តើលោកទូ ជានណារដឹកជញ្ជូនឈើ ពីស្រុក អូររាំងឆ្លងកាត់ មុខមន្ត្រីបរិស្ថានការពារដែនជម្រកកែវសីមា បើកកាត់មុខ មូលដ្ឋានកងរាជ វុធហត្ថ ស្រុកកែវសីមា យ៉ាងរលូនគ្មានមន្ត្រីឬសមត្ថកិច្ចណាហ៊ានបង្រ្កាប–?
ថ្ងៃសុក្រ2រោចខែពិសាខ ឆ្នាំរោង
ឆស័ក_ពុទ្ធសករាជ2567ត្រូវនឹង
ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៤
(ខេត្តមណ្ឌគិរី)÷ប្រភពព័ត៌មាន
ពីប្រជាពលរដ្ឋបានឲ្យ ដឹងថា មានឡានពីគ្រឿងម៉ាក Lexi ៤៧០និង
ឡានសាំងយ៉ុងដឹកជញ្ជូនឈើ ចេញ ពីស្រុកអូររាំងសុទ្ធតែ ឈើ ប្រណិតពេញៗឡានសាំយ៉ុង តែមន្ត្រីបរិស្ថានស្រុកកែវសីមានឹងមេកងរាជអាវុធហត្ថស្រុកកែវសីមាមិនមានចំណាត់ការទប់ស្កាត់ ឡើយរក្សាភាពស្ងៀមស្ងាត់ទុកអោយឡានដឹកឈើរបស់ឈ្មោះទូ ដឹកជញ្ជូន
ឈើយ៉ាងស្រួលគ្មានសមត្ថកិច្ចណាមករំខាន
ឡើយ។
បើនិយាយពី សមត្ថកិច្ចនៅតាម ដងផ្លូវ
ចាប់ពី ស្រុកអូររាំង រហូត មក ដល់ស្រុកកែវសីមា ស្នាក់ ការមិនតិច ជាង១០កន្លែង ទេ ហេតុអីអស់់ លោកបណ្ដែតបណ្តោយ អោយឡានដឹក ឈើ របស់លោកទូ ដឹកតាមតែអំពើចិត្ត ទាំងយប់ទាំងថ្ងៃ
ហាក់បីដូចគ្មានដឹងរឿងអ្វីកើតឡើងនៅក្នុងដីរបស់ខ្លួន។
ប្រភពពីប្រជាពលរដ្ឋបន្តទៀតថាបើគ្មានការបើកដៃពីមន្ត្រី អាជ្ញាធរ ទេនោះ
បទល្មើស ព្រៃឈើក៏ គ្មានដែរ គេសង្កេតឃើញថារយពេល ១ខែ
នេះឈ្មួញឈ្មោះទូ នៅស្រុកកែវសីមា កំពុង ដឹកជញ្ជូនឈើយ៉ាងសកម្ម ចេញពីព្រៃអភិរក្សកែវសីមា ច្រកផ្លូវអូររាំង ជាប់និងស្នាក់ការបរិស្ថាន។
ប៉ុន្តែមកដល់ពេលនេះមិនមានមន្ត្រី ទាំងពីស្រុកអូររាំងនឹងស្រុកកែវ
សីមា ពុំទាន់មានចំណាត់ការណាមួយ
ទៅលើឡានដឹកជញ្ជូនឈើរបស់ឈ្មួញឈ្មោះ ទូ នៅឡើយទេ ឈើដឹកឆ្លងដែនយកទៅលក់នៅប្រទេយួនតាមច្រកប៉ុស្តិ៍
នគរបាលយូលិតទោះជាយ៉ាងណាបើគ្មានការបើកបារ៉ាស់ពីសំណាក់លោក សា ផល្លា នាយប៉ុស្តិ៍នគរបាលព្រំដែនគោកយូលិតទេ
នោះគឺគ្មានឈ្មួញដឹកជញ្ជូនឈើពី
ទឹកដីខ្មែរឆ្លងចូលទឹកដីយួនបានតាមអំ
ពើចិត្តបានដែរ។
ឈ្មួញរក ស៊ីដឹក ជញ្ជូន ឈើ កំពុងសប្បាយចិត្តយ៉ាងខ្លាំងគ្មានមន្ត្រីជំនាញណាម្នាក់មករំខានការរកស៊ីរបស់ពួកគេឡើយ ឯមន្ត្រីបរិស្ថានប្រចាំការស្រុកកែវសីមា ធ្លាប់តែខ្លាំងខាងចាប់បង្រ្កាប់បទល្មើសព្រៃឈើយ៉ាងសកម្ម ពួកអស់លោកនៅស្ងៀមតើទៅដល់ណាអស់ហើយបានបណ្ដែតបណ្តោយ អោយឈ្មួញឈ្មោះទូដឹកជញ្ជូនឈើជារៀងរាល់យប់ថ្ងៃលោកធ្វើមិនដឹងមិនឮ ឬមួយអស់លោក បានសើម មាត់សើម ករនឹងគេអស់ហើយបានរក្សាភាពស្ងៀមស្ងាត់ ។
ប្រជាពលរដ្ឋបាននិយាយថា
អស់លោកជាមន្ត្រី តែអសមត្ថភាពបំផុត ដេកស៊ីប្រាក់ខែ ពីរដ្ឋហើយ នាំគ្នាបង្កើតអោយមានបទល្មើសព្រៃឈើដឹកចេញជារៀងរាល់ថ្ងៃ យប់ដើម្បីតែផលប្រយោជន៍យកលុយដាក់ក្នុងហោប៉ាវរៀងៗខ្លួន។
សូម ឯកឧត្តម ថង សាវ៉ុនអភិបាល ខេត្តមណ្ឌលគិរីមេត្តា មានវិធានការ ចាត់កូនចៅក្រោមឱ្យវាទទប់ស្កាត់បទល្មើសព្រៃឈើកំពុងតែសម្រុកដឹកជញ្ជូនឈើយកទៅលក់អោយយួនតាមឡានសាំងយ៉ុងនឹងឡានលុចស៊ីស សូមទានជ្រាប៕