ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ខេត្តព្រះវិហារថ្មីទៀតហើយសម្រាប់ខេត្តព្រះវិហារឃើញថាស្ងាត់មួយរយៈហើយឥឡូវលិចមុខបុរសពីរនាក់ដែលនៅស្រុកមេមត់ខេត្តត្បូងឃ្មុំថ្លើមធំហ៊ានខ្លែងរូបភាពបន្លំភ្នែកសមត្ថកិច្ច

ខេត្តព្រះវិហារ÷ថ្មីទៀតហើយសំរាប់ខេត្តព្រះវិហារ ឃើញថាស្ងាត់មួយរយះ ហើយ ឥលូវ លិចមុខ បុរសពីនាក់ នៅឯស្រុក មេមត់ ខេត្តត្បូងឃ្មុំ ថ្លើម ធំ ហាន ក្លែង រូបភាព បន្លំភ្នែក សមត្ថកិច្ច។ ដោយរៀប ឈើជាច្រើន ដាក់ខាងក្នុងទ្រុង គោយន្តច្នៃ ធ្វើជាអ្នក ដើរលក់ ទូជជុះ នឹង ពូកឡៃឡុង ដោយរៀបទូ បាំងខាងៗ នឹង លើកពូក ចាស់ៗដាក់ពី លើ ហើយបើក ឆ្លងកាត់ តាមស្រុក ឆែប ធ្វើអោយ ប្រងើយ។ពេលមកដល់ ត្រង់ចំណុច ភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប។ មានអីចំថ្ងៃ ស៊យ លោក សេង លាងនាយផ្នែករដ្ឋបាល ព្រៃឈើ មានការសង្ស័យ ក៏ធ្វើការ សហការណ៍ ជាមួយ នឹង លោក ហង ហាំ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

ជនអន្តោប្រវេសន៍ចំនួន 15,000 នាក់ត្រូវបានបង្ខាំងទុកឱ្យធ្វើការអនឡាញនៅច្ររកព្រំដែនអូស្មាច់

ជនអន្តោប្រវេសន៍ចំរុះជាតិសាសន៍ ខុសច្បាប់ប្រហែល ១៥០០០នាក់ កំពុងត្រូវបានបង្ខាំង អោយធ្វើការងារអនឡាញខុសច្បាប់ក្នុងអាគារចំនួន ១២ នៅក្បែរច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២៤ មានសេចក្តីរាយការណ៍មួយ ចេញពីច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្ដឧត្ដរមានជ័យ សំណូមពរដល់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តា ជួយសង្គ្រោះជនអន្តោប្រវេសន៍ខុសច្បាប់ ចំរុះជាតិសាសន៍ទាំងពីរភេទប្រហែល ១៥០០០នាក់ (មួយម៉ឺនប្រាំពាន់នាក់) កំពុងត្រូវបានបង្ខាំង អោយធ្វើការងារអនឡាញខុសច្បាប់ នៅក្នុងអាគារចំនួន ១២ខ្នង ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ អាគារ ដែលត្រូវបានថៅកែអនឡាញខុសច្បាប់របស់ជនជាតិចិនជួលចំនួន ១២អាគារ ក្នុងនោះ មានឈ្មោះអាគារដូចជា G.F.E.D.A .B MC.H.C.i.និងអាគារ ៩ជាន់ មានពីអាគារ  មានជនអន្តោប្រវេសន៍ចំរុះ ជាតិសាសន៍ ទាំងពីរភេទមានចំនួនប្រហែល មួយម៉ឺនប្រាំពាន់នាក់ កំពុងត្រូវបានបង្ខាំង បង្ខំអោយធ្វើការងារអនឡាញ កំពុងដង្ហោយរកការជួយសង្គ្រោះពីថ្នាក់ដឹកនាំ។ ព្រោះកន្លងមក មានការរត់គេច ចេញពីអាគារខាងលើ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានស៊ើបអង្កេត

ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់អាយុជីវិតនៅនឹងកន្លែងកើតហេតុស្ថិតនៅភូមិផ្សារកណ្ដាលជ្រុំឃុំកណ្ដាលជ្រុំ។

 គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបុរស់ម្នាក់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុស្ថិតនៅភូមិផ្សារកណ្តោលជ្រុំឃុំកណ្តោលជ្រុំស្រុកក្រែកស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ជនរងគ្រោះ មានឈ្មោ:ផលផែនមានអាយុ26ឆ្នាំជនជាតិខ្មែរមានលំនៅភូមិអង្កែវឃុំអញ្ចើមស្រុកសួង។ ខេត្តត្បូងឃ្មុំនៅថ្ងៃទី21ខែកុម្ភ:ឆ្ឆ្នាំ២០២4វេលាម៉ោង1និង30នាទីថ្ងៃ នៅចំណុចលើផ្លូវជាតិលេខ៧Aស្ថិតនៅភូមិផ្សារកណ្តោលជ្រុំឃុំកណ្តោលជ្រុំស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកវេ1និងម៉ូតូ ក្នុងទិសដៅបណ្តោយគ្នាពីកើត ទៅខាងលិចដូចគ្នាខាងឡានបើកពីខាងកើតមកលិចដែ ចម្នែកម៉ូតូបើកពីកើតមកលិចមកដល់ចំណុចផ្លូវបែកជាបួនរថយន្តបង្កអោយកើតគ្រោះបណ្តាលបាត់បង់ដល់អាយុជីវិត។ ១.អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់បន្សល់ទុក រថយន្តនៅនិងកន្លែងកើតហេតុ រថយន្តម៉ាក វេ1ស ស្លាកលេខ កំពង់ចាម 3A -7001 ទិសដៅពីកើតទៅលិច។ ២.អ្នកបើកម៉ូតូឈ្មោះផលផែនភេទប្រុស អាយុ 26ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិអង្កែវឃុំអញ្ចើមស្រុកសួងខេត្តត្បូងឃ្មុំជនរងគ្រោះស្លាប់នៅកន្លែង។ អ្នកបើកបរម៉ូតូម៉ាកព្រីមសង់ពណ៌ខ្មៅមិនមានស្លាកលេខគ្មានមួក តែមានកញ្ចក់ ទិសដៅពីកើតទៅលិច។ មូលហេតុ មកពីអ្នកបើកបររថយន្ត វេ1បើកបររថយន្តក្នុងការទ្វីប្រហែសគ្មានការប្រុងប្រយ័ត្នបណ្ដាលឲ្យបុកអ្នកជិះម៉ូតូត្រូវអ្នកបើកបរថយន្តបុកចំពីមុខរថយន្ត បង្កអោយមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងបែកក្បាលចេញរលាស្លាប់ភ្លាមៗ។ បញ្ជាក់ ជនរងគ្រោះត្រូវបានកម្លាំងសណ្ដាប់ធ្នាប់ធ្វើកំណត់ហេតុប្រគល់ជនរងគ្រោះអោយទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីទត្រូវបានក្រុមគ្រួសារយកសព្វទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កធ្វើអោយមនុស្សស្លាប់ត្រូវបានកម្លាំងអធិការដ្ឋាននគបាលស្រុកដកហូតយករថយន្តមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំរងចាំការដោះស្រាយគ្នានៅពេលក្រោយ។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានស៊ើបអង្កេត

ថ្ងៃសៅទី17ខែកុម្ភឆ្នាំ2024ឯកឧត្តមវ៉ាថនអភិបាលខេត្តក្រចេះ។

-ថ្ងៃសៅរ៍ទី១៧ខែកុម្ភៈឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ។ ណែនាំឲ្យមន្ត្រីរដ្ឋបាលខេត្តសហការជាមួយមន្ត្រីជំនាញដែលពាក់ព័ន្ធខេត្តក្រចេះ ចុះរឹតបន្តឹងចាត់វិធានការរថយន្តដែលកែឆ្នៃខុសបច្ចេកទេសដឹកលើសទំងន់ធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញនៅតាមដងផ្លូវ បើកបរដោយមិនគោរពច្បាប់ចរាចរ ណ៍និងនៅមានការតទ្រុងរថយន្តខុសលក្ខណៈបច្ចេកទេស។ -ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្តក្រចេះ សហការជាមួយអធិការរដ្ឋាននគរបាលស្រុកឆ្លូង ចុះពិនិត្យឃាត់រថយន្ត នៅតាមបណ្តោយផ្លូវជាតិលេខ៧៣ ត្រង់ចំណុចភូមិជ្រោយថ្ម ឃុំឆ្លូង ស្រុកឆ្លូងខេត្តក្រចេះ។ -ក្រុមការងារធ្វើការត្រួតពិនិត្យនិងវាស់វែងតាមលក្ខណៈបច្ចេកទេសរថយន្តចំនួន១២គ្រឿង រថយន្តចំនួន៤គ្រឿង ដែលខុសបច្ចេកទេស(លើសកំពស់ពី៣តឹក ទៅ៦តឹក) ពីបទដ្ឋានបច្ចេកទេសយានយន្ត។ក្រុមការងារណែនាំអ្នកបើកបរនិងម្ចាស់យានយន្តដែលមិនត្រឹមត្រូវឲ្យចូលរួមគោរពច្បាប់ចរាចរណ៍និងត្រូវកាត់ទ្រុងនៅនឹងកន្លែងអោយបានត្រឹមត្រូវទើបអោយធ្វើដំណើរបន្តទៀត។ចំណែករថយន្តចំនួន៨គ្រឿង ដែលមិនខុសលក្ខណៈបច្ចេកទេស ក្រុមការងារអនុញ្ញាតឲ្យធ្វើចរាចរណ៍ធម្មតា ណែនាំឲ្យម្ចាស់យានយន្តដែលធ្វើចរាចរណ៍លើផ្លូវសាធារណៈគឺត្រូវតែចូលរួមគោពច្បាប់ចរាចរណ៍ផ្លូវគោក។ -ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៅតែរឹតបន្តឹងនៅតាមគោលដៅលើដងផ្លូវបន្តដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ក្នុងគោលបំណងអោយអ្នកប្រើប្រាស់ផ្លូវថ្នល់គោរពច្បាប់ចរាចរនិងចូលរួមថែរក្សាផ្លូវថ្នល់ដើម្បីប្រើប្រាស់បានយូរអង្វែង