ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

កិច្ចប្រជុំស្ដីពីការបញ្ចូលយុវជនចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស។

កិច្ចប្រជុំ ស្តីពីការបញ្ជូនយុវជនចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស ។

វិជ្ជាជីវៈ ដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យ១.៥លាននាក់ ជំហានទី២

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត បានអញ្ជើញចូលរួមដឹកនាំ កិច្ចប្រជុំ ស្តីពីការបញ្ជូនយុវជនចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យ១.៥លាននាក់ ជំហានទី២ ដោយមានការចូលរួមពីលោក កោ គឹមអាន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្ត ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង/ស្រុកទាំង៥ និងមេឃុំ ចៅសង្កាត់ជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត មានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំនេះឡើង មានគោលបំណង ១. ចំនួនយុវជនតាមក្រុង/ស្រុកឃុំ/សង្កាត់ដែលត្រូវបញ្ជូនមកទទួលការបណ្តុះបណ្តាលជំនាញ ២. ចំនួនស្ថិតិយុវជនតាមបណ្តា ឃុំ/សង្កាត់ ដែលបានបញ្ជូនមកបណ្តុះបណ្តាល ៣.ការចូលរួមបន្តការផ្សព្វផ្សាយនិងបង្កើនចំនួនយុវជនចូលរៀនជំនាញនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តមណ្ឌលគិរី ៤.លទ្ធផលនៃការផ្សព្វផ្សាយ និងលទ្ធលនៃការចុះឈ្មោះរបស់យុវជនក្នុងឃុំសង្កាត់ និង៥. មន្ទីរជំនាញដែលទទួលសិស្ស ដែលរៀនចប់ចុះកម្មសិក្សា និងការងារធ្វើ។ លោក អភិបាលរងខេត្ត បន្ថែមថា ជាការឆ្លើយតបនឹងកាអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ក្នុងនាមថ្នាក់ដឹកនាំខេត្ត គណៈកម្មាធិការបណ្តុះបណ្តាលខេត្ត ព្រមទាំងក្រុមការងារលេខាធិការដ្ឋាន បាននឹងកំពុងធ្វើសកម្មភាពដំណើរឆ្ពោះទៅមុខបង្កើនគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីពន្លឿនកិច្ចការផ្សព្វផ្សាយ និងជ្រើសរើសយុវជនមកចូល រៀននៅTVETដល់មូលដ្ឋានភូមិ ឃុំ ស្រុក ដែលចាំបាច់បំផុតដើម្បីធ្វើឱ្យវិស័យ TVET កាន់តែឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារនៅក្នុងខេត្ត និងក្រៅខេត្ត ទាំងបច្ចុប្បន្ន និងអនាគត។

លោក ញ៉ន សិទ្ធ ក៏បានស្នើដល់ក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការជំរុញផ្សព្វផ្សាយដល់យុវជនក្នុង មូលដ្ឋាន ដែលពុំមានជំនាញ ឬបោះបង់ការសិក្សា ឱ្យវិលត្រឡប់មកបន្តយកជំនាញសម្រាប់អនាគតរបស់យុវជនក្នុង ជំហានទី២នេះ បើពុំមានការជំរុញ និងចូលរួមពីអាជ្ញាធរទេនោះ ការអភិវឌ្ឍធនធានមនុស្ស និងការកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា ពុំអាចសម្រេចបាន និងឈានទៅរកនៅឆ្នាំ២០៣០ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍។ ម្យ៉ាងទៀត បើយុវជនដែលជាទំពាំងរបស់យើង ពុំមានជំនាញតើយើងប្រកួតប្រជែងទីផ្សារ យ៉ាងដូចម្តេចគេនឹងដណ្តើមទីផ្សារពលកម្មជំនាញពីយើង យើងនឹងនៅតែជាជនរងគ្រោះក្រីក្រ ដោយសារគ្មានជំនាញ ហើយអនាគតអ្នកគ្មានជំនាញឬជំនាញទាប ប្រឈមនិងបាត់បង់ការងារជាក់ជាពុំខានដោយសារបច្ចេកទេសថ្មីៗមកជំនួស។

Leave a Reply

Your email address will not be published.