ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ដើម្បីចូលរួមរំលែកទុក្ខការលំបាករបស់នាយទាហានដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះនិងទ្រព្យសម្បត្តិផ្សេងៗ។

ដើម្បីចូលរួមរំលែកការលំបាករបស់នាយទាហានដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះនិងទ្រព្យសម្បត្តិផ្សេងៗ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីក្រោមឱវ៉ាទ ចុះសួរសុខទុក្ខនិងនាំយកសម្ភារ ថវិកាជួយឧបត្ថម្ភដោយផ្ទាល់ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។
លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី មានប្រសាសន៏ថា ក្រោមការដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ឋពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺមិនទុកនាយទាហាន ពលទាហានណាម្នាក់ឲ្យរស់នៅគ្មានទីពឹងពាក់ឡើយ។ពោលគឺបើមាននាយទាហានឬពលទាហានណាជួបការលំបាក សមាជិកគ្រួសារអាវុធហត្ថនិងរួបរួមគ្នាជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតីនិងសម្ភារៈ ថវិកា ដើម្បីដោះស្រាយបានមួយគ្រា។
ក្នុងឱកាសចុះសួរសុខទុក្ខលោកវរសេនីយ៍ឯក ហ៊ាវ យូអៀន មេបញ្ជាការរង និងជានាយសេនាធិការអ.ហខេត្តមណ្ឌលគិរី ដែលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះកាលពីថ្ងៃទី០៦ ០៥ ២០២៤ គ្រួសារអាវុធហត្ថខេត្តមណ្ឌលគិរី ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល បាននាំយកអំណោយមួយចំនួន និងថវិកាចំនួន៤ ០០០ ០០០រៀល ដែលបានមកពីការចូលរួមពីនាយ-នាយរង កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ៕

Leave a Reply

Your email address will not be published.