-ថ្ងៃសៅរ៍ទី១៧ខែកុម្ភៈឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ។
ណែនាំឲ្យមន្ត្រីរដ្ឋបាលខេត្តសហការជាមួយមន្ត្រីជំនាញដែលពាក់ព័ន្ធខេត្តក្រចេះ ចុះរឹតបន្តឹងចាត់វិធានការរថយន្តដែលកែឆ្នៃខុសបច្ចេកទេសដឹកលើសទំងន់ធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញនៅតាមដងផ្លូវ បើកបរដោយមិនគោរពច្បាប់ចរាចរ ណ៍និងនៅមានការតទ្រុងរថយន្តខុសលក្ខណៈបច្ចេកទេស។
-ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្តក្រចេះ សហការជាមួយអធិការរដ្ឋាននគរបាលស្រុកឆ្លូង ចុះពិនិត្យឃាត់រថយន្ត នៅតាមបណ្តោយផ្លូវជាតិលេខ៧៣ ត្រង់ចំណុចភូមិជ្រោយថ្ម ឃុំឆ្លូង ស្រុកឆ្លូងខេត្តក្រចេះ។
-ក្រុមការងារធ្វើការត្រួតពិនិត្យនិងវាស់វែងតាមលក្ខណៈបច្ចេកទេសរថយន្តចំនួន១២គ្រឿង រថយន្តចំនួន៤គ្រឿង ដែលខុសបច្ចេកទេស(លើសកំពស់ពី៣តឹក ទៅ៦តឹក) ពីបទដ្ឋានបច្ចេកទេសយានយន្ត។ក្រុមការងារណែនាំអ្នកបើកបរនិងម្ចាស់យានយន្តដែលមិនត្រឹមត្រូវឲ្យចូលរួមគោរពច្បាប់ចរាចរណ៍និងត្រូវកាត់ទ្រុងនៅនឹងកន្លែងអោយបានត្រឹមត្រូវទើបអោយធ្វើដំណើរបន្តទៀត។ចំណែករថយន្តចំនួន៨គ្រឿង ដែលមិនខុសលក្ខណៈបច្ចេកទេស ក្រុមការងារអនុញ្ញាតឲ្យធ្វើចរាចរណ៍ធម្មតា ណែនាំឲ្យម្ចាស់យានយន្តដែលធ្វើចរាចរណ៍លើផ្លូវសាធារណៈគឺត្រូវតែចូលរួមគោពច្បាប់ចរាចរណ៍ផ្លូវគោក។
-ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៅតែរឹតបន្តឹងនៅតាមគោលដៅលើដងផ្លូវបន្តដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ក្នុងគោលបំណងអោយអ្នកប្រើប្រាស់ផ្លូវថ្នល់គោរពច្បាប់ចរាចរនិងចូលរួមថែរក្សាផ្លូវថ្នល់ដើម្បីប្រើប្រាស់បានយូរអង្វែង