ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

លោកជូកុល្លា ប្រធានមន្ទីសាធារណ:កាខេត្តកំពង់ធំ នៅពីក្រោយខ្នងប្រធានជញ្ជីងថ្លឹងរយន្តផ្លូវជាតិលេខ6A ស្រុកសន្ទុកនឹងបក្សពួកប្រព្រឹកអំពើពុករលួយ។

លោកជូ កុល្លា ប្រធានមន្ទីរសាធារណ
ការខេត្តកំពង់ធំ នៅពី ក្រោយ ខ្នងប្រធានស្ថានីយ៍ ជញ្ជីងថ្លឹង រថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុក និងបក្ស
ពួកប្រព្រឹត្តអំពើពុករលួយតាមអំពើ
ចិត្ត !

ថ្ងៃទី១០ខែ មេសា ឆ្នាំ២០២៤
ប្រភពព័ត៌មានពីក្រុមឈ្មួញនិង អាជីវ
ករដឹកជញ្ជូន ទំនិញឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តផ្លូវ ជាតិលេខ៦
ភូមិ ត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ បានឲ្យដឹងថា÷ ទោះបីពួក គេដឹក ជញ្ជូន ទំនិញ ផ្ទុកលើស ទម្ងន់ ឬមិន លើស ទម្ងន់ ក៏ត្រូវបង់លុយតាមការកំណត់ របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនោះដែរ។

ក្រុម ឈ្មួញនិង អាជីវករ បាន ឲ្យដឹងទៀតថា ការផ្លាស់ប្តូរតំណែងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ភូមិត្រើយម៉្យាប ឃុំ ប្រាសាទ ជាបន្តបន្ទាប់ គឺបានត្រឹមតែ ធ្វើឲ្យល្អមើល។ ដោយហេតុថា អ្នកចូល
កាន់តំណែងជាប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវ ជាតិលេខ៦ ស្រុកសន្ទុក តែងតែ ប្រែក្លាយ ជញ្ជីងថ្លឹងរថយន្ត ទៅជាជញ្ជីង ថ្លឹងលុយ យ៉ាងសុខស្រួលដូចៗគ្នា។

ប្រភពពីមន្រ្តីរាជការនៅក្នុងមន្ទីរសាធា
រណការនិង ដឹកជញ្ជូន ខេត្តកំពង់ធំ បានឲ្យដឹងថា ករណីប្រធាន ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុក ម្នាក់ហើយម្នាក់ទៀតតែប្រែក្លាយ ជញ្ជីងថ្លឹងទៅជា ជញ្ជីងថ្លឹងលុយគឺមានការបើក ដៃពី សំ ណាក់លោក ជូ កុល្លា ប្រធានមន្ទីរសាធារណ
ការខេត្តកំពង់ធំ។ ប្រភពបានឲ្យដឹងទៀតថា ការដែល លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមាន ខ្នងបង្អែក រឹងមាំ នៅក្នុងក្រសួងសាធារណការនិងដឹកជញ្ជូន។ ជាក់ស្តែងលោកប៉េង ពោធិ៍នា រដ្ឋមន្ត្រី
ក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសបានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ និងមន្រ្តីក្រោមឱវាទធ្វើអ្វីៗតាមអំ
ពើចិត្ត។
ប្រភពពី សមត្ថកិច្ច ពាក់ព័ន្ធ ក្នុងខេត្ត
កំពង់ធំ បានឲ្យដឹងថា ឈ្មួញ ដែលប្រើប្រាស់រថយន្តធុនធំៗដឹកជញ្ជូនទំនិញឬកសិផលផ្ទុកលើសទម្ងន់អាចបើកបរឆ្លង កាត់ស្ថានីយ៍ ជញ្ជីង ថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុក សន្ទុក យ៉ាងរលូន ឲ្យតែម្ចាស់ រថយន្ត ទាំង
នោះបង់ លុយតាម ការកំណត់ របស់ប្រធានស្ថានីយ៍។ ហេតុនេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង សាធារណការនិងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំង ប្រទេសមិនគួរបណ្តោយឲ្យ លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តទៀតទេ។ ប្រភពស្និទ្ធនឹងលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត
កំពង់ធំ ស្ទើរតែក្លាយទៅជាក្រុមហ៊ុនរកស៊ីផ្តាច់មុខរបស់លោក ជូ កុល្លា និងបក្ខពួក។នឹងចេញផ្សាយព័ត៌មានជាបន្តបន្ទាប់—-?

Leave a Reply

Your email address will not be published.