ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

តើវាសនារបស់លោកវីរៈសេនីយ៍ទោហ៊ុមសុរិនអធិការស្រុកគិរីសាគរខេត្តកោះកុងនិងទៅជាយ៉ាងណាបើផឹកស៊ីប៉ាញ់បោះសេរីផ្កើននិងការហាមឃាត់ក្នុងអំឡុងពេលដែលបក្សប្រឆាំងកំពង់ប្រកាសធ្វើបាតុកម្មផ្ដួលរំលំរដ្ឋាភិបាលស្រុកច្បាប់

ុំ

តើវាស្នារបស់លោកវរសេនីយ៍ទោ ហ៊ុម សារឺន អធិការរងស្រុកគីរិសាគរខេត្តកោះកុងនឹងទៅជាយ៉ាងណា.? បើផឹកស៊ីបាញ់បោះសេរី ផ្គើននឹងការហាមឃាត់ក្នុងអំឡុងពេលដែលបក្សប្រឆាំង កំពុងប្រកាសបាតុកម្មផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

#ខេត្តកោះកុង៖ រដ្ឋាភិបាលបានប្រកាសអាសន្នចំណុចខ្ពស់នៅថ្ងៃទី១៧នឹង១៨ខែសីហាឆ្នាំ២០២៤ បន្ទាប់ពីក្រុមជ្រុលនិយមមួយចំនួនតូចបានបង្កើតគ្រុប telegram នឹងគ្រុបផ្សេងៗទៀតក្នុងបណ្តាញសង្គមដើម្បីគៀងគងគ្នាចូលរួមធ្វើបាតុកម្មក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ កងកម្លាំងទូទាំងប្រទេសគឺត្រូវត្រៀម២៤ម៉ោងប្រយុទ្ធទប់ស្កាត់បក្ខពួកជ្រុលនិយមទាំងនោះដែលបានចាញ់បោក ឃោសនាពួកប្រឆាំងដែលរស់នៅក្រៅស្រុក តែផ្ទុយទៅវិញលោក វរសេនីយ៍ទោ ហ៊ុម សារឺន អធិការរង នៃ អធិការដ្ឋាននគរបាលស្រុកគិរីសាគរ ខេត្តកោះកុង បែជាមិននៅប្រចាំការត្រៀមខ្លួនទប់ស្កាត់តាមបទបញ្ជារ បែជាទៅផឹកសុីរហូតមានការបាញ់បោះសេរីនៅក្នុងហាងមួយកន្លែង។

យោងតាមប្រភពបានឲ្យដឹងថានៅ ថ្ងៃទី១៧ខែសីហាឆ្នាំ២០២៤ នៅចំណុចហាងទំនប់ទឹកអូរជើងស៊ន ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង គេបានឃើញលោក វរសេនីយ៍ទោ ហ៊ុម សារឺន បានអង្គុយផឹកសុីជុំគ្នាជាមួយបងប្អូនតែមិនដឹងជាមានរឿងអ្វីស្រាប់តែលោក ហ៊ុម សារឺន បានដកកាំភ្លើងម៉ាកឡុក បាញ់ឡើងទៅលើចំនួន៤គ្រាប់ ហើយដើរច្រង៉េងច្រង៉ាង ពេញហាងដោយមិនតក់ស្លត់មិនភ័យខ្លាចអ្វីទាំងអស់
យោងតាមប្រភពបានបញ្ជាក់ថាចរិករបស់លោក វរសេនីយ៍ទោ ហ៊ុម សារឺន មិនសាកសមជាមន្ត្រីបំរើរាស្ត្រទាល់តែសោះ ថ្ងៃទី១៧គឺជាថ្ងៃប្រកាសអាសន្នចំណុចខ្ពស់គួរណាតែត្រៀមខ្លួនទប់ស្កាត់រក្សាសន្តិភាពតែផ្ទុយទៅវិញខ្លួនជាមន្ត្រីនគរបាលមានតួនាទីទប់ស្កាត់រាល់បទល្មើសបែទៅជាបង្កើតបទល្មើសដោយខ្លួនឯងដែលនាំឲ្យចលាចលសង្គម។

ជុំវិញរឿងលោក វរសេនីយ៍ទោ ហ៊ុម សារឺន អធិការរង ស្រុកគីរីសាគរ បាញ់បោះ ក្នុងហាងផឹងស៊ីផ្អើលដល់ប្រជាពលរដ្ឋទាំយប់លើនេះដែរ នៅព្រឹកថ្ងៃទី២១ខែសីហាឆ្នាំ២០២៤ អង្គភាពយើងក៏បានហៅទូរស័ព្ទទៅលោកវរសេនីយ៍ឯក ព្រហ្ម វណ្ណី អធិការ នៃ អធិការដ្ឋាននគរបាលស្រុកគិរីសាគរ លោកបានឆ្លើយតបថា ពាក់ព័ន្ធរឿងបាញ់បោះរបស់ លោក វរសេនីយ៍ទោ ហ៊ុម សារឺន អធិការរងស្រុកគីរីសាគរត្រូវបានបញ្ជូនទៅខេត្តហើយ ប្រភពដែលផ្តល់ព័ត៌មានបានបញ្ជាក់យ៉ាងច្បាស់ថាករណីលោក វរសេនីយ៍ទោ ហ៊ុម សារឺន គឺពិតជាបានផឹកសុីបាញ់បោះសេរីក្នុងថ្ងៃប្រកាសអាសន្នចំណុចខ្ពស់ពិតមែនហើយពេលនេះលោក ហ៊ុម សារឺន គឺត្រូវបានបញ្ជូនខ្លួនទៅដល់ស្នងការដ្ឋាននគរបាលខេត្តកោះកុងហើយ។

ប្រភពពីរ អ្នកនាំពាក្យស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តកោះកុងបានអង្គភាពយើងដឹងនៅថ្ងៃទី២១ខែសីហាឆ្នាំ២០២៤នេះថា តាមការឆ្លើយបំភ្លឺរបស់លោក វរសេនីយ៍ទោ ហ៊ុម សារឺន អធិការរង ស្រុកគីរីសាគរ លោកបានឆ្លើយប្រាប់មកជំនាញយើងបានសួរគាត់ហើយក៏សារភាពថាគាត់បានបាញ់{ចំនួន៤}គ្រាប់ខណៈពេលដែលគាត់ហូបស្រារស្រវឹងហើយក្នុងនោះគាត់ក៏បានរាយការណ៍បន្ថែមថាគាត់ស្រវឹងបាត់បង់ស្មារតីហើយគាត់អត់បានទំនាស់គ្នាជាមួយអ្នកហូបចុកជាមួយគាត់ទេស្របពេលនោះក្រោយពេលគាត់ចប់បេសកម្មគាត់ក៏បានទៅហូបចុកជាមួយបងប្អូនមួយកន្លែងក្នុងភោជនីយដ្ឋានមួយហើយចំពេលថ្ងៃខួបកំណើតរបស់គាត់ទៀតហើយគាត់ក៏ដោះសម្លៀកបំពាក់ជាឯកសណ្ឋានចេញហើយគាត់ហូបចុកជាមួយបងប្អូនប្រភពពីអ្នកនាំដដែលបានបន្តថាហើយសម្រាប់ស្នងការដ្ឋាននគរបាលខេត្តបានធ្វើរបាយការណ៍រាយការណ៍ជូនទៅថ្នាក់ដឹកនាំដើម្បីសុំគោលការណ៍ហើយនៅពេលនេះគឺយើងបានរៀបចំក្រុមការងាររបស់ស្នងការដ្ឋានចុះទៅស្រាវជ្រាវបន្តទៀត៕
អត្ថបទ ភ្នាក់ងារប្រចាំខេត្តកោះកុង។

Leave a Reply

Your email address will not be published.