មណ្ឌលគិរី៖ រថយន្តសាំយ៉ុងដឹកឈើពេញប្រៀបចំនួន២គ្រឿង ត្រូវបានកម្លាំងរបស់គណៈបញ្ជាការឯកភាពស្រុកពេជ្រាដា និងមន្ទីរបរិស្ថានខេត្តតាមបង្រ្កាបបាន ខណៈរថយន្តល្មើសទាំង២ព្យាយាមបើករត់គេច ប៉ុន្តែមិនអាចរួចផុតបានឡើយ ។
ថ្ងៃព្រហស្បតិ ៩ រោចខែចេត្រឆ្នាំរោងឆស័ក ពុទ្ធសករាជ២៥៦៧
ត្រូវថ្ងៃទី2 ខែឧសភាឆ្នាំ2024។
លោក អ៊ាន ស៊ាងអន អភិបាលរងស្រុកពេជ្រាដា បញ្ជាក់ថា រថយន្តដឹកឈើទាំង២គ្រឿង បង្ក្រាបបាននៅវេលាម៉ោង១:៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី០២ឧសភានេះ ដោយលោកអភិបាលរងស្រុកផ្ទាល់បានសហកាជាមួយមន្ត្រីជំនាញនៃមន្ទៃបរិស្ថានខេត្តមណ្ឌលគិរី ឃាត់ចាប់រថយន្តដឹកឈេីចំនួន០២គ្រឿង ដោយបានដេញប្រផាត់ចាប់ប្រផីងចាប់ពីចំណុចវរ:៣០៣ផ្លូវជាតិលេខ៧៦ ក្នុងឃុំពូជ្រៃស្រុក ពេជ្រាដា រហូតតាមទាន់ឃាត់ចាប់បាននៅចំណុចស្ពានអូរទេក្រុងសែនមនោរម្យ ។
វត្ថុតាងឈេី និងរថយន្តទាំង០២គ្រឿង បានយកទៅរក្សាទុកដល់មន្ទីរបរិស្ថានខេត្ត០១គ្រឿង និង០១គ្រឿងទៀតបានខូចនៅចំណុចស្ពានអូរទេ កំពុងរកមធ្យោបាយយកទៅរក្សាទុក្ខនៅមន្ទីរបរិស្ថានខេត្ត ។
ចំណែកអ្នកបើកបរ រត់គេចខ្លួនបាត់ស្រមោល សមត្ថកិច្ចកំពុងធ្វើការសាវជ្រាវរកម្ចាស់រថយន្តដើម្បីយកមកផ្ដន្ទាទៀតទោសទៅតាមផ្លូវច្បាប់ដែលខ្លួនបានពប្រព្រឹត្ត។