មេឃុំជីផាតកំពុងឆ្លេឆ្លា ហៅប្រជាពលរដ្ឋចំនួនបីភូមិ
ប្រម៉ាណជាង១២០នាក់មកជួយបិតបាំងវាំងននខ្មៅនៅពីក្រោយខ្នងរបស់លោកឬមួយយ៉ាងណានៅតែបិទមិនជិតដដែល។
លោក ម៉ឹង សុភា(ហៅប៉ែត)មេឃុំជីផាតកាលពីព្រឹកថ្ងៃទី10ខែមិនាឆ្នាំ២០២៤ នេះបានគៀងគរប្រមូលផ្ដុំប្រជាពលរដ្ឋបីភូមិមានគ្នាប្រម៉ាណជាង១២០នាក់នៅចំណុចទីតាំងដីមួយកន្លែងដែលស្ថិតភូមិឈូកឃុំជីខលើស្រុកស្រែអំបិលខេត្តកោះកុង
ក្រោយពេលអង្គភាពយើងបានចុះផ្សាយកាលពីថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០២៤ ហើយក៍មានសារព័ត៌មានជាច្រើនបានចុះផ្សាយបន្តបន្ទាប់ររឿងលោកយកគ្រឿងចក្រទៅឈូសឆាយនឹងបោះរបងហំព័ទ្ធដីរាប់រយហិចតាសងខាងស្ទឹងឆាយរមាសរហូតដល់ឆាយខ្ពស់ហើយនឹងសង្ស័យថាលោកបានលក់ដីសងខាងស្ទឹងឆាយរមាសនឹងសងវីឡាយ៉ាងស្កឹមស្កៃនោះលោកបានចេញលិខិបដិសេធថាចុះផ្សាយព័ត៌មានមិនពិត ។
បើព័ត៌មាននោះមិនពិត
តើ លោក ម៉ឹងសុភា(ហៅប៉ែត)មេឃុំជីជីផាតខំឆ្លេឆ្លាគៀងគរពលរដ្ឋ ជាច្រើននាក់រប្រតិកម្មតវារឿងដីរាបរយហិចតានោះដើម្បីអ្វី បើលោកមិនជាប់ពាក់ព័ន្ធក្នុងរឿងដីនោះផង តើនៅពីក្រោយខ្នងលោកមានវាំងននខ្មៅមែនទេ?
ឬមួយលោកមានជាប់ពាក់ព័ន្ធនឹងទីតាំងដីរាប់រយហិចតាខាងលើនោះពិតមែនរឺ បានជាខំលោកប្រមូលប្រជាពលរដ្ឋជាង១២០នាក់ទៅជូបជុំជួយគ្នាដើម្បីបិតបាំងកុំឱ្យមានការ សើមអង្កេតទៅលើរូបគាត់ពីស្ថាប័នពាក់ព័ន្ធ។
(នេះជាសំនួរ)
ប្រភពពីប្រជាពលរដ្ឋរស់នៅឃុំជីផាតបានឆាតក៏ដូចជាផ្ញើសារចូលមកកាន់អង្គភាពយើងតាមប្រព័ន្ធ facebookថា ទីតាំងដីនៅចំណុចស្ទឹងឆាយរមាសនោះភាគច្រើនគឺជាដីរបស់លោកមេឃុំជីផាត និងមួយចំនួនទៀតគាត់អោយបងប្អូនកូនគ្មួយនឹងបក្សពួករបស់គាត់ជានាក់ឈរឈ្មោះជំនួស ព្រោះដីគាត់ច្រើនពេក ។
ប្រភពដដែលបានបន្តទៀតថា បើតាមពួកគាត់លឺតៗគ្នាមកពីមាត់ទៅមាត់មួយ ថាទីតាំងដីនៅចំណុចស្ទឹងឆាយរមាសនោះលោកមេឃុំជីផាតបានលក់ឲ្យគេអស់ហើយ។
ហើយការលក់នោះគេឃុបឃិតគ្នាស៊ីញេលក់ទិញតែគ្នាគេស្ងាត់ៗគ្នានអ្នកណាដឹងនោះទេ។
(ដាក់សំលេងប្រជាពលរដ្ឋ)
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើអង្គភាពយើងមិនអាចសុំ ការបំភ្លឺពីលោកម៉ឹងសុភា(ហៅប៉ែត)មេឃុំជីផាតបានទេដោយទូរសព្ទលោកខលចូលពុំមានអ្នកទទួល។
បើយោងតាមការលើងឡើយពីប្រជាពលរដ្ឋរស់នៅឃុំជីផាតបានឲ្យអង្គភាពយើងដឹងថា ទីតាំងដីនៅចំណុចស្ទឹងឆាយរមាសរហូតដល់ឆាយខ្ពស់ ពួកគាត់បានលឺមកថា ក្រោយពេលប្រជុំនៅ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ រដ្ធបាលខេត្តកោះកុង បានប្រកាសនៅក្នុងកិច្ចប្រជុំនោះថា ទីតាំងដីនោះស្ថិតនៅ ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ហើយឲ្យលោកមេឃុំជីផាតប្រកាសប្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំផាត តែលោកឃុំមិនបានប្រកាស់ប្រាប់ពួកគាត់ទេ ។
(ដាក់សំលេងប្រជាពលរដ្ឋ)
ដោយឡែងលោក ម៉ឹង សុភា
(ហៅប៉ែត)មេឃុំជីផាតបានឲ្យអង្គភាពយើងដឹងថា
ក្នុងអំឡុងឆ្នាំ២០១២
ក្រុមយុវជនស្ម័គ្រចិត្ត របស់សម្ដេច តេជោហ៊ុនសែន បានចុះវាស់វែងដីជួនប្រជាពលរដ្ឋររស់នៅស្រុកថ្មបាំង ។
តើហេតុអ្វីលោក ម៉ឹងសុភា
(ហៅប៉ែត)មេឃុំជីផាតបានដឹកនាំក្រុមយុវជនស្មគ្រចិត្តរបស់ សម្ដេចតេជោហ៊ុនសែន មកធ្វើការវាស់វែងចូលក្នុងទឹកដី ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ទៅវិញ
ដោយមិនបានជូនដំណឹងមករដ្ឋបាលស្រុកស្រែអំបិលនោះទេ នឹងបានចុះហត្តលេខាទៅលើប័ណ្ណ(បប០១)ដោយខ្នួនឯង ។
ដោយគ្នាអាជ្ញធរ ភូមិឈូ ឃុំជីខលើ ស្រុកស្រែអំបិល ដឹងលឺនោះទេ តើនេះវាត្រឹមត្រូវនឹងនីតិវិធីរដ្ឋបាលដែរឬទេ ?
បើតាមការលើកឡើងរបស់លោក នូអៀម មេភូមិឈូក ឃុំជីខលើ បានឱ្យអង្គភាពយើងដឹងថាទីតាំងដីនោះគឺស្ថិតនៅ ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ពិតប្រាកត់មែន លោកបានបន្តទៀតថាក្រោយឆ្នាំ២០០២ទីតាំងដីនោះគឺបានគ្រប់គ្រងដោយមន្ត្រី បរិស្ថាន និងអង្គការវាយអេដ៍ ។ ហើយមន្ត្រីបរិស្ថាននឹងអង្ការវាយអេដ៍បានធ្វើការណែនាំមិនឲ្យប្រជាពលរដ្ឋទៅកាប់រុរានទៅលើទីតាំងដីនោះទៀតទេ ។
លុះមកដល់ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២១ រាជជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រិត្យ លេខ: ៤៦ អនក្រៈបក ចុះហត្តលេខា ដោយសម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន អឌិតនាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា បានកាត់ឈ្វៀលទីតាំងដីនោះអោយប្រជាពលរដ្ធរស់នៅ ឃុំជីខលើ ស្រុស្រែអំបិល ខេត្ត កោះកុង
(សំលេងលោកមេភមិ)
ប្រជាពលរដ្ឋរស់នៅ ភូមឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្ត កោះកុង សូមសំណូមពរដល់
អាជ្ញាធរ ខេត្តកោះកុង
ជាពិសេស លោកជំទាវមិថុនាភូថងអភិបាល នៃគណៈអភិបាល ខេត្ត កោះកុង ក៏ដូចជាក្រសួងពាក់ព័ន្ធ
មេត្តាជួយរកដំណោះស្រាយជូនពួកគាត់ផង ។
ក្នុងនោះដែរក៍មានការស្នើសូម
ទៅដល់ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា(ACU)
សូមជួយដាក់កម្លាំង អធិការកិច្ចស៊ើបអង្កេតទៅលើ លោក មឹងសុភា(ហៅប៉ែត)មេឃុំជីផាតនោះផង ពាក់ព័ន្ធនឹងរឿងរបោះរបងហំពទ្ធដីរាប់រយហិកតានៅចំណុចសងខាងស្ទឹងឆាយរមាសរហូតដល់ឆាយខ្ពស់ហើយនឹងបានឈួសរំលោភចូលដីប្រជាពលរដ្ឋរាប់រយគ្រួសារស់នៅភូមិឈូកឃុំជីខលើស្រុកស្រែអំអិលខេត្តកោះកុង។
(ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើអង្គភាពយើងខ្ញុំរង់ចាំបកស្រាយបំភ្លឺរាល់ម៉ោងធ្វើការពីភាគីដែលពាក់ព័ន្ធជុំវិញការណ៌ចុះផ្សាយព័ត៌មាន។