ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

សូមគោរពរាយការណ៍ជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង។

សូមគោរពរាយការណ៍ជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តនឹងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង
នៅថ្ងៃព្រហស្បតិ៍ទី 12 រោចខែអាសាឍឆ្នាំរោងឆសក័ ពុទ្ធសករាជ 2568 ត្រូវនឹងថ្ងៃទី 1 ខែសីហាឆ្នាំ 2024សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន
ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង។ផ្នែករដ្ឋបាលជលផលកំពុងប្រាសាទ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែងសហគមន៍នេសាទស្វាយរំពារសែនជ័យនឹងអន្លង់មេត្រីសែនជ័យដឹកនាំដោយលោកលី ឡាខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងក្នុងនោះមានកម្លាំងចូលរួមសរុប 48 នាក់និងមធ្យោបាយធ្វើដំណើរបាឡាត់ស្មាច់ចំនួន 11 គ្រឿងបានចុះបង្ក្រាប់បទល្មើសនេសាទ ក្នុងភូមិសាស្រ្ដស្រុកកំពង់កំពង់លែងឋិត នៅចំណុចទំនប់ស្រុកក្នុងភូមិជើងគ្រួស ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជារបាំងមានប្រវែងៗខុសស្ដីពីច្បាប់ជលផលក្នុងរដូវបិទនេសាទដែលបានហាមឃាត លទ្ធផលសម្រេចបាន។
១_របាំងសាច់អួនមួយករណីស្មើនឹង 7 កន្លែងប្រវែងចំនួន 1050 ម៉ែត្រ
២_លបសាច់អួនចំនួន 31គ្រឿង បង្គោលចំនួន 500 ដើម
វត្ថុតាងត្រូវកម្ទេចចោលនៅនឹងកន្លែង
ហើយក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋដែលប្រកបរបរនេសាទអោយឈប់ប្រើប្រាស់ ឧបករណ៍នេសាទណាដែលដែលរដ្ឋត្រូវបានហាមឃាត់ក្នុងរដូវបិទនេសាទនេះដើម្បីរក្សាពូជត្រីធនធានធម្មជាតិនិងជីវៈចម្រុះឱ្យសម្បូរសប្បាយឡើងវិញ
សូមឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងមេត្តាជ្រាបជារបាយការណ៍
ចេញផ្សាយដោយគេហទំព័រមាតុភូមិកម្ពុជាអត្ថបទដោយលោក លីប៊ុនលាងប្រចាំការខេត្តកំពង់ឆ្នាំង។

Leave a Reply

Your email address will not be published.