ត៌មានដែលពិតមានក្រមសីលធម៌វិជ្ជាជីវៈ ហើយមានប្រយោជន៍ដល់សង្គមជាតិនិងប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តមថា ការផ្សព្វផ្សាយព័ត៌មានដែលត្រឹមត្រូវ វានឹងក្លាយទៅជាមូលដ្ឋានយ៉ាងសំខាន់ ក្នុងការជួយតម្រង់ទិសជួយកែលម្អ ការរិះគន់ដើម្បីស្ថាបនា ប៉ុន្តែមិនមែនជារបៀបការរិះគន់ ដើម្បីជាន់ពន្លិចនោះទ្បើយ ឬក៏ដើម្បីយកប្រជាប្រិយភាពនោះឡើយ។ ការថ្លែងបែបនេះ របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មានដែលកំពុងអនុវត្តការងារនៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១០ ខែមេសាឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្តថា រាជរដ្ឋាភិបាលអាណត្តិទី ៧ដែលដឹកនាំដោយសម្ដេចធិបតីហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិនិងថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ហើយរយៈពេល៧ខែមកនេះរាជរដ្ឋាភិបាលដែលបានប្រសូតចេញ ក្រោមការដឹកនាំ សម្ដេចធិបតីបានដាក់ចុះគោលនយោបាយជាអតិភាព និងវិធានការគន្លឹះជាច្រើន នូវដំណើរប្រក្រតីភាពសង្គមយើងក៏ដូចជាការបន្តអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើន បន្តពីសម្ដេចតេជោហ៊ុន សែន អតីតជានាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានីតិកាលទី៥។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា អ្នកសារព័ត៌មានគឺមានតួនាទីសំខាន់ណាស់ក្នុងការនាំសារពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ ពីប្រជាពលរដ្ឋមកថ្នាក់ដឹកនាំ ពីថ្នាក់ដឹកនាំទៅកាន់ប្រជាពលរដ្ឋឲ្យបានដឹងអំពីការអភិវឌ្ឍន៍របស់ប្រទេសជាតិ ក៏ដូចជាទុក្ខកង្វល់នានានៅមូលដ្ឋានតាមរយៈប្រពន្ធ័ផ្សព្វផ្សាយដែលមាននៅក្នុងខេត្តស្វាយរៀង។ប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មាន មន្ត្រីរាជការសុទ្ធតែស្នេហាជាតិគ្មានអ្នកណាមួយក្បត់ជាតិនោះទេ ដូច្នេះវិជ្ជាជីវៈនិងស្នេហាជាតិគឺជាកត្តាដ៏សំខាន់ដែលយើងមិនអាចកាត់ផ្ដាច់មួយណាបានឡើយ។ បន្ថែមលើកពីនេះ ឯកឧត្តមរដ្ឋមន្រ្តី […]
លោកជូកុល្លា ប្រធានមន្ទីសាធារណ:កាខេត្តកំពង់ធំ នៅពីក្រោយខ្នងប្រធានជញ្ជីងថ្លឹងរយន្តផ្លូវជាតិលេខ6A ស្រុកសន្ទុកនឹងបក្សពួកប្រព្រឹកអំពើពុករលួយ។
លោកជូ កុល្លា ប្រធានមន្ទីរសាធារណ ការខេត្តកំពង់ធំ នៅពី ក្រោយ ខ្នងប្រធានស្ថានីយ៍ ជញ្ជីងថ្លឹង រថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុក និងបក្ស ពួកប្រព្រឹត្តអំពើពុករលួយតាមអំពើ ចិត្ត ! ថ្ងៃទី១០ខែ មេសា ឆ្នាំ២០២៤ ប្រភពព័ត៌មានពីក្រុមឈ្មួញនិង អាជីវ ករដឹកជញ្ជូន ទំនិញឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តផ្លូវ ជាតិលេខ៦ ភូមិ ត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ បានឲ្យដឹងថា÷ ទោះបីពួក គេដឹក ជញ្ជូន ទំនិញ ផ្ទុកលើស ទម្ងន់ ឬមិន លើស ទម្ងន់ ក៏ត្រូវបង់លុយតាមការកំណត់ របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនោះដែរ។ ក្រុម ឈ្មួញនិង អាជីវករ បាន ឲ្យដឹងទៀតថា ការផ្លាស់ប្តូរតំណែងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ភូមិត្រើយម៉្យាប ឃុំ ប្រាសាទ ជាបន្តបន្ទាប់ គឺបានត្រឹមតែ ធ្វើឲ្យល្អមើល។ ដោយហេតុថា អ្នកចូល […]
អភិបាកខេត្តត្បូងឃ្មុំណែនាំឲ្យកងកម្លាំងទាំង3ប្រភេទអភិបាល ក្រុងស្រុកទាំង7នឹងអ្នកពាក់ព័ន្ធ
អភិបាលខេត្តត្បូងឃ្មុំ ណែនាំឲ្យកងកម្លាំងទាំង៣ប្រភេទ អភិបាលក្រុង-ស្រុកទាំង៧ និងអ្នកពាក់ព័ន្ធ។ បង្កើនការប្រុងប្រយ័ត្ន ការពារសុខសុវត្ថិភាពជូនពលរដ្ឋ ក្នុងឱកាសព្រឹត្តិការណ៍ <<សង្ក្រាន្តត្បូងឃ្មុំ>> ចំនួន០៣ថ្ងៃ (ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបន្តដាក់បទបញ្ជាដល់កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង-ស្រុក អាជ្ញាធរតាមបណ្តាមូលដ្ឋាន ត្រូវសហការបង្ការ បង្ក្រាប លុបបំបាត់ ឲ្យខានតែបាននៅ៥ចំនុច រួមមានៈ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្មេងទំនើង គ្រឿងញៀន ការបើកបរក្នុងស្ថានភាពស្រវឹង និងការដឹកជញ្ជូនលើលទម្ងន់កំណត់ និងខុសបច្ចេកទេស ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៍សង្កត់ធ្ងន់ៗបែបនេះ នៅសាលប្រជុំ (គ) សាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០២៤ ក្នុងឳកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំគណៈអភិបាលខេត្ត ក្បាលម៉ាស៊ីនជាថ្នាក់ដឹកនាំសាលាខេត្ត តុលាការ មន្ទីរ អង្គភាព និងក្រុង ស្រុក ទាំង៧ជុំវិញខេត្ត ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីរៀបចំ ពង្រឹង និងការពារ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ […]
តើលោកមឹងសុភាហៅប៉ែត ) មេឃុំជីផាតដឹកនាំក្រុមយុវជន្មស័គ្រចិត្ របស់សម្តេចតេជោហ៊ុនសែនមកធ្វើការវាស់វែង។ត
តើលោក ម៉ឹង សុភា(ហៅប៉ែត)មេឃុំជីផាតដឹកនាំក្រុមយុវជនស្មគ្រចិត្តរបស់ សម្ដេចតេជោហ៊ុន សែន មកធ្វើការវាស់វែងរំលោភចូលក្នុងទឹកដីភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ដោយគ្នាអាជ្ញធរ ភូមិឈូ ឃុំជីខលើ ស្រុកស្រែអំបិលដឹងលឺ តើការវាស់វែងនេះ វាត្រឹមត្រូវនឹងនីតិវិធីរដ្ឋបាលដែរឬទេ ? ខេត្តកោះកុង÷ លោកម៉ឹង សុភា(ហៅប៉ែត)មេឃុំជីផាតកាលពីកន្លងទៅថ្មីៗនេះបានឲ្យអង្គភាពយើងដឹងថាទីតាំងដីនេះផែនទីតាំងពីជំនាន់ឆ្នាំ{៦០}/៦២ គឺស្ថិតនៅស្រុកស្រែអំបិល ។ ក្រោយមកក្នុងអំឡុងឆ្នាំ២០១២ ក្រុមយុវជនស្ម័គ្រចិត្ត របស់សម្ដេច តេជោហ៊ុនសែន បានចុះធ្វើការវាស់វែងដីជួនប្រជាពលរដ្ឋររស់នៅស្រុកថ្មបាំង តើហេតុអ្វី ? បានជាលោក ម៉ឹងសុភា (ហៅប៉ែត)មេឃុំជីផាតបានដឹកនាំក្រុមយុវជនស្មគ្រចិត្តរបស់ សម្ដេចតេជោហ៊ុនសែន មកធ្វើការវាស់វែងរំលោភចូលក្នុងទឹកដី ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ទៅវិញ បើលោកជាមេឃុំជីផាតនៅក្នុងស្រុកថ្មបាំងសោះ ហើយលោកដឹងច្បាស់ទៀតថា ផែនទី ទីតាំងដីនោះស្ថិតក្នុងស្រុកស្រែអំបិល ហើយការដែលលោកដឹកនាំក្រុមយវជនស្មគ្រចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន មកធ្វើការវាស់វែង ដោយមិនបានជូនដំណឹងមករដ្ឋបាលស្រុកស្រែអំបិលនោះទេ ហើយបានចុះហត្តលេខាទៅលើប័ណ្ណ(បប០១)ដោយខ្នួនឯងទៀតផង ដោយគ្នានអាជ្ញធរ ភូមិឈូ ឃុំជីខលើ ស្រុកស្រែអំបិល ដឹងលឺនោះទេ តើការចុះវាស់វែងនេះវាត្រឹមត្រូវនឹងនីតិវិធីរដ្ឋបាលដែរឬទេ ? ។ […]
ក្រុមចម្រុះដឹកនាំដោយ លោកស្រេងវុទ្ធាចុះត្រួតពិនិត្យ រណៅរ៉ែមាសខុសច្បាស់4កន្លែងត្រូវបានកម្ទេចចោលទាំងស្រុង។
ក្រុមចម្រុះ ដឹកនាំដោយលោក ស្រេង វុទ្ឋា ចុះត្រួតពិនិត្យរណ្តៅរ៉ែមាសខុសច្បាប់ចំនួន4កន្លែងត្រូវបានកំ ទិចចោលតាំងស្រុង….? ខេត្តព្រះវិហារ ÷ក្រុមចម្រុះដឹកនាំដោយលោក ស្រេងវុទ្ឋាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានចុះពិនិត្យមើលទីតាំងជីករុករករ៉ែមាសដោយខុសច្បាប់ នៅចំនុច ភ្នំអន្លុង ភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ រណ្តៅរ៉ែមាសចំនួន4កន្លែងត្រូវបានបង្ក្រាបនឹងកំ ទិញចោល រឹបអូសបានសម្ភារះមួយ ចំនួនធំ ដឹកយកមករក្សាទុកនៅមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ ។ លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីរ រ៉ែនិងថាមពលខេត្តព្រះវិហារ បានអោយដឹងថា យោងតាមការណែនាំនឹងចង្អុរបង្ហាញរបស់ ឯកឧត្តម គីម រិទ្ឋី អភិបាលនៃគណះអភិបាលខេត្តព្រះវិហារ បាន អោយមន្ទីរជំនាញសហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបទីតាំងជីកយករ៉ែមាសដោយខុដច្បាប់ កាលពីព្រឹកថ្ងៃទី1 ខែមេសា ឆ្នាំ2024។ ក្រុម ចម្រុះដឹកនាំដោយលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារសហការជាមួយកង កម្លាំងអាវុធហត្ថស្រុករវៀង បានចុះទៅត្រួតពិនិត្យមើលការជីកយករ៉ែមាសដោយខុសច្បាប់នៅចំនុចខាងលើ ជាលទ្ឋផលសម្រចបាន រណ្តៅរ៉ែមាសចំនួន4រណ្តៅត្រូវបា នយកគ្រឿងចក្រកាយកំទិចចោល នឹងរឹបអូសសម្ភារះមានដូចជា ម៉ូតូចំ នួន6គ្រឿង ម៉ាសុីនខ្យល់មួយគ្រឿងដឹកយកមករក្សាទុកនៅមន្ទីរ រ៉ែខេត្តព្រះវិហារ ដើម្បីចាត់ការបន្ត ទៅតាមនិតិវិធី […]