ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

មជ្ឍមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈខេត្តមណ្ឌលគិរីបានធ្វើតេស្តបញ្ចប់វត្តបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវ:និងបច្ចេកទេសរបស់យុវជនមកពីគ្រួសារក្រីក្រនឹងងាយរងហានិភ័យរ1-5លាននាក់របស់រាជរដ្ឋាភិបាលជំហានទី 1

មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានធ្វើតេស្តបញ្ចប់វគ្គ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១.៥លាននាក់ របស់រាជរដ្ឋាភិបាល ជំហានទី១

អត្ថបទ៖ ប៊ុត សុភ័ក្រ
មណ្ឌលគិរី៖ លោក ទាវ ស៊ាងហ៊ាន់ នាយករងរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចូលរួម កម្មវិធីតេស្តបញ្ចប់វគ្គ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១.៥លាននាក់ របស់រាជរដ្ឋាភិបាល ជំហានទី១ ដោយមានការចូលរួមពីលោក សែម សម្បត្តិ អនុប្រធានការិយាល័យ នាយកដ្ឋានបណ្តុះបណ្តាល តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្តព្រមទាំងលោកអភិបាលរងក្រុង អនុប្រធានមន្ទីរសង្គមកិច្ច ចៅសង្កាត់មនោរម្យ និងលោកគ្រូ អ្នកគ្រូជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈខេត្តមណ្ឌលគិរី ។

លោក ទាវ ស៊ាងហ៊ាន់ នាយករងរដ្ឋបាលខេត្ត លើកឡើងថា ការធ្វើតេស្តបញ្ចប់ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ១.៥ លាននាក់របស់ រាជរដ្ឋាភិបាលជំហានទី១ ក្នុងខេត្តមណ្ឌលគិរី មានគោលបំណង ដើម្បីពិនិត្យមើលគុណភាពនៃការបណ្តុះបណ្តាលរបស់មជ្ឈមណ្ឌល និងចង់ដឹងពីសមត្ថភាពចំណេះដឹងរបស់យុវជន ដែលបានសិក្សាលើជំនាញសេវាកុំព្យូទ័រ និងការតម្លើងបណ្តាញអគ្គិសនីក្នុងអគារ និងស្វែងរកនូវធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សីក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំដ៏ ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ ដែលបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពចម្បង ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ។ លោក ទាវ ស៊ាងហ៊ាន់ បានលើកទឹកចិត្តដល់ក្មួយៗដែលជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំធ្វើឱ្យអស់លទ្ធភា ប្រឹងប្រែងយកចិត្តទុកដាក់ បញ្ចេញសមត្ថភាព ចំណេះដឹង និងតាំងស្មារតីឱ្យរឹងមាំ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។ លោក នាយករងរដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់វិស័យឯកជនទាំងអស់ ឱ្យចូលរួមទទួលសិស្សដែលមានសមត្ថភាព បានបញ្ចប់វគ្គសិក្សានៅមជ្ឈមណ្ឌលបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈខេត្ត ដើម្បីផ្តល់ឱកាសការងារ និងលើកស្ទួយជីវភាពដល់យុវជនមកគ្រួសារក្រីក្រជាការលើកទឹកចិត្តផងដែរ។

លោក កោ គឹមអាន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈខេត្ត បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាល យុវជនមកពីគ្រួសារក្រីក្រចំនួន១.៥លាននាក់ របស់រាជរដ្ឋាភិបាលអាណិតទី៧ ក្នុងឆ្នាំ ២០២៤ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជំហានទី១ បានចំនួន៦៩រូបលើពីរជំនាញស្មើ៤វគ្គ ដែលបានបណ្តុះបណ្តាលចាប់ពីថ្ងៃទី១៥ខែមករាឆ្នាំ២០២៤ ក៏ដល់ពេលវេលាត្រូវតេស្តបញ្ចប់វគ្គនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ដោយឡែកសម្រាប់វគ្គបណ្តុះបណ្តាលវេន ចន្ទ-សុក្រ ព្រឹកល្ងាច មានចំនួន៣៤រូប មានវត្គការដំឡើងបណ្តាញអគ្គិសនីចំនួន២៣រូប និងវត្គសេវាកម្មកុំព្យូទ័រ១១រូប។

Leave a Reply

Your email address will not be published.