ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង-ស្រុកអាណត្តិទី៤ ឆ្នាំ២០២៤ (កំពង់ចាម):÷ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង-ស្រុក អាណត្តិទី៤ នៅខេត្តកំពង់ចាម ដោយមានការអញ្ញើញចូលរួមពីឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម សមាជិកគណៈអចិន្ត្រៃយ៏ និងសមាជិកគណៈកម្មាធិការគណបក្សរខេត្ត ព្រមទាំងអង្គបោះឆ្ពោះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀម សរុបជិត ៤០០០នាក់ ។ បន្ទាប់ពីការអានសុន្ទកថាស្វាគមន៍ របស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម នាឱកាសនោះដែរ ឯកឧត្តម សន្តិបណ្ឌិត នេត […]
ព័ត៌មានសន្តិសុខសង្គម
រដ្ឋបាលសាលាខេត្តមណ្ឌលគិរីប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្ដេចព្រះបវរណ៍នរោត្តមសីហមុនីក្នុងគម្រប់ព្រះជន្ម 71 ព្រះវស្សាយាងចូល 72 ព្រះវស្សា។
រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងគម្រប់ព្រះជន្ម ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា មណ្ឌលគិរី: នាព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងគម្រប់ព្រះជន្ម ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា ក្រោមអធិបតីភាព ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម អ៊ុំ ឃន សមាជិកក្រុប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវក្រុមប្រឹក្សា ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត មន្ត្រីរាជការ កងកំម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនអង្គ/នាក់ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។ ឯកឧត្ដម ថង សាវុន អភិបាលខេត្ត បានអានសារថ្វាយព្រះពរជូនដល់ព្រះអង្គ ក្នុងឱកាសថ្ងៃចម្រើនព្រះជន្មវស្សា របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រព្រះជន្មគម្រប់ ៧១ព្រះវស្សា […]
មណ្ឌលគិរីមានករណីចងករសម្លាប់ខ្លួននៅថ្ងៃទី 13 ខែឧសភា 24 វេលាម៉ោង 13 និង 30នាទីមានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចនគរបាលរដ្ឋបាលស្ពានមានជ័យតាមរយៈលេខទូរសព្ទប្រចាំបញ្ជា។
🖊️ខេត្តមណ្ឌគិរី មានកណីចងករសំលាប់ខ្លួននៅថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៤វេលាម៉ោង១៣និង៣១នាទី មានប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យតាមរយៈលេខទូរសព្ទប្រចាំបញ្ជាថា:មានករណីមនុស្សចងកស្លាប់ នៅចំណុចផ្ទះរបស់ឈ្មោះយ៉ែម.សិដ្ឋត្រូវជាឪពុករបស់ជនរងគ្រោះឈ្មោះសិដ្ឋ.រីសាលស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ភ្លាមៗនោះកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីកម្លាំងជំនាញការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យនិងមានការចូលរួមពីលោកអនុភូមិអូរស្ពាន។ដឹកនាំដោយលោកវរសេនីយ៍ឯក ចំរើន.ភារុណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរី បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ។សពមានឈ្មោះ សិដ្ធ.រីសាល ភេទប្រុស ជនជាតិខ្មែរ អាយុ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ។ តាមការសាកសួរពីឪពុកម្ដាយនៃសព បានឆ្លើយបំភ្លឺប្រាប់ថា: មូលហេតុ៖ តូចចិត្តឪពុកម្តាយស្តីបន្ទោសរឿងការងារបោសសម្អាតផ្ទះ។ +កម្លាំងជំនាញ បានធ្វើការត្រួតពិនិត្យលើដងខ្លួនសាកសពផ្នែកក្បាល ផ្នែកដងខ្លួន និងផ្នែកអវយវៈ ពុំមានស្លាកស្នាមដាច់ ឬរលាត់នៅលើសាកសពឡើយ ។ -តាមការស្រាវជ្រាវ និងពិនិត្យជុំវិញកន្លែងកើតហេតុនិងប្រមូលព័ត៌មាន ឃើញថាពុំមានអ្វីគួឲ្យកត់សំគាល់ឡើយតាមការត្រួតពិនិត្យរបស់សមត្ថកិច្ចជំនាញសន្និដ្ឋានថាសពខាងលើពិតជាបានធ្វើអត្តឃាត(ចងក)សម្លាប់ខ្លួនឯងពិតប្រាកដមែន។ ➖សេចក្តីដូចបានគោរពរាយការណ៍ជូនខាងលើសូមលោកចៅសង្កាត់មេត្តាជ្រាបជារបាយការណ៍។ ថ្ងៃចន្ទ ៦ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២៤។
ថ្ងៃទី 13 ខែឧសភាឆ្នាំ 2024 គិតត្រឹមម៉ោង 08 និង 40 នាទី។
ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៤ គិតត្រឹមម៉ោង ០៨និង ៤០នាទី ករណីឃាតកម្ម(បាញ់សម្លាប់) កេីតហេតុនៅ៖ យប់ថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង ២០ នាទី ។ នៅចំណុចក្នុងបន្ទប់ដេក ក្រុមពូជូ ភូមិ អណ្តូងក្រឡឹង ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ ជនរងគ្រោះចំនួន ០២នាក់ ។ ១ឈ្មោះ កែម កែវកន្និការ ភេទ ស្រី អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរពេទ្យ មានទីលំនៅបច្ចុភូមិ អណ្តងក្រឡឹង ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ (ស្លាប់)។ ២ឈ្មោះ ជូ សាណា ភេទស្រី អាយុ […]
លោកមឹងដាវីនមេគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងទើបនឹងឡើងកាន់តំណែងថ្មីនិងបក្សពួកឃុបឃិតពុករលួយផ្គើននិងអនុសាសន៌របស់សម្ដេចបវរធិបតី។
លោក ម៉ឹង ដាវីនមេគយច្រកទ្វារ ព្រំដែនអន្តរជាតិត្រពាំងផ្លុងទើបឡើងកាន់តំណែងថ្មី និងបក្សពួកឃុបឃិតឲ្យឈ្មួញធំៗបង់ពន្ធតាមរបៀបម៉ៅការ ពុករលួយផ្គើននិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលថ្មី—? ថ្ងៃទី១១ខែឧសភាឆ្នាំ២០២៤ (ខេត្តត្បូងឃ្មុំ)÷ប្រភពព័ត៌មានបានឲ្យ ដឹងថាលោក ម៉ឹង ដាវីន មេគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ប្រមូលលុយតាមរបៀបពុករលួយ ដោយមានការឃុបឃិតឲ្យឈ្មួញធំៗបង់ពន្ធតាមរបៀបម៉ៅការ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន .លោក ឱម យ៉ិនទៀង .លោក គុណ ញឹម អគ្គនាយកគយកម្ពុជា គួរកុំរក្សាភាពស្ងៀមស្ងាត់ ? ប្រភពបានឲ្យដឹងថា ដើម្បីប្រមូលប្រយោជន៍ផ្ទាល់ខ្លួនស្រង់ដើមឲ្យឆាប់ និងឈានទៅបង្កើនការចំណេញឲ្យបានច្រើនលើសលុប លោក ម៉ឹង ដាវីនបានប្រើឈ្មោះមន្ត្រីគយធំៗនៅអគ្គនាយកគយកម្ពុជា មកធ្វើការបិទបាំងរឿងអាស្រូវពុករលួយ នូវទង្វើរបស់ខ្លួន។ ឈ្មួញទាំងតូចទាំងធំ ដែលនាំទំនិញពីប្រទេសចិន និងប្រទេសយួន ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងថ្លុង យ៉ាងគគ្រឹកគគ្រេង មានទំនិញបង្កប់ និងទំនិញខុសច្បាប់ ជាច្រើនប្រភេទ ដែលសម្រុកចូលតាមច្រកនេះ ដោយគ្មានការត្រួតពិនិត្យអ្វីឡើយ គឺគេឃើញតែឈ្មួញទាំងនោះបង់លុយឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមការបង្គាប់បញ្ជាកំណត់ពីមេការិយាល័យគយច្រកទ្វារត្រពាំងផ្លុង ជាការស្រេចតែម្តង។ មេការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង បុគ្គលម៉ឹង ដាវីន កំពុងខំប្រឹងប្រមូលលុយស្រង់ដើមហ៊ានធ្វើអ្វីៗតាមតែអំពើចិត្ត ដោយមានការឃុបឃិតជាមួយឈ្មួញធំៗ ដែលនាំទំនិញចូលពីប្រទេសយួនតាមច្រកនេះ ទាំងយប់ទាំងថ្ងៃ បើកដៃឲ្យឈ្មួញទាំងនោះបង់ពន្ធគយតាមរបៀបម៉ៅការ។ […]
កិច្ចប្រជុំស្ដីពីការបញ្ចូលយុវជនចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស។
កិច្ចប្រជុំ ស្តីពីការបញ្ជូនយុវជនចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស ។ វិជ្ជាជីវៈ ដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យ១.៥លាននាក់ ជំហានទី២ មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត បានអញ្ជើញចូលរួមដឹកនាំ កិច្ចប្រជុំ ស្តីពីការបញ្ជូនយុវជនចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យ១.៥លាននាក់ ជំហានទី២ ដោយមានការចូលរួមពីលោក កោ គឹមអាន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្ត ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង/ស្រុកទាំង៥ និងមេឃុំ ចៅសង្កាត់ជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។ លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត មានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំនេះឡើង មានគោលបំណង ១. ចំនួនយុវជនតាមក្រុង/ស្រុកឃុំ/សង្កាត់ដែលត្រូវបញ្ជូនមកទទួលការបណ្តុះបណ្តាលជំនាញ ២. ចំនួនស្ថិតិយុវជនតាមបណ្តា ឃុំ/សង្កាត់ ដែលបានបញ្ជូនមកបណ្តុះបណ្តាល ៣.ការចូលរួមបន្តការផ្សព្វផ្សាយនិងបង្កើនចំនួនយុវជនចូលរៀនជំនាញនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តមណ្ឌលគិរី ៤.លទ្ធផលនៃការផ្សព្វផ្សាយ និងលទ្ធលនៃការចុះឈ្មោះរបស់យុវជនក្នុងឃុំសង្កាត់ និង៥. មន្ទីរជំនាញដែលទទួលសិស្ស ដែលរៀនចប់ចុះកម្មសិក្សា […]
ដើម្បីចូលរួមរំលែកទុក្ខការលំបាករបស់នាយទាហានដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះនិងទ្រព្យសម្បត្តិផ្សេងៗ។
ដើម្បីចូលរួមរំលែកការលំបាករបស់នាយទាហានដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះនិងទ្រព្យសម្បត្តិផ្សេងៗ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីក្រោមឱវ៉ាទ ចុះសួរសុខទុក្ខនិងនាំយកសម្ភារ ថវិកាជួយឧបត្ថម្ភដោយផ្ទាល់ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី មានប្រសាសន៏ថា ក្រោមការដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ឋពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺមិនទុកនាយទាហាន ពលទាហានណាម្នាក់ឲ្យរស់នៅគ្មានទីពឹងពាក់ឡើយ។ពោលគឺបើមាននាយទាហានឬពលទាហានណាជួបការលំបាក សមាជិកគ្រួសារអាវុធហត្ថនិងរួបរួមគ្នាជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតីនិងសម្ភារៈ ថវិកា ដើម្បីដោះស្រាយបានមួយគ្រា។ ក្នុងឱកាសចុះសួរសុខទុក្ខលោកវរសេនីយ៍ឯក ហ៊ាវ យូអៀន មេបញ្ជាការរង និងជានាយសេនាធិការអ.ហខេត្តមណ្ឌលគិរី ដែលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះកាលពីថ្ងៃទី០៦ ០៥ ២០២៤ គ្រួសារអាវុធហត្ថខេត្តមណ្ឌលគិរី ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល បាននាំយកអំណោយមួយចំនួន និងថវិកាចំនួន៤ ០០០ ០០០រៀល ដែលបានមកពីការចូលរួមពីនាយ-នាយរង កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ៕
សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីទទួលបានថវិកាជាង 7 ម៉ឺន 3ដុល្លារពីសប្បុរសជននៅក្នុងកម្មវិធីរាត្រីស្រមោលសគៀងគរមូលនិធិសប្បុរសធម៌។
សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ទទួលបានថវិកាជាង ៧ម៉ឺន ៣ពាន់ដុល្លារ ពីសប្បុរសជន នៅក្នុងពិធី រាត្រីសមោសរ កៀរគរមូលនិធិសប្បុរសធម៌ មណ្ឌលគិរី៖ នារាត្រីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧកញ៉ា អ៉ឹង ស៉ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងជាជំនួយការផ្ទាល់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ រាត្រីសមោលសរ ខួបលើកទី១៦១ ទិវាកាកបាទក្រហមកម្ពុជា ០៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា ការរៀបចំរាត្រីសមោលស ដើម្បីកៀរគរមូលនិធិសប្បុរសជននាពេលនេះ ជាលើកទី១ សម្រាប់ខេត្តមណ្ឌលគិរី ក្នុងការចូលរួមឧបត្ថម្ភគាំទ្រសកម្មភាពមនុស្សធម៌ ជួយសង្រ្គោះដល់ជនងាយរងគ្រោះនានា។ ឯកឧត្តម បញ្ជាក់ថា វត្តមានរបស់ឯកឧត្តម ឧកញ្ញា ឯកឧត្តម […]
ថ្ងៃ08/05/2024 ស្រុករល្វាអែមខេត្តកណ្រាល ក្រុមការងារព័ត៌មាននឹងប្រតិរកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយ តបបំភ្លឺជូនសាធារណ:ជនជ្រាបជាព័ត៌មាន
ថ្ងៃ08/05/2024 ស្រុកល្វាអែម ខេត្តកណ្តាល ក្រុមការងារព័ត៌មាន និងប្រតិរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជន។ និងបណ្តាញសារព័ត៌មាន ជ្រាប ស្តីពីកិច្ចប្រតិបត្ដិការស្រាវជ្រាវស៊ើបអង្កេតករណី៖ បើកលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់) និងប្រើហិង្សារវាងអ្នកសារព័ត៌មានប្រហែល១០នាក់ ជិះរថយន្ត០៣គ្រឿង និងអ្នកលេងជល់មាន់ប្រហែល៤០នាក់ -កើតហេតុ៖ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១២:១០នាទី។ -ចំណុច៖ ចំការស្វាយ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ជនសង្ស័យចំនួន០២នាក់ ១.ឈ្មោះ យូ ពៅ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម (អ្នកបើកកន្លែងជល់មាន់) (ឃាត់ខ្លួន)។ ២.ឈ្មោះ ទី ភារម្យ ហៅ ពេទ្យ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្ដព្រៃវែង។ (គេចខ្លួន) លទ្ធផលនៃការស្រាវជ្រាវ នៅថ្ងៃកើតហេតុខាងលើ ក្រុមអ្នកលេងល្បែងជល់មាន់ បានលួចទៅបើកលេងនៅទីតាំងខាងលើ ហើយអ្នកសារព័ត៌មាន […]
ឯកឧត្តមបណ្ឌិតជាមចន្ទសោភ័ណ្ឌអភិបាលខេត្តត្បូងឃ្មុំប្រកាសចាត់វិធានការតាមផ្លូវច្បាប់គ្មានការលើកលែងទៀតនោះឡើយឱ្យតែហ៊ានចូលកាប់ទន្ទ្រានដីតំបន់ព្រៃលិចទឹកដោយខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ប្រកាសចាត់វិធានការតាមផ្លូវច្បាប់គ្មានការលើកលែងទៀតនោះឡើយ ឲ្យតែហ៊ានចូលកាប់ទន្ទ្រានដីតំបន់ព្រៃលើទឹកដោយខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ (ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់គ្មានការលើកលែងទៀតនោះឡើយ ចំពោះបុគ្គលណាឬក៏បងប្អូនប្រជាពលរដ្ឋក៏ដោយ ឲ្យតែហ៊ានចូលកាប់ទន្ទ្រានដីតំបន់ព្រៃលិចទឹកដោយខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍លើកឡើងបែបនេះ ក្នុងឳកាសដឹកនាំថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងកម្លាំងចម្រុះ បន្តចុះសំណេះសំណាល នាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ ព្រមទាំងថវិកា ទៅចែកផ្តល់ជូនកម្លាំងចម្រុះ កំពុងឈរជើងការពារតំបន់ព្រៃលិចទឹក ចំនួន០៤ទីតាំង ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ។ ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់ថា ដីតំបន់ព្រៃលិចទឹកនៅទីនេះ ត្រូវបានចុះលក្ខណៈជាប្រព័ន្ធជាដីរបស់រដ្ឋហើយ ដូច្នេះបងប្អូនប្រជាពលរដ្ឋ សូមកុំបន្តចូលកាប់ទន្ទ្រានបន្តទៀត បើមិនដូច្នេះទេ នឹងបញ្ជូនសំណុំរឿងទៅតុលាការ ចាត់វិធានការតាមផ្លូវច្បាប់ គ្មានការលើកលែងនោះឡើយ។ ហើយបើសិនបងប្អូនពលរដ្ឋ គ្មានដីពិតប្រាកដនោះ សូមរាយការណ៍មករដ្ឋបាលខេត្ត នឹងរៀបចំដីសម្បទានសង្គមកិច្ចជូនបងប្អូន។ ឯកឧត្តមបណ្ឌិត […]