ក្រុងប៉ោយប៉ែត ៖ ល្បីខ្លាំងមែនក្រុងប៉ោយប៉ែតមានខារ៉ាអូខេមួយកន្លែង ដែលប្រើយីហោ អេហ្សីប ខេធីវី មានទទួលសេវា ២៤ម៉ោង ស្ថិតនៅចំកណ្ដាលក្រុងប៉ោយប៉ែត ក្នុងភូមិបាលិលេយ្យមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ យោងតាមប្រភពបានឲ្យដឹងថា៖ទីតាំងខារ៉ាអូរខេខាងលើនេះល្បីថា៖ជារបស់អ្នកមានអំណាចម្នាក់ បម្រើការងារនៅក្នុងជួរកងរាជអាវុធហត្ថ កំពុងល្បីល្បាញថា៖មានបង្កប់ល្បែងស៊ីសង និងបំពងសំឡេង បង្កផលរំខានដល់ប្រជាពលរដ្ឋនៅទីនោះ តែមិនរំខានដល់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មិនរំខាន
ដល់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល
ក្រុងប៉ោយប៉ែត និងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនោះទេ។ នៅព្រឹកថ្ងៃសុក្រទី១២ខែមករាឆ្នាំ២០២៤ វេលាម៉ោង ០៩នឹង៥៧នាទី បណ្តាញព័ត៍មានយើងបានធ្វើការទំនាក់ទំនងទៅលោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដើម្បីសុំធ្វើបទសំភាសន៍ តាមរយះលេខ012554479ជុំវិញករណីខាងលើនេះ តែទូរសព្ទ័មិនអាចទំនាក់ទំនងបាន នឹងតាមប្រព័ន្ធ តេលេក្រាមក៍មិនចូលមើល ផងដែរ ។ ដោយឡែកលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នៅព្រឹកដដែរវេលាម៉ោង១០នឹង៣០នាទី លោកបានថ្លែងប្រាប់បណ្តាញព័ត៍មានយើងឲ្យដឹងថា៖រឿង
នេះលោកបានជ្រាប់មកហើយនឹងបានបញ្ជូនអោយសមត្ថកិច្ចចុះធ្វើការហើយដែល ពេលណាលោកមិនបានដឹងទេព្រោះនីតិវិធីរបស់សមត្ថកិច្ច លោកបានថ្លែងអំណរអគុណដែលសារព័ត៍មានបានរាយការណ៍ជូន។
ប្រភពជាបន្តបន្ទាប់បានបន្តឲ្យដឹងទៀតថា៖ ខារ៉ាអូរខេ អេហ្សីប ខេធីវី ដែលទទួលសេវាកម្ម ២៤ម៉ោង កំពុងតែបំពងសំឡេងខ្ទរដី ទាំងយប់ទាំងថ្ងៃ និងកំពុងបង្កផលរំខាន និងប៉ះពាល់ដល់ពលរដ្ឋ ថែមទាំងបានបង្កប់ល្បែងស៊ីសង ប្រភេទទូរហ្គេមបាញ់ត្រី ចំនួន ៥ទូរ ដើម្បីបង្វក់យុវជន អោយឆ្កួតនិងល្បែង ស្រី ស្រា នៅទីនោះតែម្ដង។ ហើយក្នុងមួយថ្ងៃៗ អេហ្សីប ខេធីវី មានភ្ញៀវចេញចូលៗមិនចេះដាច់ ពោលគឺទាំងយប់ទាំងថ្ងៃ មិនដឹងថា នៅក្នុងខេធីវីនោះ មានអ្វីប្លែក និងសំខាន់ ខ្លាំងជាងស្រី ស្រានិងល្បែងនោះទេ។
យ៉ាងណានោះពលរដ្ឋទូទាំងក្រុងប៉ោយប៉ែត នូវមិនទាន់អស់សង្ស័យ ហើយរងចាំមើលអាជ្ញាធរមានសមត្ថកិច្ច ស្ថាប័នពាក់ពន្ធ័ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដាក់ការស៊ើបអង្កេតផង ដើម្បីសន្តិសុខក្នុងការរស់នៅរបស់ពួកគាត់ព្រោះកន្លងមក មានកន្លែងផ្សេងៗ មានការដាក់អោយប្រើប្រាស់នូវសាធាតុញៀនរួចមកហើយ។
ជាក់ស្ដែងកាលពីអំឡុងឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ខារ៉ាអូខេមួយកន្លែងមានយីហោ ឈ្មោះ ស្កាយ ខេធីវី មានការដាក់អោយប្រើប្រាស់នូវសារធាតុញៀន រហូតដល់មានការឃាត់ខ្លួន មនុស្សប្រុសស្រី រហូតដល់ទៅជាងមួយរយនាក់។
ករណីខាងលើនេះ ប្រសិនបើសាមុីពាក់ព័ន្ធ គិតថាការចេញផ្សាយនេះមិនសុក្រិដ អាចស្នើសុំអោយអង្គភាពយើងធ្វើការបកស្រាយបំភ្លឺឡើងវិញជុំវិញនៅការចុះផ្សាយខាងលើនេះអង្គភាពយើងរងចាំធ្វើបកស្រាយរៀងរាល់ម៉ោងធ្វើការ៕
ចេញផ្សាយ៖ថ្ងៃទី១២ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០២
នឹង០០នាទី ល្ងាច ដោយ៖ គេហទំព័រ សារព័ត៍មាន សៀមរាបទាន់ហេតុការណ៍ (ហៅកាត STN TV online ) លោកអ្នកអាចផ្តល់ព័ត៍មានទាន់ហេតុការណ៍/នឹងទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈលេខ៖ 012554479(0318888124)